-
Notifications
You must be signed in to change notification settings - Fork 2
/
Pitaka-014.html
288 lines (260 loc) · 762 KB
/
Pitaka-014.html
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
184
185
186
187
188
189
190
191
192
193
194
195
196
197
198
199
200
201
202
203
204
205
206
207
208
209
210
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
227
228
229
230
231
232
233
234
235
236
237
238
239
240
241
242
243
244
245
246
247
248
249
250
251
252
253
254
255
256
257
258
259
260
261
262
263
264
265
266
267
268
269
270
271
272
273
274
275
276
277
278
279
280
281
282
283
284
285
286
287
288
<!--
Sutta Pitaka
Digha Nikaya
Silakkhandha Vagga DN1-DN4
-->
<!DOCTYPE html>
<html>
<head>
<meta http-equiv="Content-Type" content="text/html; charset=utf-8">
<title></title>
</head>
<body lang="EN-US">
<div>
<p>សុត្តន្តបិដក ទីឃនិកាយ</p><!--Sutta Pitaka Digha Nikaya-->
<p>បឋមភាគ</p><!--First Division-->
<p>សីលក្ខន្ធវគ្គ</p><!--Silakkhandha Vagga-->
<p>សូមនមស្ការ ចំពោះព្រះមានព្រះភាគ</p><!--Homage to the Blessed One...-->
<p>ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ ។</p><!--...fully awakened Buddha-->
<h1>ព្រហ្មជាលសូត្រ ទី ១</h1><!--Brahmajala Sutta #1-->
<h2>បរិព្វាជកកថា</h2><!--headers used to be <p><strong>-->
<p>[១] (សូត្រនេះ) ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ផ្លូវឆ្ងាយ ក្នុងចន្លោះនៃក្រុង រាជគ្រឹះ និងចន្លោះនៃនាឡន្ទគ្រាម ជាមួយនឹងភិក្ខុសង្ឃច្រើន ចំនួន ៥០០ រូប ។ ចំណែកខាងសុប្បិយបរិព្វាជក ក៏បានដើរទៅកាន់ផ្លូវឆ្ងាយ ក្នុងចន្លោះ នៃក្រុងរាជគ្រឹះ និងចន្លោះនៃនាឡន្នគ្រាម ជាមួយនឹងព្រហ្មទត្តមាណព ដែលជាកូនសិស្សដែរ ។ បានឮថា ក្នុងផ្លូវឆ្ងាយនោះ សុប្បិយបរិព្វាជក ពោលតិះដៀលព្រះពុទ្ធ ពោលតិះដៀលព្រះធម៌ ពោលតិះដៀលព្រះសង្ឃ ដោយអនេកបរិយាយ ។ ឯព្រហ្មទត្តមាណពដែលជាកូនសិស្ស របស់ សុប្បិយបរិព្វាជក ក៏ពោលសរសើរគុណព្រះពុទ្ធ ពោលសរសើរគុណ ព្រះធម៌ ពោលសរសើរគុណព្រះសង្ឃ ដោយអនេកបរិយាយវិញ ។ ព្រោះ ហេតុយ៉ាងនេះ បានជាបរិព្វាជកទាំងពីរនាក់ គឺអាចារ្យនិងកូនសិស្សនោះ ពោលពាក្យជាសឹកសត្រូវទៅរកគ្នានឹងគ្នា ដោយត្រង់ (ឥតមានបញ្ចៀសវាស វាង) ហើយដើរជាប់តាមក្រោយ ៗ ព្រះមានព្រះភាគនិងភិក្ខុសង្ឃទៅ ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្តេចចូលទៅ គង់នៅក្នុងរាជដំណាក់ ក្នុងសួនឈ្មោះ អម្ពលដ្ឋិកា នៅអស់មួយរាត្រីជាមួយនឹងភិក្ខុសង្ឃ ។ ឯ សុប្បិយបរិព្វាជក ក៏បានចូលទៅនៅក្នុងរាជដំណាក់ ក្នុងសួនឈ្មោះ អម្ព-លដ្ឋិកា នៅអស់មួយរាត្រីជាមួយនឹងព្រហ្មទត្តមាណព ដែលជាកូនសិស្ស ដែរ ។ ក្នុងរឿងនោះ បានឮថា សុប្បិយបរិព្វាជក ពោលតិះដៀលព្រះពុទ្ធ ពោលតិះដៀលព្រះធម៌ ពោលតិះដៀលព្រះសង្ឃ ដោយអនេកបរិយាយ ។ ឯព្រហ្មទត្តមាណព ជាកូនសិស្ស របស់សុប្បិយបរិព្វាជក ក៏ពោលសរសើរ គុណព្រះពុទ្ធ ពោលសរសើរគុណព្រះធម៌ ពោលសរសើរ គុណព្រះសង្ឃ ដោយអនេកបរិយាយវិញ ។ ព្រោះហេតុយ៉ាងនេះ បានជាបរិព្វាជកទាំង ២ រូប គឺអាចារ្យនិងកូនសិស្សនោះ ពោលពាក្យសឹកសត្រូវទៅរកគ្នានឹងគ្នា ដោយត្រង់ ដើរជាប់តាមក្រោយ ៗ ព្រះមានព្រះភាគនិងភិក្ខុសង្ឃទៅ ។ គ្រានោះឯង ភិក្ខុទាំងឡាយ ច្រើនរូបក្រោកឡើង ក្នុងបច្ចូសសម័យនៃរាត្រី ហើយអង្គុយប្រជុំគ្នាក្នុងរោងសម្រាប់សម្រាកកាយ បានផ្តើមពាក្យស្ងើចនេះ ឡើងថា ម្នាលអវុសោទាំងឡាយ អស្ចារ្យណាស់ តើហ្ម៎ ម្នាលអវុសោ ទាំងឡាយ ហេតុនេះមិនធ្លាប់កើត បែរជាកើតឡើងបាន ព្រះមានព្រះភាគ អង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបទ្រង់ឃើញច្បាស់ ទ្រង់ជ្រាប ចំពោះនូវភារៈនៃសត្វទាំងឡាយ ដែលមានអធ្យាស្រ័យផ្សេងៗគ្នា ដោយពិត ប្រាកដ ព្រោះថា សុប្បិយបរិព្វាជកនេះ ពោលតិះដៀលព្រះពុទ្ធ ពោលតិះ ដៀលព្រះធម៌ ពោលតិះដៀលព្រះសង្ឃ ដោយអនេកបរិយាយ ចំណែក ខាងព្រហ្មទត្តមាណពជាកូនសិស្ស របស់សុប្បិយបរិព្វាជក ពោលសរសើរ គុណព្រះពុទ្ធ ពោលសរសើរគុណព្រះធម៌ ពោលសរសើរ គុណព្រះសង្ឃ ដោយអនេកបរិយាយវិញ ព្រោះហេតុយ៉ាងនេះ បានជាបរិព្វាជកទាំងពីរ នាក់ គឺអាចារ្យនិងកូនសិស្សនេះ ពោលពាក្យសឹកសត្រូវទៅរកគ្នា នឹងគ្នា ដោយត្រង់ ដើរជាប់តាមក្រោយ ៗ នៃព្រះមានព្រះភាគនិងភិក្ខុសង្ឃទៅ ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវពាក្យស្ងើចនេះ របស់ភិក្ខុ ទាំងឡាយនោះ ហើយទ្រង់យាងចូលទៅ ក្នុងរោងសម្រាប់សម្រាកកាយ លុះយាងទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេតែងតាំងថ្វាយ ។ លុះព្រះមានព្រះភាគគង់ហើយ ក៏ទ្រង់ត្រាស់ហៅ ភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ មកប្រជុំគ្នា ក្នុងទីនេះ និយាយពីរឿងរ៉ាវ ដូចម្តេច ចុះពាក្យជាចន្លោះដូចម្តេច ដែលអ្នកទាំងឡាយ និយាយមិន ទាន់ចប់ ។ កាលព្រះមានព្រះភាគទ្រង់សួរយ៉ាងនេះហើយ ភិក្ខុទាំងនោះ ក៏បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គ ដ៏ចម្រើន កាលខ្ញុំព្រះអង្គទាំងឡាយ ក្រោកឡើងក្នុងបច្ចូសសម័យនៃរាត្រី ហើយអង្គុយប្រជុំគ្នាក្នុងរោង សម្រាប់សម្រាកកាយនេះ បានផ្តើមពាក្យស្ងើច នេះឡើងថា ម្នាលអវុសោទាំងឡាយ អស្ចារ្យណាស់តើហ្ន៎ ម្នាលអវុសោ ទាំងឡាយ ហេតុនេះមិនធ្លាប់កើត ក៏បែរជាកើតឡើងបាន ព្រះមានព្រះភាគ អង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបឃើញច្បាស់ ទ្រង់ ជ្រាបច្បាស់ លាស់នូវភាវៈនៃសត្វទាំងឡាយ ដែលមានអធ្យាស្រ័យផ្សេងៗ គ្នា ដោយ ពិតប្រាកដ ព្រោះថាសុប្បិយបរិព្វាជកនេះ ពោលតិះដៀលព្រះពុទ្ធ ពោល តិះដៀលព្រះធម៌ ពោលតិះដៀលព្រះសង្ឃ ដោយអនេកបរិយាយ ឯព្រហ្ម-ទត្តមាណព ដែលជាកូនសិស្សរបស់សុប្បិយបរិព្វាជក ក៏ពោលសរសើរ គុណព្រះពុទ្ធ ពោលសរសើរគុណព្រះធម៌ ពោលសរសើរគុណព្រះសង្ឃ ដោយអនេកបរិយាយវិញ ព្រោះហេតុយ៉ាងនេះ បានជាបរិព្វាជកទាំង ២ នាក់ គឺអាចារ្យនិងកូនសិស្សនោះ ពោលពាក្យជាសឹកសត្រូវ ទៅរកគ្នានឹងគ្នា ដោយត្រង់ ដើរជាប់តាមក្រោយ ៗ នៃព្រះមានព្រះភាគនិងភិក្ខុសង្ឃទៅ បពិត្រព្រះអង្គដ៏ចម្រើន ពាក្យជាចន្លោះនេះឯង ដែលខ្ញុំព្រះអង្គទាំងឡាយ និយាយមិនទាន់ ចប់នៅឡើយ ទទួលព្រះមានព្រះភាគស្តេចមកដល់ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ទោះបីពួកសត្វដទៃ ពោលតិះ ដៀលតថាគតក្តី ពោលតិះដៀលព្រះធម៌ក្តី ពោលតិះដៀលព្រះសង្ឃក្តី អ្នកទាំងឡាយ មិនគួរធ្វើគំនុំ មិនគួរធ្វើសេចក្តីមិនត្រេកអរ មិនគួរធ្វើសេចក្តី អាក់អន់ចិត្ត ចំពោះពួកសត្វទាំងនោះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ទោះបី ពួកសត្វដទៃ ពោលតិះដៀលតថាគតក្តី ពោលតិះដៀលព្រះធម៌ក្តី ពោល តិះដៀលព្រះសង្ឃក្តី បើអ្នកទាំងឡាយក្រោធ ឬអាក់អន់ចិត្តចំពោះពួកសត្វ ទាំងនោះហើយ មុខជាសេចក្តីអន្តរាយ (នៃគុណទាំងឡាយមានបឋមជ្ឈាន ជាដើម) នឹងកើតមានប្រាកដ ដល់អ្នកទាំងឡាយ ដោយសេចក្តីក្រោធនឹង សេចក្តីអាក់អន់ចិត្តនោះ ។ ម្នាលភិក្ខុទាំងឡាយ ទោះបីពួកសត្វដទៃពោល តិះដៀលតថាគតក្តី ពោលតិះដៀលព្រះធម៌ក្តី ពោលតិះដៀលព្រះសង្ឃក្តី បើអ្នកទាំងឡាយក្រោធ ឬអាក់អន់ចិត្តចំពោះពួកសត្វទាំង នោះហើយ អ្នក ទាំងឡាយ នឹងបានដឹងច្បាស់នូវសេចក្តីនៃពាក្យពីរោះឬពាក្យអាក្រក់ របស់ ពួកសត្វដទៃដែរឬ ។ ពួកភិក្ខុក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន យើង ខ្ញុំមិន អាចដឹងច្បាស់នូវសេចក្តីនៃពាក្យនោះទេ ។ ព្រះមានព្រះភាគទ្រង់ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ទោះបីពួកសត្វដទៃ ពោលតិះដៀលតថាគត ក្តី ពោលតិះដៀលព្រះធម៌ក្តី ពោលតិះដៀលព្រះសង្ឃក្តី អ្នកទាំងឡាយគប្បី ឃាត់ពាក្យមិនពិត ដោយពាក្យមិនពិត ចំពោះពួកសត្វទាំងនោះថា ពាក្យ នេះមិនពិត ដោយហេតុនេះ ពាក្យនេះមិនប្រាកដ ដោយហេតុនេះ ហេតុ នេះឥតមានក្នុងពួកយើង មួយវិញទៀត ពាក្យនេះរកមិនបាន ក្នុងពួកយើង ។ ម្នាលភិក្ខុទាំងឡាយ ទោះបីពួកសត្វដទៃ ពោលសរសើរគុណតថាគតក្តី ពោលសរសើរ គុណព្រះធម៌ក្តី ពោលសរសើរគុណព្រះសង្ឃក្តី អ្នកទាំង ឡាយមិនគួរធ្វើសេចក្តីរីករាយ មិនគួរធ្វើសោមនស្ស មិនគួរធ្វើសេចក្តី ព្រើលចិត្ត ចំពោះពួកសត្វទាំងនោះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ទោះបីពួក សត្វដទៃ ពោលសរសើរគុណតថាគតក្តី ពោលសរសើរ គុណព្រះធម៌ក្តី ពោលសរសើរគុណព្រះសង្ឃក្តី ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ មាន ចិត្តរីករាយ ត្រេកអរ ព្រើលចិត្ត ចំពោះសត្វទាំងនោះហើយ សេចក្តីអន្តរាយ (នៃគុណទាំងឡាយមានបឋមជ្ឈានជាដើម) នឹងកើតមានប្រាកដ ដល់អ្នក ទាំងឡាយ ព្រោះសេចក្តីត្រេកអរនោះឯង ។ ម្នាលភិក្ខុទាំងឡាយ ទោះបីពួក សត្វដទៃ ពោល សរសើរគុណតថាគតក្តី ពោលសរសើរគុណព្រះធម៌ក្តី ពោលសរសើរគុណព្រះសង្ឃក្តី អ្នកទាំងឡាយត្រូវប្តេជ្ញាពាក្យពិត តាមពាក្យ ពិត ចំពោះពួកសត្វទាំងនោះថា ពាក្យនេះពិត ដោយហេតុនេះមែន ពាក្យ នេះប្រាកដដោយ ហេតុនេះមែន ពាក្យនេះតែងមាន ក្នុងពួកយើងមែន មួយ វិញទៀត ពាក្យនេះ រមែងរកបាន ក្នុងពួកយើងមែន ។</p>
<h2>ចូឡសីល</h2>
<p>[២] ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលបើពោលសរសើរគុណរបស់ តថាគត តែងសរសើរដោយគុណជាតណា គុណជាតនុ៎ះ មានប្រមាណតិច មានប្រមាណស្តួចស្តើង បានត្រឹមតែសីលប៉ុណ្ណោះ ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលបើពោល សរសើរគុណរបស់តថាគត ដោយគុណជាតណា គុណជាតនុ៎ះមានប្រមាណតិច មានប្រមាណស្តួចស្តើង បានត្រឹមតែសីល ប៉ុណ្ណោះ តើដូចម្តេច ។</p>
<p>[៣] (បថុជ្ជនតែងពោលសរសើរថា) ព្រះសមណគោតម លះបង់ បាណាតិបាតហើយ វៀរស្រឡះចាកបាណាតិបាតហើយ មានដំបងដាក់ចុះ ហើយ មានគ្រឿងសាស្ត្រាដាក់ចុះហើយ មានសេចក្តីខ្មាស់បាប ដល់នូវ សេចក្តីអាណិតអាសូរ មានសេចក្តីអនុគ្រោះ ដោយប្រយោជន៍ដល់សព្វ សត្វ ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន ។ ថា ព្រះសមណគោតម លះបង់នូវអទិន្នាទាន ហើយ វៀរស្រឡះចាកអទិន្នាទានហើយ ព្រះអង្គកាន់យកតែរបស់ ដែលគេ ឲ្យប្រាថ្នាតែរបស់ដែលគេឲ្យ មានអត្តភាពជាអ្នកមិនលួច មានសភាពដ៏ ស្អាត ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណ របស់ តថាគត តែងពោលដូច្នេះ ក៏មាន ។ ថា ព្រះសមណគោតម លះបង់នូវ អព្រហ្មចរិយៈហើយ ជាអ្នកប្រព្រឹត្តនូវធម៌ដ៏ប្រសើរ ព្រះអង្គចៀសវាង (អំពី អព្រហ្មចរិយៈ) វៀរចាកមេថុនកម្ម ជាធម៌របស់ អ្នកស្រុកហើយ ។ ម្នាលភិក្ខុ ទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោល ដូច្នេះក៏មាន ។</p>
<p>[៤] (បុថុជ្ជនតែងពោលសរសើរថា) ព្រះសមណគោតម លះបង់ មុសាវាទហើយ វៀរស្រឡះចាកមុសាវាទហើយ ព្រះអង្គពោលតែពាក្យពិត តពាក្យពិត មានវាចាខ្ជាប់ខ្ជួន គួរអ្នកផងជឿបាន មិនពោលបំភ្លាត់ សត្វលោក ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណ របស់ តថាគត តែងពោលដូច្នេះក៏មាន ។ ថា ព្រះសមណគោតម ព្រះអង្គលះបង់ បិសុណាវាចាហើយ វៀរស្រឡះចាកបិសុណាវាចាហើយ ព្រះអង្គឮពាក្យ ក្នុងសំណាក់ នៃពួកជនឯណេះហើយ មិននាំយកទៅប្រាប់ ដល់ពួកជន ឯណោះ ដើម្បីបំបែកពួកជននេះឡើយ ឬឮពាក្យក្នុងសំណាក់នៃពួកជន ឯណោះហើយ មិននាំយកមកប្រាប់ដល់ពួកជននេះ ដើម្បីបំបែកពួកជន ឯណោះឡើយ ។ ព្រះអង្គជាអ្នកផ្សះផ្សា នូវពួកជនដែលបែកគ្នាហើយផង ជាអ្នកបន្ថែមកម្លាំងឲ្យដល់ពួកជន ដែលព្រមព្រៀងគ្នាហើយផង ព្រះអង្គ មានសេចក្តីព្រមព្រៀង ជាទីត្រេកអរ ត្រេកអរក្នុងសេចក្តីព្រមព្រៀង រីក រាយក្នុងការព្រមព្រៀង ទ្រង់ពោលវាចាដែលធ្វើឲ្យព្រមព្រៀងគ្នា ។ ម្នាល ភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរ គុណរបស់តថាគត តែងពោល ដូច្នេះក៏មាន ។ ថា ព្រះសមណគោតម ទ្រង់លះបង់នូវផរុសវាចាហើយ វៀរ ស្រឡះចាកផរុសវាចាហើយ ក៏វាចាណាដែលជាសំដីឥតមានទោស ជាសុខ ដល់ត្រចៀក គួរឲ្យអ្នកផង ស្រលាញ់ពេញហឫទ័យ ជាសំដីរបស់អ្នក សប្បុរស ជាទីត្រេកអរនៃជនច្រើននាក់ ពេញចិត្តនៃជនច្រើននាក់ ទ្រង់ ពោលតែ វាចាបែបនោះឯង ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោល សរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន ។ ថា ព្រះសមណ-គោតម ទ្រង់លះបង់នូវសម្ផប្បលាបៈហើយ វៀរស្រឡះចាកសម្ផប្បលាបៈ ហើយ ព្រះអង្គពោលពាក្យក្នុង កាលគួរពោលតែពាក្យពិតប្រាកដ ពោល តែពាក្យដែលជាអត្ថ ពោលតែពាក្យ ដែលជាធម៌ ពោលតែពាក្យដែលជា វិន័យ ពោលតែពាក្យមានឱកាស ជាទីតម្កល់ទុក ក្នុងហឫទ័យ ប្រកបដោយ គ្រឿងអាងមានគ្រឿងកំណត់ ប្រកបដោយប្រយោជន៍ ដោយកាលដ៏គួរ ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណ របស់តថាគត តែង ពោលដូច្នេះក៏មាន ។</p>
<p> [៥] ថា ព្រះសមណគោតម វៀស្រឡះចាកការ ពីជគាមនិងភូតគាម ឲ្យវិនាស ហើយ ។ ម្នាលភិក្ខុទាំងឡាយ ដូច្នេះក៏មាន ។បេ។</p>
<p> [៦] ថា ព្រះសមណគោតម ព្រះអង្គបរិភោគភត្តតែ ១ ពេលវៀរលែង បរិភោគក្នុងរាត្រី វៀរលែងបរិភោគក្នុងកាលខុស ។ ព្រះសមណគោតម វៀរ ស្រឡះចាក ករិយាមើលនូវរបាំ និងការស្តាប់នូវចម្រៀង និងភ្លេងប្រគំ ដែល ជាសត្រូវដល់កុសលធម៌ ។ ព្រះសមណគោតម វៀរស្រឡះចាកកិរិយា ទ្រទ្រង់ ប្រដាប់ស្អិតស្អាង រាងកាយ ដោយផ្កាកម្រង និងគ្រឿងក្រអូបនិង គ្រឿងលាបផ្សេង ៗ ។ ព្រះសមណគោតម វៀរស្រឡះចាកទីដេក ទីអង្គុយ ដ៏ខ្ពស់ និងទីដេកទីអង្គុយដ៏ប្រសើរ ។ ព្រះសមណគោតម វៀរស្រឡះចាក កិរិយាទទួលមាសនិងប្រាក់ ។</p>
<p> [៧] ថា ព្រះសមណគោតម វៀរស្រឡះចាកកិរិយាទទួលធញ្ញជាត ឆៅ ។ ព្រះសមណគោតម វៀរស្រឡះចាក កិរិយាទទួលសាច់ឆៅ ។ ព្រះសមណគោតម វៀរស្រឡះចាក កិរិយាទទួលស្រីនិងក្មេងស្រី ។ ព្រះ សមណគោតម វៀរស្រឡះចាក កិរិយាទទួលខ្ញុំស្រីនិងខ្ញុំប្រុស ។ ព្រះ សមណគោតម វៀរស្រឡះចាក កិរិយាទទួលពពែនិងចៀម ។ ព្រះសមណ-គោតម វៀរស្រឡះចាក កិរិយាទទួលមាន់និងជ្រូក។ ព្រះសមណគោតម វៀរស្រឡះចាកកិរិយាទទួលដំរី គោ សេះ ឈ្មោលញី ។ ព្រះសមណគោតម វៀរស្រឡះចាកកិរិយាទទួលស្រែនិងចម្ការ ។</p>
<p>[៨] ព្រះសមណគោតម វៀរស្រឡះចាកកិរិយាប្រកបនូវទូតកម្ម គឺនាំ សំបុត្រ ឬពាក្យបណ្តាំដល់គ្រហស្ថ នឹងទៅដោយគេបញ្ជូន អំពីផ្ទះ ១ ទៅផ្ទះ ១ ។ ព្រះសមណគោតម វៀរស្រឡះចាកការទិញនិងការលក់ ។ ព្រះ សមណគោតម វៀរស្រឡះចាក ការឆរបោកឬបន្លំដោយជញ្ជីង និងឆបោក ដោយភាជន៍មាស ឆបោកដោយរង្វាស់រង្វាល់ ។ ព្រះសមណគោតម វៀរ ស្រឡះចាកកិរិយាប្រកបនូវអំពើវៀច គឺការបង្ខុស បំភាន់ បញ្ឆោតបោក ប្រាស បន្លំដោយរបស់ប្លម ។ ព្រះសមណគោតម វៀរស្រឡះ ចាកកិរិយា កាត់ (នូវអវៈយវៈមានដៃជាដើម) និងការសម្លាប់ ចងធ្វើមនុស្សឲ្យវង្វេងផ្លូវ ប្លន់អ្នកស្រុក កំហែងយកទ្រព្យ ។ បុថុជ្ជន កាលពោលសរសើរគុណរបស់ តថាគត តែងពោលដូច្នេះក៏មាន ។</p>
<p>ចប់ ចូឡសីល ។</p>
<h2>មជ្ឈិមសីល</h2>
<p>[៩] ដូចជាសមណព្រាហ្មណ៍ទាំងឡាយ ដ៏ចម្រើនពួកមួយ បរិភោគ ភោជន ដែលគេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះតែង ប្រកបរឿយ ៗ នូវកិរិយាធ្វើពីជគាមនិងភូតគាមឲ្យវិនាស ។ ពីជគាមនិង ភូតគាមនោះ តើដូចម្តេចខ្លះ ។ គឺ ពូជគឺមើម ឬឫស ១ ពូជគឺដើម ១ ពូជគឺ ថ្នាំង ១ ពូជគឺចុងឬត្រួយ ១ ពូជគឺគ្រាប់ ១ ជាគម្រប់ ៥ ។ ព្រះសមណ-គោតម ទ្រង់វៀរស្រឡះចាកកិរិយាធ្វើពីជគាមនិងភូតគាម ឲ្យវិនាស មាន សភាពដូច្នេះ ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនកាលពោលសរសើរ គុណរបស់ តថាគត តែងពោលដូច្នេះក៏មាន ។</p>
<p> [១០] ដូចជាសមណព្រាហ្ម៍ទាំងឡាយ ដ៏ចម្រើនពួកមួយ បរិភោគ ភោជនដែល គេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ តែង ប្រកបរឿយ ៗ នូវការបរិភោគវត្ថុ ដែលសន្សំទុក មានសភាពយ៉ាងនេះ ។ ការសន្សំទុកនោះ តើដូចម្តេចខ្លះ ។ គឺ ការសន្សំគ្រឿងស៊ីខ្លះ សន្សំទឹកផឹកខ្លះ សន្សំសំពត់ខ្លះ សន្សំយានខ្លះ សន្សំទីដេកខ្លះ សន្សំគ្រឿងលាបខ្លះ សន្សំ គ្រឿងក្រអូបខ្លះ សន្សំអាមិសៈខ្លះ ។ ព្រះសមណគោតម ទ្រង់វៀរស្រឡះ ចាកការបរិភោគវត្ថុដែលសន្សំទុក មានសភាពដូច្នេះឯង ។ ម្នាលភិក្ខុ ទាំងឡាយ បុថុជ្ជនកាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះ ក៏មាន ។</p>
<p> [១១] ដូចជាសមណព្រាហ្មណ៍ទាំងឡាយ ដ៏ចម្រើនពួកមួយ បរិភោគ ភោជន ដែលគេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះតែង ប្រកបរឿយ ៗ នូវការ ស្តាប់និងការមើលនូវល្បែង ដែលជាសត្រូវដល់ កុសលធម៌ មានសភាពយ៉ាងនេះ ។ ឯល្បែងដែលជាសត្រូវដល់កុសលធម៌ នោះ តើដូចម្តេចខ្លះ ។ គឺល្បែងរាំខ្លះ ច្រៀងខ្លះ ប្រគំខ្លះ មហោស្រពខ្លះ ចម្បាំងស្តេចភារតនិងព្រះរាមជាដើមខ្លះ គងខ្លះ រគាំងខ្លះ ស្គរមានជ្រុង ៤ ខ្លះ រូបគំនូរខ្លះ ល្បែងដុំដែកខ្លះ ល្បែងរ៉ាវខ្លះ ល្បែងលាងឆ្អឹងខ្លះ ដំរីជល់គ្នា ខ្លះ សេះប្រខាំគ្នាខ្លះ ក្របីជល់គ្នាខ្លះ គោជល់គ្នាខ្លះ ពពែជល់គ្នាខ្លះ កែះជល់ គ្នាខ្លះ មាន់ជល់គ្នាខ្លះ ចាបជល់គ្នាខ្លះ ល្បែងគុណដំបងខ្លះ ប្រដាល់ខ្លះ ចំបាប់ខ្លះ ទីសម្រាប់ច្បាំងគ្នាខ្លះ ទីសម្រាប់រៀបពលខ្លះ លំនៅកងទ័ពខ្លះ ទីមើលសេនា ប្រកបដោយអង្គ ៤ ខ្លះ ។ ឯព្រះសមណគោតម ទ្រង់វៀរ ស្រឡះ ចាកកិរិយាស្តាប់ និងការមើលល្បែង ដែលជាសត្រូវដល់កុសលធម៌ មានសភាពដូច្នេះឯង ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរ គុណរបស់តថាគត តែងពោលដូច្នេះក៏មាន ។</p>
<p> [១២] ដូចជាសមណព្រាហ្មណ៍ទាំងឡាយ ដ៏ចម្រើនពួកមួយ បរិភោគ ភោជនដែល គេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះតែង ប្រកបរឿយ ៗ នូវល្បែងបាស្កា ដែលជាហេតុជាទីតាំងនៃសេចក្តីប្រមាទ ។ ល្បែងបាស្កានោះ តើដូចម្តេចខ្លះ ។ គឺបាស្កាមានក្រឡា ៨ ខ្លះ បាស្កាមាន ក្រលា ១០ ខ្លះ បាស្កាដែលលេងឰដ៏អាកាសខ្លះ ល្បែងវាងផ្លូវដែលគួរវាងខ្លះ ល្បែងផ្ទាត់គ្រាប់មានគ្រាប់ក្រួសជាដើមខ្លះ លេងបាស្កា ក្នុងទីលានសម្រាប់ លេងខ្លះ ល្បែងហ៊ឹង ឬកូនគោលខ្លះ ល្បែងរលាស់ទឹកលាក់ ឲ្យទាយរូបខ្លះ ល្បែងអង្គញ់ខ្លះ ល្បែងប៉ីស្លឹកខ្លះ ល្បែងនង្គ័លតូចខ្លះ ល្បែងដាំដូងខ្លះ ល្បែងកង្ហារខ្លះ ល្បែងវាល់ដីខ្សាច់ (បាយឡុកបាយឡ) ខ្លះ ល្បែងរថតូចខ្លះ ល្បែងធ្នូតូចខ្លះ ល្បែងសរសេរអក្សរខ្យល់ឲ្យទាយខ្លះ ល្បែងទាយចិត្ត (ស្តេច ចង់) ខ្លះ ល្បែងកំប្លែងត្រាប់គេខ្លះ ។ ឯព្រះហសមណគោតម ទ្រង់វៀរ ស្រឡះចាកកិរិយាប្រកបរឿយៗ នូវល្បែងបាស្កា ដែលជាហេតុជាទីតាំងនៃ សេចក្តីប្រមាទ មានសភាពដូច្នេះឯង ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាល ពោលសរសើរគុណរបស់តថាគត តែងពោល ដូច្នេះក៏មាន ។</p>
<p>[១៣] ដូចជាសមណព្រាហ្មណ៍ទាំងឡាយ ដ៏ចម្រើនពួកមួយ បរិភោគ ភោជនដែល គេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ តែង ប្រកបរឿយ ៗ នូវឧច្ចាសយនមហាសយនៈ (ទីដេកទីអង្គុយដ៏ខ្ពស់និងទី ដេកទីអង្គុយដ៏ប្រសើរ) មានសភាព យ៉ាងនេះ ។ ឧច្ចាសយនមហាសយនៈ នោះតើដូចម្តេចខ្លះ ។ គឺអាសនៈដែលខ្ពស់ហួស ប្រមាណខ្លះ គ្រែដែលមាន ជើងវិចិត្រដោយរូបសត្វសាហាវខ្លះ ព្រំដែលមានរោមវែង ជាងបួនធ្នាប់ខ្លះ កម្រាលដែលគេធ្វើដោយរោមវិចិត្រ ដោយរូបសត្វសាហាវខ្លះ កម្រាល មាន ពណ៌សដែលគេធ្វើដោយរោមសត្វខ្លះ កម្រាលដែលធ្វើដោយរោម សត្វមាន ផ្កា ដេរដាសខ្លះ កម្រាលដែលញាត់ដោយសំឡីជាប្រក្រតីខ្លះ កម្រាលដែល ធ្វើ ដោយរោម សត្វវិចិត្រដោយរូបសត្វសាហាវ (មានសីហៈនិងខ្លាធំជាដើម) ខ្លះ កម្រាលដែលធ្វើដោយរោមសត្វមានរោមច្រាងឡើងតែម្ខាងខ្លះ កម្រាល ដែលធ្វើដោយរោមសត្វ មានរោមច្រាងឡើងទាំងសងខាងខ្លះ កម្រាលដែល ធ្វើដោយឌិនខ្សែសយមាស និងសូត្រចាក់ស្រែះដោយរតនវត្ថុ មានមាសជា ដើមខ្លះ កម្រាលដែលធ្វើដោយសរសៃសូត្រ ចាក់ស្រែះដោយរតនៈខ្លះ កម្រាលដែលធ្វើដោយរោមសត្វល្មមចុះពួកស្រីរបាំ ១៦ នាក់ឈររាំបានខ្លះ កម្រាលសម្រាប់ក្រាលលើខ្នងដំរីខ្លះ កម្រាលសម្រាប់ ក្រាលលើខ្នងសេះខ្លះ កម្រាលសម្រាប់ក្រាលលើរថខ្លះ កម្រាលដែលគេធ្វើ ដោយស្បែកខ្លាខ្លះ កម្រាល ដ៏ឧត្តមដែលគេធ្វើដោយស្បែកសត្វឈ្មុសខ្លះ ទីដេកដែលមាន ពិដានក្រហមពីខាងលើខ្លះ ខ្នើយមានពណ៌ក្រហមទាំងពីរខាង គឺខ្នើយ ក្បាលនិងខ្នើយជើងព្រមទាំងពិតានមាន ពណ៌ក្រហមខ្លះ ។ ឯព្រះសមណ-គោតម ទ្រង់វៀរស្រឡះចាកឧច្ចាសយនមហាសយនៈ មានសភាពដូច្នេះឯង ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែង ពោលដូច្នេះក៏មាន ។</p>
<p>[១៤] ដូចជាសមណព្រាហ្មណ៍ទាំងឡាយ ដ៏ចម្រើនពួកមួយ បរិភោគ ភោជនដែល គេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្ម៍ទាំងនោះតែងប្រកប រឿយ ៗ នូវវត្ថុជាទីតាំង នៃការប្រដាប់ស្អិតស្អាងរាងកាយ មានសភាពយ៉ាង នេះ ។ វត្ថុជាទីតាំងនៃការប្រដាប់ ស្អិតស្អាងរាងកាយនោះ តើដូចម្តេច ។ គឺការដុសខាត់បំបាត់ក្លិនអាក្រក់ ការច្របាច់រឹតខ្លះ ការផ្ងូតទឹកខ្លះ ការ គក់ច្របាច់ខ្លះ កញ្ចក់ខ្លះ វត្ថុសម្រាប់លាបគ្រឿងប្រដាប់ខ្លះ ផ្កាកម្រងខ្លះ គ្រឿងលាបខ្លះ គ្រឿងលម្អិតសម្រាប់ប្រោះមុខខ្លះ វត្ថុសម្រាប់លាបមុខខ្លះ គ្រឿងប្រដាប់ដៃខ្លះ ចំណងផ្នួងសក់ខ្លះ ដំបងខ្លះ បំពង់ថ្នាំខ្លះ ដាវខ្លះ ព្រះខាន់ខ្លះ ឆត្រខ្លះ ស្បែកជើងដ៏វិចិត្រខ្លះ មកុដឬក្បាំងមុខខ្លះ (ស្នៀតសក់) កែវមុណីខ្លះ ផ្លិតធ្វើពីរោម កន្ទុយសត្វខ្លះ សំពត់សខ្លះ សំពត់មានជាយ វែងខ្លះ ។ ឯព្រះសមណគោតម ទ្រង់វៀរ ស្រឡះចាកការប្រកបរឿយ ៗ នូវវត្ថុជាទីតាំង នៃការប្រដាប់ស្អិតស្អាងរាងកាយ មានសភាពដូច្នេះឯង ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនកាលពោលសរសើរគុណរបស់តថាគត តែង ពោល ដូច្នេះក៏មាន ។ [១៥] ដូចជាសមណព្រាហ្មណ៍ទាំងឡាយ ដ៏ចម្រើនពួកមួយ បរិភោគ ភោជនដែល គេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ តែង ប្រកបរឿយៗ នូវតិរច្ឆានកថា (ពាក្យនិយាយទទឹងផ្លូវសួគ៌និងផ្លូវព្រះនិព្វាន) មានសភាពយ៉ាងនេះ ។ តិរច្ឆានថានោះ តើដូចម្តេច ។ គឺនិយាយអំពីស្តេច ខ្លះ និយាយអំពីចោរខ្លះ និយាយអំពីអាមាត្រធំខ្លះ និយាយអំពីសេនា ទាហានខ្លះ និយាយអំពីភ័យខ្លះ និយាយអំពីចម្បាំងខ្លះ និយាយអំពី បាយ ម្ហូបចំណីខ្លះ និយាយអំពីទឹកផឹកខ្លះ និយាយអំពីសំពត់ខ្លះ និយាយអំពីទី ដេកខ្លះ និយាយអំពីផ្កាកម្រងខ្លះ និយាយអំពីគ្រឿងក្រអូបខ្លះ និយាយអំពី ញាតិខ្លះ និយាយអំពីយានខ្លះ និយាយអំពីស្រុកខ្លះ និយាយអំពីនិគមខ្លះ និយាយអំពីនគរខ្លះ និយាយអំពីជនបទខ្លះ និយាយអំពីស្ត្រីខ្លះ និយាយអំពី បុរសខ្លះ និយាយអំពីយោធាដែលក្លៀវក្លាខ្លះ និយាយអំពីច្រកផ្លូវខ្លះ និយាយអំពីកំពង់ទឹកខ្លះ និយាយអំពីញាតិដែលចែកឋានទៅកាន់បរលោក ហើយខ្លះ និយាយអំពីពាក្យដែលឥតប្រយោជន៍មានសភាពផ្សេង ៗ ខ្លះ និយាយអំពីលោកខ្លះ និយាយអំពីរឿងជីកសមុទ្រខ្លះ និយាយអំពី សេចក្តីចម្រើន និងមិនចម្រើនខ្លះ ដែលជាហេតុឥតប្រយោជន៍ដូច្នេះខ្លះ ដូច្នោះខ្លះ ។ ឯព្រះសមណគោតម ទ្រង់វៀរស្រឡះចាកតិរច្ឆានកថា មាន សភាពដូច្នេះឯង ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណ របស់តថាគត តែងពោលដូច្នេះក៏មាន ។</p>
<p> [១៦] ដូចជាសមណព្រាហ្មណ៍ទាំងឡាយ ដ៏ចម្រើនពួកមួយ បរិភោគ ភោជនដែល គេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មទាំងនោះ តែង ប្រកបរឿយៗ នូវពាក្យប្រណាំងប្រជែង មានសភាពយ៉ាងនេះ ។ ពាក្យ ប្រណាំងប្រជែងនោះ តើដូចម្តេច ។ គឺនិយាយថា អ្នកមិនមែនចេះដឹងធម៌ និងវិន័យនេះទេ ខ្ញុំទើបបានចេះដឹងធម៌និងវិន័យនេះ ។ អ្នកនឹងបាន ឈ្មោះ ថា ចេះដឹងធម៌វិន័យនេះដូចម្តេចបាន អ្នកជាអ្នកប្រតិបត្តិខុស ខ្ញុំទើបជា អ្នក ប្រតិបត្តិត្រឹមត្រូវ ។ ពាក្ររបស់ខ្ញុំទើបប្រកបដោយប្រយោជន៍ ពាក្ររបស់អ្នក មិនប្រកប ដោយប្រយោជន៍ទេ ។ សំដីដែលគេត្រូវនិយាយមុន អ្នកយកមក និយាយក្រោយវិញ ។ សំដីដែលគេត្រូវនិយាយក្រោយ អ្នកយកមកនិយាយ មុនវិញ ។ ពាក្យផ្ទុយអ្នកប្រព្រឹត្ត មកជាយូរអង្វែងហើយ ។ ទោសក្នុងសំដី របស់អ្នកខ្ញុំបានលើកឡើងហើយ ។ អ្នកជាមនុស្ស ត្រូវខ្ញុំសង្កត់សង្កិនបាន ហើយ ។ អ្នកចូរទៅសិក្សាដើម្បីដោះស្រាយ នូវទោសក្នុងសំដី ឬបើអ្នកអាច ចូរអ្នកដោះស្រាយ ឲ្យរួចទោសចុះ ។ ឯព្រះសមណគោតម ទ្រង់វៀរស្រឡះ ហើយចាកពាក្យពោលប្រណាំងប្រជែង មានសភាពដូច្នេះឯង ។ ម្នាលភិក្ខុ ទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោល ដូច្នេះក៏មាន ។</p>
<p>[១៧] ដូចជាសមណព្រាហ្មណ៍ទាំងឡាយ ដ៏ចម្រើនពួកមួយបរិភោគ ភោជន ដែលគេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ រមែង ប្រកបរឿយៗ នូវទូតកម្ម គឺនាំសំបុត្រ ឬពាក្យបណ្តាំនៃគ្រហស្ថ ឬទៅដោយ គេបញ្ជូនអំពីផ្ទះមួយទៅផ្ទះមួយ មានសភាពយ៉ាងនេះ ទូតកម្មនោះ តើដូច ម្តេចខ្លះ ។ គឺទៅដោយពាក្យប្រើរបស់ពួកស្តេច ពួកអាមាត្រធំនៃស្តេច ពួក ក្សត្រិយ៍ ពួកព្រាហ្មណ៍ ពួកគហបតី ឬពួកកុមារថា លោកចូរ ទៅក្នុងទីនេះ លោកចូរទៅក្នុងទីឯណោះ លោកចូរនាំយករបស់នេះទៅ លោកចូរនាំយក របស់នេះពីទីឯណោះមក ។ ឯព្រះសមណគោតម ទ្រង់វៀរស្រឡះហើយ ចាក ការប្រកបនូវទូតកម្ម គឺនាំសំបុត្រ ឬពាក្យបណ្តាំនៃគ្រហស្ថ ឬទៅដោយ គេបញ្ជូន អំពីផ្ទះមួយទៅផ្ទះមួយ មានសភាពដូច្នេះឯង ។ ម្នាលភិក្ខុទាំង ឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះ ក៏មាន ។</p>
<p> [១៨] ដូចជាសមណព្រាហ្មណ៍ទាំងឡាយ ដ៏ចម្រើនពួកមួយ បរិភោគ ភោជន ដែលគេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះជាអ្នក កុហក គឺញ៉ាំងគេឲ្យភាន់ច្រឡំ (ឲ្យជ្រះថ្លាដោយការប្រើប្រាស់បច្ច័យជា ដើម) ខ្លះ ជាអ្នកពោលពាក្យរាក់ទាក់ (នឹងគ្រហស្ថ) ខ្លះ ជាអ្នកធ្វើនិមិត្ត គឺ ពោលពាក្យបញ្ឆិតបញ្ឆៀងខ្លះ ជាអ្នកជេរប្រទេចខ្លះ ជាអ្នកស្វែងរកលាភ ដោយលាភខ្លះ ។ ឯព្រះសមណគោតម ទ្រង់វៀរស្រឡះហើយចាកការ កុហក និងពាក្យរាក់ទាក់ មានសភាពដូច្នេះឯង ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោល ដូច្នេះក៏មាន ។</p>
<p>ចប់មជ្ឈិមសីល ។</p>
<h2>មហាសីល</h2>
<p>[១៩] ដូចជាសមណព្រាហ្មណ៍ទាំងឡាយ ដ៏ចម្រើនពួកមួយ បរិភោគ ភោជន ដែលគេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ ចិញ្ចឹម ជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពយ៉ាងនេះ ។ តិរច្ឆានវិជ្ជា នោះ តើដូចម្តេច ។ គឺការទាយអវយវៈខ្លះ ទាយនិមិត្ត (ហេតុ) ខ្លះ ទាយ ឧត្បាត គឺធ្លាក់ចុះនៃហេតុធំៗ មានរន្ទះបាញ់ ជាដើមខ្លះ ទាយយល់សបិ្តខ្លះ ទាយលក្ខណៈខ្លះ ទាយវត្ថុមានសពត់ជាដើម ដែលកណ្តុរកាត់ខ្លះ និយាយ អំពីការបូជាដោយភ្លើងខ្លះ និយាយអំពីការបូជាដោយវែក ខ្លះ និយាយ អំពីការបូជាដោយអង្កាមខ្លះ និយាយអំពីការបូជាដោយកុណ្ឌក និយាយអំពី ការបូជា ដោយអង្ករខ្លះ និយាយអំពីការបូជាដោយទឹកដោះរាវខ្លះ និយាយ អំពីការបូជាដោយប្រេងខ្លះ និយាយអំពីការបូជាដោយមាត់ខ្លះ និយាយ អំពីការបូជាដោយឈាមខ្លះ វិជ្ជា សម្រាប់ទាយអវយវៈខ្លះ វិជ្ជាសម្រាប់ទាយ ទីភូមិឋាន (ថាឲ្យទុក្ខ ឲ្យសុខ) ខ្លះ វិជ្ជាសម្រាប់ ទាយទីស្រែចម្ការខ្លះ វិជ្ជា ស្គាល់ព្រៃខ្មោចខ្លះ វិជ្ជាចាប់ខ្មោចខ្លះ វិជ្ជាសម្រាប់ការពារ រក្សាភូមិផ្ទះខ្លះ វិជ្ជាស្តោះពស់ខ្លះ វិជ្ជារក្សាពិសខ្លះ វិជ្ជាស្តោះខ្ទួយទិចខ្លះ វិជ្ជាស្តោះកណ្តុរ ខាំខ្លះ វិជ្ជាសម្រាប់ទាយសម្រែកសត្វស្លាបខ្លះ វិជ្ជាសម្រាប់ទាយសម្រែក ក្អែកខ្លះ វិជ្ជាសម្រាប់ទាយអាយុខ្លះ វិជ្ជាសម្រាប់រារាំងសរខ្លះ វិជ្ជាសម្រាប់ មើលនូវស្នាមជើង ម្រឹគគឺសត្វជើង ៤ ទាំងអស់ខ្លះ ។ ឯព្រះសមណគោតម ទ្រង់វៀរស្រឡះហើយចាក មិច្ឆាជីវៈព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះឯង ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែង ពោលដូច្នេះក៏មាន។</p>
<p>[២០] ដូចជាសមណព្រាហ្មណ៍ទាំងឡាយ ដ៏ចម្រើនពួកមួយ បរិភោគ ភោជន ដែលគេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះចិញ្ចឹម ជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជាមានសភាពយ៉ាងនេះ ។ តិរច្ឆានវិជ្ជា នោះ តើដូចម្តេច ។ គឺការទាយ លក្ខណៈកែវមណីខ្លះ ទាយលក្ខណៈដំបង ឬឈើច្រត់ខ្លះ ទាយលក្ខណៈសំពត់ខ្លះ ទាយលក្ខណៈសាស្ត្រាខ្លះ ទាយ លក្ខណៈដាវខ្លះ ទាយលក្ខណៈសរខ្លះ ទាយលក្ខណៈធ្នូខ្លះ ទាយលក្ខណៈ អាវុធខ្លះ ទាយលក្ខណៈស្រីខ្លះ ទាយលក្ខណៈប្រុសខ្លះ ទាយលក្ខណៈក្មេង ប្រុសខ្លះ ទាយលក្ខណៈក្មេងស្រីខ្លះ ទាយលក្ខណៈខ្ញុំប្រុសខ្លះ ទាយលក្ខណៈ ខ្ញុំស្រីខ្លះ ទាយលក្ខណៈដំរីខ្លះ ទាយលក្ខណៈសេះខ្លះ ទាយលក្ខណៈក្របី ខ្លះ ទាយលក្ខណៈគោ ឧសភខ្លះ ទាយលក្ខណៈគោខ្លះ ទាយលក្ខណៈពពែ ខ្លះ ទាយលក្ខណកែះខ្លះ ទាយលក្ខណៈ មាន់ខ្លះ ទាយលក្ខណៈចាប ឬក្រួច ខ្លះ ទាយលក្ខណៈទន្សងខ្លះ ទាយលក្ខណៈគ្រឿង ប្រដាប់ឬកំពូលផ្ទះ ខ្លះ ទាយលក្ខណៈអណ្តើកខ្លះ ទាយលក្ខណៈម្រឹគខ្លះ ។ ឯព្រះសមណ-គោតម ទ្រង់វៀរស្រឡះចាកមិច្ឆាជីវៈព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះ ឯង ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណ របស់តថាគត តែងពោល ដូច្នេះក៏មាន។</p>
<p> [២១] ដូចជាសមណព្រាហ្មណ៍ទាំងឡាយ ដ៏ចម្រើនពួកមួយ បរិភោគ ភោជន ដែលគេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះចិញ្ចឹម ជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជាមានសភាពយ៉ាងនេះ ។ តិរច្ឆានវិជ្ជា នោះ តើដូចម្តេច ។ គឺការទាយការ លើកទ័ពថា ព្រះរាជា គួរស្តេចចេញទៅ (ក្នុងថ្ងៃនោះ) ។ ព្រះរាជា គួរស្តេចចូលមកវិញ (ក្នុងថ្ងៃនោះ) ។ ព្រះរាជា ខាងក្នុងនឹងរុករានចូលទៅ ។ ព្រះរាជាខាងក្រៅនឹងថយចេញទៅ ។ ព្រះរាជាខាងក្រៅនឹងរុករានចូលមក ។ ព្រះរាជាខាងក្នុងនឹងថយចេញទៅ ។ ព្រះរាជាខាងក្នុងនឹងមានជ័យជំនះ ។ ព្រះរាជាខាងក្រៅនឹងបរាជ័យ ។ ព្រះរាជាខាងក្រៅ នឹងមានជ័យជំនះ ។ ព្រះរាជាខាងក្នុងនឹងបរាជ័យ ។ ព្រះរាជាអង្គនេះនឹងមានជ័យជំនះ ឯព្រះរាជាអង្គនេះ នឹងបរាជ័យ ។ ឯព្រះសមណគោតម ទ្រង់វៀរស្រឡះហើយចាក មិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះឯង ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរ គុណ របស់តថាគត តែងពោលដូច្នេះក៏មាន។</p>
<p> [២២] ដូចជាសមណព្រាហ្មណ៍ទាំងឡាយ ដ៏ចម្រើនពួកមួយ បរិភោគ ភោជន ដែលគេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះចិញ្ចឹម ជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជាមានសភាពយ៉ាងនេះ ។ តិរច្ឆានវិជ្ជា នោះ តើដូចម្តេច ។ គឺការទាយថា (ក្នុងថ្ងៃឯណោះ) នឹងមានចន្ទគ្រាះ ។ នឹងមានសូរ្យគ្រាះ ។ នឹងមាននក្សត្រគ្រាះ គឺផ្កាយព្រះគ្រោះដើររួមចូលគ្នា ឬដើររំលងព្រះអាទិត្យព្រះចន្ទ្រ ឬផ្កាយណាមួយ ។ ព្រះចន្ទ្រព្រះអាទិត្យនឹង ដើរតាមផ្លូវត្រូវគ្នា ។ ព្រះចន្ទ្រ ព្រះអាទិត្យនឹងដើរខុសផ្លូវគ្នា ។ ផ្កាយ ទាំងឡាយនឹងដើរតាមផ្លូវត្រូវគ្នា ។ ផ្កាយទាំងឡាយនឹងដើរខុសផ្លូវគ្នា ។ នឹង មានឧក្កាបាត ។ នឹងកើតមានកម្ដៅក្នុងទិស។ នឹងមានកម្រើកផែនដី ។ នឹងមានផ្គរលាន់ (ឥតមានភ្លៀង) ។ ព្រះចន្ទ្រ ព្រះអាទិត្យ ផ្កាយនឹងរះឡើង ឬអស្តង្គតទៅវិញ នឹងសៅហ្មង ឬផូរផង់។ ចន្ទ្រគ្រាះ នឹងបណ្តាលឲ្យបាន សុខទុក្ខយ៉ាងនេះ (ដល់សត្វលោក) ។ សូរ្យគ្រាះនឹងបណ្តាលឲ្យ មានសុខ ទុក្ខយ៉ាងនេះ ។ នក្សត្រគ្រាះនឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។ ព្រះចន្ទ្រនិងព្រះអាទិត្យ ដើរតាមផ្លូវត្រូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខ យ៉ាងនេះ ។ ព្រះចន្ទ្រនិងព្រះអាទិត្យ ដើរខុសផ្លូវគ្នា នឹងបណ្តាលឲ្យមាន សុខទុក្ខ យ៉ាងនេះ ។ ពួកផ្កាយដើរតាមផ្លូវត្រូវគ្នា នឹងបណ្តាលឲ្យមានសុខ ទុក្ខយ៉ាងនេះ ។ ពួកផ្កាយដើរខុសផ្លូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាង នេះ ។ ឧក្កាបាតនឹងបណ្តាល ឲ្យមានទុក្ខសុខយ៉ាងនេះ ។ កម្ដៅក្នុងទិស នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។ ការកម្រើកផែនដី នឹងបណ្តាលឲ្យ សុខទុក្ខយ៉ាងនេះ ។ ផ្គរលាន់ (ឥតមានភ្លៀង) នឹងបណ្តាលឲ្យមានសុខទុក្ខ យ៉ាងនេះ ។ ព្រះច័ន្ទ្រព្រះអាទិត្រនិងផ្កាយរះឡើង ឬអស្តង្គត ទៅវិញ សៅហ្មងឬផូរផង់ នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។ ឯព្រះសមណ-គោតម ទ្រង់វៀរស្រឡះចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះ ឯង ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោល ដូច្នេះក៏មាន ។</p>
<p>[២៣] ដូចជាសមណព្រាហ្មណ៍ទាំងឡាយ ដ៏ចម្រើនពួកមួយ បរិភោគ ភោជន ដែលគេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះចិញ្ចឹម ជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជាមានសភាពយ៉ាងនេះ ។ តិរច្ឆានវិជ្ជា នោះ តើដូចម្តេច ។ គឺការទាយថា (ក្នុងឆ្នាំនេះ) ភ្លៀងស្រួល ។ នឹងមានភ្លៀង ធ្លាក់មិនស្រួល ។ នឹងមានបាយសម្បូណ៌ ។ នឹងមានបាយក្រ ។ នឹងមាន សេចក្តីក្សេមក្សាន្ត ។ នឹងមានភ័យ។ នឹងមានរោគ ។ នឹងមិនមានរោគ ។ ការរាប់ដោយដៃទទេ ការរាប់ដោយវិធីនព្វន្តរាប់បូក ពាក្យឃ្លោង គម្ពីរ លោកាយតៈ ។ ឯព្រះសមណគោតម ទ្រង់វៀរស្រឡះចាកមិច្ឆាជីវៈ ព្រោះ តិរច្ឆានវិជ្ជា មានសភាពដូច្នេះឯង ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាល ពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន។</p>
<p> [២៤] ដូចជាសមណព្រាហ្មណ៍ ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគ ភោជន ដែលគេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះចិញ្ចឹម ជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជាមានសភាពយ៉ាងនេះ ។ តិរច្ឆានវិជ្ជា នោះ តើដូចម្តេច ។ គឺវិធីរៀប អាវាហមង្គលខ្លះ វិធីរៀបវិវាហមង្គលខ្លះ វិធីធ្វើឲ្យព្រមព្រៀងគ្នា (ស្នេហ៍) ខ្លះ វិធីធ្វើឲ្យព្រាត់ប្រាសគ្នា (បង់ចំណែង) ខ្លះ វិធីប្រមូលទ្រព្យខ្លះ វិធីប្រកបជំនួញខ្លះ វិធីធ្វើឲ្យចូលចិត្តស្រលាញ់គ្នា ឬធ្វើ ឲ្យមានសិរីខ្លះ វិធីធ្វើឲ្យស្អប់គ្នាខ្លះ វិធីធ្វើគភ៌ដែលបំរុង នឹងវិនាសមិនឲ្យ វិនាសខ្លះ វិធីចងអណ្តាតឲ្យរឹងដោយមន្តខ្លះ វិធីចងចង្កាឲ្យរឹងខ្លះ វិធីសូត្រ របៀនដើម្បីផ្លាស់ប្តូរដៃខ្លះ វិធីសូត្ររបៀនដើម្បីមិនឲ្យ ឮសំឡេងដោយ ត្រចៀកខ្លះ ប្រស្នាកញ្ចក់គឺមន្តខាប យកទេវតាឲ្យមកនៅនឹងកញ្ចក់ ហើយសួរប្រស្នាខ្លះ ប្រស្នាកុមារី គឺមន្តបញ្ចូល ទេវតាក្នុងសរីរៈនៃកុមារី ហើយសួរប្រស្នាខ្លះ ប្រស្នាទេវតា គឺមន្តបញ្ចូលទេវតាក្នុងសរីរៈនៃទាសី ហើយសួរប្រស្នាខ្លះ វិធីបម្រើព្រះអាទិត្យខ្លះ វិធីបម្រើមហាព្រហ្មខ្លះ វិធី បញ្ចេញភ្លើងអំពីមាត់ដោយមន្តខ្លះ វិធីហៅសិរីឲ្យមកឋិតក្នុងសរីរៈខ្លះ ។ ឯព្រះសមណគោតម ទ្រង់វៀរស្រឡះចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មាន សភាពដូច្នេះឯង ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណ របស់តថាគត តែងពោលដូច្នេះក៏មាន ។ </p>
<p> [២៥] ដូចជាសមណព្រាហ្មណ៍ទាំងឡាយ ដ៏ចម្រើនពួកមួយ បរិភោគ ភោជន ដែលគេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះចិញ្ចឹម ជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពយ៉ាងនេះ ។ តិរច្ឆានវិជ្ជា នោះ តើដូចម្តេច ។ គឺការបន់ស្រន់ខ្លះ លាបំណន់ខ្លះ ធ្វើមន្តសម្រាប់ការពារ បិសាចខ្លះ ធ្វើមន្តសម្រាប់ការពារផ្ទះខ្លះ ធ្វើខ្ទើយឲ្យដូចជាប្រុសខ្លះ ធ្វើប្រុស ឲ្យដូចជាខ្ទើយ គឺក្រៀវខ្លះ ធ្វើពិធីសង់ផ្ទះលើទីដី ដែលមិនធ្លាប់បានធ្វើខ្លះ ធ្វើពលិកម្មនៅទីដីសង់ផ្ទះខ្លះ ជម្រះមុខឲ្យស្អាតដោយទឹកឲ្យគេខ្លះ ស្រោច ទឹកបង្កក់ប្រសិទ្ធិ៍ឲ្យគេខ្លះ បូជាភ្លើងឲ្យគេខ្លះ ផ្សំថ្នាំសម្រាប់ឲ្យក្អួតខ្លះ ផ្សំថ្នាំបញ្ចុះខ្លះ ផ្សំថ្នាំកម្ចាត់បង់នូវទោសខាងលើខ្លះ ផ្សំថ្នាំកម្ចាត់បង់នូវទោសខាង ក្រោមខ្លះ ផ្សំថ្នាំកម្ចាត់បង់នូវទោសក្នុងក្បាលខ្លះ ស្លប្រេងសម្រាប់បន្តក់ ត្រចៀកខ្លះ ស្លប្រេងសម្រាប់ស្អំភ្នែកខ្លះ ផ្សំថ្នាំសម្រាប់ហិតខ្លះ ផ្សំថ្នាំសម្រាប់ លាបបង្កាត់ខ្លះ ផ្សំថ្នាំត្រជាក់ សម្រាប់លាបស្រលាបខ្លះ ធ្វើវេជ្ជកម្ម រក្សាភ្នែក ខ្លះ ធ្វើកម្មរបស់ពេទ្យខ្លះ ធ្វើពេទ្យរក្សា កូនក្មេងខ្លះ ដាក់ថ្នាំក្រោយឲ្យជួយ កម្លាំងថ្នាំមុនខ្លះ លាងថ្នាំដើមចេញខ្លះ ។ ឯព្រះសមណគោតម ទ្រង់វៀរ ស្រឡះ ចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះឯង ។ ម្នាលភិក្ខុ ទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោល ដូច្នេះក៏មាន។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណ របស់ តថាគត តែងពោលសរសើរ ដោយគុណជាតណា គុណជាតនុ៎ះ មាន ប្រមាណតិច មានប្រមាណ ស្តួចស្តើង បានត្រឹមតែសីលប៉ុណ្ណោះ ។</p>
<p>ចប់មហាសីល ។</p>
<h2>បុព្វន្តកប្បិកា</h2>
<p>[២៦] ម្នាលភិក្ខុទាំងឡាយ តថាគតធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញា ដ៏ឧត្តម ដោយខ្លួនឯង ហើយអាចសំដែងបានូវធម៌ទាំងឡាយណា ពួកជន កាលនិយាយសរសើរគុណ របស់តថាគតតាមសេចក្តីពិត ដោយធម៌ទាំង ឡាយណា ធម៌ទាំងឡាយនោះ ជាធម៌ជ្រាលជ្រៅដទៃអំពីសីលទាំង ៣ នោះ បុគ្គលឃើញបានដោយលំបាក ត្រាសដឹងបាន ដោយកម្រ ជាធម៌ស្ងប់ រង្ងាប់ ជាធម៌ថ្លៃថ្លា មិនជាទីស្ទង់ ប្រមើលដោយសេចក្តីត្រិះរិះ ជាធម៌ដ៏ល្អិត មានតែអ្នកប្រាជ្ញទើបដឹងបាន ។ ម្នាលភិក្ខុទាំងឡាយ តថាគតធ្វើឲ្យជាក់ ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយអាចសំដែងបាននូវធម៌ ទាំង ឡាយណា ពួកជនកាលបើនិយាយសរសើរគុណរបស់ តថាគតតាមសេចក្តី ពិត ដោយធម៌ទាំងឡាយណា ធម៌ទាំងឡាយនោះ ជាធម៌ជ្រាលជ្រៅ បុគ្គល ឃើញបានដោយលំបាក ត្រាស់ដឹងបានដោយកម្រ ជាធម៌ស្ងប់រង្ងាប់ ជាធម៌ ដ៏ថ្លៃថ្លា មិនជាទីស្ទង់ប្រមើលដោយ សេចក្តីត្រិះរិះ ជាធម៌ល្អិត មានតែអ្នក ប្រាជ្ញទើបដឹងបាន តើដូចម្តេចខ្លះ ។</p>
<p>[២៧] ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍ទាំងឡាយពួកមួយ ជាអ្នក កំណត់នូវចំណែកនៃខន្ធខាងដើម មានសេចក្តីឃើញរឿយ ៗ នូវ ចំណែកនៃខន្ធខាងដើម ប្រារព្ធនូវចំណែកនៃខន្ធខាងដើម ហើយពោលនូវ ចំណែក នៃទិដ្ឋិទាំងឡាយច្រើនបែបដោយហេតុ ១៨ ។ ចុះពួកសមណ-ព្រាហ្មណ៍ដ៏ចម្រើនទាំងនោះ ដែលជាអ្នកកំណត់នូវ ចំណែកនៃខន្ធខាង ដើម មានសេចក្តីឃើញរឿយ ៗ នូវចំណែកនៃខន្ធខាងដើម ប្រារព្ធនូវ ចំណែកនៃខន្ធខាងដើម ហើយពោលនូវចំណែកនៃទិដ្ឋិទាំងឡាយច្រើនបែប ដោយហេតុ ១៨ ព្រោះអាស្រ័យនូវអ្វី ព្រោះប្រារព្ធនូវអ្វី ។ ម្នាលភិក្ខុទាំង ឡាយ សមណព្រាហ្មណ៍ទាំងឡាយពួកមួយ ជាសស្សតវាទ (អ្នកពោល ប្រកាន់ថាទៀង) តែងបញ្ញត្តនូវខ្លួននិងលោកថាទៀង ដោយហេតុ ៤ យ៉ាង ។ ចុះពួកសមណព្រាហ្មណ៍ដ៏ចម្រើននោះ ជាសស្សតវាទ បញ្ញត្តនូវខ្លួននិង លោកថាទៀង ដោយហេតុ ៤ យ៉ាង តើព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ ជាសមណៈឬព្រាហ្មណ៍ អាស្រ័យនូវការព្យាយាម ជាគ្រឿងដុតកម្ដៅកិលេស អាស្រ័យនូវការ ព្យាយាមជាគ្រឿងតម្កល់មាំ អាស្រ័យនូវការព្យាយាមជាគ្រឿងប្រកបរឿយៗ អាស្រ័យ នូវការមិនធ្វេសប្រហែស អាស្រ័យនូវការយកចិត្តទុកដាក់ដោយល្អ ហើយបាននូវ ចេតោសមាធិ តាមបែបផែន (នៃចិត្តរបស់ព្រះយោគី) កាល បើចិត្តតាំងនៅខ្ជាប់ខ្ជួន (បរិសុទ្ធផូរផង់មិនមានទីទួល ពោលគឺកិលេស ប្រាសចាកឧបក្កិលេស) ហើយក៏រឭក បាននូវខន្ធដែលធ្លាប់អាស្រ័យនូវក្នុង កាលមុនជាច្រើន ។ ការរឭកបាននោះ ដូចម្តេច ។ គឺរឭកបាន ១ ជាតិខ្លះ ២ ជាតិខ្លះ ៣ ជាតិខ្លះ ៤ ជាតិខ្លះ ៥ ជាតិខ្លះ ១០ ជាតិខ្លះ ២០ ជាតិខ្លះ ៣០ ជាតិខ្លះ ៤០ ជាតិខ្លះ ៥០ ជាតិខ្លះ ១០០ ជាតិខ្លះ ១ ពាន់ជាតិខ្លះ ១ សែន ជាតិខ្លះ រឭកបានច្រើនរយជាតិខ្លះ ច្រើនពាន់ជាតិខ្លះ ច្រើនសែនជាតិខ្លះ ដូច្នេះថា អាត្មាអញបាន កើតក្នុងភពឯណោះ មានឈ្មោះយ៉ាងនេះ មាន គោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួល សុខទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះច្យុតចាកអត្តភាព នោះហើយបានទៅ កើតក្នុងភពឯណោះ ដែលទៅកើតក្នុងភពនោះ អាត្មា អញក៏មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹម ប៉ុណ្ណេះ លុះច្យុតចាក អត្តភាពនោះហើយ ទើបបានមកកើតក្នុងភពនេះ ។ រឭកបាននូវខន្ធ ដែលធ្លាប់អាស្រ័យនៅក្នុងកាលមុនជាច្រើន ព្រមទាំង អាការ ព្រមទាំងឧទ្ទេសដូច្នេះឯង ។ បុគ្គលនោះ ពោលយ៉ាងនេះថា ខ្លួននិង លោកជាសភាវៈទៀងទាត់ ជាសភាវៈផុតពូជ មិនឲ្យផល ជាពូជតទៅ (អា) តាំងនៅនឹងថ្កល់ដូចកំពូលភ្នំ ឬតាំងនៅនឹងថ្កល់ដូចជាសសរ គោល ឯសត្វទាំងនោះតែងអន្ទោលទៅ តែងត្រាច់រង្គាត់ទៅមក តែងច្យុត តែង កើតវិញ ធម្មជាតិដែលទៀងស្មើនឹងសស្សតិវត្ថុ ក៏មានជាប្រាកដ ។ រឿង នោះ ព្រោះហេតុដូចម្តេច ។ ព្រោះថាអាត្មាអញ អាស្រ័យនូវការព្យាយាម ជា គ្រឿងដុតកម្ដៅកិលេស អាស្រ័យនូវការព្យាយាម ជាគ្រឿងតម្កល់មាំ អាស្រ័យនូវការព្យាយាមជាគ្រឿងប្រកបរឿយ អាស្រ័យនូវសេចក្តីមិនធ្វេស ប្រហែស អាស្រ័យនូវការយកចិត្តទុកដាក់ ដោយល្អហើយបាននូវចេតោ-សមាធិ តាមបែបផែន (នៃចិត្តរបស់យោគី) កាលបើចិត្តតាំងនៅ ខ្ជាប់ខ្ជួន ហើយ ក៏រឭកបាននូវខន្ធ ដែលធ្លាប់អាស្រ័យនូវក្នុងកាលមុនជាច្រើន ។ ការរឭកខន្ធបាននោះ ដូចម្តេច ។ គឺរឭកបាន ១ ជាតិ ២ ជាតិ ៣ ជាតិ ៤ ជាតិ ៥ ជាតិ ១០ ជាតិ ២០ ជាតិ ៣០ ជាតិ ៤០ ជាតិ ៥០ ជាតិ ១០០ ជាតិ ១ ពាន់ជាតិ ១ សែនជាតិ ក៏បាន រឭកឃើញច្រើនរយជាតិ ច្រើនពាន់ជាតិ ច្រើនសែនជាតិក៏បាន ដូច្នេះថា អាត្មាអញបាន កើតក្នុងភពឯណោះ មាន ឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារ យ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះ ច្យុតចាកអត្តភាពនោះហើយបានទៅកើតក្នុងភពឯណោះ ដែលទៅកើតក្នុង ភពនោះ អាត្មាអញក៏មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរ យ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់ អាយុត្រឹមប៉ុណ្ណេះ លុះច្យុតចាកអត្តភាពនោះហើយ ទើបបានកើតក្នុងភព នេះ ។ អាត្មាអញរឭកបាននូវខន្ធ ដែលធ្លាប់អាស្រ័យនៅ ក្នុងកាលមុនជា ច្រើន ព្រមទាំងអាការ ព្រមទាំងឧទ្ទេសដូច្នេះឯង ។ ព្រោះ គុណវិសេសនេះ អាត្មាអញក៏បានដឹងនូវខន្ធ ដែលធ្លាប់អាស្រ័យនៅក្នុងកាលមុននុ៎ះ ខ្លួននឹង លោកជាសភាវៈទៀងទាត់ ជាសភាវៈផុតពូជ មិនមានផលជាពូជតទៅ (អា) តាំង នៅនឹងថ្កល់ដូចជាកំពូលភ្នំ ឬតាំងនៅនឹងថ្កល់ដូចជាសសរគោល ឯ សត្វទាំងនោះ តែងអន្ទោលទៅ តែងត្រាច់រង្គាត់ទៅមក តែងច្យុត តែងកើត វិញ ធម្មជាតដែលទៀងស្មើនឹងសស្សតិវត្ថុក៏មានជាប្រាកដ ។ ម្នាលភិក្ខុទាំង ឡាយ នេះជាហេតុទី ១ ដែលសមណព្រាហ្មណ៍ ពួកមួយជាសស្សតវាទ អាស្រ័យបា្ររព្ធ ទើបបញ្ញត្តនូវខ្លួននិងលោកថាទៀង ។ </p>
<p>[២៨] ក្នុងហេតុទី ២ ទៀតថា សមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើន ជា សស្សតវាទ បញ្ញត្តនូវខ្លួននិងលោកថា ទៀង តើព្រោះអាស្រ័យអ្វី ព្រោះ ប្រារព្ធអ្វី ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ ជាសមណៈឬ ព្រាហ្មណ៍ អាស្រ័យនូវការ ព្យាយាមជាគ្រឿងដុតកម្ដៅកិលេស អាស្រ័យនូវ ការព្យាយាម ជាគ្រឿងតម្កល់មាំ អាស្រ័យនូវការព្យាយាម ជាគ្រឿងប្រកប រឿយៗ អាស្រ័យនូវសេចក្តីមិនធ្វេសប្រហែស អាស្រ័យនូវការយកចិត្តទុក ដាក់ដោយល្អ ហើយបាននូវចេតោសមាធិ តាមបែបផែន (នៃចិត្តរបស់ យោគី) កាលបើចិត្តតាំងនូវខ្ជាប់ខ្ជួនហើយ ក៏រឭកបាននូវខន្ធ ដែលអាស្រ័យ នៅក្នុងកាលមុនជាច្រើន ។ ការរឭកខន្ធបាននោះ ដូចម្តេច ។ គឺរឭកបាន ១ សំវដ្តវិវដ្តកប្ប ខ្លះ ២ សំវដ្តវិវដ្តកប្បខ្លះ ៣ សំវដ្តវិវដ្តកប្បខ្លះ ៤ សំវដ្ត-វិវដ្តកប្បខ្លះ ៥ សំវដ្តវិវដ្តកប្បខ្លះ ១០ សំវដ្តវិវដ្តកប្បខ្លះ ដូច្នេះថា អាត្មាអញ បានកើតក្នុងភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មាន សម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មាន កំណត់អាយុត្រឹមប៉ុណ្ណេះ លុះច្យុតចាកអត្តភាពនោះ ហើយបានទៅកើត ក្នុងភពឯណោះ ដែលទៅកើតក្នុងភពនោះ អាត្មាអញក៏មានឈ្មោះ យ៉ាង នេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បាន ទទួល សុខទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះច្យុតចាក អត្តភាពនោះហើយ ទើបបានមកកើតក្នុងភពនេះ ។ បុគ្គលនោះរឭកបាននូវ ខន្ធ ដែលធ្លាប់អាស្រ័យនៅក្នុងកាលមុនជាច្រើន ព្រមទាំងអាការព្រមទាំង ឧទ្ទេសដូច្នេះឯង ។ បុគ្គលនោះពោលយ៉ាងនេះថា ខ្លួននិងលោក ជាសភាវៈ ទៀងទាត់ ជាសភាវៈផុតពូជ មិនមានផលជាពូជតទៅ (អា) តាំងនៅនឹងថ្កល់ ដូចកំពូលភ្នំ ឬតាំងនៅនឹងថ្កល់ដូចសសរគោល ឯសត្វទាំងនោះ តែង អន្ទោលទៅ តែងត្រាច់រង្គាត់ទៅមក តែងច្យុត តែងកើតវិញ ធម្មជាតដែល ទៀងស្មើនឹងសស្សតិវត្ថុ ក៏មានប្រាកដ ។ រឿងនោះព្រោះហេតុដូចម្តេច ។ ព្រោះថាអាត្មាអញ អាស្រ័យនូវការព្យាយាម ជាគ្រឿងដុតកម្ដៅកិលេស អាស្រ័យនូវការព្យាយាមជា គ្រឿងតម្កល់មាំ អាស្រ័យនូវការព្យាយាមជា គ្រឿងប្រកបរឿយៗ អាស្រ័យនូវសេចក្តី មិនធ្វេសប្រហែស អាស្រ័យនូវការ យកចិត្តទុកដាក់ដោយល្អ ហើយបាននូវចេតោសមាធិ តាមបែបផែន (នៃ ចិត្តរបស់ព្រះយោគី) កាលបើចិត្តតាំងនូវខ្ជាប់ខ្ជួនហើយ រឭកបាននូវខន្ធ ដែលធ្លាប់អាស្រ័យនៅក្នុងកាលមុនជាច្រើនប្រការ ។ ការរឭកខន្ធបាននោះ ដូចម្តេច ។ គឺរឭកបាន ១ សំវដ្តវិវដ្តកប្បខ្លះ ២ សំវដ្តវិវដ្តកប្បខ្លះ ៣ សំវដ្ត-វិវដ្តកប្បខ្លះ ៤ សំវដ្តវិវដ្តកប្បខ្លះ ៥ សំវដ្តវិវដ្តកប្បខ្លះ ១០ សំវដ្តវិវដ្តកប្បខ្លះ ដូច្នេះថា អាត្មាអញ បានកើតក្នុងភពឯណោះ មានឈ្មោះយ៉ាងនេះ មាន គោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ ទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះច្យុតចាកអត្តភាពនោះ ហើយ បានទៅកើតក្នុងភពឯណោះ ដែលទៅកើតក្នុងភពនោះ អាត្មាអញ ក៏មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មាន អាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹម ប៉ុណ្ណេះ លុះច្យុតចាក អត្តភាពនោះហើយ ទើបបានមកកើតក្នុងភពនេះ ។ អាត្មាអញរឭកបាននូវខន្ធ ដែលធ្លាប់អាស្រ័យនៅក្នុងកាលមុនជាច្រើន ព្រម ទាំងអាការ ព្រមទាំងឧទ្ទេសដូច្នេះឯង ។ ព្រោះគុណវិសេសនេះ អាត្មាអញ ក៏បានដឹងនូវខន្ធ ដែលធ្លាប់អាស្រ័យនៅក្នុងកាលមុននុ៎ះ ខ្លួននឹងលោកជា សភាវៈទៀងទាត់ ជាសភាវៈផុតពូជ មិនមានផលជាពូជតទៅ តាំងនៅនឹង ថ្កល់ ដូចកំពូលភ្នំ ឬតាំងនៅនឹងថ្កល់ ដូចសសរគោល ឯសត្វទាំងនោះ តែង អន្ទោលទៅ តែងត្រាច់រង្គាត់ទៅមក តែងច្យុត តែងកើតវិញ ធម្មជាតដែល ទៀងស្មើនឹងសស្សតិវត្ថុ ក៏មានប្រាកដ ។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុ ទី ២ ដែលសមណព្រាហ្មណ៍ពួកមួយជាសស្សតវាទ អាស្រ័យប្រារព្ធ ទើប បញ្ញត្តនូវខ្លួននិងលោកថា ទៀង ។</p>
<p> [២៩] ក្នុងហេតុទី ៣ ទៀតថា សមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើន ជាសស្សតវាទ បញ្ញត្តនូវខ្លួននិងលោកថាទៀង តើព្រោះអាស្រ័យអ្វី ព្រោះ ប្រារព្ធអ្វី ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ ជាសមណៈឬ ព្រាហ្មណ៍ អាស្រ័យនូវការព្យាយាមជាគ្រឿងដុតកម្ដៅកិលេស អាស្រ័យនូវ ការព្យាយាម ជាគ្រឿងតម្កល់មាំ អាស្រ័យនូវការព្យាយាម ជាគ្រឿងប្រកប រឿយៗ អាស្រ័យនូវសេចក្តីមិនធ្វេសប្រហែស អាស្រ័យនូវការយកចិត្តទុក ដាក់ដោយល្អ ហើយបាននូវចេតោសមាធិ តាមបែបផែន (នៃចិត្តរបស់ ព្រះយោគី) កាលបើចិត្តតាំងនូវខ្ជាប់ខ្ជួនហើយ ក៏រឭកបាននូវខន្ធ ដែលធ្លាប់ អាស្រ័យនៅក្នុងកាលមុនជាច្រើន ។ ការរឭកនូវខន្ធនោះ ដូចម្តេច។ គឺរឭក បាន ១០ សំវដ្តវិវដ្តកប្បខ្លះ ២០ សំវដ្តវិវដ្តកប្បខ្លះ ៣០ សំវដ្តវិវដ្តកប្បខ្លះ ៤០ សំវដ្តវិវដ្តកប្បខ្លះ ដូច្នេះថា អាត្មាអញបានកើតក្នុងភពឯណោះ មាន ឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារ យ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះ ច្យុតចាកអត្តភាពនោះហើយ បានទៅកើតក្នុងភពឯណោះ កាលដែលទៅ កើតក្នុងភពនោះ អាត្មាអញមានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មាន កំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញ ច្យុតចាកអត្តភាពនោះហើយ ទើបបានមកកើត ក្នុងភពនេះ ។ បុគ្គលនោះរឭកបាននូវខន្ធ ដែលធ្លាប់ អាស្រ័យនៅក្នុងកាលមុនជាច្រើន ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដូច្នេះ ឯង ។ បុគ្គលនោះក៏ពោលយ៉ាងនេះថា ខ្លួននិងលោកជាសភាវៈទៀងទាត់ ជាសភាវៈផុតពូជ មិនមានផលជាពូជតទៅ តាំងនៅនឹងថ្កល់ ដូចកំពូលភ្នំ ឬតាំងនៅនឹងថ្កល់ ដូចសសរគោល ឯសត្វទាំងនោះ តែងអន្ទោលទៅ តែង ត្រាច់រង្គាត់ទៅមក តែងច្យុត តែងកើតវិញ ធម្មជាតដែលទៀងស្មើនឹង សស្សតិវត្ថុ ក៏មានប្រាកដ ។ រឿងនោះព្រោះហេតុអ្វី ។ ព្រោះថាអាត្មាអញ អាស្រ័យនូវការព្យាយាម ជាគ្រឿងដុតកម្ដៅកិលេស អាស្រ័យនូវការ ព្យាយាម ជាគ្រឿងតម្កល់មាំ អាស្រ័យនូវការព្យាយាមជាគ្រឿងប្រកប រឿយៗ អាស្រ័យនូវសេចក្តីមិនធ្វេសប្រហែស អាស្រ័យនូវការយកចិត្តទុក ដាក់ដោយល្អ ហើយបាននូវចេតោសមាធិ តាមបែបផែន (នៃចិត្តរបស់ ព្រះយោគី) កាលបើចិត្តតាំងនូវខ្ជាប់ខ្ជួន ហើយរឭកបាននូវខន្ធ ដែលធ្លាប់ អាស្រ័យនៅក្នុងកាលមុនជាច្រើន ។ ការរឭកខន្ធបាននោះ ដូចម្តេច ។ គឺ រឭកបាន ១០ សំវដ្តវិវដ្តកប្បខ្លះ ២០ សំវដ្តវិវដ្តកប្បខ្លះ ៣០ សំវដ្តវិវដ្តកប្ប ខ្លះ ៤០ សំវដ្តវិវដ្តកប្បខ្លះ ដូច្នេះថា អាត្មាអញបានកើតក្នុងភព ឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារ យ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុ ត្រឹមប៉ុណ្ណេះ លុះ ច្យុតចាកអត្តភាពនោះហើយ បានទៅកើតក្នុងភពឯណោះ កាលទៅកើត ក្នុងភពនោះ អាត្មាអញមានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មាន សម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មាន កំណត់អាយុត្រឹមប៉ុណ្ណេះ លុះច្យុតចាកអត្តភាពនោះហើយ ទើបបានមក កើតក្នុងភពនេះ ។ អាត្មាអញ រឭកបាននូវខន្ធ ដែលធ្លាប់អាស្រ័យនៅក្នុង កាលមុនជាច្រើន ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដូច្នេះឯង ។ ព្រោះ គុណវិសេសនេះ អាត្មាអញក៏បានដឹងនូវខន្ធដែលធ្លាប់ អាស្រ័យនៅក្នុង កាលមុននុ៎ះ ខ្លួននិងលោកជាសភាវៈទៀង ជាសភាវៈផុតពូជ មិនមានផល ជាពូជតទៅ តាំងនៅនឹងថ្កល់ ដូចកំពូលភ្នំ ឬតាំងនៅនឹងថ្កល់ ដូចសសរ គោល ឯសត្វទាំងនោះ តែងអន្ទោលទៅ តែងត្រាច់រង្គាត់ទៅមក តែងច្យុត តែងកើតវិញ ធម្មជាតដែលទៀងស្មើនឹងសស្សតិវត្ថុ ក៏មានប្រាកដ ។
ម្នាលភិក្ខុទាំងឡាយ នេះជាហេតុទី ៣ ដែលសមណព្រាហ្មណ៍ពួកមួយជា សស្សតវាទ អាស្រ័យប្រារព្ធ ទើបបញ្ញត្តនូវខ្លួននិងលោកថាទៀង ។</p>
<p> [៣០] ក្នុងហេតុទី ៤ ទៀតថា សមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើន ជាសស្សតវាទ បញ្ញត្តិនូវខ្លួននិងលោកថាទៀង ព្រោះអាស្រ័យអ្វី ព្រោះ ប្រារព្ធអ្វី ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ ជាសមណៈឬ ព្រាហ្មណ៍ ជាអ្នកមានសេចក្តីត្រិះរិះ ពិចារណាជាប្រក្រតី បុគ្គលនោះ ពោល នូវពាក្យដែលខ្លួនស្រាវជ្រាវ បានមកសេចក្តីត្រិះរិះ ដែលខ្លួនស្ទាប់ស្ទង់ ដោយការពិចារណា ជាពាក្យកើតមាន ដោយប្រាជ្ញារបស់ខ្លួនយ៉ាងនេះថា ខ្លួននិងលោកជាសភាវៈទៀង ជាសភាវៈផុតពូជ មិនមានផល ជាពូជតទៅ តាំងនៅនឹងថ្កល់ ដូចកំពូលភ្នំ ឬតាំងនៅនឹងថ្កល់ ដូចសសរគោល ឯសត្វ ទាំងនោះ តែងអន្ទោលទៅ តែងត្រាច់រង្គាត់ទៅមក តែងច្យុត តែងកើតវិញ ធម្មជាតដែលទៀងស្មើនឹងសស្សតិវត្ថុ ក៏មានប្រាកដ ។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុទី ៤ ដែលសមណ ព្រាហ្មណ៍ទាំងឡាយពួកមួយ ជាសស្សត-វាទ អាស្រ័យប្រារព្ធ ទើបបញ្ញត្តនូវខ្លួននិងលោកថាទៀង ។ ម្នាលភិក្ខុទាំង ឡាយ សមណព្រាហ្មណ៍ទាំងនោះជាសស្សតវាទ បញ្ញត្តនូវខ្លួននិងលោក ថាទៀង ដោហេតុ ៤ ប្រការនេះឯង ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីពិតថា សមណព្រាហ្មណ៍ទាំងឡាយ ឯណានីមួយជាសស្សតវាទ បញ្ញត្តនូវខ្លួន និង លោកថាទៀង សមណព្រាហ្មណ៍ទាំងអស់នោះ រមែងបញ្ញតិដោយហេតុ ទាំង ៤ នេះឯង ឬក៏បណ្តាហេតុទាំង ៤ នោះ ដោយហេតុណាមួយ មិនមែនមានហេតុដទៃក្រៅ ពីហេតុទាំង ៤ នេះទេ ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតដឹងច្បាស់នូវហតុទាំង ៤ ប្រការនោះ ដូច្នេះថា ហតុនៃទិដ្ឋិទាំង ឡាយនេះ ដែលបុគ្គលកាន់យកយ៉ាងនេះ ដែលបុគ្គល ប្រកាន់ខុសយ៉ាងនេះ រមែងមានគតិយ៉ាងនេះ មានការប្រព្រឹត្តទៅក្នុងបរលោកយ៉ាងនេះ ។ ព្រះ តថាគតដឹងច្បាស់នូវទិដ្ឋិនោះផង ដឹងច្បាស់ (នូវសីលសមាធិនិងសព្វញ្ញុត-ញ្ញាណ) ជាគុណជាតលើសលុបជាងនោះទៅទៀតផង កាលបើដឹងច្បាស់ នូវគុណវិសេសនោះហើយៗ ក៏មិនបានប្រកាន់ខុសឡើយ ។ មួយទៀត កាលបើព្រះតថាគតមិនបានប្រកាន់ ខុសហើយ ក៏ដឹងនូវព្រះនិព្វាន ជា គ្រឿងរំលត់នៃបរមាសក្កិលេសដោយខ្លួនឯង ទាំងដឹងច្បាស់នូវហេតុ ដែល នាំឲ្យកើតឡើងនៃវេទនាផង នូវសេចក្តីអស់ទៅនៃវេទនាផង នូវសេចក្តី ឆ្ងាញ់ពិសារបស់វេទនាផង នូវទោសរបស់វេទនាផង នូវកិរិយារលាស់ចោល នូវវេទនាផង ដោយគួរតាមពិត ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតផុត ស្រលះហើយចាកកិលេស ព្រោះមិនប្រកាន់ (នូវធម៌ណាមួយមានខន្ធជា ដើម) ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតធ្វើឲ្យជាក់ច្បាស់ដោយបញ្ញា ដ៏ឧត្តម ដោយខ្លួនឯង ហើយអាចនឹងសំដែង បាននូវធម៌ទាំងឡាយណា មួយវិញទៀត ពួកជនកាលនិយាយសរសើរគុណរបស់តថាគត តាម សេចក្តីពិត ដោយធម៌ទាំងឡាយ ធម៌ទាំងឡាយនោះឯង ជាធម៌ជ្រាលជ្រៅ ដែលបុគ្គលឃើញបានដោយលំបាក ត្រាស់ដឹងបានដោយកម្រ ជាធម៌ស្ងប់ រម្ងាប់ ជាធម៌ដ៏ថ្លៃថ្លា មិនជាទីស្ទង់ប្រមើលដោយសេចក្តីត្រិរិះ ជាធម៌ដ៏ល្អិត មានតែអ្នកប្រាជ្ញ ទើបដឹងបាន ។</p>
<p>ចប់ បឋមភាណវារៈ ។</p>
<h2>ឯកច្ចសស្សតវាទ</h2>
<p>[៣១] ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍ទាំងឡាយពួកមួយ ជា អ្នកប្រកប ដោយឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ គឺ យល់ថាលោកពួកខ្លះ ទៀង លោកពួកខ្លះមិនទៀង បញ្ញតនូវខ្លួននិងលោកថាទៀងខ្លះ ថាមិន ទៀងខ្លះ ដោយហេតុ ៤ យ៉ាង ។ ចុះពួកសមណព្រាហ្មណ៍ដ៏ចម្រើននោះ ជាអ្នកប្រកបដោយ ឯកច្ចសស្សតឯកច្ចអសស្សទិដ្ឋិ ហើយបញ្ញត្តនូវខ្លួននិង លោកថាទៀងខ្លះ ថាមិនទៀងខ្លះ ដោយហេតុ ៤ យ៉ាង តើព្រោះ អាស្រ័យអ្វី ព្រោះប្រារព្ធអ្វី ។ ម្នាលភិក្ខុទាំងឡាយ មានសម័យដែលលោកនេះ វិនាស ទៅម្តងៗ ដោអំណើះនៃកាលជាអង្វែងទៅ ។ កាលដែលលោកវិនាសទៅ ពួកសត្វច្រើន តែទៅកើតក្នុងអាភស្សរព្រហ្ម ។ ពួកសត្វដែលទៅកើតក្នុង អាភស្សរព្រហ្មនោះ ជាសត្វកើតដោយឈានចិត្ត មានបីតិជាអាហារ មាន រស្មីភ្លឺខ្លួនឯង ត្រាច់ទៅក្នុងអាកាសបាន ឋិតនៅក្នុងទីដ៏ល្អ តាំងនៅយូរអស់ កាលជាអង្វែង ។ ម្នាលភិក្ខុទាំងឡាយ មានសម័យដែលលោកនេះត្រូវ កើតឡើងវិញម្តងៗ ដោយអំណើះនៃកាលជាអង្វែងទៅ ។ កាលដែលលោក កើតឡើង វិមាននៃព្រហ្មដែលសូន្យគ្មានសត្វ ក៏កើតប្រាកដឡើងដែរ ។ គ្រា នោះ មានសត្វម្នាក់ច្យុតចាកពួកអាភស្សរព្រហ្ម ព្រោះអស់អាយុ ឬអស់ បុណ្យ ហើយទៅកើតក្នុងវិមាននៃព្រហ្មដែលទំនេរនោះ ។ លុះសត្វនោះ បានកើតក្នុងវិមាននោះ ក៏ជាសត្វកើតដោយឈានចិត្ត មានបីតិជាអាហារ មានរស្មីភ្លឺខ្លួនឯង ត្រាច់ទៅក្នុងអាកាសបាន ឋិតនៅក្នុងទីដ៏ល្អ តាំងនៅយូរ អស់កាលជាអង្វែងដដែល ។ សត្វម្នាក់នោះដែលទៅកើតក្នុងវិមាននោះ ព្រោះនៅអស់កាលយូរអង្វែងក៏មានសេចក្តីអផ្សុក អន្ទះអន្ទែងកើតឡើងថា ដូចម្តេចហ្ន៎ នឹងបានសត្វទាំងឡាយឯទៀត មកកាន់អត្តភាព ជាព្រហ្មបែប នេះផង ។ លំដាប់នោះសត្វទាំងឡាយឯទៀត ច្យុតចាកពួកអាភស្សរព្រហ្ម ព្រោះអស់អាយុឬអស់បុណ្យ ហើយមកកើតក្នុងព្រហ្មវិមាន ជាមួយគ្នានឹង សត្វនោះ ។ ឯសត្វទាំងនោះ លុះកើតក្នុងព្រហ្មវិមាននោះហើយ ក៏ជាសត្វ កើតដោយឈានចិត្ត មានបីតិជាអាហារ មានរស្មីភ្លឺខ្លួនឯង ត្រាច់ទៅក្នុង អាកាសបាន ឋិតនៅក្នុងទីដ៏ល្អ តាំងនៅយូរអស់កាលជាអង្វែង ។ ម្នាលភិក្ខុ ទាំងឡាយ បណ្តាសត្វទាំងនោះ សត្វណា បានទៅកើតជាដំបូង សត្វនោះ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញ ជាព្រហ្ម ជាមហាព្រហ្ម គ្រប សង្កត់លើព្រហ្មឯទៀតៗ ព្រហ្មឯទៀតមិនអាចគ្របសង្កត់លើ អាត្មាអញ បាន អាត្មាអញជាអ្នកឃើញហេតុសព្វគ្រប់ ជាអ្នកធ្វើជនទាំងពួង ឲ្យលុះ នៅក្នុងអំណាចខ្លួនជាធំ (ក្នុងលោក) ជាអ្នកសាងលោក តាក់តែងលោក ជាចម្បងជាង សត្វលោក ជាអ្នកបញ្ញត្តលោក ជាអ្នកស្ទាត់ជំនាញ ជាបិតា នៃពួកភូតនិងពួកភព្យៈ សត្វទាំងនេះ សុទ្ធតែអាត្មាអញ តាក់តែងហើយ ។ សេចក្តីនោះ ព្រោះហេតុអ្វី ។ ព្រោះថាអាត្មាអញមានសេចក្តីត្រិះរិះ ក្នុងកាល ពីដើមមក ដូច្នេះថា ធ្វើដូចម្តេចហ្ន៎ បានពួកសត្វឯទៀតមកកាន់អត្តភាព ជា ព្រហ្មបែបអញនេះផង ។ ក៏ពួកសត្វទាំងនេះ មកកាន់អត្តភាពជាព្រហ្ម ត្រូវ តាមសេចក្តីប្រាថ្នារបស់អាត្មាអញ ដូច្នេះឯង ។ សត្វទាំងឡាយណា ដែល កើតមកជាខាងក្រោយ សត្វទាំងនោះឯង ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា ព្រហ្មដ៏ចម្រើននេះ ជាមហាព្រហ្ម គ្របសង្កត់លើព្រហ្មឯទៀត ព្រហ្មឯទៀត មិនអាចនឹងគ្របសង្កត់លើបាន ជាអ្នកឃើញហេតុសព្វគ្រប់ ជាអ្នកធ្វើជន ទាំងពួង ឲ្យលុះនៅក្នុងអំណាចខ្លួន ជាឥស្សរៈក្នុងលោក ជាអ្នកសាងលោក តាក់តែងលោក ជាចម្បង ជាងសត្វលោក ជាអ្នកបញ្ញត្តលោក ជាអ្នកស្ទាត់ ជំនាញ ជាបិតានៃពួកភូតនិងពួកភព្យៈ យើងទាំងឡាយ ដែលព្រហ្ម ដ៏ចម្រើននេះបានតាក់តែងហើយ ។ សេចក្តីនោះព្រោះហេតុអ្វី ។ ព្រោះថា យើងទាំងឡាយ បានឃើញព្រហ្មនេះ មកកើតក្នុងទីនេះមុន ឯយើងទាំង ឡាយ មកកើតខាងក្រោយ ។ ម្នាលភិក្ខុទាំងឡាយ បណ្តាសត្វទាំងនោះ សត្វណាបាន ទៅកើតមុនគេ សត្វនោះឯងមានអាយុវែងជាងគេផង មាន សម្បុរល្អជាងគេផង មានយសសក្តិធំជាងគេផង ។ ចំណែកខាងសត្វ ទាំងឡាយណា ដែលទៅកើតខាងក្រោយគេសត្វ ទាំងនោះមានអាយុតិច ជាងគេផង មានសម្បុរអន់ជាងគេផង មានយសសក្តិតូចជាងគេផង ។ ម្នាលភិក្ខុទាំងឡាយ ហេតុនុ៎ះមានជាប្រាកដ ត្រង់ពាក្យថា សត្វណាមួយ ច្យុតចាកពួកព្រហ្មនោះ ហើយមកកាន់អត្តភាពជាមនុស្ស លុះបានមកកាន់ អត្តភាពជា មនុស្សនេះហើយ ក៏ចេញចាកផ្ទះចូលទៅកាន់ផ្នួស លុះបាន ចេញចាកផ្ទះ ចូលទៅកាន់ផ្នួសហើយ អាស្រ័យនូវការព្យាយាមជាគ្រឿង ដុតកម្ដៅកិលេស អាស្រ័យនូវការព្យាយាម ជាគ្រឿងតម្កល់មាំ អាស្រ័យនូវ ការព្យាយាម ជាគ្រឿងប្រកបរឿយៗ អាស្រ័យនូវសេចក្តីមិនធ្វេសប្រហែស អាស្រ័យនូវការយកចិត្តទុកដាក់ដ៏ល្អ ហើយបាននូវចេតោសមាធិ តាមបែប ផែន (នៃចិត្តរបស់យោគី) កាលបើចិត្តតាំងនៅខ្ជាប់ខ្ជួនហើយ ក៏រឭកបាននូវ ខន្ធដែលធ្លាប់អាស្រ័យ នៅក្នុងកាលមុន កំណត់ត្រឹមតែអត្តភាព ជាព្រហ្ម នោះ មិនអាចរឭកបាន នូវខន្ធហួសអំពីនោះ ទៅទៀតឡើយ ។ សត្វនោះ ឯង និយាយយ៉ាងនេះថា ព្រហ្មដ៏ចម្រើនណា ជាមហាព្រហ្ម គ្របសង្កត់ (លើព្រហ្មឯទៀត) ព្រហ្មឯទៀតមិនអាចគ្របសង្កត់លើបាន ជាអ្នកឃើញ ហេតុសព្វគ្រប់ ជាអ្នកធ្វើជនទាំងពួង ឲ្យលុះក្នុងអំណាចខ្លួន ជាឥស្សរៈ (ក្នុងលោក) ជាអ្នកសាងលោក តាក់តែងលោក ជាចម្បង (ជាងសត្វលោក) ជាអ្នកបញ្ញត្តលោក ជាអ្នកស្ទាត់ជំនាញ ជាបិតាពួកភូត និងពួកភព្យៈ យើង ទាំងឡាយ ដែលព្រហ្មដ៏ចម្រើនណា បានតាក់តែងហើយ ព្រហ្មនោះ ឯង ជាអ្នកទៀងទាត់ ឋិតថេរ មានសភាពមិនប្រែប្រួល ទាំងឋិតនៅស្មើដោយ សស្សតិវត្ថុ ។ ឯពួកយើងដែលព្រហ្មដ៏ចម្រើននោះ បានតាក់តែងហើយ យើងទាំងនោះ ជាអ្នកមិនទៀងទាត់ទេ មានអាយុខ្លី មានកិរិយាច្យុតិទៅវិញ ជាធម្មតា ទើបបានមកកាន់ អត្តភាពជាមនុស្សនេះ ។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុទី ១ ដែលសមណព្រាហ្មណ៍ពួកមួយ ជាអ្នកប្រកបដោយ ឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ អាស្រ័យប្រារព្ធ ទើបបញ្ញត្តនូវខ្លួននិង លោកថា ទៀងខ្លះ មិនទៀងខ្លះ ។</p>
<p> [៣២] ក្នុងហេតុទី ២ ទៀតថា សមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើន ជាអ្នកប្រកប ដោយឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ បញ្ញត្តនូវខ្លួននិង លោកថា ទៀងខ្លះ មិនទៀងខ្លះ នោះតើព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី ។ ម្នាលភិក្ខុទាំងឡាយ ពួកទេវតាឈ្មោះ ខិឌ្ឌាបទោសិកា (អ្នកវិនាសខ្លួនព្រោះ ល្បែង) ក៏មាន ។ ទេវតាទាំងនោះឯង ជាអ្នកខ្វល់ខ្វាយក្នុងល្បែងលេងសើច ត្រេកត្រអាលជាធម្មតាហួសវេលា ។ កាលបើទេវតាទាំងនោះ កំពុងតែខ្វល់ ខ្វាយ ក្នុងល្បែងលេងសើច ត្រេកត្រអាលហួសវេលាហើយ ស្មារតីក៏ភ្លេច វង្វេងទៅ (ខានបរិភោគអាហារ) ។ ទេវតាទាំងនោះ ក៏ច្យុតចាកពួកទេវតា នោះ ព្រោះភ្លេចស្មារតី ។ ម្នាលភិក្ខុទាំងឡាយ ហេតុនុ៎ះមានពិតប្រាកដ ត្រង់ពាក្យថា សត្វណាមួយ ច្យុតចាកពួកទេវតានោះ ហើយមកកាន់អត្តភាព ជាមនុស្សនេះ លុះមកកាន់អត្តភាពជាមនុស្សនេះហើយ ក៏ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស លុះចេញចាកផ្ទះចូលទៅកាន់ផ្នួសហើយ ក៏អាស្រ័យនូវ ការព្យាយាមជាគ្រឿងដុតកម្ដៅកិលេស អាស្រ័យនូវការព្យាយាម ជាគ្រឿង តម្កល់មាំ អាស្រ័យនូវការព្យាយាមជា គ្រឿងប្រកបរឿយៗ អាស្រ័យនូវ សេចក្តីមិនធ្វេសប្រហែស អាស្រ័យនូវការយកចិត្តទុកដាក់ដោយល្អ ហើយ បាននូវចេតោសមាធិ តាមបែបផែន (នៃចិត្តរបស់យោគី) កាលបើចិត្តតាំង នៅខ្ជាប់ខ្ជួនហើយ ក៏រឭកបាននូវខន្ធដែលធ្លាប់អាស្រ័យនៅ ក្នុងកាលមុន កំណត់ត្រឹម អត្តភាពជាទេវតានោះ មិនអាចនឹករឭកនូវខន្ធឲ្យហួសអំពី កំណត់នោះ ទៅទៀតបានឡើយ ។ សត្វនោះឯង ក៏ពោលពាក្យយ៉ាងនេះថា ម្នាលអ្នកទាំងឡាយដ៏ចម្រើន ពួកទេវតាណា មិនវិនាសខ្លួនព្រោះល្បែង ពួក ទេវតានោះ ជាអ្នកមិនមានសេចក្តីខ្វល់ខ្វាយ ក្នុងល្បែងលេងសើច ត្រេក ត្រអាលជាធម្មតា ហួសវេលាឡើយ ។ កាលបើពួកទេវតានោះ មិនមាន សេចក្តីខ្វល់ខ្វាយក្នុងល្បែងលេងសើច ត្រេកត្រអាលជាធម្មតា ហួសវេលា ហើយ ស្មារតីមិនភ្លេចវង្វេងឡើយ ។ ទេវតាទាំងនោះ មិនច្យុតចាកពួក ទេវតានោះ ព្រោះមិនភ្លេចស្មារតីជាអ្នកទៀងទាត់ ឋិតថេរ មានសភាពមិន ប្រែប្រួល ទាំងឋិតនៅដោយសស្សតិវត្ថុ ។ ឯយើងទាំងឡាយណា ជាអ្នក វិនាសខ្លួន ព្រោះល្បែង យើងទាំងនោះ ជាអ្នកមានសេចក្តីខ្វល់ខ្វាយ ក្នុង ល្បែងលេងសើច ត្រេកត្រអាលជាធម្មតា ហួសវេលា ។ កាលបើយើងទាំង ឡាយ មានសេចក្តិខ្វល់ខ្វាយក្នុងល្បែងលេងសើច ត្រេកត្រអាល ជាធម្មតា ហួសវេលាហើយ ស្មារតីក៏ភ្លេចវង្វេងទៅ ។ ព្រោះតែភ្លេចស្មារតីយ៉ាងនេះឯង យើងទាំងឡាយ ដែលច្យុតចាកពួកទេវតានោះយ៉ាងនេះ ព្រោះវង្វេងស្មារតី ជាអ្នកមិនទៀងទាត់ មានអាយុក៏ខ្លី មានកិរិយាច្យុតិជាធម្មតា ទើបបានមក កាន់អត្តភាពជាមនុស្សនេះ ។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុទី ២ ដែល សមណព្រាហ្មណ៍ទាំងឡាយពួកមួយ ជាអ្នកប្រកបដោយ ឯកច្ចសស្សត-ឯកច្ចអសស្សតទិដ្ឋិ អាស្រ័យប្រារព្ធ ទើបបញ្ញត្តិនូវខ្លួននិងលោកថា ទៀងខ្លះ មិនទៀងខ្លះ ។</p>
<p> [៣៣] ក្នុងហេតុទី ៣ ទៀតថា សមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើន ជាអ្នកប្រកប ដោយឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ បញ្ញត្តនូវខ្លួននិង លោកថាទៀងខ្លះ មិនទៀងខ្លះ តើព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី ។ ម្នាល ភិក្ខុទាំងឡាយ មានពួកទេវតាឈ្មោះ មនោបទោសិកា (ព្រោះចិត្តប្រទូស្ត) ។ ពួកទេវតានោះសម្លឹងរំពៃ (រកទោស) គ្នានឹងគ្នា ហួសវេលា ។ កាលពួក ទេវតានោះសម្លឹងរំពៃ (រកទោស) គ្នានឹងគ្នា ហួលវេលា ក៏ធ្វើចិត្តឲ្យប្រទូស្ត ដល់គ្នានឹងគ្នាទៀត ។ ពួកទេវតានោះ លុះមានចិត្តប្រទូស្តដល់គ្នានឹងគ្នា ហើយ ក៏លំបាកកាយ លំបាកចិត្ត ។ ទេវតាទាំងនោះក៏ច្យុតចាកពួកទេវតា នោះមក ។ ម្នាលភិក្ខុទាំងឡាយ ហេតុនុ៎ះមានពិតប្រាកដ ត្រង់ពាក្យថា សត្វ ណាមួយ ច្យុតចាកពួក ទេវតានោះមកកាន់អត្តភាព ជាមនុស្សនេះ លុះមក កាន់អត្តភាពមនុស្សនេះហើយ បានចេញចាកផ្ទះចូលទៅកាន់ផ្នួស លុះ ចេញចាកផ្ទះចូលទៅកាន់ផ្នួសហើយ អាស្រ័យនូវការព្យាយាម ជាគ្រឿង ដុតកម្ដៅកិលេស អាស្រ័យនូវការព្យាយាមជាគ្រឿងតម្កល់មាំ អាស្រ័យនូវ ការព្យាយាមជាគ្រឿងប្រកបរឿយៗ អាស្រ័យនូវសេចក្តីមិនធ្វេសប្រហែស អាស្រ័យនូវការយកចិត្តទុកដាក់ដោយល្អ ហើយបាននូវចេតោសមាធិ តាមបែបផែន (នៃចិត្តរបស់យោគី) កាលបើចិត្តតាំងនៅខ្ជាប់ខ្ជួនហើយ ក៏រឭក បាននូវខន្ធ ដែលធ្លាប់អាស្រ័យនៅក្នុងកាលមុនកំណត់ត្រឹមអត្តភាព ជា ទេវតានោះ មិនអាចនឹក រឭកនូវខន្ធឲ្យហួសអំពីកំណត់នោះ ទៅទៀតបាន ឡើយ ។ សត្វនោះក៏ពោលពាក្យយ៉ាងនេះថា ម្នាលអ្នកទាំងឡាយដ៏ចម្រើន ពួកទេវតាណាមិនវិនាស ព្រោះចិត្តប្រទូស្ត ពួកទេវតានោះ មិនសម្លឹងរំពៃ នូវគ្នានឹងគ្នាហួសវេលា ។ កាលបើពួកទេវតានោះ មិនសម្លឹងរំពៃនូវគ្នានឹងគ្នា ហួសវេលាហើយ ក៏មិនធ្វើចិត្តឲ្យប្រទូស្តគ្នាឡើយ ។ លុះពួកទេវតានោះ មានចិត្តមិនបានប្រទូស្តគ្នានឹងគ្នាហើយ ក៏មិនលំបាកកាយ មិនលំបាកចិត្ត ឡើយ ។ ទេវតាទាំងនោះ មិនបានច្យុតចាកពួកទេវតានោះទេ ជាអ្នកទៀង ទាត់ ឋិតថេរ មានសភាពមិនប្រែប្រួលឡើយ នឹងឋិតនៅស្មើដោយសស្សតិ-វត្ថុ ។ ចំណែកខាងយើង ដែលជាអ្នកវិនាសខ្លួនព្រោះចិត្តប្រទូស្ត យើងទាំង នោះសម្លឹងរំពៃគ្នានឹងគ្នា ហួសវេលា ។ យើងទាំងឡាយនោះ កាលសម្លឹង រំពៃនូវគ្នានឹងគ្នាហួសវេលាហើយ ក៏ធ្វើចិត្តឲ្យប្រទូស្តគ្នានឹងគ្នា ។ លុះយើង ទាំងឡាយនោះ មានចិត្តប្រទូស្តគ្នានឹងគ្នាហើយ ក៏លំបាកកាយ លំបាកចិត្ត ។ យើងទាំងឡាយ ដែលច្យុតចាកពួកទេវតានោះយ៉ាងនេះ ហើយជាអ្នកមិន ទៀងទាត់ មានអាយុខ្លី មានកិរិយាច្យុតិជាធម្មតា ទើបបានមកកាន់អត្តភាព ជាមនុស្សនេះ ។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុទី ៣ ដែលសមណ-ព្រាហ្មណ៍ទាំងឡាយពួកមួយ ជាអ្នកប្រកបដោយ ឯកច្ចសស្សតឯកច្ច-អសស្សតទិដ្ឋិ អាស្រ័យប្រារព្ធ ទើបបញ្ញត្តនូវខ្លួននិងលោកថា ទៀងខ្លះ មិនទៀងខ្លះ ។</p>
<p> [៣៤] ក្នុងហេតុទី ៤ ទៀតថា សមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើន ជាអ្នកប្រកប ដោយឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ បញ្ញត្តនូវខ្លួននិង លោកថាទៀងខ្លះ មិនទៀងខ្លះ តើព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយក្នុងលោកនេះ ជាសមណៈឬព្រាហ្មណ៍ មានសេចក្តីត្រិះរិះ ពិចារណាជាប្រក្រតី ។ បុគ្គលនោះក៏ពោល នូវពាក្យ ដែលខ្លួនស្រាវជ្រាវ បានមកដោយសេចក្តីត្រិះរិះ ដែលខ្លួនស្ទាបស្ទង់ ដោយ ការពិចារណា ជាពាក្យកើតមានដោយប្រាជ្ញា របស់ខ្លួនយ៉ាងនេះថា ធម្មជាតណាដែលហៅថា ភ្នែកខ្លះ ត្រចៀកខ្លះ ច្រមុះខ្លះ អណ្តាតខ្លះ កាយខ្លះ (ធម្មជាតនោះ) គឺខ្លួននេះឯង ជាសភាវៈមិនទៀងទាត់ មិនឋិតថេរ តែងប្រែប្រួលជាធម្មតា ។ មួយវិញទៀត ធម្មជាត ណាដែលគេហៅថា ចិត្តក្តី មនោក្តី វិញ្ញាណក្តី (ធម្មជាតិនោះ) គឺខ្លួននេះឯង ជាសភាវៈ ទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា នឹងឋិតនៅស្មើដោយសស្សតិវត្ថុ ។ ម្នាលភិក្ខុ ទាំងឡាយ នេះជាហេតុទី ៤ ដែល សមណព្រាហ្មណ៍ទាំងឡាយពួកមួយ ជាអ្នកប្រកប ដោយឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ អាស្រ័យប្រារព្ធ ទើប បញ្ញត្តនូវខ្លួននឹងលោកថា ទៀងខ្លះ មិនទៀងខ្លះ ។ ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍ជាអ្នកប្រកបដោយ ឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិនោះ រមែងបញ្ញត្តនូវខ្លួននឹងលោកថា ទៀងខ្លះ មិនទៀង ខ្លះ ដោយហេតុ ៤ ប្រការនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈឬព្រាហ្មណ៍ណា នីមួយ ជាអ្នកប្រកបដោយឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ បញ្ញត្តនូវខ្លួននឹងលោក ថា ទៀងខ្លះ មិនទៀងខ្លះ សមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ (រមែងបញ្ញត្ត) ដោយហេតុទាំង ៤ នេះឯង ឬក៏បណ្តាហេតុទាំង ៤ នោះដោយហេតុណា មួយ មិនមានហេតុដទៃក្រៅពី ហេតុទាំង ៤ នេះឡើយ ។ ម្នាលភិក្ខុទាំង ឡាយ ព្រះតថាគតដឹងច្បាស់នូវហេតុទាំង ៤ នោះថា ហេតុនៃទិដ្ឋិទាំងនេះ ដែលបុគ្គលកាន់យកយ៉ាងនេះ ប្រកាន់ខុសយ៉ាងនេះ រមែងមានគតិយ៉ាង នេះ មានការប្រព្រឹត្តទៅក្នុងលោកខាងមុខយ៉ាងនេះ ។ ព្រះតថាគតដឹង ច្បាស់នូវទិដ្ឋិនោះផង ដឹងច្បាស់ (នូវសីលសមាធិនិងសព្វញ្ញុតញ្ញាណ) ដែលជាគុណ ជាតលើសលុបជាងនោះទៅទៀតផង កាលបើដឹងច្បាស់នូវ គុណវិសេសនោះហើយ ក៏មិនបានប្រកាន់ខុសឡើយ ។ មួយទៀត កាលបើ ព្រះតថាគត មិនបានប្រកាន់ខុសហើយ ក៏ដឹងនូវព្រះនិព្វានជាគ្រឿងរលត់ ទៅនៃបរាមាសក្កិលេស ដោយខ្លួនឯង ទាំងដឹងច្បាស់នូវហេតុដែលនាំឲ្យ កើតឡើងនៃវេទនាផង នូវសេចក្តីអស់ទៅនៃវេទនាផង នូវសេចក្តីឆ្ងាញ់ ពិសារបស់វេទនាផង នូវទោសរបស់វេទនាផង នូវកិរិយារលាស់ចោល នូវ វេទនាផង ដោយគួរតាមពិត ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតផុតស្រឡះ ហើយ (ចាកកិលេស) ព្រោះមិនប្រកាន់ (នូវធម៌ណាមួយមានខន្ធជាដើម) ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តមដោយ ខ្លួនឯង ហើយអាចនឹងសំដែង បាននូវធម៌ទាំងឡាយណា (មួយទៀត) ពួក ជនកាលនិយាយសរសើរគុណ របស់ព្រះតថាគតតាមសេចក្តីពិត ដោយ ធម៌ទាំងឡាយណា ធម៌ទាំងឡាយនេះឯង ជាធម៌ជ្រាលជ្រៅ ដែលបុគ្គល ឃើញបានដោយលំបាក ត្រាស់ដឹងបានដោយកម្រ ជាធម៌ស្ងប់រម្ងាប់ ជាធម៌ ថ្លៃថ្លា មិនជាទីស្ទង់ប្រមើលដោយសេចក្តីត្រិះរិះ ជាធម៌ដ៏ល្អិត មានតែអ្នក ប្រាជ្ញទើបដឹងបាន ។</p>
<h2>អន្តានន្តវាទ</h2>
<p> [៣៥] ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ ប្រកប ដោយ អន្តានន្តទិដ្ឋិ បញ្ញត្តថា លោកមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ ដោយហេតុ ៤ យ៉ាង ។ ចុះសមណព្រាហ្មណ៍ដ៏ចម្រើនទាំងនោះ ជាអ្នក ប្រកបដោយអន្តានន្តទិដ្ឋិ បញ្ញត្តថាលោក មានទីបំផុតខ្លះ មិនមានទីបំផុត ខ្លះ ដោយហេតុ ៤ យ៉ាង (នោះ) តើព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះជាសមណៈ ឬព្រាហ្មណ៍ អាស្រ័យនូវការព្យាយាម ជាគ្រឿងដុតកម្ដៅកិលេស អាស្រ័យនូវការ ព្យាយាមជាទីតាំងមាំ អាស្រ័យនូវការព្យាយាម ជាគ្រឿងប្រកបរឿយៗ អាស្រ័យ សេចក្តីមិនប្រមាទ អាស្រ័យនូវការយកចិត្តទុកដាក់ ដោយប្រពៃ ហើយបាននូវចេតោសមាធិ តាមបែបផែន (នៃចិត្តរបស់យោគី) កាលបើចិត្ត តាំងនៅខ្ជាប់ខ្ជួនហើយ មានសេចក្តីសំគាល់ថាលោកមានទីបំផុត ។ បុគ្គល នោះក៏និយាយពាក្យយ៉ាងនេះថា លោកនេះមានទីបំផុត មានផ្លូវជុំវិញគឺ មូលជុំវិញ ។ ការនិយាយដូច្នោះ តើព្រោះហេតុអ្វី ។ ព្រោះហេតុថា អាត្មា អញអាស្រ័យនូវការព្យាយាម ជាគ្រឿងដុតកម្ដៅកិលេស អាស្រ័យនូវការ ព្យាយាមជាទីតាំងមាំ អាស្រ័យនូវការព្យាយាម ជាគ្រឿងប្រកបរឿយៗ អាស្រ័យ នូវសេចក្តីមិនប្រមាទ អាស្រ័យនូវការយកចិត្តទុកដាក់ដោយប្រពៃ ហើយបាននូវចេតោសមាធិ តាមបែបផែន (នៃចិត្តរបស់យោគី) កាលបើចិត្ត តាំងនៅខ្ជាប់ខ្ជួនហើយ ក៏មានសេចក្តីសំគាល់ថា លោកមានទីបំផុត ។ លោក នេះមានទីបំផុត មានផ្លូវជុំវិញ យ៉ាងណា អាត្មាអញក៏ដឹងនូវលោកនេះ (យ៉ាងនោះ) ព្រោះគុណវិសេសនេះឯង ។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុ ទី ១ ដែលសមណព្រាហ្មណ៍ពួកមួយ ជាអ្នកប្រកបដោយអន្តានន្តទិដ្ឋិ អាស្រ័យប្រារព្ធ ទើបបញ្ញត្តថា លោកមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ ។</p>
<p> [៣៦] ក្នុងហេតុទី ២ ទៀតថា ពួកសមណព្រាហ្មណ៍ដ៏ចម្រើន ជាអ្នក ប្រកបដោយ អន្តានន្តទិដ្ឋិបញ្ញត្តថា លោកមានទីបំផុតខ្លះ មិនមានទីបំផុត ខ្លះ តើព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួក មួយ ក្នុងលោកនេះជាសមណៈ ឬ ព្រាហ្មណ៍ អាស្រ័យនូវការព្យាយាម ជាគ្រឿងដុតកម្ដៅកិលេស អាស្រ័យនូវការព្យាយាមជាទីតាំងមាំ អាស្រ័យ នូវការព្យាយាមជាគ្រឿងប្រកបរឿយៗ អាស្រ័យសេចក្តីមិនប្រមាទ អាស្រ័យ នូវការយកចិត្តទុកដាក់ដោយប្រពៃ ហើយបាននូវចេតោសមាធិ តាមបែប ផែន (នៃចិត្តរបស់យោគី) កាលបើចិត្តតាំងនៅខ្ជាប់ខ្ជួនហើយ ក៏មានសេចក្តី សំគាល់ថាលោកមិនមានទីបំផុត ។ បុគ្គលនោះឯងក៏និយាយយ៉ាងនេះថា លោកនេះមិនមានទីបំផុត ឥតមានកំណត់ ពួកសមណព្រាហ្មណ៍ណា និយាយយ៉ាងនេះថា លោកនេះមានទីបំផុត មានផ្លូវជុំវិញដូច្នេះ ។ ពាក្យ របស់សមណព្រាហ្មណ៍នោះឯង ជាពាក្យមុសាទេ ។ ឯលោកនេះ ប្រាកដ ជាមិនមានទីបំផុត ឥតមានកំណត់ ។ ការដែលពោលដូច្នោះ តើព្រោះ ហេតុអ្វី ។ ព្រោះហេតុថា អាត្មាអញ អាស្រ័យនូវការព្យាយាមជា គ្រឿងដុត កម្ដៅកិលេស អាស្រ័យនូវការព្យាយាមជាទីតាំងមាំ អាស្រ័យនូវការ ព្យាយាមជាគ្រឿងប្រកបរឿយៗ អាស្រ័យនូវសេចក្តីមិនប្រមាទ អាស្រ័យនូវ ការយក ចិត្តទុកដាក់ដោយប្រពៃ ហើយបាននូវចេតោសមាធិ តាមបែបផែន (នៃចិត្តរបស់យោគី) កាលបើចិត្តតាំងនៅខ្ជាប់ខ្ជួនហើយ ក៏មានសេចក្តី សំគាល់ថា លោកមិនមានទីបំផុត ។ លោកនេះមិនមានទីបំផុត ឥតកំណត់ យ៉ាងណា អាត្មាអញដឹងច្បាស់នូវលោកនេះ (យ៉ាងនោះ) ព្រោះគុណ-វិសេសនេះឯង ។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុទី ២ ដែលសមណ-ព្រាហ្មណ៍ទាំងឡាយពួកមួយ ជាអ្នកប្រកបដោយអន្តានន្តទិដ្ឋិ អាស្រ័យ ប្រារព្ធ ទើបបញ្ញត្តថា លោកមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ ។</p>
<p> [៣៧] ក្នុងហេតុទី ៣ ទៀតថា ពួកសមណព្រាហ្មណ៍ដ៏ចម្រើន ជាអ្នក ប្រកប ដោយអន្តានន្តទិដ្ឋិ បញ្ញត្តថា លោកមានទីបំផុតខ្លះ មិនមានទីបំផុត ខ្លះ តើព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួក មួយ ក្នុងលោកនេះ ជាសមណៈឬព្រាហ្មណ៍ អាស្រ័យនូវការព្យាយាមជា គ្រឿងដុតកម្ដៅកិលេស អាស្រ័យនូវការ ព្យាយាមជាទីតាំងមាំ អាស្រ័យនូវ ការព្យាយាមជាគ្រឿងប្រកបរឿយៗ អាស្រ័យសេចក្តីមិនប្រមាទ អាស្រ័យ នូវការយកចិត្តទុកដាក់ដោយប្រពៃ ហើយបាននូវចេតោសមាធិ តាមបែប ផែន (នៃចិត្តរបស់ព្រះយោគី) កាលបើចិត្តតាំងនៅខ្ជាប់ខ្ជួនហើយ ក៏មាន សេចក្តីសំគាល់ថា លោកមានទីបំផុត ។ ក្នុងទិសខាងលើនិងទិសខាងក្រោម មានសេចក្តីសំគាល់ថា លោកមិនមានទីបំផុតក្នុទិសទទឹង (ទិសទាំង៨) ។ បុគ្គលនោះឯង ក៏ពោលពាក្យយ៉ាងនេះថា លោកនេះមានទីបំផុតខ្លះ មិន មានទីបំផុតខ្លះ ពួកសមណព្រាហ្មណ៍ណា និយាយយ៉ាងនេះថា លោក នេះមានទីបំផុត មានផ្លូវជុំវិញ ដូច្នេះ ។ ពាក្យរបស់សមណព្រាហ្មណ៍នោះ ជាពាក្យមុសាទេ ។ ម្យ៉ាងទៀត ពួកសមណព្រាហ្មណ៍ណា និយាយយ៉ាង នេះថា លោកនេះមិនមានទីបំផុត ឥតមានកំណត់ទេ ។ ពាក្យរបស់ពួក សមណព្រាហ្មណ៍នោះឯង ក៏ជាពាក្យមុសាដែរ ។ ឯលោកនេះប្រាកដជា មានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ ។ ការនិយាយដូច្នោះ តើព្រោះហេតុអ្វី ។ ព្រោះហេតុថា អាត្មាអញអាស្រ័យនូវការព្យាយាម ជាគ្រឿងដុតកម្ដៅ កិលេស អាស្រ័យនូវការព្យាយាម ជាទីតាំងមាំ អាស្រ័យនូវការព្យាយាម ជាគ្រឿងប្រកបរឿយៗ អាស្រ័យនូវសេចក្តីមិនប្រមាទ អាស្រ័យនូវការយក ចិត្តទុកដាក់ដោយប្រពៃ ហើយបាននូវចេតោសមាធិតាមបែបផែន (នៃចិត្ត របស់យោគី) កាលបើចិត្តតាំងនៅខ្ជាប់ខ្ជួនហើយ ក៏មាន សេចក្តីសំគាល់ថា លោកមានទីបំផុត ក្នុងទិសខាងលើនឹងទិសខាងក្រោម មានសេចក្តីសំគាល់ ថា លោកមិនមានទីបំផុតក្នុងទិសទទឹង ។ លោកនេះមានទីបំផុតខ្លះ មិន មានទីបំផុតខ្លះយ៉ាងណា អាត្មាអញដឹងច្បាស់នូវលោកនេះ (យ៉ាងនោះ) ព្រោះគុណវិសេសនេះឯង ។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុទី ៣ ដែល សមណព្រាហ្មណ៍ ពួកមួយជាអ្នកប្រកបដោយអន្តានន្តទិដ្ឋិ អាស្រ័យប្រារព្ធ ទើបបញ្ញត្តថា លោកមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ ។</p>
<p> [៣៨] ក្នុងហេតុទី ៤ ទៀតថា ពួកសមណព្រាហ្មណ៍ដ៏ចម្រើន ជាអ្នក ប្រកប ដោយអន្តានន្តទិដ្ឋិ បញ្ញត្តថា លោកមានទីបំផុតខ្លះ មិនមានទីបំផុត ខ្លះ តើព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួក មួយ ក្នុងលោកនេះ ជាសមណៈ ឬព្រាហ្មណ៍ ជាអ្នកមានសេចក្តីត្រិះរិះ ពិចារណាជាប្រក្រតី ។ បុគ្គលនោះ ក៏និយាយពាក្យដែលខ្លួនស្រាវជ្រាវបាន មកដោយសេចក្តីត្រិះរិះ ដែលខ្លួនស្ទាបស្ទង់ ដោយការពិចារណា ជាពាក្យ កើតមានដោយប្រាជ្ញារបស់ខ្លួនយ៉ាងនេះថា លោកនេះមានទីបំផុត ក៏មិន មែន មិនមានទីបំផុត ក៏មិនមែន ពួកសមណព្រាហ្មណ៍ណា និយាយយ៉ាង នេះថា លោកនេះមានទីបំផុត មានផ្លូវជុំវិញដូច្នេះ ។ ពាក្យរបស់សមណ-ព្រាហ្មណ៍នោះ ជាពាក្យមុសាទេ ។ ម្យ៉ាងទៀតពួកសមណព្រាហ្មណ៍ណា និយាយយ៉ាងនេះថា លោកនេះមិនមានទីបំផុត ឥតមានកំណត់ដូច្នេះ ។ ពាក្យរបស់ពួកសមណព្រាហ្មណ៍នោះ ក៏ជាពាក្យមុសាដែរ ។ មួយទៀត ពួកសមណព្រាហ្មណ៍ណា និយាយយ៉ាងនេះថា លោកនេះមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះដូច្នេះ ។ ពាក្យរបស់ពួកសមណព្រាហ្មណ៍ នោះសោត ក៏ជាពាក្យមុសាដែរ ។ ឯលោកនេះប្រាកដជាមានទីបំផុត ក៏មិនមែន មិន មានទីបំផុត ក៏មិនមែនដែរ ។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុទី ៤ ដែល សមណព្រាហ្មណ៍ ពួកមួយជាអ្នកប្រកបដោយអន្តានន្តទិដ្ឋិ អាស្រ័យប្រារព្ធ ទើបបញ្ញត្តថា លោកមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ ។ ម្នាលភិក្ខុ ទាំងឡាយ ពួកសមណព្រាហ្មណ៍ទាំងនោះ ជាអ្នកប្រកបដោយអន្តានន្តទិដ្ឋិ បញ្ញត្តថាលោកមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ ដោយហេតុ ៤ យ៉ាងនេះ ឯង ។ ម្នាលភិក្ខុទាំងឡាយ ឯពួកសមណៈ ឬព្រាហ្មណ៍ ឯណានីមួយ ជាអ្នក ប្រកបដោយអន្តានន្តទិដ្ឋិ បញ្ញត្តថា លោកមានទីបំផុតខ្លះ មិនមានទីបំផុត ខ្លះ ពួកសមណព្រាហ្មណ៍ទាំងអស់នោះ រមែងបញ្ញត្តដោយហេតុ ៤ យ៉ាង នេះឯង ឬក៏បណ្តាហេតុទាំង ៤ យ៉ាងនុ៎ះ ដោយហេតុណាមួយ មិនមាន ហេតុដទៃ ក្រៅពីហេតុ ៤ យ៉ាងនេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតដឹងច្បាស់នូវហេតុនៃទិដ្ឋិ ៤ ប្រការនោះថា ហេតុនៃទិដ្ឋិទាំង នេះដែលបុគ្គលកាន់យកយ៉ាងនេះ ដែលបុគ្គលប្រកាន់ខុសយ៉ាងនេះ រមែង មានគតិយ៉ាងនេះ មានការប្រព្រឹត្តិទៅ ក្នុងបរលោកយ៉ាងនេះ ។ ព្រះតថាគតដឹងច្បាស់នេះទិដ្ឋិនោះផង ដឹងច្បាស់ (នូវសីលសមាធិនិង សព្វញ្ញុតញ្ញាណ) ដែលជាគុណជាតលើសលុបជាងនោះទៅទៀតផង កាល បើដឹងច្បាស់នូវគុណវិសេសនោះហើយ ក៏មិនបានប្រកាន់ខុសឡើយ ។ មួយ ទៀត កាលបើព្រះតថាគត មិនបានប្រកាន់ខុសហើយ ក៏ដឹងនូវព្រះនិព្វាន ជាគ្រឿងរលត់ទៅនៃ (បរាមាសក្កិលេស) ដោយខ្លួនឯង ទាំងដឹងច្បាស់នូវ ហេតុដែលនាំឲ្យកើតឡើងនៃវេទនាផង នូវសេចក្តីអស់ទៅនៃវេទនាផង នូវ សេចក្តីឆ្ងាញ់ពិសារបស់វេទនាផង នូវទោសរបស់វេទនាផង នូវកិរិយា រលាស់ចោលនូវវេទនាផង ដោយគួរតាមពិត ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតផុត ស្រឡះហើយចាកកិលេស ព្រោះមិនប្រកាន់នូវធម៌ណា មួយមានខន្ធជាដើម ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតបានធ្វើឲ្យជាក់ ច្បាស់ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯងហើយ អាចនឹងសំដែងបាននូវធម៌ ទាំងឡាយណា ពួកជនកាលនិយាយសរសើរគុណរបស់ព្រះតថាគត តាម សេចក្តីពិត ដោយធម៌ទាំងឡាយណា ធម៌ទាំងឡាយនេះឯង ជាធម៌ជ្រាល ជ្រៅ ដែលបុគ្គលឃើញ បានដោយលំបាក ត្រាស់ដឹងបានដោយកម្រ ជា ធម៌ស្ងប់រម្ងាប់ ជាធម៌ដ៏ថ្លៃថ្លា មិនជាទីស្ទង់ប្រមើលដោយសេចក្តីត្រិះរិះ ជា ធម៌ដ៏ល្អិត មានតែអ្នកប្រាជ្ញទើបដឹងបាន ។</p>
<h2>អមរាវិក្ខេបវាទ</h2>
<p>[៣៩] ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ ជាអ្នក ប្រកបដោយ អមរាវិក្ខេបទិដ្ឋិ កាលបើមានអ្នកណាមួយ សាកសួរប្រស្នា ក្នុងកុសលនិងអកុសលនោះៗ ក៏ដល់នូវការបោះវាចាបោះសំដីមិនឲ្យស្លាប់ ពាក្យ ដោយហេតុ ៤ យ៉ាង ។ ចុះពួកសមណព្រាហ្មណ៍ដ៏ចម្រើននោះ ជា អ្នកប្រកបដោយអមរាវិក្ខេបទិដ្ឋិ កាលបើមានអ្នកណាមួយ សួរប្រស្នាក្នុង កុសលនិងអកុសលនោះៗហើយ ក៏ដល់នូវការបោះវាចាបោះសំដី មិនឲ្យ ស្លាប់ពាក្យដោយហេតុ ៤ ប្រការ តើព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយក្នុងលោកនេះ ជាសមណៈឬព្រាហ្មណ៍ មិនដឹងតាមពិតថា នេះជាកុសល មិនដឹងតាមពិតថា នេះជាអកុសល ។ បុគ្គលនោះតែងមានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញមិនដឹងតាមពិត ថា នេះជាកុសល មិនដឹងតាមពិតថា នេះជា អកុសលទេ កាលបើអាត្មាអញ មិនដឹងតាមពិតថា នេះជាកុសល មិនដឹងតាមពិតថា នេះជាអកុសលទេ នឹង អះអាងថា នេះជាកុសលក្តី នឹងអះអាងថា នេះជាអកុសលក្តី ពាក្យនៃអាត្មា អញនោះ នឹងជាមុសា ពាក្យនៃអាត្មាអញណា ជាមុសា ពាក្យនោះ នឹងជាសេចក្តីចង្អៀតចិត្តនៃអាត្មាអញ សេចក្តីចង្អៀតចិត្តណា របស់អាត្មាអញ សេចក្តីចង្អៀតចិត្តនោះ នឹងជាអន្តរាយនៃអាត្មាអញ ។ ព្រោះតែសេចក្តី ត្រិះរិះយ៉ាងនេះ បានជាបុគ្គលនោះមិនអះអាងថា នេះជាកុសល មិនអះ អាងថា នេះជាអកុសលឡើយ ព្រោះខ្លាចមុសាវាទ ព្រោះខ្ពើមមុសាវាទ កាលបើមានអ្នកណាមួយ សាកសួរប្រស្នាក្នុងកុសល និងអកុសលនោះៗ ក៏ដល់នូវការបោះវាចាបោះសំដី មិនឲ្យស្លាប់ពាក្យថា សេចក្តីយល់ឃើញ របស់ខ្ញុំថា យ៉ាងនេះក៏មិនមែន ។ សេចក្តីយល់ឃើញរបស់ខ្ញុំថា យ៉ាងនោះក៏មិនមែន ។ សេចក្តីយល់ឃើញរបស់ខ្ញុំថា យ៉ាងដ៏ទៃក៏មិនមែន ។ សេចក្តីយល់ឃើញរបស់ខ្ញុំថា មិនមែនក៏ទេ ។ សេចក្តីយល់ឃើញរបស់ ខ្ញុំថា មិនមែនក៏ទេ ក៏មិនមែនដែរ ។ ម្នាលភិក្ខុទាំងឡាយនេះ ជាហេតុទី ១ ដែលសមណព្រាហ្មណ៍ពួកមួយ ជាអ្នកប្រកបដោយអមរាវិក្ខេបទិដ្ឋិ អាស្រ័យ ប្រារព្ធ កាលបើអ្នកណាមួយ សាកសួរប្រស្នា ក្នុងកុសលនិងអកុសលនោះៗ ក៏ដល់នូវការបោះវាចាបោះសំដី មិនឲ្យស្លាប់ពាក្យ ។</p>
<p> [៤០] ក្នុងហេតុទី ២ ទៀតថា ពួកសមណព្រាហ្មណ៍ដ៏ចម្រើន ជាអ្នក ប្រកបដោយ អមរាវិក្ខេបទិដ្ឋិ កាលបើមានអ្នកណាមួយ សាកសួរប្រស្នាក្នុង កុសលនិងអកុសលនោះៗ ក៏ដល់នូវការបោះវាចាបោះសំដី មិនឲ្យស្លាប់ ពាក្យ តើព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ពួកមួយ ក្នុងលោកនេះ ជាសមណៈឬព្រាហ្មណ៍ មិនដឹងតាមពិតថា នេះ ជាកុសល មិនដឹងតាមពិតថា នេះជាអកុសលទេ ។ បុគ្គលនោះ តែងមាន សេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញមិនដឹងតាមពិតថានេះជាកុសល មិន ដឹង តាមពិតថានេះជាអកុសល កាលបើអាត្មាអញមិនដឹងតាមពិតថា នេះ ជាកុសល មិនដឹងតាមពិតថា នេះជាអកុសលយ៉ាងនេះហើយ នឹងអះអាង ថា នេះជាកុសល ឬនឹងអះអាង ថា នេះជាអកុសល ឆន្ទៈក្តី រាគៈក្តី ទោសៈក្តី បដិឃៈក្តី នៃអាត្មាអញនឹងមានក្នុងរឿង រ៉ាវណា ឆន្ទៈក្តី រាគៈក្តី ទោសៈក្តី បដិឃៈក្តី នៃអាត្មាអញនឹងមានក្នុងរឿងរ៉ាវនោះ ធម្មជាតមានឆន្ទៈជាដើម នោះ ជាឧបាទានរបស់អាត្មាអញ ធម៌ណាជាឧបាទាននៃអាត្មាអញ ធម៌ នោះ នឹងជាសេចក្តីចង្អៀតចង្អល់នៃអាត្មាអញ ធម៌ណាជាសេចក្តីចង្អៀត ចង្អល់របស់អាត្មាអញ ធម៌នោះនឹងជាអន្តរាយនៃអាត្មាអញ ។ ព្រោះសេចក្តី ត្រិះរិះដូច្នេះ បានជាបុគ្គលនោះ មិនអះអាងថា នេះជាកុសល មិនអះអាង ថា នេះជាអកុសលឡើយ ព្រោះខ្លាចឧបាទាន ព្រោះខ្ពើមឧបាទាន កាលបើ មានអ្នកណាមួយ សួរប្រស្នាក្នុងកុសលនិងអកុសលនោះៗ ក៏ដល់នូវ ការបោះវាចាបោះសំដី មិនឲ្យស្លាប់ ពាក្យថា សេចក្តីយល់ឃើញនៃខ្ញុំថា យ៉ាងនេះ ក៏មិនមែន ។ សេចក្តីយល់ឃើញនៃខ្ញុំថា យ៉ាងនោះក៏មិនមែន ។ សេចក្តីយល់ឃើញរបស់ខ្ញុំថា យ៉ាងដទៃ ក៏មិនមែន ។ សេចក្តី យល់ឃើញ របស់ខ្ញុំថាមិនមែនក៏ទេ ។ សេចក្តីយល់ឃើញ របស់ខ្ញុំថា មិនមែនក៏ទេ ក៏មិន មែនដែរ ។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុទី ២ ដែលសមណព្រាហ្មណ៍ ពួកមួយ ជាអ្នកប្រកបដោយអមរាវិក្ខេបទិដ្ឋិ អាស្រ័យប្រារព្ធ កាលបើមាន អ្នកណាមួយ សាកសួរប្រស្នាក្នុងកុសល និងអកុសលនោះៗហើយ ក៏ដល់ នូវការបោះវាចាបោះសំដីមិន ឲ្យស្លាប់ពាក្យ ។</p>
<p> [៤១] ក្នុងហេតុទី ៣ ទៀតថា ពួកសមណព្រាហ្មណ៍ដ៏ចម្រើន ជាអ្នក ប្រកបដោយ អមរាវិក្ខេបទិដ្ឋិ កាលបើមានអ្នកណាមួយ សាកសួរប្រស្នាក្នុង កុសលនិងអកុសលនោះៗហើយ ក៏ដល់នូវការបោះវាចា បោះសំដី មិនឲ្យ ស្លាប់ពាក្យ តើព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយក្នុងលោកនេះ ជាសមណៈឬព្រាហ្មណ៍ មិនដឹងតាមពិតថា នេះជាកុសល មិនដឹងតាមពិតថា នេះជាអកុសលទេ ។ បុគ្គលនោះរមែង មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញមិនដឹងតាមពិតថា នេះជា កុសល មិនដឹងតាមពិតថា នេះជាអកុសលឡើយ កាលបើអាត្មាអញ មិនដឹងតាម ពិតថា នេះជាកុសល មិនដឹងតាមពិតថា នេះជាអកុសលដូច្នេះហើយ នឹង អះអាងថា នេះជាកុសលក្តី នឹងអះអាងថា នេះជាអកុសលក្តី ក្រែងមាន សមណព្រាហ្មណ៍ទាំងឡាយ ជាបណ្ឌិត មានប្រាជ្ញាដ៏ល្អិតដឹងច្បាស់នូវវាទៈ របស់អ្នកដទៃ អាចទម្លាយនូវទិដ្ឋិ របស់បុគ្គលដទៃបាន ដោយកម្លាំងប្រាជ្ញា របស់ខ្លួន មានសភាពដូចជាខ្មាន់ធ្នូជាអ្នកបាញ់រោមទ្រាយ សមណ-ព្រាហ្មណ៍ទាំងនោះ គប្បីសាកសួរ គប្បីជជីកសួរ គប្បីសួរដេញដោល ចំពោះអាត្មាអញ ក្នុងកុសលនិងអកុសលនោះ (បើ) សមណព្រាហ្មណ៍ណា គប្បីសាក សួរគប្បីជជីកសួរ គប្បីសួរដេញដោល ចំពោះអាត្មាអញ ក្នុង កុសលនិងអកុសលនោះ អាត្មាអញមុខជានឹងមិនអាចដោះស្រាយ នូវ ប្រស្នារបស់ពួកសមណព្រាហ្មណ៍នោះបានទេ បើអាត្មាអញ មិនអាចនឹង ដោះស្រាយនូវប្រស្នាដោយហេតុណាហើយ ហេតុនោះ នឹងជាសេចក្តី ចង្អៀតចង្អល់ចិត្តនៃអាត្មាអញ ធម៌ណា ជាសេចក្តីចង្អៀតចង្អល់ចិត្ត របស់ អាត្មាអញ ធម៌នោះនឹងជាអន្តរាយនៃអាត្មាអញ ។ ព្រោះសេចក្តីត្រិះរិះ យ៉ាងនេះ បានជាបុគ្គលនោះ មិនអះអាងថា នេះជាកុសល មិនអះអាងថា នេះជាអកុសល ព្រោះខ្លាចពាក្យសួរដេញ ដោលព្រោះធុញថប់នឹងពាក្យ សួរដេញដោល កាលបើមាន អ្នកណាមួយ សាកសួរ ប្រស្នាក្នុងកុសលនិង អកុសលនោះៗហើយ ក៏ដល់នូវការបោះវាចា បោះសំដី មិនឲ្យស្លាប់ពាក្យថា សេចក្តីយល់ឃើញរបស់ខ្ញុំថា យ៉ាងនេះ ក៏មិនមែន ។ សេចក្តីយល់ឃើញ របស់ខ្ញុំថា យ៉ាងនោះ ក៏មិនមែន ។ សេចក្តីយល់ឃើញរបស់ខ្ញុំថា យ៉ាងដទៃ ក៏មិនមែន ។ សេចក្តីយល់ឃើញរបស់ខ្ញុំថា មិនមែនក៏ទេ ។ សេចក្តីយល់ ឃើញរបស់ខ្ញុំថា មិនមែនក៏ទេ ក៏មិនមែនដែរ ។ ម្នាលភិក្ខុទាំងឡាយ នេះ ជាហេតុទី ៣ ដែលសមណព្រាហ្មណ៍ពួកមួយ ជាអ្នកប្រកបដោយអមរា-វិក្ខេបទិដ្ឋិ អាស្រ័យប្រារព្ធ កាលបើអ្នកណាមួយ សាកសួរប្រស្នាក្នុងកុសល និងអកុសលនោះៗ ហើយ ក៏ដល់នូវការបោះវាចាបោះសំដី មិនឲ្យស្លាប់ ពាក្យ ។</p>
<p> [៤២] ក្នុងហេតុទី ៤ ទៀតថា ពួកសមណព្រាហ្មណ៍ដ៏ចម្រើន ជាអ្នក ប្រកបដោយអមរាវិក្ខេបទិដ្ឋិ កាលបើមានអ្នកណាមួយ សាកសួរប្រស្នាក្នុង កុសលនិងអកុសលនោះៗ ហើយក៏ដល់នូវការបោះវាចាបោះសំដី មិនឲ្យ ស្លាប់ពាក្យ តើព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាសមណៈ ឬព្រាហ្មណ៍ ជាមនុស្សមាន ប្រាជ្ញាទន់ ជាមនុស្សល្ងង់ខ្លៅ ។ បុគ្គលនោះឯងហេតុតែ មានប្រាជ្ញាទន់ ហេតុតែល្ងង់ខ្លៅ កាលបើមានអ្នកណាមួយ សាកសួរប្រស្នាក្នុងកុសលនិង អកុសលនោះៗហើយ ក៏ដល់នូវការបោះវាចា បោះសំដី មិនឲ្យស្លាប់ ពាក្យ ថា បើអ្នកសួរខ្ញុំថា លោកខាងមុខមានឬទេ បើសេចក្តីយល់ឃើញរបស់ខ្ញុំ យ៉ាងនេះថា លោកខាងមុខមាន ខ្ញុំនឹងមិនអះអាងដល់អ្នកថា លោកខាងមុខ មាន (ម្តេចបាន) សេចក្តីយល់ឃើញរបស់ខ្ញុំថា យ៉ាងនេះ ក៏មិនមែន ។ សេចក្តីយល់ឃើញរបស់ខ្ញុំថា យ៉ាងនោះ ក៏មិនមែន ។ សេចក្តីយល់ឃើញ របស់ខ្ញុំថា យ៉ាងដទៃ ក៏មិនមែន ។ សេចក្តីយល់ឃើញរបស់ខ្ញុំថា មិនមែន ក៏ទេ ។ សេចក្តីយល់ឃើញរបស់ខ្ញុំថា មិនមែនក៏ទេ ក៏មិនមែនដែរ ។ បើអ្នក សួរខ្ញុំថា លោកខាងមុខមិនមានឬ ។បេ។ លោកខាងមុខ មានខ្លះ មិនមានខ្លះ ឬ។ លោកខាងមុខមានក៏មិនមែន មិនមានក៏មិនមែនឬ ។ សត្វទាំងឡាយ ដែលមានកំណើត ជាឧបបាតិកៈមានឬ ។ សត្វទាំងឡាយ ដែលជា ឧបបាតិកៈមិនមានឬ ។ សត្វទាំងឡាយ ដែលជាឧបបាតិកៈមានខ្លះ មិនមាន ខ្លះឬ ។ សត្វទាំងឡាយ ដែលជាឧបបាតិកៈមាន ក៏មិនមែន មិនមាន ក៏មិនមែនឬ ។ ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អនិងអាក្រក់ មានឬ ។ ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អនិងអាក្រក់ មិនមាន ឬ ។ ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អនឹងធ្វើអាក្រក់ មានខ្លះ មិនមានខ្លះឬ ។ ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អនឹងធ្វអាក្រក់ មានក៏មិនមែន មិនមានក៏មិនមែនឬ ។ សត្វលុះរំលាងខន្ធទៅខាងមុខអំពី សេចក្តីស្លាប់ កើតទៀតឬ ។ សត្វលុះរំលាងខន្ធទៅ ខាងមុខអំពី សេចក្តីស្លាប់ មិនកើតទៀតឬ ។ សត្វលុះរំលាងខន្ធទៅ ខាងមុខអំពីសេចក្តីស្លាប់ កើត ទៀតខ្លះ មិនកើតទៀតខ្លះឬ ។ សត្វលុះរំលាងខន្ធទៅ ខាងមុខអំពីសេចក្តី ស្លាប់ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែនឬ ។ បើសេចក្តីយល់ ឃើញរបស់ខ្ញុំនឹង មានដូច្នេះថា សត្វលុះរំលាងខន្ធទៅ ខាងមុខអំពីសេចក្តី ស្លាប់ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ខ្ញុំនឹងមិនអះអាងដល់ អ្នកថា សត្វលុះរំលាងខន្ធទៅ ខាងមុខអំពីសេចក្តីស្លាប់ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន (ម្តេចបាន) សេចក្តីយល់ ឃើញរបស់ខ្ញុំថា យ៉ាងនេះ ក៏មិនមែន ។ សេចក្តីយល់ឃើញរបស់ខ្ញុំថា យ៉ាងនោះ ក៏មិនមែន ។ សេចក្តី យល់ឃើញរបស់ខ្ញុំថា យ៉ាងដទៃក៏មិនមែន ។ សេចក្តីយល់ ឃើញរបស់ខ្ញុំថា មិនមែនក៏ទេ ។ សេចក្តីយល់ ឃើញរបស់ខ្ញុំថា មិនមែនទេ ក៏មិនមែនដែរ ។ ម្នាលភិក្ខុទាំងឡាយនេះជាហេតុទី ៤ ដែលសមណព្រាហ្មណ៍ពួកមួយ ជា អ្នកប្រកបដោយអមរាវិក្ខេបទិដ្ឋិ អាស្រ័យប្រារព្ធ កាលបើមានអ្នកណាមួយ សាកសួរប្រស្នា ក្នុងកុសលនិងអកុសលនោះៗហើយ ក៏ដល់នូវការបោះវាចា បោះសំដី មិនឲ្យស្លាប់ពាក្យ ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណព្រាហ្មណ៍ ទាំងនោះឯង ជាអ្នកប្រកបដោយអមរាវិក្ខេបទិដ្ឋិ កាលបើមានអ្នកណាមួយ សាកសួរប្រស្នាក្នុងកុសល និងអកុសលនោះៗ ក៏ដល់នូវការបោះវាចាបោះ សំដី មិនឲ្យស្លាប់ពាក្យដោយហេតុ ៤ ប្រការនេះឯង ។ ម្នាលភិក្ខុទាំងឡាយ សមណៈឬព្រាហ្មណ៍ណានីមួយ ជាអ្នកប្រកបដោយអមរាវិក្ខេបទិដ្ឋិ កាល បើមានអ្នកណាមួយ សាកសួរប្រស្នាក្នុងកុសល និងអកុសលនោះៗ ហើយ ក៏ដល់នូវការបោះវាចាបោះសំដី មិនឲ្យស្លាប់ពាក្យ សមណៈឬព្រាហ្មណ៍ ទាំងអស់នោះ រមែងដល់នូវការបោះវាចា បោះសំដី មិនឲ្យស្លាប់ពាក្យ ដោយ ហេតុ ៤ យ៉ាងនេះឯង ឬក៏បណ្តាហេតុទាំង ៤ យ៉ាងនោះ ដោយហេតុណា មួយ មិនមានហេតុដទៃក្រៅពីនេះឡើយ ។បេ។ ពួកជនកាលនិយាយ សរសើរគុណរបស់តថាគត តាមសេចក្តីពិត ដោយធម៌ទាំងឡាយណា ។</p>
<h2>អធិច្ចសមុប្បន្នវាទ</h2>
<p> [៤៣] ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ ជាអ្នក ប្រកបដោយ អធិច្ចសមុប្បន្នទិដ្ឋិ គឺអ្នកបញ្ញត្តនូវខ្លួននិងលោកថា កើតឡើង ដោយឥតហេតុ ដោយហេតុ ២ យ៉ាង ។ ចុះពួកសមណព្រាហ្មណ៍ដ៏ចម្រើន នោះ ដែលជាអ្នកប្រកបដោយអធិច្ចសមុប្បន្នទិដ្ឋិ បញ្ញត្តនូវខ្លួននិងលោកថា កើតឡើងដោយឥតហេតុ ដោយហេតុ ២ យ៉ាង តើព្រោះអាស្រ័យអ្វី ព្រោះ ប្រារព្ធអ្វី ។ ម្នាលភិក្ខុទាំងឡាយ មានពួកទេវតាឈ្មោះ ថាអសញ្ញីសត្វ គឺសត្វ មិនមានបញ្ញា ទេវតាទាំងនោះ លុះមានសញ្ញាកើតឡើងហើយ ក៏ច្យុតចាក ពួកទេវតានោះ ។ ម្នាលភិក្ខុទាំងឡាយ ហេតុនុ៎ះមានប្រាកដត្រង់សេចក្តីថា សត្វណាមួយច្យុតចាកពួកទេវតានោះ មកកាន់អត្តភាពជាមនុស្សនេះ កាល ដែលមក កាន់អត្តភាពជាមនុស្សនេះហើយ ក៏ចេញចាកផ្ទះចូលទៅកាន់ ផ្នួស លុះចេញចាកផ្ទះ ចូលទៅកាន់ផ្នួសហើយ អាស្រ័យនូវការព្យាយាម ជា គ្រឿងដុតកម្ដៅកិលេស អាស្រ័យនូវការព្យាយាម ជាគ្រឿងតាំងមាំ អាស្រ័យ នូវការព្យាយាម ជាគ្រឿងប្រកបរឿយៗ អាស្រ័យនូវការមិនប្រមាទ អាស្រ័យ នូវការយកចិត្តទុកដាក់ដោយប្រពៃ ហើយបាននូវចេតោសមាធិ តាមបែប ផែន (នៃចិត្តរបស់យោគី) កាលបើចិត្តតាំងនៅ ខ្ជាប់ខ្ជួនហើយ ក៏រឭកបាន កំណត់ត្រឹមកាលដែលខ្លួនមានសញ្ញាកើតឡើង មិនបានរឭក ហួសអំពី កំណត់នោះឡើយ ។ បុគ្គលនោះពោលយ៉ាងនេះថា ខ្លួននិងលោកកើត ឡើយដោយ ឥតហេតុ ។ កាលពោដូច្នោះ តើព្រោះហេតុអ្វី ។ ព្រោះថាអាត្មា អញ ក្នុងកាលពីមុន ក៏មិនបានកើតទេ កើតតែក្នុងកាលឥឡូវនេះ តទៅមុខ ទៀត ក៏មិនបានកើតដែរ ព្រោះបង្អោនចិត្តទៅ ដើម្បីជាអ្នកស្ងប់រម្ងាប់ហើយ ។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុទី ១ ដែលសមណព្រាហ្មណ៍ពួកមួយ ជា អ្នកប្រកបដោយអធិច្ចសមុប្បន្នទិដ្ឋិ អាស្រ័យប្រារព្ធ ទើបបញ្ញត្តនូវខ្លួននិង លោកថា កើតដោយឥតហេតុ ។</p>
<p> [៤៤] ក្នុងហេតុទី ២ ទៀតថា ពួកសមណព្រាហ្មណ៍ដ៏ចម្រើន ជាអ្នក ប្រកបដោយ អធិច្ចសមុប្បន្នទិដ្ឋិ បញ្ញត្តនូវខ្លួននិងលោកថា កើតឡើងដោយ ឥតហេតុ ព្រោះអាស្រ័យអ្វី ប្រារព្ធអ្វី ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាសមណៈឬព្រាហ្មណ៍ ជាអ្នកមានសេចក្តីត្រិះរិះពិចារណា ជាប្រក្រតី ។ បុគ្គលនោះ ក៏និយាយពាក្យដែលខ្លួនស្រាវជ្រាវបានមកដោយ សេចក្តីត្រិះរិះ ដែលខ្លួនស្ទាបស្ទង់ដោយការពិចារណា ជាពាក្យកើតមាន ដោយបញ្ញា របស់ខ្លួនយ៉ាងនេះថា ខ្លួននិងលោកកើតឡើងដោយឥតហេតុ ។ ម្នាលភិក្ខុទាំងឡាយ នេះជាហតុទី ២ ដែលសមណព្រាហ្មណ៍ពួកមួយ ជា អ្នក ប្រកបដោយអធិច្ចសមុប្បន្នទិដ្ឋិ អាស្រ័យប្រារព្ធ ទើបបញ្ញត្តនូវខ្លួននិង លោកថា កើតឡើងដោយឥតហេតុ ។ ម្នាលភិក្ខុទាំងឡាយ សមណ-ព្រាហ្មណ៍ទាំងឡាយ ជាអ្នកប្រកបដោយអធិច្ចសមុប្បន្នទិដ្ឋិទាំងនោះ តែង បញ្ញត្តនូវខ្លួននិងលោកថា កើតឡើងដោយឥតហេតុ ដោយហេតុ ២ យ៉ាង នេះឯង ។ ម្នាលភិក្ខុទាំងឡាយ សមណៈឬព្រាហ្មណ៍ ឯណានីមួយ ជាអ្នក ប្រកបដោយអធិច្ចសមុប្បន្នទិដ្ឋិ បញ្ញត្តនូវខ្លួននិងលោកថា កើតឡើងដោយ ឥតហេតុ សមណព្រាហ្មណ៍ទាំងអស់នោះ រមែងបញ្ញត្ត ដោយហេតុ ២ យ៉ាងនេះឯង ឬក៏បណ្តាហេតុទាំងពីរនោះ ដោយហេតុណានីមួយ មិនមាន ហេតុដទៃក្រៅពីហេតុទាំង ២ យ៉ាងនេះឡើយ ។ បេ ។ ពួកជនកាល ពោល សរសើរគុណ របស់តថាគត តាមសេចក្តីពិត ដោយធម៌ទាំងឡាយណា ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណព្រាហ្មណ៍ទាំងនោះ ជាអ្នកប្រកបដោយ បុព្វន្តកប្បទិដ្ឋិ ជាអ្នកមានសេចក្តីយល់ឃើញរើយៗ នូវចំណែកនៃខន្ធខាង ដើមប្រារព្ធនូវចំណែកនៃខន្ធខាងដើម សំដែងនូវចំណែកនៃទិដ្ឋិច្រើនប្រការ ដោយហេតុទាំង ១៨ នេះឯង ។ ម្នាលភិក្ខុទាំងឡាយ សមណៈឬព្រាហ្មណ៍ ឯណានីមួយ ជាអ្នកប្រកបដោយបុព្វន្តកប្បទិដ្ឋិ ជាអ្នកមានសេចក្តីយល់ ឃើញរឿយៗ នូវចំណែកនៃខន្ធខាងដើម ប្រារព្ធនូវចំណែកនៃខន្ធខាងដើម សំដែងនូវចំណែកនៃទិដ្ឋិ ច្រើនប្រការ សមណព្រាហ្មណ៍ទាំង អស់នោះ រមែងសំដែងដោយហេតុទាំង ១៨ នេះឯង ឬក៏បណ្តាហេតុទាំង ១៨ នុ៎ះ ដោយហេតុណាមួយ មិនមានហេតុដទៃក្រៅពីហេតុទាំង ១៨ នេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតដឹងច្បាស់ នូវហេតុនៃទិដ្ឋិនោះដូច្នេះថា ហេតុនៃទិដ្ឋិទាំងឡាយនេះ ដែលបុគ្គលកាន់យកយ៉ាងនេះ ប្រកាន់ខុសយ៉ាង នេះ រមែងមានគតិយ៉ាងនេះ មានការប្រពឹត្តិទៅ ក្នុងលោកខាងមុខយ៉ាងនេះ ។ ព្រះតថាគតដឹង ច្បាស់នូវហេតុនៃទិដ្ឋិនោះផង ដឹងច្បាស់ (នូវសីលសមាធិ និងសព្វញ្ញុតញ្ញាណ) ដែលជាគុណជាតលើសលុប ក្រៃលែងជាងនោះទៅ ទៀតផង ។ កាលបើដឹងច្បាស់នូវគុណវិសេសនោះហើយ ក៏មិនបានប្រកាន់ ខុសឡើយ ។ មួយទៀត កាលបើព្រះតថាគតមិន បានប្រកាន់ខុស ហើយ ក៏ដឹងនូវព្រះនិព្វានជាគ្រឿងរំលត់ទៅ (នៃបរាមាសក្កិលេស) ដោយខ្លួនឯង ទាំងដឹងច្បាស់នូវហេតុ ដែលនាំឲ្យកើតឡើងនៃវេទនាផង នូវសេចក្តីអស់ ទៅនៃវេទនាផង នូវសេចក្តីឆ្ងាញ់ពិសា របស់វេទនាផង នូវទោសរបស់ វេទនាផង នូវកិរិយារលាស់ ចោលនូវវេទនាផង ដោយគួរតាមពិត ។ ម្នាល ភិក្ខុទាំងឡាយ ព្រះតថាគត ផុតស្រឡះ ហើយចាកកិលេសព្រោះមិនប្រកាន់ (នូវធម៌ណាមួយមានខន្ធជាដើម) ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតបាន ធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯងហើយ អាចនឹងសំដែង បាននូវធម៌ទាំងឡាយណា ពួកជនកាលពោលសរសើរគុណ របស់ព្រះ តថាគត តាមសេចក្តីពិត ដោយធម៌ទាំងឡាយណា ធម៌ទាំងឡាយនេះឯង ជាធម៌ដ៏ជ្រាលជ្រៅ ដែលបុគ្គលឃើញបានដោយលំបាក ត្រាស់ដឹងបាន ដោយកម្រ ជាធម៌ស្ងប់រម្ងាប់ ជាធម៌ថ្លៃថ្លា មិជាទីស្ទង់ប្រមើល ដោយសេចក្តី ត្រិះរិះបាន ជាធម៌ដ៏ល្អិត មានតែអ្នកប្រាជ្ញទើបដឹងបាន ។ </p>
<h2>អបរន្តកប្បិក</h2>
<p> [៤៥] ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ ជាអ្នក ប្រកបដោយអបរន្តកប្បទិដ្ឋិ ជាអ្នកមានសេចក្តីយល់ឃើញរឿយៗ នូវខន្ធជា ចំណែកខាងមុខ (អនាគត) ប្រារព្ធខន្ធជាចំណែខាងមុខ ហើយសំដែងនូវ ចំណែកនៃទិដ្ឋិច្រើនប្រការ ដោយហេតុ ៤៤ ។ ចុះពួកសមណព្រាហ្មណ៍ ដ៏ចម្រើន ជាអ្នកប្រកបដោយអបរន្តកប្បទិដ្ឋិ ជាអ្នកមានសេចក្តីយល់ឃើញ រឿយៗ នូវខន្ធជាចំណែកខាងមុខ ប្រារព្ធខន្ធជាចំណែកនៃខន្ធខាងមុខ ហើយសំដែងនូវចំណែកនៃទិដ្ឋិច្រើនប្រការ ដោយហេតុ ៤៤ តើព្រោះ អាស្រ័យអ្វីព្រោះប្រារព្ធអ្វី ។</p>
<h2>សញ្ញីវាទ</h2>
<p>[៤៦] ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ ជាអ្នក ប្រកបដោយ ឧទ្ធមាឃតនទិដ្ឋិ ជាសញ្ញីវាទ (ប្រកាន់នូវខ្លួនថាកាលស្លាប់ទៅ មានសញ្ញា) បញ្ញត្តនូវខ្លួនថា មានសញ្ញាខាងមុខអំពីសេចក្តីស្លាប់ ដោយ ហេតុ ១៦ យ៉ាង ។ ចុះពួកសមណ ព្រាហ្មណ៍ដ៏ចម្រើននោះ ជាអ្នកប្រកប ដោយឧទ្ធមាឃតនទិដ្ឋិជាសញ្ញីវាទ បញ្ញត្តនូវខ្លួនថា មានសញ្ញាខាងមុខអំពី សេចក្តីស្លាប់ ដោយហេតុ ១៦ យ៉ាង តើព្រោះអាស្រ័យអ្វី ព្រោះប្រារព្វអ្វី ។ សមណព្រាហ្មណ៍ពួកនោះ បញ្ញត្តនូវខ្លួននោះថា ខ្លួនមានរូបតែមិនមាន រោគគឺទៀង មានសញ្ញាខាងមុខអំពីសេចក្តីស្លាប់ ។ បញ្ញត្តនូវខ្លួននោះថា ខ្លួនមិនមានរូប ទាំងមិនមានរោគ មានសញ្ញាខាងមុខអំពីសេចក្តីស្លាប់ ។ បញ្ញត្តនូវខ្លួននោះថា ខ្លួនមានរូបខ្លះ មិនមានរូបខ្លះក៏មាន ។ បេ ។ ខ្លួន មានរូបក៏មិនមែន មិនមានរូបក៏មិនមែនក៏មាន ។ ខ្លួនមានទីបំផុតក៏មាន ។ ខ្លួនមិនមានទីបំផុតក៏មាន ។ ខ្លួនមានទីបំផុតខ្លះ មិនមានទីបំផុត ខ្លះក៏មាន ។ ខ្លួនមានទីបំផុតក៏មិនមែន មិនមានទីបំផុតក៏មិនមែនក៏មាន ។ ខ្លួនមាន សញ្ញា ដូចគ្នាក៏មាន ។ ខ្លួនមានសញ្ញាផ្សេងគ្នាក៏មាន ។ ខ្លួនមានសញ្ញាយ៉ាង តិចក៏មាន ។ ខ្លួនមានសញ្ញានឹងប្រមាណមិនបានក៏មាន ។ ខ្លួនមានសេចក្តី សុខតែម្យ៉ាងក៏មាន ។ ខ្លួនមានទុក្ខតែម្យ៉ាងក៏មាន ។ ខ្លួនមានសុខនឹងទុក្ខ ច្រឡំគ្នាក៏មាន ។ ខ្លួនមិនមានទុក្ខ មិនមានសុខទាំងមិនមានរោគមានសញ្ញា ខាងមុខអំពីសេចក្តីស្លាប់ក៏មាន ។ ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍ ទាំងនោះ ជាអ្នកប្រកបដោយឧទ្ធមាឃតនទិដ្ឋិ ជាសញ្ញីវាទ បញ្ញត្តនូវខ្លួនថា មានសញ្ញាខាងមុខអំពីសេចក្តីស្លាប់ ដោយហេតុ ១៦ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈឬព្រាហ្មណ៍ឯណា នីមួយជាអ្នកប្រកប ដោយឧទ្ធមាឃតនទិដ្ឋិ ជាសញ្ញីវាទ បញ្ញត្តនូវខ្លួនថា មានសញ្ញាខាងមុខ អំពីសេចក្តីស្លាប់ សមណព្រាហ្មណ៍ទាំងអស់នោះ តែងបញ្ញត្តដោយហេតុ ១៦ យ៉ាងនេះឯង ឬក៏បណ្តាហេតុ ១៦ នោះ ដោយហេតុណាមួយ មិនមាន ហេតុដទៃក្រៅពីនេះឡើយ ។ បេ ។ ពួកជនកាល និយាយសរសើរគុណ របស់ព្រះតថាគតតាមសេចក្តីពិត ដោយធម៌ទាំងឡយណា ។</p>
<h2>អសញ្ញីវាទ</h2>
<p> [៤៧] ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ ជាអ្នក ប្រកបដោយឧទ្ធមាឃតនទិដ្ឋិ ជាអសញ្ញីវាទ បញ្ញតិ្តនូវខ្លួនថាមិនមានសញ្ញា ខាងមុខអំពីសេចក្តីស្លាប់ ដោយហេតុ ៨ យ៉ាង ។ ចុះពួកសមណព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ ជាអ្នកប្រកបដោយ ឧទ្ធមាឃតនទិដ្ឋិ ជាអសញ្ញីវាទ បញ្ញត្តនូវខ្លួនថា មិនមានសញ្ញាខាងមុខអំពីសេចក្តីស្លាប់ ដោយហេតុ ៨ យ៉ាង តើព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី ។ សមណព្រាហ្មណ៍ទាំងនោះ បញ្ញត្តនូវខ្លួននោះថា ខ្លួនមានរូប តែមិនមានរោគ មិនមានសញ្ញា ខាងមុខអំពី សេចក្តីស្លាប់ ។ បញ្ញត្តនូវខ្លួននោះថា ខ្លួនមិនមានរូប ទាំងមិនមានរោគ មិន មានសញ្ញា ខាងមុខអំពីសេចក្តីស្លាប់ ។ បញ្ញត្តនូវខ្លួននោះថា ខ្លួនមានរូបខ្លះ មិនមានរូបខ្លះក៏មាន ។បេ។ ខ្លួនមានរូបក៏មិនមែន មិនមានរូបក៏មិនមែន ក៏មាន ។ ខ្លួនមានទីបំផុតខ្លះក៏មាន ។ ខ្លួនមិនមានទីបំផុតខ្លះក៏មាន ។ ខ្លួន មានទីបំផុតខ្លះ មិនមានទីបំផុតខ្លះក៏មាន ។ ខ្លួនមានទីបំផុតក៏មិនមែន មិន មានទីបំផុតក៏មិនមែន តែមិនមានរោគ មិនមានសញ្ញាខាងមុខ អំពីសេចក្តី ស្លាប់ ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណព្រាហ្មណ៍ទាំងនោះ ជាអ្នកប្រកប ដោយឧទ្ធមាឃតនទិដ្ឋិ ជាអសញ្ញីវាទ បញ្ញត្តនូវខ្លួនថា មិនមានសញ្ញាខាង មុខអំពីសេចក្តីស្លាប់ ដោយហេតុ ៨ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ជាអ្នកប្រកបដោយឧទ្ធមាឃតនទិដ្ឋិ ជាអសញ្ញីវាទ បញ្ញត្តនូវខ្លួនថា មិនមានសញ្ញាខាងមុខអំពីសេចក្តីស្លាប់ ពួក សមណព្រាហ្មណ៍ទាំងអស់នោះ រមែងបញ្ញត្តដោយហេតុ ៨ យ៉ាងនេះ ឯង ឬក៏បណ្តាហេតុ ៨ យ៉ាងនុ៎ះ ដោយហេតុណាមួយ មិនមានហេតុដទៃ ក្រៅ ពីនេះឡើយ ។បេ។ ពួកជនកាលនិយាយសរសើរគុណ របស់ព្រះតថាគត តាមសេចក្តីពិត ដោយធម៌ទាំងឡាយណា ។</p>
<h2>នេវសញ្ញីនាសញ្ញីវាទ</h2>
<p>[៤៨] ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ ជាអ្នក ប្រកបដោយ ឧទ្ធមាឃតនទិដ្ឋិ ជានេវសញ្ញីនាសញ្ញីវាទ បញ្ញត្តនូវខ្លួនថាមាន សញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន (មានសញ្ញាដូចជាគ្មានសញ្ញាគឺ មានសញ្ញាដ៏ល្អិត) ខាងមុខអំពីសេចក្តីស្លាប់ ដោយហេតុ ៨ យ៉ាង ។ ចុះពួក សមណព្រាហ្មណ៍ដ៏ចម្រើននោះ ជាអ្នកប្រកបដោយឧទ្ធមាឃតនទិដ្ឋិ ជា នេវសញ្ញីនាសញ្ញីវាទ បញ្ញត្តនូវខ្លួនថា មានសញ្ញាក៏មិនមែន មិនមានសញ្ញា ក៏មិនមែនខាងមុខអំពីសេចក្តីស្លាប់ ដោយហេតុ ៨ យ៉ាង តើព្រោះអាស្រ័យ អ្វី ព្រោះប្រារព្ធអ្វី ។ សមណព្រាហ្មណ៍ពួកនោះ បញ្ញត្តនូវខ្លួននោះថា ខ្លួន មានរូបតែមិនមានរោគ មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ខាង មុខអំពីសេចក្តីស្លាប់ ។ បញ្ញត្តនូវខ្លួននោះថា ខ្លួនមិនមានរូបក៏មាន ។ បេ ។ ខ្លួនមានរូបខ្លះ មិនមានរូបខ្លះក៏មាន ។ ខ្លួនមានរូបក៏មិនមែន មិនមានរូប ក៏មិនមែនក៏មាន ។ ខ្លួនមានទីបំផុតក៏មាន ។ ខ្លួនមិនមានទីបំផុតក៏មាន ។ ខ្លួនមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះក៏មាន ។ ខ្លួនមានទីបំផុតក៏មិនមែន មិនមានទីបំផុតក៏មិនមែន តែមិនមានរោគ មានសញ្ញាក៏មិនមែន មិនមាន សញ្ញាក៏មិនមែន ខាងមុខអំពីសេចក្តីស្លាប់ ។ ម្នាលភិក្ខុទាំងឡាយ ពួក សមណព្រាហ្មណ៍ទាំងនោះ ជាអ្នកប្រកបដោយឧទ្ធមាឃតនទិដ្ឋិ ជានេវ-សញ្ញីនាសញ្ញីវាទ បញ្ញត្តនូវខ្លួនថា មានសញ្ញាក៏មិនមែន មិនមានសញ្ញា ក៏មិនមែន ខាងមុខអំពីសេចក្តីស្លាប់ ដោយហេតុ ៨ យ៉ាងនេះឯង ។ ម្នាល ភិក្ខុទាំងឡាយ ពួកសមណៈឬព្រាហ្មណ៍ណានីមួយ ជាអ្នកប្រកបដោយ ឧទ្ធមាឃតនទិដ្ឋិ ជានេវសញ្ញីនាសញ្ញីវាទ បញ្ញត្តនូវខ្លួនថា មានសញ្ញាក៏មិន មែន មិនមានសញ្ញា ក៏មិនមែន ខាងមុខអំពីសេចក្តីស្លាប់ សមណៈឬ ព្រាហ្មណ៍ទាំងអស់នោះ រមែងបញ្ញត្តដោយហេតុ ៨ យ៉ាងនេះឯង ឬក៏ បណ្តាហេតុ ៨ យ៉ាងនុ៎ះ ដោយហេតុណាមួយ មិនមានហេតុដទៃក្រៅពី នេះឡើយ ។ បេ ។ ពួកជនកាលនិយាយសរសើរគុណរបស់ ព្រះតថាគត តាមសេចក្តីពិត ដោយធម៌ទាំងឡាយណា ។</p>
<h2>ឧច្ឆេទវាទ</h2>
<p> [៤៩] ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ ជាឧច្ឆេទ-វាទ (អ្នកពោលថាដាច់សូន្យ) បញ្ញត្តនូវការដាច់សូន្យ នូវសេចក្តីវិនាស នូវ សេចក្តីមិនកើតទៀត នៃសត្វដែលមាននៅ ដោយហេតុ ៧ យ៉ាង ។ ចុះ ពួកសមណព្រាហ្មណ៍ដ៏ចម្រើននោះ ជាឧច្ឆេទវាទ បញ្ញត្តនូវការដាច់សូន្យ នូវសេចក្តីវិនាស នូវសេចក្តីមិនកើតទៀតនៃសត្វ ដែលមាននៅដោយហេតុ ៧ យ៉ាង តើព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ពួកមួយ ក្នុងលោកនេះ ជាសមណៈឬព្រាហ្មណ៍ ជាអ្នកមានពាក្យយ៉ាងនេះ មានសេចក្តីយល់ឃើញយ៉ាងនេះថា នែអ្នកដ៏ចម្រើន ខ្លួននេះមានរូបប្រកប ដោយមហាភូតរូប ៤ កើតអំពីមាតាបិតា លុះកាយបែកធ្លាយទៅកាលណា រមែងដាច់សូន្យ រមែងវិនាស ខាងមុខអំពីសេចក្តីស្លាប់ទៅ រមែងមិនមាន នែអ្នកដ៏ចម្រើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះ ទើបខ្លួននោះឯង ឈ្មោះ ថាដាច់សូន្យជាប្រាកដ ។ សមណព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវការដាច់ សូន្យ នូវសេចក្តីវិនាស នូវសេចក្តីមិនកើតទៀត នៃសត្វដែលមាននៅ ដោយ ប្រការដូច្នេះឯង ។ មានបុគ្គលដទៃក្រៅអំពីបុគ្គលពួកនោះ និយាយយ៉ាង នេះថា នែអ្នកដ៏ចម្រើន អ្នកនិយាយថាខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិន និយាយថា ខ្លួននុ៎ះមិនមានទេ នែអ្នកដ៏ចម្រើន តែថាខ្លួននេះមិនមែន ជា សភាវៈដាច់សូន្យដោយពិត ព្រោះហេតុមានប្រមាណប៉ុណ្ណេះឡើយ នែអ្នក ដ៏ចម្រើន មានខ្លួនដទៃទៀត មានរូបជាទិព្វ ជាកាមាវចរទេវតា (ត្រាច់ទៅក្នុង កាមភព) មានកវឡិង្ការាហារជាចំណី អ្នកមិនដឹង មិនឃើញនូវខ្លួននោះ ឡើយ ឯខ្ញុំទើបដឹងទើបឃើញនូវខ្លួននោះ នែអ្នកដ៏ចម្រើន ខ្លួននោះឯង លុះ មានកាយបែកធ្លាយទៅកាលណា រមែងដាច់សូន្យ រមែងវិនាសខាងមុខអំពី សេចក្តីស្លាប់ទៅ មិនកើតទៀតទេ នែអ្នកដ៏ចម្រើន ព្រោះហេតុមានប្រមាណ ប៉ុណ្ណេះទើបខ្លួននេះ ឈ្មោះថា ជាសភាវដាច់សូន្យដោយពិត ។ សមណ-ព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវការដាច់សូន្យ នូវសេចក្តីវិនាស នូវសេចក្តីមិន កើតទៀត នៃសត្វដែលមាននៅ ដោយប្រការដូច្នេះឯង ។ មានបុគ្គលដទៃ ក្រៅអំពីបុគ្គលពួកនោះនិយាយយ៉ាងនេះថា នែអ្នកដ៏ចម្រើន អ្នកនិយាយថា ខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយថាខ្លួននុ៎ះមិនមានទេ នែអ្នកដ៏ ចម្រើន តែថាខ្លួននេះ មិនមែនជាសភាវៈដាច់សូន្យដោយពិត ព្រោះហេតុ មានប្រមាណប៉ុណ្ណេះឡើយ នែអ្នកដ៏ចម្រើន មានខ្លួនដទៃទៀត មានរូបជា ទិព្វ សម្រេចដោយឈានចិត្ត មានអវយវៈធំតូចគ្រប់សព្វ មានឥន្ទ្រិយមិន ថោកទាបគឺមានឥន្ទ្រិយពេញលេញ អ្នកមិនដឹង មិនឃើញនូវខ្លួននោះ ឡើយ ឯខ្ញុំទើបដឹង ទើបឃើញនូវខ្លួននោះ នែអ្នកដ៏ចម្រើន ខ្លួននោះ ឯង លុះកាយបែកធ្លាយទៅកាលណា រមែងដាច់សូន្យ រមែងវិនាស ខាងមុខអំពី សេចក្តីស្លាប់ទៅ មិនកើតទៀតទេ នែអ្នកដ៏ចម្រើន ព្រោះហេតុមានប្រមាណ ប៉ុណ្ណេះ ទើបខ្លួននេះឈ្មោះថាជាសភាវៈដាច់សូន្យដោយពិត ។ សមណ-ព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវការដាច់សូន្យ នូសេចក្តីវិនាស នូវសេចក្តីមិន កើតទៀត នៃសត្វដែលមាននៅ ដោយប្រការដូច្នេះឯង ។ មានបុគ្គលដទៃ ក្រៅអំពីបុគ្គលពួកនោះនិយាយយ៉ាងនេះថា នែអ្នកដ៏ចម្រើន អ្នកនិយាយថា ខ្លួនមាននុ៎ះក៏មានមែន ឯខ្ញុំមិននិយាយថា ខ្លួននុ៎ះមិនមានទេ នែអ្នកដ៏ ចម្រើន តែថាខ្លួននេះមិនមែនជាសភាវៈដាច់សូន្យដោយពិត ព្រោះហេតុ មានប្រមាណប៉ុណ្ណេះឡើយ នែអ្នកដ៏ចម្រើន មានខ្លួនដទៃដែលចូលទៅកាន់ អាកាសានញ្ចាយតនភព មានអារម្មណ៍ថា អាកាសមិនមានទីបំផុតដូច្នេះ ព្រោះកន្លងនូវរូបសញ្ញា គឺសេចក្តីសំគាល់ក្នុងរូប ព្រោះអស់ទៅនៃបដិឃ-សញ្ញា គឺសេចក្តីសំគាល់ក្នុងអារម្មណ៍ដែលជា ទីខ្ទាំងខ្ទប់ចិត្ត ព្រោះមិនធ្វើ ទុកក្នុងចិត្តដល់នានត្តសញ្ញា គឺសេចក្តីសំគាល់ក្នុងអារម្មណ៍ផ្សេងៗ ដោយ សព្វគ្រប់ អ្នកមិនដឹង មិនឃើញនូវខ្លួនណា ខ្ញុំទើបដឹង ទើបឃើញនូវខ្លួន នោះ នែអ្នកដ៏ចម្រើន ខ្លួននោះឯង លុះកាយបែកធ្លាយទៅ កាលណារមែង ដាច់សូន្យ រមែងវិនាស ខាងមុខអំពីសេចក្តីស្លាប់ទៅ មិនកើតទៀតទេ នែអ្នក ដ៏ចម្រើន ព្រោះហេតុមាន ប្រមាណប៉ុណ្ណេះ ទើបខ្លួននេះឈ្មោះថាជា សភាវៈដាច់សូន្យដោយពិត ។ សមណព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវការដាច់ សូន្យ នូវសេចក្តីវិនាស នូវសេចក្តីមិនកើតទៀត នៃសត្វដែលមាននៅ ដោយ ប្រការដូច្នេះឯង ។ មានបុគ្គលដទៃក្រៅអំពីបុគ្គលពួកនោះ និយាយយ៉ាង នេះថា នែអ្នកដ៏ចម្រើន អ្នកនិយាយថាខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិន និយាយថា ខ្លួននុ៎ះមិនមានទេ នែអ្នកដ៏ចម្រើន តែថាខ្លួននេះ មិនមែនជា សភាវៈដាច់សូន្យដោយពិត ព្រោះហេតុមានប្រមាណប៉ុណ្ណេះឡើយ នែអ្នក ដ៏ចម្រើន មានខ្លួនដទៃដែលកន្លងបង់នូវអាកាសានញ្ចាយតនជ្ឈាន ដោយ សព្វគ្រប់ ហើយចូលទៅកាន់វិញ្ញាណញ្ចាយតនភព មានអារម្មណ៍ថា វិញ្ញាណមិនមានទីបំផុតដូច្នេះ អ្នកមិនដឹងមិនឃើញនូវខ្លួនណា ខ្ញុំទើបដឹង ទើបឃើញនូវខ្លួននោះ នែអ្នកដ៏ចម្រើន ខ្លួននោះឯង លុះកាយបែកធ្លាយ ទៅកាលណា រមែងដាច់សូន្យ រមែងវិនាស ខាងមុខអំពីសេចក្តីស្លាប់ទៅ មិន កើតទៀតឡើយ នែអ្នកដ៏ចម្រើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះ ទើបខ្លួន នេះឈ្មោះថាជាសភាវៈ ដាច់សូន្យដោយពិត ។ សមណព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវការដាច់សូន្យ នូវសេចក្តីវិនាស នូវសេចក្តីមិនកើតទៀតនៃសត្វ ដែលមាននៅ ដោយប្រការដូច្នេះឯង ។ មានបុគ្គលដទៃក្រៅអំពីបុគ្គលពួក នោះ និយាយយ៉ាងនេះថា នែអ្នកដ៏ចម្រើន អ្នកនិយាយថា ខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយថា ខ្លួននុ៎ះមិនមានទេ នែអ្នកដ៏ចម្រើន តែថាខ្លួន នេះ មិនមាន ជាសភាវៈដាច់សូន្យ ព្រោះហេតុមានប្រមាណប៉ុណ្ណេះឡើយ នែអ្នកដ៏ចម្រើន មានខ្លួនដទៃ ដែលកន្លងបង់នូវវិញ្ញាណញ្ចាយតនៈ ដោយ សព្វគ្រប់ហើយ ចូលទៅកាន់អាកិញ្ចញ្ញាយតនភព មានអារម្មណ៍ថា អ្វីតិច តួចក៏មិនមានដូច្នេះ អ្នកមិនដឹង មិនឃើញនូវខ្លួនណា ឯខ្ញុំទើបដឹង ទើប ឃើញនូវខ្លួននោះ នែអ្នកដ៏ចម្រើន ខ្លួននោះឯង លុះកាយបែក ធ្លាយទៅ កាលណា រមែងដាច់សូន្យ រមែងវិនាសខាងមុខអំពីសេចក្តីស្លាប់ទៅ មិនកើត ទៀតឡើយ នែអ្នកដ៏ចម្រើន ខ្លួននេះឈ្មោះថា ជាសភាវៈដាច់សូន្យដោយ ពិត ព្រោះហេតុ មានប្រមាណប៉ុណ្ណេះឯង ។ សមណព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវការដាច់សូន្យ នូវសេចក្តីវិនាស នូវសេចក្តីមិនកើតទៀត នៃសត្វ ដែលមាននៅ ដោយប្រការដូច្នេះឯង ។ មានបុគ្គលដទៃ ក្រៅអំពីបុគ្គលពួក នោះ និយាយយ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន អ្នកនិយាយថា ខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយថា ខ្លួននុ៎ះមិនមានទេ ម្នាលអ្នកដ៏ចម្រើន តែថា ខ្លួននេះមិនមែន ជាសភាវៈដាច់សូន្យដោយពិត ព្រោះហេតុមានប្រមាណ ប៉ុណ្ណេះឡើយ ម្នាលអ្នកដ៏ចម្រើនមានខ្លួនដទៃ ដែលកន្លងបង់នូវអាកិញ្ច-ញ្ញាយតនជ្ឈាន ដោយសព្វគ្រប់ ហើយចូលទៅកាន់នេវសញ្ញនាសញ្ញា-យតនភព មានអារម្មណ៍ថា នេះជាធម្មជាតស្ងប់ នេះជាធម្មជាតឧត្តម អ្នក មិនដឹង មិនឃើញនូវខ្លួនណា ឯខ្ញុំទើបដឹង ទើបឃើញនូវខ្លួននោះ នែអ្នក ដ៏ចម្រើន ខ្លួននេះឯង លុះកាយបែកធ្លាយទៅកាលណា រមែងដាច់សូន្យ រមែងវិនាស ខាងមុខអំពីសេចក្តីស្លាប់ មិនកើតទៀតឡើយ នែអ្នកដ៏ចម្រើន ខ្លួននេះឈ្មោះថាជាសភាវៈ ដាច់សូន្យដោយពិត ព្រោះហេតុមានប្រមាណ ប៉ុណ្ណេះឯង ។ សមណព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវការដាច់សូន្យនូវសេចក្តី វិនាស នូវសេចក្តីមិនកើត ទៀតនៃសត្វដែលមាននៅ ដោយប្រការដូច្នេះ ឯង ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណព្រាហ្មណ៍ពួកនោះ ជាឧច្ឆេទវាទ រមែងបញ្ញត្តនូវការដាច់សូន្យ នូវសេចក្តីវិនាស នូវសេចក្តីមិនកើតទៀត នៃសត្វដែលមាននៅ ដោយហេតុ ៧ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ជាឧច្ឆេទ បញ្ញត្តនូវការដាច់សូន្យ នូវ សេចក្តីវិនាស នូវសេចក្តី មិនកើតទៀត នៃសត្វដែលមាននៅ ពួកសមណ-ព្រាហ្មណ៍ទាំងអស់នោះ រមែងបញ្ញត្ត ដោយហេតុ ៧ យ៉ាងនេះឯង ។ បេ ។ ពួកជនកាលនិយាយសរសើរគុណ របស់ព្រះតថាគត តាមសេចក្តីពិត ដោយធម៌ទាំងឡាយណា ។</p>
<h2>ទិដ្ឋធម្មនិព្វានវាទ</h2>
<p> [៥០] ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ ជាទិដ្ឋធម្ម-និព្វានវាទ (អ្នកពោលនូវនិព្វានគឺសេចក្តីរលត់ទុក្ខក្នុងបច្ចុប្បន្ន) បញ្ញត្តព្រះ និព្វាន ក្នុងបច្ចុប្បន្នថាជា គុណជាតយ៉ាងក្រៃលែងរបស់សត្វ ដែលមាននៅ ដោយហេតុ ៥ យ៉ាង ។ ចុះពួកសមណព្រាហ្មណ៍ដ៏ចម្រើនទាំងនោះ ជា ទិដ្ធធម្មនិព្វានវាទ បញ្ញត្តព្រះនិព្វានក្នុងបច្ចុប្បន្ន ថាជាគុណយ៉ាងក្រៃលែង របស់សត្វ ដែលមាននៅដោយហេតុ ៥ យ៉ាង តើព្រោះអាស្រ័យអ្វី ព្រោះ ប្រារព្ធអ្វី ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយក្នុងលោកនេះ ជាសមណៈឬ ព្រាហ្មណ៍មានពាក្យយ៉ាងនេះ មានសេចក្តីយល់ឃើញយ៉ាងនេះថា នែអ្នក ដ៏ចម្រើន កាលណាបើខ្លួននេះឆ្អែតស្កប់ស្កល់ ឲ្យគេបម្រើដោយកាមគុណ ៥ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះឯង ទើបខ្លួននេះ ឈ្មោះថាជាអត្តភាពដល់នូវព្រះនិព្វាន ក្នុងបច្ចុប្បន្នថាជាគុណជាត យ៉ាង ក្រៃលែង ។ សមណព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវព្រះនិព្វាន ក្នុងបច្ចុប្បន្នថា ជាគុណជាតយ៉ាងក្រៃលែង របស់សត្វដែលមាននៅ ដោយប្រការដូច្នេះ ឯង ។ មានបុគ្គលដទៃក្រៅអំពីបុគ្គលពួកនោះនិយាយយ៉ាងនេះថា នែអ្នកដ៏ ចម្រើន អ្នកនិយាយថាខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយថាខ្លួននុ៎ះ មិនមានទេ នែអ្នកដ៏ចម្រើន តែថាខ្លួននេះមិនមែនដល់នូវព្រះនិព្វាន ក្នុង បច្ចុប្បន្ន ថាជាគុណជាតយ៉ាងក្រៃលែង ព្រោះហេតុមានប្រមាណប៉ុណ្ណេះ ទេ ពាក្យដែលខ្ញុំថាដូច្នោះតើព្រោះហេតុអ្វី ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុថា កាមទាំងឡាយមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា មានសេចក្តី ស្តាយស្រណោះសេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត សេចក្តីចង្អៀតចង្អល់ចិត្ត រមែងកើតឡើង ព្រោះកាមទាំងនោះ ប្រែប្រួលទៅ ប្រព្រឹត្តទៅ ដោយប្រការដទៃ នែអ្នកដ៏ចម្រើន ខ្លួននេះឯង កាលណាបាន ស្ងប់ស្ងាត់ចាកកាមទាំងឡាយហើយ បានស្ងប់ស្ងាត់ចាកអកុសលធម៌ទាំង ឡាយហើយ បានដល់បឋមជ្ឈាន ប្រកបដោយវិត្តក្កៈវិចារៈមានបីតិនិងសុខៈ កើតអំពីសេចក្តីស្ងាត់ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះ ទើបខ្លួននេះឈ្មោះថា បានដល់នូវព្រះនិព្វានក្នុងប្ចុប្បន្នថាជា គុណជាត យ៉ាងក្រៃលែង ។ សមណព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវព្រះនិព្វានក្នុង បច្ចុប្បន្នថា ជាគុណជាតយ៉ាងក្រៃលែង របស់សត្វដែលមាននៅ ដោយ ប្រការដូច្នេះឯង ។ មានបុគ្គលដទៃក្រៅអំពីបុគ្គលពួកនោះ និយាយយ៉ាង នេះថា ម្នាលអ្នកដ៏ចម្រើន អ្នកនិយាយថា ខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិន និយាយថា ខ្លួននុ៎ះមិនមានទេ ម្នាលអ្នកដ៏ចម្រើន តែថាខ្លួននេះមិនមែនដល់ នូវព្រះនិព្វាន ក្នុងបច្ចុប្បន្នថាជាគុណជាតយ៉ាងក្រៃលែង ព្រោះហេតុមាន ប្រមាណប៉ុណ្ណេះឡើយ ពាក្យដែលថាដូច្នោះ តើព្រោះហេតុអ្វី ព្រោះហេតុ ថា ចិត្តដែលប្រកបដោយវិតក្កៈ និងវិចារៈមាននៅក្នុងបឋមជ្ឈាននោះ បឋមជ្ឈាននុ៎ះនៅប្រាកដ ជាឈានគ្រោតគ្រាត ព្រោះមានវិតក្កៈនិងវិចារៈនុ៎ះ នៅឡើយ ម្នាលអ្នកដ៏ចម្រើន កាលណាបើខ្លួននេះបានរម្ងាប់វិតក្កៈ និងវិចារៈ អស់ហើយ ក៏បានដល់នូវទុតិយជ្ឈាន ជាធម្មជាត ច្បាស់ប្រាកដក្នុងខ្លួន មាន សេចក្តីជ្រះថ្លាគឺសទ្ធា ជាសភាពនៃចិត្តដ៏ខ្ពស់ឯក មិនមានវិតក្កៈ មិនមាន វិចារៈ មានតែបីតិនិងសុខៈកើតអំពីសម្មាធិ គឺបឋមជ្ឈាន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះ ទើបខ្លួននេះ ឈ្មោះថាបានដល់នូវព្រះ និព្វានក្នុងបច្ចុប្បន្ន ថាជាគុណជាតយ៉ាងក្រៃលែង ។ សមណព្រាហ្មណ៍ពួក មួយ បញ្ញត្តនូវព្រះនិព្វានក្នុងបច្ចុប្បន្នថាជាគុណជាតយ៉ាងក្រៃលែង របស់ សត្វដែលមាននៅ ដោយប្រការដូច្នេះឯង ។ មានបុគ្គលដទៃក្រៅអំពីបុគ្គល ពួកនោះ និយាយយ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន អ្នកនិយាយថា ខ្លួនមាន នុ៎ះ ក៏មានមែន ខ្ញុំមិននិយាយថា ខ្លួននុ៎ះមិនមានទេ ម្នាលអ្នកដ៏ចម្រើន តែថា ខ្លួននេះមិនមែន បានដល់នូវព្រះនិព្វាន ក្នុងបច្ចុប្បន្នថាជាគុណជាតយ៉ាង ក្រៃលែង ព្រោះហេតុមានប្រមាណប៉ុណ្ណេះឡើយ ពាក្យដែលខ្ញុំថាយ៉ាងនោះ តើព្រោះហេតុអ្វី ព្រោះហេតុថា បីតិជាទីកើតឡើងនៃចិត្តមានក្នុងទុតិយ-ជ្ឈាននុ៎ះ នៅប្រាកដជា ឈានគ្រោតគ្រាត ព្រោះមានបីតិនុ៎ះនៅឡើយ ម្នាល អ្នកដ៏ចម្រើន កាលណាបើខ្លួននេះ ប្រកបដោយឧបេក្ខាផង មានស្មារតីដឹង ខ្លួនផង រមែងបានទទួលសុខដោយនាមកាយផង ព្រោះអស់ទៅនៃបីតិ ក៏ បានដល់នូវតតិយជ្ឈាន ដែលព្រះអរិយៈទាំងឡាយប្រាប់ថា លោក អ្នកបាន តតិយជ្ឈាននោះប្រកបដោយឧបេក្ខា មានស្មារតីនៅជាសុខដូច្នេះ ម្នាលអ្នក ដ៏ចម្រើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះ ទើបខ្លួននេះឈ្មោះថា បានដល់ នូវព្រះនិព្វានក្នុង បច្ចុប្បន្នថាជាគុណជាតយ៉ាងក្រៃលែង ។ សមណ-ព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវព្រះនិព្វាន ក្នុងបច្ចុប្បន្នថាជាគុណជាតយ៉ាង ក្រៃលែង របស់សត្វដែលមាននៅដោយប្រការដូច្នេះឯង ។ មានបុគ្គលដទៃ ក្រៅអំពីបុគ្គលពួកនោះនិយាយយ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន អ្នកនិយាយ ថា ខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយថា ខ្លួននុ៎ះមិនមានទេ ម្នាលអ្នកដ៏ ចម្រើន តែថាខ្លួននេះមិនមែន បានដល់នូវព្រះនិព្វាន ក្នុងបច្ចុប្បន្នថាជា គុណជាត យ៉ាងក្រៃលែង ព្រោះហេតុមានប្រមាណប៉ុណ្ណេះឡើយ ពាក្យ ដែលខ្ញុំថា យ៉ាងនោះ តើព្រោះហេតុអ្វី ព្រោះហេតុថា សេចក្តីអើពើឬសេចក្តី កួចកាន់នៃចិត្តថាសុខដូច្នេះ រមែងមានក្នុង តតិយជ្ឈាននោះ តតិយជ្ឈាននុ៎ះ នៅប្រាកដ ជាឈានគ្រោតគ្រាត ព្រោះមានសុខនៅឡើយ ម្នាលអ្នក ដ៏ចម្រើន កាលណាបើខ្លួននេះបានលះបង់សុខផង លះបង់ទុក្ខផង មាន សោមនស្ស និងទោមនស្សអស់ហើយ ក្នុងកាលមុន ហើយបានដល់នូវ ចតុត្ថជ្ឈាន មានអារម្មណ៍មិនមែនជាទុក្ខ មិនមែនជាសុខ គឺឧបេក្ខា មានសតិ ដ៏បរិសុទ្ធកើតអំពី ឧបេក្ខាវេទនា ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុមាន ប្រមាណប៉ុណ្ណេះឯង ទើបខ្លួននេះឈ្មោះថា បានដល់នូវព្រះនិព្វាន ក្នុង បច្ចុប្បន្នថាជាគុណជាតយ៉ាងក្រៃលែង ។ សមណព្រាហ្មណ៍ពួកមួយបញ្ញត្ត នូវព្រះនិព្វាន ក្នុងបច្ចុប្បន្នថាជាគុណជាត យ៉ាងក្រៃលែងរបស់សត្វដែល មាននៅ ដោយប្រការដូច្នេះឯង ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណ-ព្រាហ្មណ៍នោះ ជាទិដ្ឋធម្មនិព្វានវាទ បញ្ញត្តនូវព្រះនិព្វាន ក្នុងបច្ចុប្បន្នថា ជាគុណជាតយ៉ាងក្រៃលែង របស់សត្វដែលមាននៅ ដោយហេតុ ៥ យ៉ាង នេះឯង ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ជា ទិដ្ឋិធម្មនិព្វានវាទ បញ្ញត្តនូវព្រះនិព្វានក្នុងបច្ចុប្បន្ន ថាជាគុណជាតយ៉ាង ក្រៃលែង របស់សត្វដែលមាននៅ ពួកសមណព្រាហ្មណ៍ទាំងអស់នោះ រមែងបញ្ញត្តដោយហេតុ ៥ យ៉ាងនេះឯង ។ បេ ។ ពួកជនកាលនិយាយ សរសើរគុណ របស់ព្រះតថាគត តាមសេចក្តីពិត ដោយធម៌ទាំងឡាយណា ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណព្រាហ្មណ៍នោះ ជាអ្នកប្រកបដោយអបរន្ត-កប្បទិដ្ឋិ ជាអ្នកមានសេចក្តីយល់ ឃើញរឿយៗ នូវខន្ធជាចំណែកខាងមុខ ប្រារព្ធខន្ធជាចំណែកខាងមុខ តែងសំដែងនូវចំណែកនៃទិដ្ឋិ ច្រើនប្រការ ដោយហេតុទាំង ៤៤ នេះឯង ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈឬ ព្រាហ្មណ៍ឯណានីមួយ ជាអ្នកប្រកបដោយអបរន្តកប្បទិដ្ឋិ ជាអ្នកមាន សេចក្តីយល់ ឃើញនូវខន្ធជាចំណែកខាងមុខ ប្រារព្ធខន្ធជាចំណែកខាង មុខ សំដែងនូវ ចំណែកនៃទិដ្ឋិ ច្រើនប្រការ សមណព្រាហ្មណ៍ទាំងអស់នោះ រមែងបញ្ញត្តដោយហេតុ ៤៤ នេះឯង ។ បេ ។ ពួកជនកាលនិយាយសរសើរ គុណរបស់ព្រះតថាគត តាមសេចក្តីពិត ដោយធម៌ទាំងឡាយណា ។ ម្នាល ភិក្ខុទាំងឡាយ ពួកសមណព្រាហ្មណ៍នោះ ជាអ្នកប្រកបដោយបុព្វន្តកប្ប-ទិដ្ឋិក្តី ប្រកបដោយអបរន្តកប្បទិដ្ឋិក្តី ប្រកបដោយបុព្វន្តាបរន្តកប្បទិដ្ឋិក្តី ជា អ្នកមានសេចក្តីយល់ឃើញរឿយៗ នូវខន្ធជាចំណែកខាងដើម និងខន្ធជា ចំណែកខាងមុខ ប្រារព្ធខន្ធជាចំណែកខាងដើម និងខន្ធជាចំណែកខាងមុខ ហើយសំដែង នូវចំណែក នៃសេចក្តីយល់ឃើញ ច្រើនប្រការដោយហេតុ ៦២ នេះឯង ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈឬព្រាហ្មណ៍ឯណានីមួយ ជាអ្នកប្រកបដោយបុព្វន្តកប្បទិដ្ឋិក្តី ប្រកបដោយអបរន្តកប្បទិដ្ឋិក្តី ប្រកប ដោយបុព្វន្តាបរន្តកប្បទិដ្ឋិក្តី ជាអ្នកមានសេចក្តីយល់ឃើញរឿយ ៗ នូវខន្ធ ជាចំណែកខាងដើម និងខន្ធជាចំណែកខាងមុខ ប្រារព្ធខន្ធជាចំណែក ខាង ដើម និងខន្ធជាចំណែកខាងមុខ សំដែងនូវចំណែកនៃសេចក្តីយល់ឃើញច្រើនប្រការ ពួកសមណព្រាហ្មណ៍ទាំងអស់នោះ រមែងសំដែងដោយហេតុ ទាំង ៦២ នេះឯង ឬក៏បណ្តាហេតុទាំង ៦២ នុ៎ះ ដោយហេតុណាមួយ មិន មានហេតុដទៃក្រៅពីនេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតដឹង ច្បាស់នូវហេតុនៃទិដ្ឋិនោះដូច្នោះថា ហេតុនៃទិដ្ឋិទាំងឡាយនេះ ដែល បុគ្គល កាន់យកយ៉ាងនេះ ប្រកាន់ខុសយ៉ាងនេះ មានគតិយ៉ាងនេះ មាន ការប្រព្រឹត្តទៅក្នុងខាងមុខយ៉ាងនេះ ។ ព្រះតថាគតដឹងច្បាស់ នូវហេតុនៃ ទិដ្ឋិនោះផង ដឹងច្បាស់ (នូវសីលសមាធិនិងសព្វញ្ញុតញ្ញាណ) ដែលជា គុណជាតលើសលុបក្រៃលែង ជាងនោះទៅទៀតផង កាលបើដឹងច្បាស់នូវ គុណវិសេសនោះហើយ ក៏មិនបានប្រកាន់ខុសឡើយ មួយទៀត កាលបើ ព្រះតថាគតមិនបានប្រកាន់ខុសហើយ ក៏ដឹងនូវព្រះនិព្វាន ជាគ្រឿងរលត់ ទៅ (នៃបរាមាសក្កិលេស) ដោយខ្លួនឯង ទាំងដឹងច្បាស់នូវហេតុដែលនាំ ឲ្យកើតឡើង នៃវេទនាផង នូវសេចក្តីអស់ទៅនៃវេទនាផង នូវសេចក្តីឆ្ងាញ់ ពិសារបស់វេទនាផង នូវទោសរបស់វេទនាផង នូវកិរិយារលាស់ចោលនូវ វេទនាផង ដោយគួរតាមពិត ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតផុតស្រឡះ ហើយ (ចាកកិលេស) ព្រោះមិនបានប្រកាន់ (នូវធម៌ណាមួយមានខន្ធជា ដើម) ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតធ្វើ ឲ្យជាក់ច្បាស់ ដោយបញ្ញា ដ៏ឧត្តមដោយខ្លួនឯង ហើយអាចសំដែងនូវធម៌ទាំងឡាយបាន ពួកជនកាល និយាយសរសើរគុណរបស់ព្រះតថាគត តាមសេចក្តីពិត ដោយធម៌ទាំង ឡាយណា ធម៌ទាំងនេះឯង ជាធម៌ដ៏ជ្រាលជ្រៅ ដែលបុគ្គលកម្រ ឃើញ បានត្រាស់ ដឹងបានដោយកម្រ ជាធម៌ស្ងប់រម្ងាប់ ជាធម៌ថ្លៃថ្លា មិនជាទីស្ទង់ ប្រមើលដោយសេចក្តី ត្រិះរិះបាន ជាធម៌ដ៏ល្អិត មានតែអ្នកប្រាជ្ញទើបអាច ដឹងបាន ។</p>
<h2>បរិតស្សិតវិប្ផន្ទិតវារ</h2>
<p> [៥១] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក សមណព្រាហ្មណ៍ណា ជាសស្សតវាទ បញ្ញត្តខ្លួននិងលោកថា ទៀងដោយ វត្ថុ ៤ យ៉ាង ឯអារម្មណ៍ (ក្នុងទិដ្ឋិ) នោះ ដែលពួកសមណព្រាហ្មណ៍ដ៏ ចម្រើនទាំងនោះ ជាអ្នកមិនដឹង មិនឃើញ (តាមសភាវធម៌ដែលពិត) ទទួល ដឹងហើយ ពួកសមណព្រាហ្មណ៍ដែលលុះក្នុងអំណាចតណ្ហា ក៏ត្រលប់ទៅ ជាតក់ស្លុត អន្ទះអន្ទែងវិញ ។</p>
<p> [៥២] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក សមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ បញ្ញត្តខ្លួននិងលោកថា ទៀងខ្លះ មិនទៀងខ្លះ ដោយហេតុ ៤ យ៉ាង ឯអារម្មណ៍ (ក្នុងទិដ្ឋិ) នោះ ដែលពួកសមណព្រាហ្មណ៍ដ៏ចម្រើនទាំងនោះ ជាអ្នកមិនដឹង មិនឃើញ (តាមសភាវធម៌ដែលពិត) ទទួលដឹងហើយ ពួកសមណព្រាហ្មណ៍ដែលលុះក្នុងអំណាចតណ្ហា ក៏ត្រលប់ទៅជាតក់ស្លុត អន្ទះអន្ទែងវិញ ។</p>
<p> [៥៣] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយអន្តានន្តទិដ្ឋិ បញ្ញត្តលោកថា មានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ ដោយវត្ថុ ៤ យ៉ាង ឯអារម្មណ៍ (ក្នុងទិដ្ឋិ) នោះ ដែលពួកសមណព្រាហ្មណ៍ដ៏ចម្រើនទាំងនោះ ជាអ្នកមិនដឹង មិន ឃើញ (តាមសភាវធម៌ដែលពិត) ទទួលដឹងហើយ ពួកសមណព្រាហ្មណ៍ ដែលលុះក្នុងអំណាចតណ្ហា ក៏ត្រលប់ទៅជា តក់ស្លុត អន្ទះអន្ទែងវិញ ។</p>
<p>[៥៤] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយអមរាវិក្ខេបទិដ្ឋិ កាលបើមាន អ្នកផង សាកសួរប្រស្នាក្នុងកុសលនិងអកុសលនោះៗ ហើយ ក៏ដល់នូវការ បោះវាចា បោះសំដី មិនឲ្យ ស្លាប់ពាក្យ ដោយវត្ថុ ៤ យ៉ាង ឯអារម្មណ៍ (ក្នុង ទិដ្ឋិ) នោះ ដែលពួកសមណព្រាហ្មណ៍ដ៏ចម្រើនទាំងនោះ ជាអ្នកមិនដឹង មិនឃើញ (តាមសភាវធម៌ដែលពិត) ទទួលដឹងហើយ ពួកសមណព្រាហ្មណ៍ ដែលលុះក្នុងអំណាចតណ្ហា ក៏ត្រលប់ទៅជា តក់ស្លុត អន្ទះអន្ទែងវិញ ។</p>
<p>[៥៥] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក សមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយអធិច្ចសមុប្បន្នទិដ្ឋិ បញ្ញត្តនូវខ្លួន និងលោកថា កើតឡើងដោយឥតហេតុ ដោយហេតុ ៤ យ៉ាង ឯអារម្មណ៍ (ក្នុងទិដ្ឋិ) នោះដែលពួក សមណព្រាហ្មណ៍ដ៏ចម្រើនទាំងនោះ ជាអ្នកមិនដឹង មិនឃើញ (តាមសភាវធម៌ដែលពិត) ទទួលដឹងហើយ ពួកសមណព្រាហ្មណ៍ ដែលលុះក្នុងអំណាចតណ្ហា ក៏ត្រឡប់ទៅជាតក់ស្លុត អន្ទះអន្ទែងវិញ ។</p>
<p>[៥៦] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក សមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយបុព្វន្តកប្បទិដ្ឋិ ជាអ្នកមានសេចក្តី យល់ឃើញរឿយៗ នូវខន្ធជាចំណែកខាងដើម ប្រារព្ធនូវខន្ធជាចំណែកខាង ដើម សំដែងនូវចំណែកនៃ សេចក្តីយល់ឃើញច្រើនប្រការ ដោយវត្ថុ ១៧ យ៉ាង ឯអារម្មណ៍ (ក្នុងទិដ្ឋិ) នោះ ដែលពួកសមណព្រាហ្មណ៍ដ៏ចម្រើន ទាំង នោះ ជាអ្នកមិនដឹង មិនឃើញ (តាមសភាវធម៌ ដែលពិត) ទទួលដឹងហើយ ពួកសមណព្រាហ្មណ៍ដែលលុះក្នុងអំណាចតណ្ហា ក៏ត្រឡប់ទៅជាតក់ស្លុត អន្ទះអន្ទែងវិញ។</p>
<p>[៥៧] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក សមណព្រាហ្មណ៍ណា ជាអ្នកប្រកប ដោយឧទ្ធមាឃតនទិដ្ឋិ ជាសញ្ញីវាទ បញ្ញត្តខ្លួនថា មានសញ្ញា ខាងមុខអំពីសេចក្តីស្លាប់ ដោយវត្ថុ១៦ យ៉ាង ឯ អារម្មណ៍ (ក្នុងទិដ្ឋិ) នោះ ដែលពួកសមណព្រាហ្មណ៍ដ៏ចម្រើនទាំងនោះ ជា អ្នកមិនដឹង មិនឃើញ (តាមសភាវធម៌ដែលពិត) ទទួលដឹងហើយ ពួក សមណព្រាហ្មណ៍ដែលលុះក្នុងអំណាចតណ្ហា ក៏ត្រឡប់ទៅជា តក់ស្លុត អន្ទះអន្ទែងវិញ។ </p>
<p>[៥៨] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក សមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយឧទ្ធមាឃតនទិដ្ឋិ ជាអសញ្ញីវាទ បញ្ញត្តខ្លួនថា មិនមានសញ្ញា ខាងមុខអំពីសេចក្តីស្លាប់ ដោយវត្ថុ ៨ យ៉ាង ឯអារម្មណ៍ (ក្នុងទិដ្ឋិ) នោះ ដែលពួកសមណព្រាហ្មណ៍ដ៏ចម្រើនទាំងនោះ ជាអ្នកមិនដឹង មិនឃើញ (តាមសភាវធម៌ដែលពិត) ទទួលដឹងហើយ ពួក សមណព្រាហ្មណ៍ ដែលលុះក្នុងអំណាចតណ្ហា ក៏ត្រលប់ទៅជាតក់ស្លុត អន្ទះអន្ទែងវិញ ។ </p>
<p>[៥៩] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក សមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយឧទ្ធមាឃតនទិដ្ឋិ ជានេវសញ្ញីនា-សញ្ញីវាទ បញ្ញត្តខ្លួនថាមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ខាង មុខអំពីសេចក្តីស្លាប់ ដោយវត្ថុ ៨ យ៉ាង ឯអារម្មណ៍ (ក្នុងទិដ្ឋិ) នោះ ដែលពួក សមណព្រាហ្មណ៍ដ៏ចម្រើនទាំងនោះ ជាអ្នកមិនដឹង មិនឃើញ (តាមសភាវ-ធម៌ដែលពិត) ទទួលដឹងហើយ ពួកសមណព្រាហ្មណ៍ដែលលុះក្នុងអំណាច តណ្ហា ក៏ត្រឡប់ទៅជាតក់ស្លុត អន្ទះអន្ទែងវិញ ។ </p>
<p>[៦០] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក សមណព្រាហ្មណ៍ណា ជាឧច្ឆេទវាទ បញ្ញត្តនូវការដាច់សូន្យ នូវសេចក្តី វិនាស នូវសេចក្តីមិន កើតទៀត នៃសត្វដែលមាននៅដោយវត្ថុ ៧ យ៉ាង ឯអារម្មណ៍ (ក្នុងទិដ្ឋិ) នោះ ដែលពួកសមណព្រាហ្មណ៍ដ៏ចម្រើនទាំងនោះ ជាអ្នកមិនដឹង មិនឃើញ (តាមសភាវធម៌ដែលពិត) ទទួលដឹងហើយ ពួក សមណព្រាហ្មណ៍ ដែលជាអ្នកលុះក្នុងអំណាចតណ្ហា ក៏ត្រឡប់ទៅជាតក់ ស្លុត អន្ទះអន្ទែងវិញ ។ </p>
<p>[៦១] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក សមណព្រាហ្មណ៍ណា ជាទិដ្ឋិធម្មនិព្វានវាទ បញ្ញត្តនូវព្រះនិព្វានក្នុង បច្ចុប្បន្ន ថាជាគុណជាត យ៉ាងក្រៃលែង របស់សត្វដែលមាននៅដោយវត្ថុ ៥ យ៉ាង ឯអារម្មណ៍ (ក្នុងទិដ្ឋិ) នោះ ដែលពួកសមណព្រាហ្មណ៍ដ៏ចម្រើន ទាំងនោះ ជាអ្នកមិនដឹង មិនឃើញ (តាមសភាវធម៌ដែលពិត) ទទួលដឹង ហើយ ពួកសមណព្រាហ្មណ៍ដែលជាអ្នកលុះក្នុងអំណាចតណ្ហា ក៏ត្រឡប់ ទៅជាតក់ស្លុត អន្ទះអន្ទែងវិញ ។</p>
<p>[៦២] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក សមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយអបរន្តកប្បទិដ្ឋិ មានសេចក្តីយល់ ឃើញរឿយៗ នូវខន្ធជាចំណែកខាងមុខ ប្រារព្ធនូវខន្ធជាចំណែកខាងមុខ សំដែងនូវចំណែកនៃសេចក្តី យល់ឃើញ ច្រើនប្រការដោយវត្ថុ ៤៤ យ៉ាង ឯអារម្មណ៍ (ក្នុងទិដ្ឋិ) នោះ ដែលពួកសមណព្រាហ្មណ៍ដ៏ចម្រើនទាំងនោះ ជាអ្នកមិនដឹង មិនឃើញ (តាមសភាវធម៌ដែលពិត) ទទួលដឹងហើយ ពួក សមណព្រាហ្មណ៍ ដែលជាអ្នកលុះក្នុងអំណាចតណ្ហា ក៏ត្រឡប់ទៅជាតក់ ស្លុត អន្ទះអន្ទែងវិញ ។</p>
<p>[៦៣] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយបុព្វន្តកប្បទិដ្ឋិផង ប្រកប ដោយអបរន្តកប្បទិដ្ឋិផង ប្រកបដោយបុព្វន្តាបរន្តកប្បទិដ្ឋិផង មានសេចក្តី យល់ឃើញរឿយៗ នូវខន្ធជាចំណែកខាងដើម និងខន្ធជាចំណែកខាង
មុខ ប្រារព្ធខន្ធជាចំណែកខាងដើម និងខន្ធជាចំណែកខាងមុខ សំដែងនូវ ចំណែកនៃសេចក្តីយល់ឃើញច្រើនប្រការ ដោយវត្ថុ ៦២ យ៉ាង ឯអារម្មណ៍ (ក្នុងទិដ្ឋិ) នោះ ដែលពួកសមណព្រាហ្មណ៍ដ៏ចម្រើនទាំងនោះ ជាអ្នកមិន
ដឹង មិនឃើញ (តាមសភាវធម៌ដែលពិត) ទទួលដឹងហើយ ពួកសមណ-ព្រាហ្មណ៍ដែលជាអ្នកលុះក្នុងអំណាចតណ្ហា ក៏ត្រឡប់ទៅជាតក់ស្លុត អន្ទះ អន្ទែងវិញ ។</p>
<h2>ផស្សបច្ចយាវារ</h2>
<p>[៦៤] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក សមណព្រាហ្មណ៍ដែលជាសស្សតវាទ បញ្ញត្តខ្លួននិងលោកថា ទៀងដោយ ហេតុ ៤ យ៉ាង ឯអារម្មណ៍នៃទិដ្ឋិនោះ ព្រោះមានផស្សៈជាបច្ច័យ ។</p>
<p>[៦៥] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក សមណព្រាហ្មណ៍ ដែលជាអ្នកប្រកបដោយឯកច្ចសស្សឯកច្ចអសស្សតទិដ្ឋិ បញ្ញត្តខ្លួននិងលោក ថា ទៀងខ្លះ មិនទៀងខ្លះ ដោយវត្ថុ ៤ យ៉ាង ឯអារម្មណ៍នៃទិដ្ឋិនោះ ព្រោះមាន ផស្សៈជាបច្ច័យ ។</p>
<p>[៦៦] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក សមណព្រាហ្មណ៍ ដែលជាអ្នកប្រកបដោយអន្តានន្តទិដ្ឋិ បញ្ញត្តលោកថា មានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ ដោយវត្ថុ ៤ យ៉ាង ឯអារម្មណ៍នៃទិដ្ឋិ នោះ ព្រោះមានផស្សៈជាបច្ច័យ ។</p>
<p>[៦៧] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ ដែលជាអ្នកប្រកបដោយអមរាវិក្ខេបទិដ្ឋិ កាលបើមាន អ្នកផង សាកសួរប្រស្នាក្នុងកុសលនិងអកុសលនោះៗ ហើយ ក៏ដល់នូវការ បោះវាចា បោះសំដីមិនឲ្យស្លាប់ពាក្យ ដោយវត្ថុ ៤ យ៉ាង ឯអារម្មណ៍នៃទិដ្ឋិ នោះ ព្រោះមានផស្សៈជាបច្ច័យ ។</p>
<p>[៦៨] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក សមណព្រាហ្មណ៍ ដែលជាអ្នកប្រកបដោយអធិច្ចសមុប្បន្នទិដ្ឋិ បញ្ញត្តខ្លួន និងលោកថា កើតឡើងដោយឥតហេតុ ដោយវត្ថុ ២ យ៉ាង ឯអារម្មណ៍ នៃទិដ្ឋិនោះ ព្រោះមានផស្សៈជា បច្ច័យ ។</p>
<p>[៦៩] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក សមណព្រាហ្មណ៍ ដែលជាអ្នកប្រកបដោយបុព្វន្តកប្បទិដ្ឋិ មានសេចក្តីយល់ ឃើញរឿយៗ នូវខន្ធជាចំណែកខាងដើម ប្រារព្ធនូវខន្ធ ជាចំណែកខាងដើម ហើយសំដែងនូវចំណែក នៃសេចក្តីយល់ឃើញ ជាច្រើនប្រការដោយវត្ថុ ១៨ យ៉ាង ឯអារម្មណ៍នៃទិដ្ឋិនោះ ព្រោះមានផស្សៈជាបច្ច័យ ។</p>
<p>[៧០] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ ដែលជាអ្នកប្រកបដោយឧទ្ធមាឃតនទិដ្ឋិ ជាសញ្ញី-វាទ បញ្ញត្តខ្លួនថា មានសញ្ញា ខាងមុខអំពីសេចក្តីស្លាប់ ដោយវត្ថុ ១៦ យ៉ាង ឯអារម្មណ៍នៃទិដ្ឋិនោះ ព្រោះ មានផស្សៈជាបច្ច័យ ។</p>
<p>[៧១] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ ដែលជាអ្នកប្រកបដោយឧទ្ធមាឃតនទិដ្ឋិ ជាអសញ្ញី-វាទ បញ្ញត្តខ្លួនថា មិនមានសញ្ញា ខាងមុខអំពីសេចក្តីស្លាប់ ដោយវត្ថុ ៨ យ៉ាង ឯអារម្មណ៍នៃទិដ្ឋិនោះ ព្រោះមាន ផស្សៈជាបច្ច័យ ។</p>
<p>[៧២] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ ដែលជាអ្នកប្រកបដោយឧទ្ធមាឃតនទិដ្ឋិ ជានេវ-សញ្ញីនាសញ្ញីវាទ បញ្ញត្តខ្លួន ថា មានសញ្ញាក៏មិនមែន មិនមានសញ្ញា ក៏មិន មែន ខាងមុខអំពីសេចក្តីស្លាប់ ដោយវត្ថុ ៨ យ៉ាង ឯអារម្មណ៍នៃទិដ្ឋិនោះ ព្រោះមានផស្សៈជាបច្ច័យ ។</p>
<p>[៧៣] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ ដែលជាឧច្ឆេវាទ បញ្ញត្តនូវការដាច់សូន្យ នូវសេចក្តី វិនាស នូវសេចក្តីមិនកើត ទៀត នៃសត្វដែលមាននៅ ដោយវត្ថុ ៧ យ៉ាង ឯអារម្មណ៍នៃទិដ្ឋិនោះ ព្រោះមាន ផស្សៈជាបច្ច័យ ។</p>
<p>[៧៤] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ ដែលជាទិដ្ឋិធម្មនិព្វានវាទ បញ្ញត្តព្រះនិព្វានក្នុង បច្ចុប្បន្នថាជាគុណជាតយ៉ាង ក្រៃលែង របស់សត្វដែលមាននៅ ដោយវត្ថុ ៥ យ៉ាង ឯអារម្មណ៍នៃទិដ្ឋិនោះ ព្រោះមានផស្សៈជាបច្ច័យ ។</p>
<p>[៧៥] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ ដែលជាអ្នកប្រកបដោយអបរន្តកប្បទិដ្ឋិ មានសេចក្តី យល់ឃើញរឿយៗ នូវខន្ធជាចំណែកខាងមុខ ប្រារព្ធនូវខន្ធជាចំណែកខាង មុខ សំដែងនូវចំណែកនៃសេចក្តីយល់ឃើញ ជាច្រើនប្រការដោយវត្ថុ ៤៤ យ៉ាង ឯអារម្មណ៍នៃទិដ្ឋិនោះ ព្រោះមានផស្សៈជាបច្ច័យ ។</p>
<p>[៧៦] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ ដែលជាអ្នកប្រកបដោយបុព្វន្តកប្បទិដ្ឋិផង ប្រកប ដោយអបរន្តកប្បទិដ្ឋិផង បុព្វន្តាបរន្តកប្បទិដ្ឋិផង មានសេចក្តីយល់ឃើញ រឿយៗ នូវខន្ធជាចំណែកខាងដើម ប្រារព្ធនូវខន្ធ ជាចំណែកខាងដើម និង ខន្ធជាចំណែកខាងមុខ សំដែងនូវចំណែកនៃ សេចក្តីយល់ឃើញច្រើន ប្រការ ដោយវត្ថុ ៦២ យ៉ាង ឯអារម្មណ៍នៃទិដ្ឋិនោះ ព្រោះមានផស្សៈជា បច្ច័យ ។</p>
<h2>នេតំ ឋានំ វិជ្ជតិវារ</h2>
<p>[៧៧] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា ជាសស្សតវាទ បញ្ញត្តខ្លួននិងលោកថាទៀង ដោយវត្ថុ ៤ យ៉ាង ឯពួកសមណព្រាហ្មណ៍នោះឯង វៀរចាកផស្សៈចេញ ហើយ នឹងទទួលដឹង (នូវអារម្មណ៍បាន) ពាក្យដូច្នេះ មិនសមហេតុទេ គឺថា បើវៀរចាកផស្សៈ មិនអាចទទួលអារម្មណ៍បានឡើយ ។</p>
<p>[៧៨] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយ ឯកច្ចសស្សតឯកច្ច-អសស្សតទិដ្ឋិ បញ្ញត្តខ្លួននិង លោកថា ទៀងខ្លះ មិនទៀងខ្លះ ដោយវត្ថុ ៤ យ៉ាង ពួកសមណព្រាហ្មណ៍នោះឯង វៀរចាកផស្សៈចេញហើយ នឹងទទួល ដឹង (នូវអារម្មណ៍បាន) ពាក្យដូច្នេះ មិនសមហេតុទេ ។</p>
<p>[៧៩] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា ដែលជាអ្នកប្រកបដោយអន្តានន្តទិដ្ឋិ បញ្ញត្ត លោកថា មានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ ដោយវត្ថុ ៤ យ៉ាង ពួក សមណព្រាហ្មណ៍នោះឯង វៀរចាកផស្សៈ ចេញហើយ នឹងទទួលដឹង (នូវអារម្មណ៍បាន) ពាក្យដូច្នេះ មិនសមហេតុទេ ។</p>
<p>[៨០] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក សមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយអមរាវិក្ខេបទិដ្ឋិ កាលបើមានអ្នក ផង សាកសួរប្រស្នាក្នុងកុសលនឹងអកុសលនោះៗ ហើយ ក៏ដល់នូវការបោះ វាចាបោះសំដី មិនឲ្យស្លាប់ពាក្យ ដោយវត្ថុ ៤ យ៉ាង ពួកសមណព្រាហ្មណ៍ នោះឯង វៀរចាក ផស្សៈចេញហើយ នឹងទទួលដឹង (នូវអារម្មណ៍បាន) ពាក្យដូច្នេះ មិនសមហេតុទេ ។</p>
<p>[៨១] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក សមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយអធិច្ចសមុប្បន្នទិដ្ឋិ បញ្ញត្តខ្លួននិង លោកថា កើតឡើងដោយឥតហេតុ ដោយវត្ថុ ២ យ៉ាង ពួកសមណ-ព្រាហ្មណ៍នោះឯង វៀរចាកផស្សៈចេញហើយ នឹងទទួលដឹង (នូវអារម្មណ៍ បាន) ពាក្យដូច្នេះ មិនសមហេតុទេ ។</p>
<p>[៨២] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក សមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយបុព្វន្តកប្បទិដ្ឋិ មានសេចក្តីយល់ ឃើញរឿយៗ នូវខន្ធ ជាចំណែកខាងដើម ប្រារព្ធនូវខន្ធជាចំណែកខាងដើម សំដែងនូវចំណែកនៃសេចក្តីយល់ ឃើញច្រើនប្រការ ដោយវត្ថុ ១៨ យ៉ាង ពួកសមណព្រាហ្មណ៍នោះ វៀរចាកផស្សៈចេញ ហើយ នឹងទទួលដឹង (នូវអារម្មណ៍បាន) ពាក្យដូច្នេះ មិនសមហេតុទេ ។</p>
<p>[៨៣] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយឧទ្ធមាឃតនទិដ្ឋិ ជាសញ្ញីវាទ បញ្ញត្តខ្លួនថា មានសញ្ញាខាងមុខអំពីសេចក្តីស្លាប់ ដោយវត្ថុ ៦ យ៉ាង ពួក សមណព្រាហ្មណ៍នោះឯង វៀរចាកផស្សៈចេញហើយ នឹងទទួលដឹង (នូវ អារម្មណ៍បាន) ពាក្យដូច្នេះ មិនសមហេតុទេ ។</p>
<p>[៨៤] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក សមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយឧទ្ធមាឃតនទិដ្ឋិ ជាអសញ្ញីវាទ បញ្ញត្តខ្លួនថា មិន មានសញ្ញាខាងមុខអំពីសេចក្តីស្លាប់ ដោយវត្ថុ ៨ យ៉ាង ពួកសមណព្រាហ្មណ៍នោះ វៀរចាកផស្សៈចេញហើយ នឹងទទួលដឹង (នូវ អារម្មណ៍បាន) ពាក្យដូច្នេះ មិនសមហេតុទេ ។</p>
<p>[៨៥] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក សមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយឧទ្ធមាឃតនទិដ្ឋិ ជានេវសញ្ញីនា-សញ្ញីវាទ បញ្ញត្តខ្លួនថា មានសញ្ញាក៏មិនមែន មិនមានសញ្ញា ក៏មិនមែន ខាង មុខអំពីសេចក្តីស្លាប់ ដោយវត្ថុ ៨ យ៉ាង ពួកសមណព្រាហ្មណ៍នោះ វៀរចាក ផស្សៈចេញហើយ នឹងទទួលដឹង (នូវអារម្មណ៍បាន) ពាក្យដូច្នេះ មិនសម ហេតុទេ ។</p>
<p>[៨៦] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក សមណព្រាហ្មណ៍ណា ជាឧច្ឆេទវាទ បញ្ញត្តនូវការដាច់សូន្យ នូវសេចក្តី វិនាស នូវសេចក្តីមិន កើតទៀត នៃសត្វដែលមាននៅ ដោយវត្ថុ ៧ យ៉ាង ពួកសមណព្រាហ្មណ៍នោះឯង វៀរចាកផស្សៈចេញហើយ នឹងទទួលដឹង (នូវអារម្មណ៍បាន) ពាក្យដូច្នេះ មិនសមហេតុទេ ។</p>
<p>[៨៧] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា ជាទិដ្ឋធម្មនិព្វានវាទ បញ្ញត្តនិព្វានក្នុងបច្ចុប្បន្ន ថាជាគុណជាត យ៉ាងក្រៃលែង នៃសត្វដែលមាននៅ ដោយវត្ថុ ៥ យ៉ាង ពួកសមណព្រាហ្មណ៍នោះឯង វៀរចាកផស្សៈចេញហើយ នឹងទទួលដឹង (នូវអារម្មណ៍បាន) ពាក្យដូច្នេះ មិនសមហេតុទេ ។</p>
<p>[៨៨] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក សមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយអបរន្តកប្បទិដ្ឋិ ជាអ្នកមាន សេចក្តីយល់ឃើញរឿយៗ នូវខន្ធជាចំណែកខាងមុខ ប្រារព្ធនូវខន្ធជា ចំណែកខាងមុខ សំដែងនូវចំណែកនៃសេចក្តី យល់ឃើញច្រើនប្រការ ដោយវត្ថុ ៤៤ យ៉ាង ពួកសមណព្រាហ្មណ៍នោះឯង វៀរចាកផស្សៈ ចេញ ហើយ នឹងទទួលដឹង (នូវអារម្មណ៍បាន) ពាក្យដូច្នេះ មិនសមហេតុទេ ។</p>
<p>[៨៩] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក សមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយបុព្វន្តកប្បទិដ្ឋិ ប្រកបដោយ អបរន្តកប្បទិដ្ឋិ ទាំងប្រកបដោយបុព្វន្តាបរន្តកប្បទិដ្ឋិ ជាអ្នកមានសេចក្តី យល់ឃើញរឿយ ៗ នូវខន្ធជាចំណែកខាងដើម និងខន្ធជាចំណែកខាងមុខ ប្រារព្ធនូវខន្ធជាចំណែកខាងដើម និងខន្ធជាចំណែកខាងមុខ សំដែងនូវ ចំណែកនៃសេចក្តីយល់ឃើញច្រើនប្រការ ដោយវត្ថុ ៦២ យ៉ាង ពួក សមណព្រាហ្មណ៍នោះឯង វៀរចាកផស្សៈចេញហើយ នឹងទទួលដឹង (នូវអារម្មណ៍បាន) ពាក្យដូច្នេះ មិនសមហេតុទេ ។</p>
<p>[៩០] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក សមណព្រាហ្មណ៍ណា ជាសស្សតវាទ បញ្ញត្តខ្លួននិងលោកថា ទៀងដោយ វត្ថុ ៤ យ៉ាងក្តី ពួកសមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយឯកច្ចសស្សត-ឯកច្ចអសស្សតទិដ្ឋិក្តី ពួកសមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយ អន្តានន្តទិដ្ឋិក្តី ពួកសមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយអមរាវិក្ខេប-ទិដ្ឋិ ពួកសមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយ អធិច្ចសមុប្បន្នទិដ្ឋិក្តី ពួកសមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយបុព្វន្តកប្បទិដ្ឋិក្តី ពួក សមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយឧទ្ធមាឃតនទិដ្ឋិ ជាសញ្ញីវាទក្តី ពួកសមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយឧទ្ធមាឃតនទិដ្ឋិ ជាអសញ្ញី-វាទក្តី ពួកសមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយឧទ្ធមាឃតនទិដ្ឋិ ជា នេវសញ្ញីនាសញ្ញីវាទក្តី ពួកសមណព្រាហ្មណ៍ណា ជាឧច្ឆេវាទក្តី ពួក សមណព្រាហ្មណ៍ណា ជាទិដ្ឋធម្មនិព្វានវាទក្តី ពួកសមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយអបរន្តកប្បទិដ្ឋិក្តី ពួកសមណព្រាហ្មណ៍ណា ជាអ្នក ប្រកបដោយបុព្វន្តកប្បទិដ្ឋិ ប្រកបដោយអបរន្តកប្បទិដ្ឋិ ទាំងប្រកបដោយ បុព្វន្តាបរន្តកប្បទិដ្ឋិ ជាអ្នកមានសេចក្តីយល់ឃើញរឿយ ៗ នូវខន្ធជា ចំណែកខាងដើម និងងខន្ធជាចំណែកខាងមុខ ប្រារព្ធនូវខន្ធជាចំណែក ខាងដើមនិងខន្ធជាចំណែកខាងមុខ សំដែងនូវចំណែក នៃសេចក្តីយល់ ឃើញច្រើនប្រការ ដោយវត្ថុ ៦២ ក្តី ពួកសមណព្រាហ្មណ៍នោះ ទទួលដឹង (នូវអារម្មណ៍) ព្រោះប៉ះពាល់ត្រូវដោយអាយតនៈជាទី កើតនៃផស្សៈ ៦ យ៉ាង ។ តណ្ហារបស់សមណព្រាហ្មណ៍ទាំងអស់នោះ កើតមាន ព្រោះ វេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរាមរណៈ កើតមាន ព្រោះជាតិជាបច្ច័យ សេចក្តីសោកស្រណោះ សេចក្តីខ្សឹកខ្សួល សេចក្តីមិនស្រួលកាយ សេចក្តីតូចចិត្ត សេចក្តីចង្អៀតចិត្ត ក៏កើតមាន ព្រោះ ជាតិជាបច្ច័យដែរ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដឹងច្បាស់នូវហេតុដែលនាំឲ្យ កើតឡើង នឹងសេចក្តីវិនាស នឹងសេចក្តីត្រេកអរ នឹងទោសនឹងឧបាយជា គ្រឿងរលាស់ចេញនូវអាយតនៈ ជាទីកើតនៃផស្សៈទាំង ៦ តាមសេចក្តីពិត ប្រាកដ ក្នុងកាលណា ។ ភិក្ខុនេះរមែងដឹងច្បាស់នូវធម៌ ដ៏លើសលុបជាង ទិដ្ឋិទាំងឡាយទាំងពួងនេះ (ក្នុងកាលនោះឯង) ។ ម្នាលភិក្ខុទាំងឡាយ ពួក សមណៈឬ ព្រាហ្មណ៍ណាមួយ ជាអ្នកប្រកបដោយបុព្វន្តកប្បទិដ្ឋិក្តី ប្រកប ដោយអបរន្តកប្បទិដ្ឋិក្តី ប្រកបដោយបុព្វន្តាបរន្តកប្បទិដ្ឋិក្តី ជាអ្នកមាន សេចក្តីយល់ឃើញរឿយ ៗ នូវខន្ធជាចំណែកខាងដើម និងខន្ធជាចំណែក ខាងមុខ ប្រារព្ធនូវខន្ធជាចំណែកខាងដើម និងខន្ធជាចំណែកខាងមុខ សំដែងនូវចំណែក នៃសេចក្តីយល់ឃើញច្រើនប្រការ ពួកសមណព្រាហ្មណ៍ ទាំងអស់នោះ ដែលវត្ថុ ៦២ នេះឯង (គ្របសង្កត់) ធ្វើឲ្យដូចជា នៅក្នុង សំណាញ់ គឺធម្មទេសនារបស់ព្រះតថាគត អាស្រ័យនៅក្នុងសំណាញ់នេះ កាលងើបឡើង ក៏ងើបឡើង (ក្នុងសំណាញ់នេះ) ជាប់នៅក្នុងសំណាញ់នេះ ធ្វើឲ្យដូចជានៅ ក្នុងសំណាញ់នេះ គឺធម្មទេសនា របស់ព្រះតថាគត កាល ងើបឡើង ក៏ងើបឡើង (ក្នុងសំណាញ់នេះ) ម្នាលភិក្ខុទាំងឡាយ នាយ នេសាទមច្ឆជាតិក្តី កម្មកររបស់នាយ នេសាទមច្ឆជាតិក្តី ដែលប៉ិនប្រសប់បង់ សំណាញ់ មានក្រលាដ៏ញឹកនៅក្នុងអន្លង់ទឹកតូចនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ពួកសត្វធំតូចណាមួយ នៅក្នុងអន្លង់ទឹកនេះ ពួកសត្វធំតូច ទាំងនោះ អញធ្វើឲ្យនៅខាងក្នុងសំណាញ់ អាស្រ័យនៅខាងក្នុងសំណាញ់ កាលបើងើបឡើង ក៏ងើបឡើង (ក្នុងសំណាញ់នេះ) ជាប់ជំពាក់ក្នុងសំណាញ់ នេះ អញធ្វើឲ្យនៅខាងក្នុងសំណាញ់ កាលបើងើបឡើង ក៏ងើបឡើង (ក្នុង សំណាញ់) សេចក្តីនេះមានឧបមា ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ពួក សមណៈឬព្រាហ្មណ៍ណាមួយជា អ្នកប្រកបដោយបុព្វន្តកប្បទិដ្ឋិក្តី ប្រកប ដោយអបតន្តកប្បទិដ្ឋិក្តី ប្រកបដោយបុព្វន្តាបរន្ត-កប្បទិដ្ឋិក្តី ជាអ្នកឃើញ រឿយៗ នូវខន្ធជាចំណែកខាងដើមនិងខន្ធជាចំណែកខាងមុខ ប្រារព្ធនូវខន្ធ ជាចំណែកខាងខាងដើម និងខន្ធជាចំណែកខាងមុខ សំដែងនូវចំណែក នៃ សេចក្តីយល់ឃើញច្រើនប្រការ ពួកសមណព្រាហ្មណ៍ទាំងអស់នោះ ដែល វត្ថុ ៦២ នេះឯង (គ្របសង្កត់) ធ្វើឲ្យដូចជានៅខាងក្នុងនៃសំណាញ់ គឺ ធម្មទេសនារបស់ព្រះតថាគត អាស្រ័យនៅក្នុងសំណាញ់នេះ កាលងើប ឡើងក៏ងើបឡើង (ក្នុងសំណាញ់នេះ) ជាប់នៅក្នុងសំណាញ់នេះ ធ្វើឲ្យដូច ជានៅក្នុងសំណាញ់ គឺធម្មទេសនារបស់ព្រះតថាគត កាលបើងើបឡើង ក៏ងើបឡើង (ក្នុងសំណាញ់នេះ) មានឧបមេយ្យ ដូច្នោះឯង ។ ម្នាលភិក្ខុ ទាំងឡាយ កាយរបស់ព្រះតថាគតមាន តណ្ហានាំទៅកាន់ ភពថ្មីទៀត ដាច់អស់ហើយ តែកាយឋិតនៅ (កាយរបស់ព្រះតថាគតនេះ) ឋិតនៅត្រឹម ណា ទេវតានិងមនុស្សទាំងឡាយ ក៏នឹងឃើញកាយនោះត្រឹមណោះ លុះ ទម្លាយខន្ធខាងមុខអំពី កិរិយាអស់ទៅនៃជីវិត ទើបពួកទេវតានិងមនុស្ស លែងឃើញកាយនេះ ម្នាលភិក្ខុទាំងឡាយ កាលបើចង្កោមផ្លែស្វាយ ដែល មានទងដាច់ហើយ ផ្លែស្វាយណាមួយដែលជាប់នៅក្នុងទង (ជាមួយគ្នា) ផ្លែស្វាយទាំងអស់នោះ រមែង (ដាច់ជ្រុះ) ទៅ តាមគ្នាដែរ សេចក្តីនេះមាន ឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ កាយរបស់ព្រះតថាគតមាន តណ្ហា ដែលនាំទៅកាន់ភពថ្មីទៀតដាច់អស់ហើយ (តែកាយនេះ) ឋិតនៅកាយ របស់ព្រះតថាគតនេះ ឋិតនៅត្រឹមណា ទេវតានិងមនុស្សទាំងឡាយ នឹង ឃើញកាយនោះ ត្រឹមណោះ លុះកាយបែកធ្លាយទៅខាងមុខ អំពីកិរិយា អស់ទៅនៃជីវិត ទើបពួកទេវតា និងមនុស្សលែងបានឃើញកាយ របស់ព្រះ តថាគតនោះ ក៏មានឧបមេយ្យដូច្នោះឯង ។ កាលដែលព្រះមានព្រះភាគ ត្រាស់សំដែងយ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក៏ក្រាបបង្គំទូល ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន សេចក្តីនេះជាអស្ចារ្យ បពិត្រ ព្រះអង្គដ៏ចម្រើន សេចក្តីនេះមិនធ្លាប់មានមកទេ បពិត្រព្រះអង្គដ៏ចម្រើន ធម្មបរិយាយនេះឈ្មោះ ដូចម្តេច ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាល អានន្ទ ហេតុនេះ អ្នកចូរចាំទុកនូវធម្មបរិយាយនេះ ក្នុងសាសនានេះថា អត្ថជាលៈ (មានអត្ថដូចជាបណ្តាញ) ដូច្នេះក៏បាន ចូរចាំទុកនូវធម្មបរិយាយ នោះថា ធម្មជាលៈ (មានធម៌ដូចជាបណ្តាញ) ដូច្នេះក៏បាន ចូរចាំ ទុកនូវ ធម្មបរិយាយនោះថា ព្រហ្មជាលៈ (មានធម៌ដ៏ប្រសើរដូចជាបណ្តាញ) ដូច្នេះ ក៏មាន ចូរចាំទុកនូវធម្មបរិយាយនោះថា ទិដ្ឋិជាលៈ (មានទិដ្ឋិ ៦២ ដូចជា បណ្តាញ) ដូច្នេះក៏បាន ចូរចាំទុកនូវធម្មបរិយាយនោះថា សង្គាមវិជយៈ (មានជ័យជំនះក្នុងសង្គ្រាម) ដ៏ប្រសើរ ដូច្នេះក៏បាន ។ លុះ ព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងព្រះសូត្រនេះហើយ ។ ភិក្ខុទាំងនោះ មានចិត្តត្រេកអរ រីករាយ ចំពោះភាសិតរបស់ព្រះមានព្រះភាគ ។ កាលដែលព្រះមានព្រះភាគ បានត្រាស់សំដែងព្រះសូត្រនេះ ជាពាក្យវេយ្យាករណ៍ (ចប់) ហើយ លោកធាតុ ទាំមួយហ្មឺន ក៏កម្រើកញាប់ញ័រ ។</p>
<p>ចប់ ព្រហ្មជាលសូត្រ ទី ១ ។</p><!--End DN1-->
<h1>សាមញ្ញផលសូត្រ ទី ២</h1><!--Samannaphala Sutta #2-->
<p> [៩១] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគទ្រង់ គង់នៅក្នុងវត្តអម្ពវ័ន (ព្រៃស្វាយ) ជារបស់ជីវកកោមារភត្យ ទៀបក្រុង រាជគ្រឹះ មួយអន្លើនឹងភិក្ខុសង្ឃច្រើន ចំនួនមួយពាន់ពីររយហាសិបរូប ។ សម័យនោះឯង ព្រះបាទអជាតសត្តុវេទេហីបុត្ត (ជាព្រះរាជបុត្ររបស់ ព្រះរាជទេវី ទ្រង់ព្រះនាមវេទេហី) ជាធំក្នុងដែនមគធៈ មានរាជអាមាត្យ ចោមរោម ទ្រង់គង់ប្រថាប់លើប្រាសាទដ៏ប្រសើរ ក្នុងរាត្រីមានព្រះចន្ទពេញវង់ ជារាត្រីមានរដូវភ្លៀង គ្រប់គ្រាន់ហើយ ជាទីបំផុតនៃខែ ៤ ជាកាលមានផ្កាកុមុទរីក ជាថ្ងៃឧបោសថទី ១៥ គឺពេញបូណ៌មី ខែកត្តិក ។ គ្រានោះឯង ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ ទ្រង់បន្លឺឧទានវាចាថា រាត្រីប្រាស ចាកទោស (ស្វាងរុងរឿង) គួរជាទីត្រេកអរ អ្វីម្លេះហ្ម៎ រាត្រីប្រាស ចាកទោស មានភាពល្អ អ្វីម្លេះហ្ន៎ រាត្រីប្រាសចាកទោស គួរជាទីរមិលមើល អ្វីម្លេះហ្ន៎ រាត្រីប្រាស ចាកទោស ជាទីនាំមកនូវសេចក្តីជ្រះថ្លា អ្វីម្លេះហ្ន៎ រាត្រី ប្រាសចាកទោស គួរជាទីកំណត់ដឹង អ្វីម្លេះហ្ន៎ ក្នុងថ្ងៃនេះ តើយើងគប្បីចូល ទៅរកសមណៈឬព្រាហ្មណ៍ណាហ្ន៎ យើងចូលទៅអង្គុយ ជិតបុគ្គលណា ទើបនឹងមានចិត្តជ្រះថ្លាបាន ។ កាលបើព្រះរាជា មានព្រះបន្ទូលយ៉ាងនេះហើយ មានរាជអាមាត្យម្នាក់ ក្រាបបង្គំទូលព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈដូច្នេះថា បពិត្រព្រះសម្មតិទេព គ្រូឈ្មោះបូរណកស្សប នេះ ជាអ្នកមានពួកមានគណៈ (ច្រើន) ផងជាអាចារ្យ របស់គណៈផង ជា អ្នកមានកេរ្តិ៍ឈ្មោះ ជាអ្នកមានយស ជាអ្នកធ្វើនូវលទ្ធិ មហាជនសន្មតថាជា សប្បុរស ជាអ្នកដឹងរាត្រីយូរ បួសយូរជាងជនច្រើន តាំងនៅជាយូរអង្វែង (អស់ពីរបីរាជ្យមកហើយ) ដល់ហើយនូវបច្ឆិមវ័យ សូមព្រះសម្មតិទេពស្តេច ចូលទៅរកគ្រូឈ្មោះ បូរណកស្សបនោះចុះ កាលបើព្រះសម្មតិទេព ស្តេច ចូលទៅរកគ្រូឈ្មោះបូរណកស្សបហើយ មុខជានឹងមានព្រះរាជហឫទ័យ ជ្រះថ្លាមិនខាន ។ កាលបើរាជអាមាត្រនោះ ក្រាបបង្គំទូលយ៉ាងនេះហើយ ព្រះបាទអជាតសត្តុ-វេទេហីបុត្ត ជាធំក្នុងដែនមគធៈ ទ្រង់ព្រះតុណ្ហីភាព ។ មានរាជអាមាត្យម្នាក់ទៀត ក្រាបបង្គំទូល ព្រះបាទអជាតសត្តុវេទេហីបុត្តជា ធំក្នុងដែនមគធៈដូច្នេះថា បពិត្រព្រះ សម្មតិទេព គ្រូឈ្មោះមក្ខលិគោសាល នេះ ជាអ្នកមានពួកមានគណៈ (ច្រើន) ផង ជាអាចារ្យ របស់គណៈផង ជាអ្នកមានកេរ្តិ៍ឈ្មោះ ជាអ្នកមានយស ជាអ្នកធ្វើនូវលទ្ធិ មហាជនសន្មតថា ជាសប្បុរស ជាអ្នកដឹងរាត្រីយូរ បួសយូរជាងជនច្រើន តាំងនៅយូរអង្វែង (អស់ពីរបីរាជ្យមកហើយ) ដល់ហើយនូវបច្ឆិមវ័យ សូមព្រះសម្មិទេព ស្តេច ចូល ទៅគង់ជិតគ្រូឈ្មោះ មក្ខលិគោសាលនោះចុះ កាលបើព្រះសម្មតិទេព ស្តេចចូលទៅរក គ្រូឈ្មោះមក្ខលិគោសាលហើយ មុខជានឹងមានព្រះរាជ-ហឫទ័យជ្រះថ្លាមិនខាន ។ កាលបើរាជអាមាត្រនោះ ក្រាបបង្គំទូលយ៉ាងនេះ ហើយ ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ ក៏ទ្រង់ព្រះតុណ្ហី-ភាព ។ មានរាជអាមាត្យម្នាក់ទៀត ក្រាបបង្គំទូលព្រះបាទអជាតសត្តុ-វេទេហីបុត្ត ជាធំក្នុងដែនមគធៈដូច្នេះថា បពិត្រព្រះសម្មតិទេព គ្រូឈ្មោះ អជិតកេសកម្ពលនេះ ជាអ្នកមានគណៈ (ច្រើន) ផង ជាអាចារ្យរបស់គណៈ ផង ជាអ្នកមានកេរ្តិ៍ឈ្មោះ ជាអ្នកមានយស ជាអ្នកធ្វើនូវលទ្ធិ មហាជន សន្មតថាជា សប្បុរស ជាអ្នកដឹងរាត្រីយូរ បួសយូរជាងជនជាច្រើន តាំងនៅ ជាយូរអង្វែង (អស់ពីរបីរាជ្យមកហើយ) ដល់ហើយនូវបច្ឆិមវ័យ សូមព្រះ សម្មិទេព ស្តេចចូលទៅរកគ្រូឈ្មោះ អជិតកេសកម្ពលនោះចុះ កាលបើព្រះ សម្មតិទេព ស្តេចចូលទៅរកគ្រូឈ្មោះ អជិតកេសកម្ពលហើយ មុខជានឹង មានព្រះរាជហឫទ័យ ជ្រះថ្លាមិនខាន ។ កាលបើរាជ អាមាត្រនោះ ក្រាបបង្គំ ទូលយ៉ាងនេះហើយ ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ ទ្រង់ព្រះតុណ្ហីភាព ។ មានរាជអាមាត្យ ម្នាក់ទៀត ក្រាបបង្គំទូលព្រះបាទ អជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈដូច្នេះថា បពិត្រព្រះសម្មតិទេព គ្រូឈ្មោះបកុធកច្ចាយនៈនេះ ជាអ្នកមានពួកមានគណៈ (ច្រើន) ផង ជា អាចារ្យរបស់គណៈផង ជាអ្នកមានកេរ្តិ៍ឈ្មោះ ជាអ្នកមានយស ជាអ្នកធ្វើនូវ លទ្ធិ មហាជនសន្មត ថាជាសប្បុរស ជាអ្នកដឹងរាត្រីយូរ បួសយូរជាងជនជា ច្រើន តាំងនៅយូរអង្វែង (អស់ពីរបីរាជ្យមក ហើយ) ដល់ហើយនូវបច្ឆិមវ័យ សូមព្រះសម្មិទេព ស្តេចចូលទៅរកគ្រូឈ្មោះ បកុធកច្ចាយនៈនោះចុះ កាល បើព្រះ សម្មតិទេព ស្តេចចូលទៅរកគ្រូឈ្មោះបកុធកច្ចាយនៈហើយ មុខជា នឹងមានព្រះរាជហឫទ័យ ជ្រះថ្លាមិនខាន ។ កាលបើរាជអាមាត្រនោះ ក្រាប បង្គំទូលយ៉ាងនេះហើយ ព្រះបាទអជាតសត្តុវេទេហីបុត្តជាធំ ក្នុងដែនមគធៈ ទ្រង់ ព្រះតុណ្ហីភាព ។ មានរាជអាមាត្យម្នាក់ទៀត ក្រាបបង្គំទូល ព្រះបាទ អជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែន មគធៈដូច្នេះថា បពិត្រព្រះសម្មតិទេព គ្រូឈ្មោះ សញ្ជយវេលដ្ឋបុត្តនេះ ជាអ្នកមានពួក មានគណៈ (ច្រើន) ផង ជា អាចារ្យរបស់គណៈផង ជាអ្នកមានកេរ្តិ៍ឈ្មោះ ជាអ្នកមានយស ជាអ្នកធ្វើនូវ លទ្ធិ មហាជនសន្មតថាជាសប្បុរស ជាអ្នកដឹងរាត្រីយូរ បួសយូរជាងជនជា ច្រើន តាំងនៅជាយូរអង្វែង (អស់ពីរបីរាជ្យមកហើយ) ដល់ហើយនូវបច្ឆិម-វ័យ ព្រះសម្មិទេព ស្តេចចូលទៅរកគ្រូឈ្មោះ សញ្ជយវេលដ្ឋបុត្តនោះចុះ កាលបើ ព្រះសម្មតិទេព ស្តេចចូលទៅរកគ្រូឈ្មោះ សញ្ជយវេលដ្ឋបុត្តហើយ មុខជានឹងមាន ព្រះរាជហឫទ័យជ្រះថ្លាមិនខាន ។ កាលបើរាជអាមាត្រ នោះ ក្រាបបង្គំទូលយ៉ាងនេះហើយ ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុង ដែនមគធៈ ទ្រង់ព្រះតុណ្ហីភាព ។ មានរាជអាមាត្យម្នាក់ទៀត ក្រាបបង្គំទូល ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ ដូច្នេះថា បពិត្រព្រះ-សម្មតិទេព គ្រូឈ្មោះនិគណ្ឋនាដបុត្តនេះ ជាអ្នកមានពួកមានគណៈ (ច្រើន) ផង ជាអាចារ្យរបស់គណៈផង ជាអ្នកមានកេរ្តិ៍ឈ្មោះ ជាអ្នកមានយស ជា អ្នកធ្វើនូវលទ្ធិ មហាជនសន្មតថាជាសប្បុរស ជាអ្នកដឹងរាត្រីយូរ បួសយូរ ជាង ជនជាច្រើន តាំងនៅជាយូរអង្វែង (អស់ពីរបីរាជ្យមកហើយ) ដល់ ហើយ នូវបច្ឆិមវ័យ សូមព្រះសម្មតិទេព ស្តេចចូលទៅរកគ្រូឈ្មោះ និគណ្ឋ-នាដបុត្តនោះចុះ កាលបើព្រះសម្មតិទេព ស្តេចចូលទៅរកគ្រូឈ្មោះនិគណ្ឋ-នាដបុត្តហើយ មុខជានឹងមានព្រះរាជហឫទ័យជ្រះថ្លាមិនខាន ។ កាលបើ រាជអាមាត្រនោះ ក្រាបបង្គំទូលយ៉ាងនេះហើយ ព្រះបាទអជាតសត្តុវេទេហី-បុត្ត ជាធំក្នុងដែនមគធៈទ្រង់ព្រះតុណ្ហីភាព ។</p>
<p> [៩២] សម័យនោះឯង ជីវកកោមារភត្យអង្គុយស្ងៀម ជិតព្រះបាទ អជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ ។ គ្រានោះ ព្រះបាទអជាតសត្តុ-វេទេហីបុត្ត ជាធំក្នុងដែនមគធៈ ទ្រង់មានព្រះរាជឱង្ការនឹងជីវកកោមារភត្យ ដូច្នេះថា នែជីវកៈជាសំឡាញ់ ចុះហេតុអ្វីបានជាអ្នកស្ងៀម ។ ជីវកកោមារ-ភត្យ ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព ព្រះមានព្រះភាគនេះ ជា អរហន្តសម្មាសម្ពុទ្ធ ឥឡូវនេះព្រះអង្គគង់នៅ ក្នុងវត្តអម្ពវ័ន របស់ខ្ញុំព្រះអង្គ មួយអន្លើនឹងភិក្ខុសង្ឃច្រើន ចំនួន ១២៥០ រូប ឯកិត្តិស័ព្ទដ៏ពីរោះរបស់ ព្រះមានព្រះភាគអង្គនោះ ឮខ្ចរខ្ចាយសុសសាយទៅយ៉ាងនេះថា ព្រះមាន ព្រះភាគអង្គនោះ ព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់យ៉ាងហើយ ព្រះ អង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ចំពោះព្រះអង្គដោយប្រពៃ ព្រះអង្គ បរិបូណ៌ដោយវិជ្ជានិងចរណៈ គឺសេចក្តីចេះដឹងនឹងក្រឹត្យ ដែលបុគ្គលគប្បី ប្រព្រឹត្ត ព្រះអង្គមានដំណើរល្អ ទៅកាន់ព្រះនិព្វាន ព្រះអង្គជ្រាបច្បាស់នូវ ត្រៃលោក ព្រះអង្គប្រសើរដោយសលាទិគុណមិនមានបុគ្គលណា មួយស្មើរ ព្រះអង្គជាអ្នកទូន្មាននូវបុរសដែលគួរទូន្មានបាន ព្រះអង្គជាគ្រូនៃទេវតា និង មនុស្សទាំងឡាយ ព្រះអង្គបានត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គលែង វិលត្រលប់មក កាន់ភពថ្មីទៀត សូមព្រះសម្មតិទេព ស្តេចចូលទៅរក ព្រះមានព្រះភាគនោះចុះ កាលបើព្រះសម្មតិទេព ស្តេចចូលទៅរក ព្រះមានព្រះភាគហើយ មុខជានឹងមានព្រះរាជ ហឫទ័យជ្រះថ្លាមិនខាន ។ ព្រះរាជាទ្រង់មានព្រះរាជបញ្ជាថា នែជីវកៈជាសំឡាញ់ បើដូច្នោះ ចូរអ្នក ឲ្យរៀបចំយានដំរីទាំងឡាយចុះ ។ ជីវកកោមារភត្យ ទទួលព្រះរាជបញ្ជា នៃព្រះបាទអជាតសត្តុវេទេហីបុត្តជាធំក្នុងដែនមគធៈ ដោយពាក្យថា ព្រះ ករុណាថ្លៃវិសេស ហើយក៏ឲ្យរៀបចំដំរីញីទាំងឡាយចំនួន ៥០០ ផង ឲ្យរៀប ចំដំរីឈ្មោលជា ព្រះទីនាំងរបស់ព្រះរាជាផង រួចហើយក៏ចូលទៅក្រាបបង្គំ ទូលព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈថា បពិត្រព្រះ សម្មតិទេព យានដំរីទាំងឡាយ ខ្ញុំព្រះអង្គបាន ឲ្យរៀបចំសម្រាប់ព្រះអង្គជា ស្រេចហើយ ឥឡូវនេះ សូមព្រះអង្គកំណត់កាល ដ៏គួរនឹងព្រះរាជដំណើរ ចុះ ។ លំដាប់នោះ ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែន មគធៈ ឲ្យពួកស្ត្រីឡើងជិះដំរីញី ១ ម្នាក់ គ្រប់ទាំង ៥០០ ហើយទ្រង់គង់លើដំរី ឈ្មោល ជាព្រះទីនាំង មានពួករាជបុរសកាន់គប់ភ្លើង ហែចេញអំពីក្រុង រាជគ្រឹះ ដោយរាជានុភាពដ៏ប្រសើរ ស្តេចសំដៅទៅត្រង់ទីវត្តអម្ពវ័ន របស់ ជីវកកោមារភត្យ ។ ក្នុងកាលដែលព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុង ដែនមគធៈ ទ្រង់ស្តេចទៅដល់ទីជិតនៃវត្តអម្ពវ័ន ក៏មានសេចក្តីភ័យខ្លាច មានសេចក្តីតក់ស្លុត មានសេចក្តីព្រឺរោមកើតឡើង ។ លុះព្រះបាទអជាត-សត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ កើតមានសេចក្តីខ្លាច សេចក្តីតក់ស្លុត ព្រឺរោមកើតឡើងហើយ ទើបទ្រង់មានព្រះបន្ទូលនឹងជីវកកោមារភត្យ ដូច្នេះ ថា នែជីវកៈជាសំឡាញ់ អ្នកមិនបញ្ឆោតខ្ញុំទេឬ នែជីវកៈជាសំឡាញ់ អ្នក មិនល្បួងខ្ញុំទេរឺ នែជីវកៈជាសំឡាញ់ អ្នកមិននាំខ្ញុំ (យកមក) ឲ្យដល់ពួក សត្រូវទេឬ ព្រោះថា ភិក្ខុសង្ឃជាច្រើនដល់ម្លោះ ចំនួន ១២៥០ រូប ហេតុអ្វីក៏ គ្មានសម្លេងកណ្តាស សម្លេងក្អក សម្លេងកឹកកងសោះ ។ ជីវកកោមារភត្យ ក្រាបបង្គំទូលថា បពិត្រមហារាជ សូមព្រះអង្គ កុំខ្លាចឡើយ បពិត្រមហារាជ សូមព្រះអង្គកុំខ្លាចឡើយ បពិត្រព្រះសម្មតិទេព ខ្ញុំព្រះអង្គមិនបញ្ឆោត ព្រះអង្គទេ បពិត្រព្រះសម្មតិទេព ខ្ញុំព្រះអង្គមិនល្បួងព្រះអង្គទេ បពិត្រ ព្រះសម្មតិទេព ខ្ញុំព្រះអង្គមិន (នាំយកព្រះអង្គមក) ឲ្យដល់ពួកសត្រូវទេ បពិត្រមហារាជ សូមព្រះអង្គស្តេចចូលទៅ បពិត្រមហារាជ សូមព្រះអង្គ ស្តេចចូលទៅ នុ៎ះន៏បទីបទាំងឡាយ ដែលគេអុជតាំងនៅក្នុងរោង មាន សណ្ឋានមូល ។ លំដាប់នោះ ព្រះបាទ អជាតសត្តុវេទេហីបុត្តជាធំក្នុងដែន មគធៈ ទ្រង់ស្តេចទៅដោយដំរីកំណត់ត្រឹមទីដែល ល្មមបរដំរីទៅបាន ហើយ ក៏ទ្រង់ចុះពីដំរី ទ្រង់ស្តេចទៅដោយព្រះបាទ ចូលសំដៅទៅត្រង់ទ្វាររោង មានសណ្ឋានមូល លុះស្តេចចូលទៅដល់ហើយ ទ្រង់មានព្រះបន្ទូលដូច្នេះ ទៅ នឹងជីវកកោមរភត្យថា នែជីវកៈជាសំឡាញ់ ចុះព្រះមានព្រះភាគ ទ្រង់ គង់ក្នុងទីណា ។ ជីវកកោមារភត្យ ក្រាបបង្គំទូលថា បពិត្រមហារាជ នុ៎ះន៏ ព្រះមានព្រះភាគ ទ្រង់គង់ផ្អែកនឹងសសរកណ្តាល ឆ្ពោះព្រះភក្ត្រទៅទិស ខាងកើត ខាងមុខភិក្ខុសង្ឃ ។ គ្រានោះ ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំ ក្នុងដែនមគធៈ ទ្រង់ស្តេចចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ ហើយ ក៏ទ្រង់ឋិតនៅក្នុងទីសមគួរ ។ ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុង ដែនមគធៈ ទ្រង់ឋិតនៅក្នុងទីសមគួរហើយ ទើបទ្រង់ឆ្មៀងព្រះនេត្រក្រឡេក ទតទៅភិក្ខុសង្ឃ ដែលអង្គុយនៅ ស្ងៀមទាំងអស់ ក៏ទ្រង់បន្លឺនូវឧទានវាចា ដ៏ថ្លាស្អាត ដូចជាអន្លង់ទឹកថ្លា ឥឡូវនេះភិក្ខុ សង្ឃប្រកបដោយសេចក្តីស្ងប់ រម្ងាប់ណា សូមឲ្យឧទយភទ្ទកុមារ ជាកូនរបស់អញ ប្រកបដោយសេចក្តី ស្ងប់រម្ងាប់នេះ ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា បពិត្រមហារាជ ព្រះអង្គ ស្តេចមកដោយជាប់ជំពាក់ នឹងសេចក្តីស្រលាញ់ផង ។ ព្រះបាទអជាតសត្តុ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ឧទយភទ្ទកុមារជាទីស្រលាញ់ របស់ខ្ញុំព្រះអង្គ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ភិក្ខុសង្ឃប្រកបដោយ សេចក្តីស្ងប់រម្ងាប់ណា សូមឲ្យឧទយភទ្ទកុមារជាកូនរបស់ខ្ញុំព្រះអង្គប្រកប ដោយសេចក្តីស្ងប់រម្ងាប់នេះផង ។</p>
<p> [៩៣] លំដាប់នោះ ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែន មគធៈ ថ្វាយបង្គំព្រះមានព្រះភាគហើយប្រណម្យអញ្ជលី ចំពោះភិក្ខុសង្ឃ រួចហើយក៏គង់ក្នុងទីសមគួរ ។ លុះព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុង ដែនមគធៈ គង់ក្នុងទីសមគួរហើយ ទ្រង់ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា សូមទ្រង់ព្រះមេត្តាប្រោស បើព្រះមានព្រះភាគ ទ្រង់ធ្វើឱកាស ដើម្បីព្យាករណ៍ (ដោះ) ប្រស្នារបស់ខ្ញុំព្រះអង្គបាន ខ្ញុំព្រះអង្គនឹងគប្បីទូល សួរនៅហេតុនីមួយ គ្រាន់តែជាលេសគ្រឿងអាងនឹងព្រះមានព្រះភាគ ។ ព្រះអង្គទ្រង់ត្រាស់ថា បពិត្រមហារាជ បើទ្រង់ប្រាថ្នានឹងសួរនូវប្រស្នាណា សូមទ្រង់សួរមកចុះ ។ ព្រះរាជាទ្រង់សួរថា សូមទ្រង់ព្រះមេត្តាប្រោស ដូចជា សិល្បៈសម្រាប់បង្កើតផល មានប្រមាណច្រើនជាងនេះ បានដល់សិល្បៈ របស់បុគ្គលនោះៗ គឺសិល្បៈ របស់ពួកបុគ្គលអ្នក កាន់ការខាងដំរី អ្នកកាន់ ការសេះ អ្នកកាន់ការខាងរថ ពួកខ្មាន់ធ្នូ ពួកអ្នកកាន់ទង់ជ័យ (មុខ) ពួកអ្នក ចាត់ទ័ព ពួកអ្នកបញ្ជូនស្បៀង ពួកព្រះរាជបុត្តអ្នកពុះពារ (ចូលសង្គ្រាម) ពួកអ្នកស្ទុះចូលទៅក្នុងសង្គ្រាម (អ្នកយកអាសា) ពួកយោធា អ្នកអង់អាច ពួកសេនា អ្នកក្លៀវក្លា ពួកយោធាអ្នកពាក់អាវក្រោះ ពួកកូននៃជនជាទាសៈ (ជាទីស្រលាញ់ របស់ចៅហ្វាយនាយ) ពួកអ្នកធ្វើនំ ពួកជាងអ្នកកោរកាត់ ពួកអ្នកផ្ងូតទឹក ពួកអ្នកធ្វើ អាហារ ពួកជាងក្រងផ្កា ពួកជាងជ្រលក់ ពួកជាង តម្បាញ ពួកជាងត្បាញផែង ពួកជាងស្មូនឆ្នាំង ពួកអ្នកចេះលេខនព្វន្ត ពួក អ្នកចេះរាប់ដោយម្រាមដៃទទេ ពុំនោះសោតសិល្បៈ សម្រាប់បង្កើតផល មាន ប្រមាណច្រើនណាមួយដទៃទៀត ដែលមានបែបយ៉ាងនេះក្តី បុគ្គល ទាំងនោះ រមែងចិញ្ចឹមជីវិតអាស្រ័យនូវផលរបស់សិល្បៈ ដែលឃើញច្បាស់ ដោយខ្លួនឯងក្នុងបច្ចុប្បន្ន បុគ្គលទាំងនោះ រមែងធ្វើខ្លួន ឲ្យដល់នូវសេចក្តី សុខ ឲ្យពេញលេញ (ដោយកម្លាំងកាយកម្លាំងប្រាជ្ញា) រមែងធ្វើមាតាបិតា ឲ្យដល់នូវសេចក្តីសុខ ឲ្យពេញលេញ រមែងធ្វើបុត្រភរិយា ឲ្យដល់នូវសេចក្តី សុខឲ្យពេញលេញ រមែងធ្វើមិត្តអាមាត្យ ឲ្យដល់នូវសេចក្តីសុខ ឲ្យពេញ លេញ រមែងញ៉ាំងទក្ខិណាទាន ដែលមានផលខ្ពស់ ជាទានគួរដល់នូវ កិរិយាកើតក្នុងស្ថានសួគ៌ ជាទានមានផលនាំមកនូវសេចក្តីសុខ ជាទានញ៉ាំង ធម៌ ទាំង ១០ ដ៏ប្រសើរ ឲ្យប្រព្រឹត្តទៅដោយល្អ ឲ្យតម្កល់ចំពោះសមណៈ និងព្រាហ្មណ៍ទាំងឡាយដោយសិល្បៈនោះ បពិត្រព្រះអង្គដ៏ចម្រើន ព្រះអង្គ អាចនឹងបញ្ញត្តនូវផល នៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ដូចយ៉ាង ផលសិល្បៈនោះបានដែរឬទេ ។ ព្រះអង្គទ្រង់ត្រាស់ ថា បពិត្រមហារាជ ក្រែងមហារាជ បានសួរប្រស្នានេះនឹងសមណ-ព្រាហ្មណ៍ទាំងឡាយដទៃ ជ្រាបច្បាស់ហើយឬ ។ ព្រះរាជាក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គបានសួរប្រស្នានេះនឹងសមណព្រាហ្មណ៍ ទាំងឡាយដទៃដឹងច្បាស់ហើយ ។ ព្រះអង្គទ្រង់ត្រាស់ថា បពិត្រមហារាជ ចុះសមណនិងព្រាហ្មណ៍ទាំងឡាយនោះ ដោះស្រាយដោយប្រការ ដូចម្តេច ខ្លះ បើមហារាជ មិនទើសទាល់ទេ សូមមហារាជឆ្លើយមក ។ ព្រះរាជាក្រាប បង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ព្រះមានព្រះភាគ ឬបុគ្គលដែលមាន សភាពដូចជាព្រះមានព្រះភាគ គង់នៅក្នុងទីណា ទីនោះខ្ញុំព្រះអង្គ មិនមាន សេចក្តីទើសទាល់ទេ ។ ព្រះអង្គត្រាស់ថា បពិត្រមហារាជ បើដូច្នោះ សូម មហារាជ ទ្រង់មានព្រះរាជឱង្ការមកចុះ ។</p>
<p> [៩៤] ព្រះរាជាក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងរាជគ្រឹះ នេះ សម័យមួយ ខ្ញុំព្រះអង្គបានចូលទៅរកគ្រូឈ្មោះបូរណកស្សប លុះចូល ទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់សំណេះសំណាល ជាមួយនឹងគ្រូ ឈ្មោះបូរណកស្សប លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួរ រឭក ល្មមឲ្យកើតសេចក្តីស្និទ្ធស្នាលហើយ ក៏បានអង្គុយក្នុងទីសមគួរ បពិត្រ ព្រះអង្គដ៏ចម្រើន លុះខ្ញុំព្រះអង្គអង្គុយក្នុងទីសមគួរហើយ ក៏ផ្តើមពាក្យសួរ ដូច្នេះ ទៅនឹងគ្រូឈ្មោះបូរណកស្សបថា បពិត្រលោកកស្សបដ៏ចម្រើន ដូច ជាសិល្បៈសម្រាប់បង្កើតផលមានប្រមាណច្រើនទាំងនេះ គឺសិល្បៈរបស់ពួក បុគ្គល អ្នកជិះដំរី អ្នកជិះសេះ អ្នកកាន់ការខាងរថ ពួកខ្មាន់ធ្នូ ពួកអ្នក កាន់ទង់ជ័យ (មុខ) ពួកអ្នកចាត់ទ័ព ពួកអ្នកបញ្ជូនស្បៀង ពួកព្រះរាជបុត្ត អ្នកពុះពារ (លុកចូលក្នុងសង្គ្រាម) ពួកអ្នកស្ទុះចូលសម្រុកក្នុងសង្គ្រាម ពួក យោធាអ្នកអង់អាច ពួកសេនាអ្នកក្លៀវក្លា ពួកយោធាអ្នកពាក់គ្រឿងក្រោះ ពួកកូននៃជនទាសៈ (ជាទីស្រលាញ់របស់ចៅហ្វាយនាយ) ពួកអ្នកធ្វើនំ ពួកជាងអ្នកកោរកាត់ ពួកអ្នកផ្ងូតទឹក ពួកអ្នកធ្វើអាហារ ពួកជាងក្រងផ្កា ពួកជាងជ្រលក់ ពួកជាងតម្បាញ ពួកជាងត្បាញផែង ពួកជាងស្មូនឆ្នាំង ពួកអ្នកចេះលេខនព្វន្ត ពួកអ្នកចេះគិតដោយម្រាមដៃទទេ ពុំនោះសោត សិល្បៈសម្រាប់បង្កើតផល មានប្រមាណច្រើនឯណានីមួយដទៃទៀត ដែល មានបែបយ៉ាងនេះ បុគ្គលទាំងនោះ រមែងចិញ្ចឹមជីវិតអាស្រ័យនូវផលរបស់ សិល្បៈដែលឃើញច្បាស់ដោយខ្លួនឯងក្នុងបច្ចុប្បន្ន បុគ្គលទាំងនោះ រមែង ធ្វើខ្លួនឲ្យដល់នូវសេចក្តីសុខ ឲ្យពេញលេញ រមែងធ្វើមាតាបិតា ឲ្យដល់នូវ សេចក្តីសុខឲ្យពេញលេញ រមែងធ្វើបុត្រភរិយា ឲ្យដល់នូវសេចក្តីសុខ ឲ្យ ពេញលេញ រមែងធ្វើមិត្តអាមាត្យឲ្យដល់នូវសេចក្តីសុខ ឲ្យពេញលេញ រមែងញ៉ាំងទក្ខិណាទាន ដែលមានផលខ្ពស់ ជាទានគួរដល់នូវកិរិយាកើត ក្នុងស្ថានសួគ៌ ជាទានមានផលនាំមកនូវសេចក្តីសុខ ជាទានញ៉ាំងធម៌ទាំង ១០ ដ៏ប្រសើរ ឲ្យប្រព្រឹត្តទៅដោយល្អ ឲ្យតម្កល់នៅក្នុងសមណៈនិង ព្រាហ្មណ៍ទាំងឡាយ ដោយសិល្បៈនោះ បពិត្រលោកកស្សបដ៏ចម្រើន លោកអាចនឹងបញ្ញត្តនូវផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយ ខ្លួនឯង ក្នុងបច្ចុប្បន្ន ដូចយ៉ាងផលសិល្បៈនោះ បានដែរឬ បពិត្រព្រះអង្គ ដ៏ចម្រើន កាលដែលខ្ញុំព្រះអង្គសួរយ៉ាងនេះហើយ គ្រូឈ្មោះ បូរណកស្សប ឆ្លើយដូច្នេះនឹងខ្ញុំព្រះអង្គថា បពិត្រមហារាជ បុគ្គលធ្វើបាបដោយខ្លួនឯង ឬប្រើអ្នកដទៃ ឲ្យធ្វើ (កាត់នូវអវយវៈមានដៃជាដើម) របស់អ្នកដទៃដោយ ខ្លួនឯង ឬប្រើអ្នកដទៃឲ្យកាត់ បៀតបៀនគេដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យ បៀតបៀន ធ្វើអ្នកដទៃឲ្យសោកសៅដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យធ្វើឲ្យគេ សោកសៅ ធ្វើអ្នកដទៃឲ្យ លំបាកដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យធ្វើឲ្យគេ លំបាក អន្ទះអន្ទែងដោយខ្លួនឯង ឬធ្វើគេឲ្យអន្ទះអន្ទែង សម្លាប់សត្វដោយ ខ្លួនឯង ឬប្រើអ្នកដទៃឲ្យសម្លាប់ កាន់យកនូវទ្រព្យ ដែលគេមិនបានឲ្យកាត់ នូវទីត (នៃផ្ទះ) ប្លន់នូវពួកអ្នកស្រុក ប្លន់យកទ្រព្យតែផ្ទះ ១ ឈរចាំក្បែរផ្លូវ (ដើម្បីដណ្តើមយកទ្រព្យ) លួចប្រពន្ធនៃបុគ្គលដទៃ ពោលពាក្យកុហក ឈ្មោះថាមិនបានធ្វើបាបទេ មួយទៀត បើបុគ្គលណា ធ្វើនូវសត្វទាំងឡាយ លើផែនដីនេះ ឲ្យមានគំនរសាច់តែមួយ ឲ្យមានពំនូកនៃសាច់តែមួយ ដោយគ្រឿងចក្រមានខ្នងកង់ ដ៏មុតដូជាកាំបិតកោរ បាបដែលមានអំពើនោះ ជាហេតុមិនមាន (ដល់បុគ្គលអ្នកធ្វើនោះ) ទេ អំពើបាបក៏មិនឲ្យផល (ដល់ បុគ្គលនោះឡើយ) ទោះបីបុគ្គល ឆ្លងទៅកាន់ត្រើយ ខាងស្តាំនៃទន្លេគង្គា ហើយគប្បីសម្លាប់សត្វដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យសម្លាប់ កាត់ (នូវ អវយវៈមានដៃជាដើម) ដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យកាត់ បៀតបៀនគេ ដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យបៀតបៀន បាបដែលមាន អំពើនោះជាហេតុ មិនមាន (ដល់បុគ្គលអ្នកធ្វើនោះ) ទេ អំពើបាបក៏មិនឲ្យផល (ដល់បុគ្គល នោះឡើយ) ទោះបីបុគ្គលឆ្លង ទៅកាន់ត្រើយខាងឆ្វេងនៃទន្លេគង្គាហើយឲ្យ ទានដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យឲ្យ បូជាដោយខ្លួនឯង ឬប្រើអ្នកដទៃ ឲ្យបូជា បុណ្យដែលមានអំពើនោះ ជាហេតុមិនមាន (ដល់បុគ្គលអ្នកធ្វើ នោះ) ទេ អំពើបុណ្យមិនឲ្យផល (ដល់បុគ្គលនោះឡើយ) បុគ្គលធ្វើ កុសល ដោយឲ្យទាន ដោយទូន្មាននូវឥន្ទ្រិយ ដោយសង្រួមកាយវាចា ដោយពោល ពាក្យសច្ចៈ បុណ្យដែលមានអំពើនោះ ជាហេតុមិនមាន (ដល់បុគ្គលអ្នក ធ្វើនោះ) ទេ អំពើបុណ្យមិនឲ្យផល (ដល់បុគ្គលនោះឡើយ) បពិត្រព្រះអង្គ ដ៏ចម្រើន គ្រូឈ្មោះបូរណកស្សប កាលដែលខ្ញុំព្រះអង្គ សួររកផល សមណប្បដិបត្តិ ដែលឃើញច្បាស់ ដោយខ្លួនឯង ដោយប្រការដូច្នេះហើយ ក៏បែរជាដោះស្រាយ ដោយអកិរិយវាទ (ពោលឃាត់អំពើបុណ្យបាប) បពិត្រ ព្រះអង្គដ៏ចម្រើន ប្រៀបដូចបុគ្គលដែលគេសួរពីដើមស្វាយ បែរជាប្រាប់នូវ ដើមខ្នុរសម្លវិញ ឬគេសួរពីដើមខ្នុរសម្ល បែរជាប្រាប់នូវដើមស្វាយវិញ បពិត្រ ព្រះអង្គដ៏ចម្រើន គ្រូឈ្មោះបូរណកស្សប កាលខ្ញុំព្រះអង្គសួររកផលនៃ សមណប្បដិបត្តិដែលឃើញច្បាស់ដោយខ្លួនឯង បែរជាដោះស្រាយ ដោយ អកិរិយវាទទៅវិញ ក៏ដូច្នោះដែរ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមាន សេចក្តីរិះគិត ដូច្នេះថា បុគ្គលប្រហែល ដូចជាអញ មិនសមបើទៅ រាប់អាន សមណៈឬព្រាហ្មណ៍ អ្នកនៅអាស្រ័យក្នុងដែន ដែលជាបុគ្គលគួរបៀតបៀន សោះ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមិនបានត្រេកអរ មិនបានឃាត់ ហាម នូវភាសិតរបស់គ្រូឈ្មោះបូរណកស្សបឡើយ លុះខ្ញុំព្រះអង្គមិនបាន ត្រេកអរ មិនបានឃាត់ហាម មានសេចក្តីតូចចិត្ត តែមិនបានបញ្ចេញវាចា សំដែងនូវ សេចក្តីតូចចិត្ត មិនបានកាន់តាម មិនបានយកចិត្តទុកដាក់នឹង វាចានោះទេ ហើយក៏ក្រោកចាកអាសនៈចៀសចេញទៅ ។</p>
<p> [៩៥] បពិត្រព្រះអង្គដ៏ចម្រើន ក្នុងក្រុងរាជគ្រឹះនេះ សម័យមួយ ខ្ញុំ ព្រះអង្គចូលទៅ រកគ្រូឈ្មោះមក្ខលិគោសាល លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល ជាមួយនឹងគ្រូឈ្មោះមក្ខលិ-គោសាល លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭក ល្មមឲ្យ កើតសេចក្តីស្និទ្ធស្នាលហើយ ក៏បានអង្គុយក្នុងទីសមគួរ បពិត្រព្រះអង្គ ដ៏ចម្រើន លុះខ្ញុំព្រះអង្គអង្គុយក្នុងទីសមគួរហើយ ក៏ផ្តើមពាក្យសួរដូច្នេះ ទៅ នឹងគ្រូឈ្មោះមក្ខលិគោសាលថា បពិត្រលោកគោសាលដ៏ចម្រើន ដូចជា សិល្បៈ សម្រាប់បង្កើតផលមានប្រមាណច្រើនទាំងនេះ ។បេ។ បពិត្រ លោកគោសាលដ៏ចម្រើន លោកអាចនឹងបញ្ញត្តនូវផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ ដោយខ្លួនឯងក្នុងបច្ចុប្បន្ន ដូចយ៉ាងផលសិល្បៈនោះ បានដែរឬ បពិត្រព្រះអង្គដ៏ចម្រើន កាលដែលខ្ញុំព្រះអង្គ សួរយ៉ាងនេះហើយ គ្រូឈ្មោះមក្ខលិគោសាល បានពោលពាក្យដូច្នេះ មកនឹងខ្ញុំព្រះអង្គថា បពិត្រមហារាជ ហេតុបច្ច័យនាំឲ្យសៅហ្មង ដល់សត្វទាំងឡាយមិនមានទេ សត្វ ទាំងឡាយរមែងសៅហ្មងដោយឥតហេតុ ឥតបច្ច័យ ហេតុបច្ច័យនាំឲ្យ បរិសុទ្ធ ដល់សត្វទាំងឡាយមិនមានឡើយ សត្វទាំងឡាយ រមែងបរិសុទ្ធ ដោយឥតហេតុ ឥតបច្ច័យ អំពើរបស់ខ្លួនក៏មិនមាន អំពើរបស់អ្នកដទៃ ក៏មិនមាន អំពើរបស់បុរសក៏មិនមាន កម្លាំងក៏មិនមាន ព្យាយាមក៏មិន មាន កម្លាំងរបស់បុរសក៏មិនមាន សេចក្តីសង្វាតរបស់បុរសក៏មិនមាន សត្វទាំងអស់ (មានសត្វឱដ្ឋ គោ លា ជាដើម) បាណៈទាំងអស់ ភូតទាំង អស់ (មានសត្វកើតក្នុងស្រោមស៊ុតជាដើម) ជីវៈគឺធញ្ញជាតិទាំងអស់ ឥត មានអំណាច ឥតមានកម្លាំង ឥតមានព្យាយាម (ក្នុងការធ្វើឲ្យសៅហ្មង ឬ បរិសុទ្ធ) មានសេចក្តីប្រែប្រួលដោយនិយតិនិងសង្គតិ និងសភាវៈ តាំងនៅ ក្នុងអភិជាតិទាំង ៦ ហើយ រមែងទទួលសុខនិងទុក្ខ បពិត្រមហារាជ ឯ កំណើតដែលជាប្រធាន មានចំនួន ១ លាន ៤ សែន ៦ ពាន់ ៦ រយ ទាំង នេះក្តី កម្មទាំង ៥០០ រយក្តី កម្មទាំងប្រាំក្តី កម្មទាំង ៣ ក្តី កម្មគឺ កាយកម្មនិងវចីកម្មក្តី កម្មពាក់កណ្តាល គឺមនោកម្មក្តី បដិបទាទាំង ៦២ ក្តី
អន្តរកប្បទាំង ៦២ ក្តី អភិជាតិ ទាំង ៦ បុរិសភូមិទាំង ៨ ពួកអាជីវកៈ ទាំង ១៤៩ ពួកបរិព្វាជកទាំង ១៤៩ លំនៅនៃនាគទាំង ១៤៩ ឥត្ទ្រិយទាំង ១២០ នរកទាំង ១៣០ ធាតុដែលប្រកបដោយធុលី (មានខ្នងដៃខ្នងជើង ជាដើម) ទាំង ៣៦ ពួក គភ៌នៃសត្វដែលមានសញ្ញាទាំង ៧ ពួកគភ៌ (នៃធញ្ញជាតិ) ដែលគ្មានសញ្ញាទាំង ៧ ពួកគភ៌នៃជាតិ ដែលដុះអំពីថ្នាំង (មានអំពៅជាដើម) ទាំង ៧ ពួកទេវតាទាំង ៧ ពួកមនុស្សទាំង ៧ ពួកបិសាចទាំង ៧ ស្រះទាំង ៧ រអាងភ្នំទាំង ៧ រអាងភ្នំទាំង ៧០០ ជ្រោះធំទាំង ៧ ជ្រោះតូចទាំង ៧០០ សុបិនធំទាំង ៧ សុបិនតូចទាំង ៧០០ ជនពាលក្តី ជនជាបណ្ឌិតក្តី អន្ទោលទៅ ត្រាច់រង្គាត់ទៅ (ក្នុតវដ្តសំសារ) អស់កាលចំនួន ៨ លានចុល្លមហាកប្ប ហើយនឹងធ្វើនូវទីបំផុតនៃទុក្ខបាន បុគ្គលកំណត់ទុកថា អាត្មាអញនឹងញ៉ាំងកម្ម ដែលមិនទាន់ចាស់ឲ្យចាស់ ផង អាត្មាអញបានពាល់ត្រូវរឿយៗ នូវកម្មដែលចាស់ស្រាប់ហើយៗ ធ្វើឲ្យ អស់ទៅផង ដោយសីលនេះក្តី ដោយវត្តនេះក្តី ដោយតបៈនេះក្តី ដោយ ព្រហ្មចរិយៈនេះក្តី ក្នុងកប្បទាំងឡាយនោះ មិនមានឡើយ សេចក្តីសុខទុក្ខ ដែលធ្វើឲ្យមានទីបំផុត ដូចគេវាល់របស់ (ឲ្យអស់ទៅ) ដោយទោណៈ មិន មានក្នុងសំសារវដ្ត ដោយប្រការ យ៉ាងនេះឡើយ សេចក្តីសាបសូន្យ (នៃ សំសាររបស់ជនជាបណ្ឌិត) និងសេចក្តីចម្រើន (នៃសំសាររបស់ជនពាល) មិនមានឡើយ សេចក្តីលូតលាស់ឡើងនិងសេចក្តីរេចរិល មិនមានឡើយ ប្រៀបដូចរមូរនៃអម្បោះ ដែលគេបោះចោលទៅ រសាយអស់ (ត្រឹមតែ កំណត់អម្បោះប៉ុណ្ណោះ) យ៉ាងណាមិញ ជនពាលក្តី ជនជាបណ្ឌិតក្តី ដែលអន្ទោលទៅ ត្រាច់រង្គាត់ទៅ (ក្នុងសំសារ) (អស់កំណត់នេះហើយ) នឹងធ្វើនូវទីបំផុតនៃទុក្ខបានដូច្នេះឯង បពិត្រព្រះអង្គដ៏ចម្រើន គ្រូឈ្មោះ មក្ខលិគោសាល កាលខ្ញុំព្រះអង្គសួររកផលនៃ សមណប្បដិបត្តិដែលឃើញ ច្បាស់ដោយខ្លួនឯង ដោយប្រការដូច្នេះហើយ ក៏បែរជាដោះស្រាយនូវ សេចក្តីបរិសុទ្ធនៃសំសារទៅវិញ បពិត្រព្រះអង្គដ៏ចម្រើន ប្រៀបដូចបុគ្គល ដែលគេសួរពីដើមស្វាយ ក៏បែរជាប្រាប់នូវដើមខ្នុរសម្លវិញ ឬគេសួរពីដើមខ្នុរ សម្ល បែរជាប្រាប់នូវដើមស្វាយវិញ បពិត្រព្រះអង្គដ៏ចម្រើន គ្រូឈ្មោះ មក្ខលិគោសាល កាលដែលខ្ញុំព្រះអង្គសួររកផលនៃសមណប្បដិបត្តិ ដែល ឃើញច្បាស់ដោយខ្លួនឯង ហើយបែរជាដោះស្រាយ នូវសេចក្តីបរិសុទ្ធិនៃ សំសារទៅវិញ ដូច្នោះឯង បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានសេចក្តី រិះគិត ដូច្នេះថា បុគ្គលប្រហែលអញ មិនសមបើទៅរាប់ អានសមណៈឬ ព្រាហ្មណ៍ អ្នកនៅអាស្រ័យក្នុងដែន ដែលជាបុគ្គលគួរបៀតបៀនសោះ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមិនបានត្រេកអរ មិនបានឃាត់ហាមនូវ ភាសិតរបស់គ្រូឈ្មោះមក្ខលិគោសាលឡើយ លុះខ្ញុំព្រះអង្គមិនបានត្រេកអរ មិនបានឃាត់ហាម ក៏មានសេចក្តីតូចចិត្ត តែមិនបានបញ្ចេញវាចា សំដែង នូវសេចក្តីតូចចិត្ត មិនបានកាន់តាម មិនបានយកចិត្តទុកដាក់នឹងវាចានោះ ទេ ហើយក៏ក្រោកចាកអាសនៈចៀសចេញទៅ ។</p>
<p>[៩៦] បពិត្រព្រះអង្គដ៏ចម្រើន ក្នុងក្រុងរាជគ្រឹះនេះ សម័យមួយ ខ្ញុំ ព្រះអង្គចូលទៅ រកគ្រូឈ្មោះអជិតកេសកម្ពល លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាលជាមួយនឹងគ្រូឈ្មោះ អជិតកេស-កម្ពល លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭក ល្មមឲ្យកើត សេចក្តីស្និទ្ធស្នាលហើយ ក៏បានអង្គុយក្នុងទីសមគួរ បពិត្រព្រះអង្គដ៏ចម្រើន លុះខ្ញុំព្រះអង្គអង្គុយក្នុងទីសមគួរហើយ ក៏ផ្តើមពាក្យសួរដូច្នេះ ទៅនឹងគ្រូ ឈ្មោះអជិតកេសកម្ពលថា បពិត្រលោកអជិតដ៏ចម្រើន ដូចជាសិល្បៈ សម្រាប់បង្កើតផលមានប្រមាណច្រើនទាំងនេះ ។ បេ ។ បពិត្រលោកអជិត ដ៏ចម្រើន លោកម្ចាស់អាចនឹងបញ្ញត្តនូវផលនៃសមណប្បដិបត្តិ ដែលឃើញ ច្បាស់ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ដូចយ៉ាងផលសិល្បៈនោះបានដែរឬ បពិត្រព្រះអង្គដ៏ចម្រើន កាលដែលខ្ញុំព្រះអង្គសួរយ៉ាងនេះហើយ គ្រូឈ្មោះ អជិតកេសកម្ពល ក៏បានពោលពាក្យដូច្នេះ នឹងខ្ញុំព្រះអង្គថា បពិត្រមហារាជ ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំ មិនមានផល ការបូជា តូចមិនមានផល ផលនិងវិបាកនៃកម្ម ដែលបុគ្គលធ្វើល្អនិងធ្វើ អាក្រក់ មិនមានឡើយ លោកនេះមិនមាន លោកខាងមុខ មិនមាន ប្រតិបត្តិ ខុស ឬត្រូវក្នុងមាតា មិនមានផល (បុណ្យបាប) ការប្រតិបត្តិខុសឬ ត្រូវបិតា មិនមានផល (បុណ្យបាប) សត្វឱបបាតិកៈកំណើតមិនមាន សមណៈនិង ព្រាហ្មណ៍ទាំងឡាយណា ដែលមានសេចក្តីព្រមព្រៀងគ្នា ប្រតិបត្តិដោយ ប្រពៃ ធ្វើឲ្យជាក់ច្បាស់ ព្រោះត្រាស់ដឹងដោយខ្លួនឯង ហើយសំដែងនូវ លោកនេះនិងលោកខាងមុខ ក៏មិនមានក្នុងលោកឡើយ បុរសនេះប្រកប ដោយមហាភូតរូប ៤ លុះទទួលមរណកាលក្នុងវេលាណា បឋវីធាតុខាង ក្នុង ក៏ទៅជាបឋវីធាតុខាងក្រៅ អបោធាតុខាងក្នុង ក៏ទៅជាអាបោធាតុខាង ក្រៅ តេជោធាតុខាងក្រៅ ក៏ទៅជាតេជោធាតុខាងក្រៅ វាយោធាតុខាងក្នុង ក៏ទៅជាវាយោធាតុខាងក្រៅ ឥន្ទ្រិយ (ទាំង៦) ក៏រសាត់អណ្តែតទៅកាន់ អាកាស ពួកបុរស (ទាំង៤នាក់) មានគ្រែជាគម្រប់ ៥ សែងយកបុរសដែល ស្លាប់ទៅនោះ ស្នាមជើង គឺគុណនិងទោស ក៏ប្រាកដនៅកំណត់ត្រឹម ឈាបនដ្ឋានប៉ុណ្ណោះ សល់នៅតែឆ្អឹង មានសម្បុរ (ប្រផេះ) ដូចស្លាបនៃសត្វ ព្រាប ឯគ្រឿងសក្ការបូជា មានផែះជាទីបំផុត ទាននេះពួកមនុស្សពាល កម្លៅបានបញ្ញត្ត ទុកមកហើយ ជនទាំងឡាយណា ពោលពាក្យថា អំពើ មានទានជាដើមមានផល ពាក្យរបស់ជនទាំងនោះ ជាពាក្យកុហកទេ ជន ពាលក្តី ជនជាបណ្ឌិតក្តី លុះបែកធ្លាយរាងកាយទៅ រមែងដាច់សូន្យបាត់ទៅ មិនកើតទៀត ខាងមុខអំពីសេចក្តីស្លាប់ឡើយ បពិត្រព្រះអង្គដ៏ចម្រើន គ្រូ ឈ្មោះអជិតកេសកម្ពល កាលខ្ញុំព្រះអង្គសួររក ផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដោយប្រការដូច្នេះហើយ ក៏បែរជាដោះ ស្រាយដោយឧច្ឆេទវាទ (ពោលថាសត្វស្លាប់ទៅសូន្យឥតមានកើតទៀត) ទៅវិញ បពិត្រព្រះអង្គដ៏ចម្រើន ប្រៀបដូចបុគ្គលដែលគេសួរពីដើមស្វាយ ក៏បែរជាប្រាប់ នូវដើមខ្នុរសម្លវិញ ឬគេសួរពីដើមខ្នុរសម្ល ក៏បែរជាប្រាប់នូវ ដើមស្វាយវិញ បពិត្រព្រះអង្គដ៏ចម្រើន គ្រូឈ្មោះអជិតកេសកម្ពល កាល ដែលខ្ញុំព្រះអង្គសួររកផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួន ឯង ដោយប្រការដូច្នេះហើយ ក៏បែរជាដោះស្រាយ ដោយឧច្ឆេទវាទទៅវិញ ដូច្នោះឯង បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានសេចក្តីរិះគិត យ៉ាងនេះថា បុគ្គលប្រហែលអញ មិនសមបើទៅរាប់អានសមណៈឬព្រាហ្មណ៍ អ្នកនៅ អាស្រ័យក្នុងដែន ដែលជាបុគ្គលគួរបៀតបៀនសោះ បពិត្រព្រះអង្គដ៏ ចម្រើន ខ្ញុំព្រះអង្គមិនបានត្រេកអរ មិនបានឃាត់ហាមនូវភាសិតរបស់គ្រូ ឈ្មោះ អជិតកេសកម្ពលឡើយ លុះខ្ញុំព្រះអង្គមិនបានត្រេកអរ មិនបាន ឃាត់ហាម ក៏មានសេចក្តីតូចចិត្ត តែមិនបានបញ្ចេញវាចា សំដែងនូវសេចក្តី តូចចិត្ត មិនបានកាន់តាម មិនបានយកចិត្តទុកដាក់នឹងវាចានោះទេ ហើយ ក៏ក្រោកចាកអាសនៈ ចៀសចេញទៅ ។</p>
<p>[៩៧] បពិត្រព្រះអង្គដ៏ចម្រើន ក្នុងក្រុងរាជគ្រឹះនេះ សម័យមួយ ខ្ញុំ ព្រះអង្គចូលទៅ រកគ្រូឈ្មោះបកុធកច្ចាយនៈ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល ជាមួយនឹងគ្រូឈ្មោះបកុធ-កច្ចាយនៈ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭក ល្មមឲ្យ កើតសេចក្តីស្និទ្ធស្នាលហើយ ក៏បានអង្គុយក្នុងទីសមគួរ បពិត្រព្រះអង្គដ៏ ចម្រើន លុះខ្ញុំព្រះអង្គអង្គុយក្នុងទីសមគួរហើយ ក៏ផ្តើមពាក្យសួរដូច្នេះ ទៅ នឹងគ្រូឈ្មោះបកុធកច្ចាយនៈថា បពិត្រលោកកច្ចាយនៈដ៏ចម្រើន ដូចជា សិល្បៈ សម្រាប់បង្កើតផលមានប្រមាណច្រើនទាំងនេះ ។ បេ ។ បពិត្រ លោកកច្ចាយនៈដ៏ចម្រើន លោកអាចនឹងបញ្ញត្តនូវផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ ដោយខ្លួនឯងក្នុងបច្ចុប្បន្ន ដូចយ៉ាងផលសិល្បៈនោះបាន ដែរឬ បពិត្រព្រះអង្គដ៏ចម្រើន កាលដែលខ្ញុំព្រះអង្គ សួរយ៉ាងនេះហើយ គ្រូឈ្មោះបកុធកច្ចាយនៈ ក៏បានឆ្លើយពាក្យដូច្នេះ មកនឹងខ្ញុំព្រះអង្គថា បពិត្រមហារាជ កាយ គឺពួកទាំង ៧ នេះ គ្មាននរណាធ្វើកើត គ្មានវិធីធ្វើកើត គ្មាន នរណានិម្មិតដោយឫទ្ធិបាន គ្មាននរណាសាងកើត ជាសភាវៈអា (គ្មាន ពូជតទៅទៀត) តាំងនៅដូចជាកំពូលភ្នំ ឋិតនៅមាំដូចជាសសរគោល កាយ ទាំងនោះមិនញាប់ញ័រ មិនប្រែប្រួល មិនបៀតបៀននូវគ្នានឹងគ្នា មិនអាចធ្វើ គ្នានឹងគ្នាឲ្យបានសុខ ឬឲ្យបានទុក្ខ ឬទាំងសុខទាំងទុក្ខទេ ឯកាយ គឺពួកទាំង ៧ ដូចម្តេចខ្លះ គឺពួកធាតុដី ១ ពួកធាតុទឹក ១ ពួកធាតុភ្លើង ១ ពួកធាតុខ្យល់ ១ សេចក្តីសុខ ១ សេចក្តីទុក្ខ ១ ជីវិត ១ ជាគម្រប់ ៧ កាយ គឺពួកទាំង ៧ នេះ គ្មាននរណាធ្វើកើត គ្មានវិធីធ្វើកើត គ្មាននរណានិម្មិតដោយ ឫទ្ធិបាន គ្មាននរណាសាងកើត ជាសភាវៈអា តាំងនៅដូចជាកំពូលភ្នំ ឋិតនៅមាំដូច ជា សសរគោល កាយទាំងនោះមិនញាប់ញ័រ មិនប្រែប្រួល មិនបៀតបៀន នូវគ្នានឹងគ្នា មិនអាចធ្វើគ្នានឹងគ្នាឲ្យបានសុខ ឬឲ្យបានទុក្ខ ឬទាំងសុខទាំង ទុក្ខទេ បុគ្គលសម្លាប់ ដោយខ្លួនឯងក្តី ប្រើគេឲ្យសម្លាប់ក្តី ស្តាប់ខ្លួនឯងក្តី ញ៉ាំងគេឲ្យស្តាប់ក្តី ដឹងច្បាស់ ខ្លួនឯងក្តី ញ៉ាំងអ្នកដទៃឲ្យដឹងច្បាស់ក្តី មិន មានក្នុងកាយទាំងនោះឡើយ ទុកជាបុគ្គលនោះកាត់សីសៈ ដោយសស្ត្រា ដ៏មុត ក៏ឈ្មោះថា គ្មានអ្នកណាផ្តាច់ផ្តិល អ្នកណាចាកជីវិតបាន ឯសាស្ត្រា គ្រាន់តែចូលទៅតាមចន្លោះនៃកាយទាំង ៧ ប៉ុណ្ណោះឯង បពិត្រព្រះអង្គដ៏ ចម្រើន គ្រូឈ្មោះបកុធកច្ចាយនៈ កាលខ្ញុំព្រះអង្គសួររកផលនៃសមណ-ប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដោយប្រការដូច្នេះហើយ ក៏បែរ ជាដោះស្រាយ ដោយរឿងដទៃផ្សេងទៅវិញ បពិត្រព្រះអង្គដ៏ចម្រើន ប្រៀប ដូចបុគ្គលដែលគេសួរពីដើមស្វាយ ក៏បែរជាប្រាប់នូវដើមខ្នុរសម្លវិញ ឬគេ សួរពីដើមខ្នុរសម្ល ក៏បែរជាប្រាប់នូវដើមស្វាយវិញ បពិត្រព្រះអង្គដ៏ចម្រើន គ្រូឈ្មោះបុកុធកច្ចាយនៈ កាលដែលខ្ញុំព្រះអង្គសួររក ផលនៃសមណ-ប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯងហើយ ក៏បែរជាដោះស្រាយ ដោយ រឿងដទៃផ្សេងទៅវិញ ដូច្នោះឯង បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមាន សេចក្តី រិះគិតយ៉ាងនេះថា បុគ្គលប្រហែលអញ មិនសមបើទៅរាប់អាន សមណៈឬព្រាហ្មណ៍ អ្នកនៅអាស្រ័យក្នុងដែន ដែលជាបុគ្គលគួរបៀតបៀន សោះ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមិនបានត្រេកអរ មិនបានឃាត់ ហាមនូវភាសិត របស់គ្រូឈ្មោះបកុធកច្ចាយនៈឡើយ លុះខ្ញុំព្រះអង្គមិន បានត្រេកអរ មិនបានឃាត់ហាម ក៏មានសេចក្តីតូចចិត្តដែរ តែមិនបាន បញ្ចេញវាចាសំដែងនូវសេចក្តីតូចចិត្ត មិនបានកាន់តាម មិនបានយកចិត្ត ទុកដាក់នឹងវាចានោះទេ ហើយក៏ក្រោកចាកអាសនៈ ចៀសចេញទៅ ។</p>
<p>[៩៨] បពិត្រព្រះអង្គដ៏ចម្រើន ក្នុងក្រុងរាជគ្រឹះនេះ សម័យមួយ ខ្ញុំព្រះអង្គចូលទៅ រកគ្រូឈ្មោះនិគណ្ឋនាដបុត្ត លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់សំណេះ សំណាលជាមួយនឹងគ្រូឈ្មោះនិគណ្ឋនាដ-បុត្ត លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭក ល្មមឲ្យកើត សេចក្តីស្និទ្ធស្នាលហើយ ក៏បានអង្គុយក្នុងទីសមគួរ បពិត្រព្រះអង្គដ៏ចម្រើន លុះខ្ញុំព្រះអង្គអង្គុយក្នុងទីសមគួរហើយ បានផ្តើមពាក្យសួរដូច្នេះ នឹងគ្រូ ឈ្មោះនិគណ្ឋនាដបុត្តថា បពិត្រលោកអគ្គិវេស្សនៈដ៏ចម្រើន ដូចជាសិល្បៈ សម្រាប់បង្កើត ផលមានប្រមាណច្រើនទាំងនេះ ។ បេ ។ បពិត្រលោក អគ្គិវេស្សនៈដ៏ចម្រើន លោកម្ចាស់អាចនឹងបញ្ញត្តនូវផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ ដោយខ្លួនឯងក្នុងបច្ចុប្បន្ន ដូចយ៉ាងផលសិល្បៈនោះបាន ដែរឬ បពិត្រព្រះអង្គដ៏ចម្រើន កាលដែលខ្ញុំព្រះអង្គសួរយ៉ាងនេះហើយ គ្រូ ឈ្មោះនិគណ្ឋនាដបុត្ត ឆ្លើយពាក្យដូច្នេះ មកនឹងខ្ញុំព្រះអង្គថា បពិត្រមហារាជ ក្នុងលោកនេះនិគ្រណ្ឋបានសង្រួមដោយការសង្រួម មាន ៤ ចំណែក បពិត្រមហារាជ និគ្រណ្ឋដែលបានសង្រួមដោយការសង្រួម មាន ៤ ចំណែក (នោះ) តើដូចម្តេចខ្លះ បពិត្រមហារាជ និគ្រណ្ឋក្នុងលោកនេះ ឃាត់ហាមទឹកទាំងពួង ១ ប្រកបដោយទឹកទាំងពួង ១ កម្ចាត់បាប ដោយទឹកទាំងពួង ១ ប្រោះព្រំដោយទឹកទាំងពួង ១ បពិត្រមហារាជ និគ្រណ្ឋបានសង្រួម ដោយការសង្រួមមាន ៤ ចំណែកយ៉ាងនេះឯង បពិត្រ មហារាជ កាលណានិគ្រណ្ឋបានសង្រួម ដោយការសង្រួម ៤ ចំណែកយ៉ាង នេះ បពិត្រមហារាជ និគ្រណ្ឋនេះ គេហៅថា អ្នកមានខ្លួនដល់នូវទីបំផុតផង មានខ្លួនសង្រួម ហើយផង មានខ្លួននៅដោយល្អផង បពិត្រព្រះអង្គដ៏ចម្រើន ឯគ្រូឈ្មោះនិគណ្ឋនាដបុត្ត កាលខ្ញុំព្រះអង្គសួររកផល នៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដោយប្រការដូច្នេះហើយ ក៏បែរជាដោះ ស្រាយទៅរក ការសង្រួមមាន ៤ ចំណែកទៅវិញ បពិត្រព្រះអង្គដ៏ចម្រើន ប្រៀបដូចបុគ្គលដែលគេសួរ ពីដើមស្វាយ ក៏បែរជាប្រាប់នូវដើម ខ្នុរសម្លវិញ ឬគេសួរពីដើមខ្នុរសម្ល ក៏បែរជាប្រាប់នូវដើមស្វាយវិញ បពិត្រព្រះអង្គដ៏ ចម្រើន គ្រូឈ្មោះនិគណ្ឋនាដបុត្ត កាលដែលខ្ញុំព្រះអង្គ សួររកផលនៃ សមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ក៏បែរជាដោះស្រាយ ទៅរកការសង្រួមមាន ៤ ចំណែកទៅវិញ ដូច្នោះឯង បពិត្រព្រះអង្គដ៏ ចម្រើន ខ្ញុំព្រះអង្គមានសេចក្តីរិះគិតដូច្នេះថា បុគ្គលប្រហែលអញ មិនសម បើទៅរាប់អានសមណៈ ឬព្រាហ្មណ៍ អ្នកនៅអាស្រ័យក្នុងដែន ដែលជា បុគ្គលគួរបៀតបៀនសោះ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមិនបាន ត្រេកអរ មិនបានឃាត់ហាមនូវភាសិតរបស់គ្រូឈ្មោះ និគណ្ឋនាដបុត្តឡើយ លុះខ្ញុំព្រះអង្គមិន បានត្រេកអរ មិនបានឃាត់ហាម ក៏មានសេចក្តីតូចចិត្តដែរ តែមិនបានបញ្ចេញវាចា សំដែងនូវសេចក្តីតូចចិត្ត មិនបានកាន់តាម មិន បានយកចិត្តទុកដាក់នឹងវាចានោះទេ ហើយក៏ក្រោកចាកអាសនៈ ចៀស ចេញទៅ ។</p>
<p>[៩៩] បពិត្រព្រះអង្គដ៏ចម្រើន ក្នុងក្រុងរាជគ្រឹះនេះ សម័យមួយ ខ្ញុំ ព្រះអង្គចូលទៅ រកគ្រូឈ្មោះសញ្ជយវេលដ្ឋបុត្ត លុះចូលទៅដល់ហើយក៏ ពោលពាក្យរាក់ទាក់ សំណេះសំណាល ជាមួយនឹងគ្រូឈ្មោះសញ្ជយ-វេលដ្ឋបុត្ត លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭក ល្មមឲ្យ កើតសេចក្តីស្និទ្ធស្នាលហើយ ក៏បានអង្គុយក្នុងទីសមគួរ បពិត្រព្រះអង្គ ដ៏ចម្រើន លុះខ្ញុំព្រះអង្គអង្គុយក្នុងទីសមគួរហើយ បានផ្តើមពាក្យសួរដូច្នេះ ទៅនឹងគ្រូឈ្មោះសញ្ជយវេលដ្ឋបុត្តថា បពិត្រលោកសញ្ជ័យដ៏ចម្រើន ដូច ជាសិល្បៈ សម្រាប់បង្កើតផលមានប្រមាណច្រើនទាំងនេះ ។ បេ ។ បពិត្រ លោកសញ្ជ័យដ៏ចម្រើន លោកអាចនឹងបញ្ញត្តផលនៃសមណប្បដិបត្តិ ដែល ឃើញច្បាស់ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ដូចយ៉ាងផលសិល្បៈនោះបានដែរ ឬ បពិត្រព្រះអង្គដ៏ចម្រើន កាលបើខ្ញុំព្រះអង្គ សួរយ៉ាងនេះហើយ គ្រូឈ្មោះ សញ្ជយវេលដ្ឋបុត្ត ឆ្លើយពាក្យដូច្នេះមកនឹងខ្ញុំព្រះអង្គថា បើមហារាជសួរ អាត្មាថា លោកខាងមុខមានដែរឬ បើសេចក្តីយល់ឃើញរបស់អាត្មា ថា លោកខាងមុខមាន អាត្មាគប្បីដោះស្រាយនូវហេតុនោះ ដល់ព្រះអង្គថា លោកខាងមុខមាន ឯសេចក្តីយល់ឃើញរបស់អាត្មាថា យ៉ាងនេះក៏មិន មែន សេចក្តីយល់ឃើញ របស់អាត្មាថា យ៉ាងនោះក៏មិនមែន សេចក្តី យល់ឃើញរបស់ អាត្មាថាយ៉ាងដទៃក៏ មិនមែន សេចក្តីយល់ឃើញរបស់ អាត្មាថាមិនមែនក៏ទេ សេចក្តីយល់ឃើញរបស់ អាត្មាថា មិនមែនទេ ក៏មិន មែនដែរ (សេចក្តីយល់ឃើញរបស់អាត្មាថា) លោកខាងមុខមិនមាន លោកខាងមុខមានខ្លះ មិនមានខ្លះ លោកខាងមុខមានក៏មិនមែន មិនមាន ក៏មិនមែន ពួកសត្វជាឱបបាតិកៈមាន ពួកសត្វជាឱបបាតិកៈមិនមាន ពួក សត្វជា ឱបបាតិកៈមានខ្លះមិនមានខ្លះ ពួកសត្វជាឱបបាតិកៈមានក៏មិនមែន មិនមានក៏មិនមែន បើមហារាជសួរអាត្មាថា ផលវិបាកនៃកម្ម ដែលបុគ្គលធ្វើ ល្អនិងធ្វើអាក្រក់ មានដែរឬ បើសេចក្តីយល់ឃើញរបស់អាត្មាថា ផលវិបាក នៃកម្ម ដែលបុគ្គលធ្វើល្អ និងធ្វើអាក្រក់មាន អាត្មាគប្បីដោះស្រាយនូវ ហេតុ នោះ ដល់ព្រះអង្គថា ផលវិបាកនៃកម្ម ដែលបុគ្គលធ្វើល្អនិងធ្វើអាក្រក់មាន ផលវិបាកនៃកម្ម ដែលបុគ្គលធ្វើល្អនិងធ្វើអាក្រក់មិនមាន ផលវិបាកនៃកម្ម ដែលបុគ្គលធ្វើល្អនិងធ្វើអាក្រក់ មានខ្លះមិនមានខ្លះ ផលវិបាកនៃកម្ម ដែល បុគ្គលធ្វើល្អនិងធ្វើអាក្រក់ មានក៏មិនមែន មិនមានក៏មិនមែន បើមហារាជ សួរអាត្មាថា ខាងមុខអំពីសេចក្តីស្លាប់ សត្វកើតទៀត ខាងមុខអំពីសេចក្តី ស្លាប់ សត្វមិនកើតទៀត ខាងមុខអំពីសេចក្តីស្លាប់ សត្វកើតទៀតខ្លះ មិន កើតទៀតខ្លះ ខាងមុខអំពីសេចក្តីស្លាប់ សត្វកើតទៀតក៏មិនមែន មិនកើត ទៀត ក៏មិនមែនដូច្នេះឬ បើសេចក្តីយល់ឃើញរបស់អាត្មាថា ខាងមុខអំពី សេចក្តីស្លាប់ សត្វកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន អាត្មាគប្បី ដោះស្រាយនូវហេតុនោះ ដល់ព្រះអង្គថា ខាងមុខអំពីសេចក្តីស្លាប់ សត្វ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន សេចក្តីយល់ឃើញរបស់ អាត្មាថាយ៉ាងនេះ ក៏មិនមែន សេចក្តីយល់ឃើញរបស់ អាត្មាថាយ៉ាងនោះ ក៏មិនមែន សេចក្តីយល់ឃើញរបស់អាត្មាថាយ៉ាងដទៃក៏មិនមែន សេចក្តី យល់ឃើញរបស់អាត្មាថា មិនមែនក៏ទេ សេចក្តីយល់ឃើញរបស់អាត្មាថា មិនមែនទេ ក៏មិនមែនដែរ បពិត្រព្រះអង្គដ៏ចម្រើនគ្រូឈ្មោះសញ្ជយវេលដ្ឋបុត្ត កាលបើ ខ្ញុំព្រះអង្គសួររកផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ ដោយខ្លួនឯង ដោយប្រការដូច្នេះហើយ ក៏បែរជាដោះស្រាយ បន្លែបន្លប់ ទៅវិញ បពិត្រព្រះអង្គដ៏ចម្រើន ប្រៀបដូចបុគ្គលដែលគេសួរពីដើមស្វាយ បែរជាប្រាប់នូវដើមខ្នុរសម្លវិញ ឬគេសួរពីដើមខ្នុរសម្ល បែរជាប្រាប់នូវដើម ស្វាយវិញ បពិត្រព្រះអង្គដ៏ចម្រើន គ្រូឈ្មោះសញ្ជយវេលដ្ឋបុត្ត កាលដែល ខ្ញុំព្រះអង្គសួររកផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ក៏បែរជាដោះស្រាយបន្លែបន្លប់ទៅវិញ ដូច្នោះឯង បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមាន សេចក្តីត្រិះរិះដូច្នេះថា គ្រូឈ្មោះ សញ្ជយវេលដ្ឋបុត្តនេះឯង ល្ងង់ជ្រុល វង្វេងជ្រុល ជាងសមណៈនិងព្រាហ្មណ៍ទាំងឡាយ ពួកនេះ កាលបើអញសួរត្រង់ផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួន ឯងហើយ មិនសមបើទៅដោះស្រាយបន្លែបន្លប់សោះ បពិត្រព្រះអង្គដ៏ ចម្រើន ខ្ញុំព្រះអង្គមានសេចក្តីត្រិះរិះដូច្នេះថា បុគ្គលប្រហែលអញ មិនសម បើទៅរាប់អានសមណៈឬព្រាហ្មណ៍ អ្នកនៅអាស្រ័យក្នុងដែន ដែលជា បុគ្គលគួរបៀតបៀនសោះ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមិនបាន ត្រេកអរ មិនបានឃាត់ហាមនូវភាសិតរបស់គ្រូឈ្មោះ សញ្ជយវេលដ្ឋ-បុត្តឡើយ លុះខ្ញុំព្រះអង្គមិនបានត្រេកអរ មិនបានឃាត់ហាម ក៏មានសេចក្តី តូចចិត្តដែរ តែមិនបានបញ្ចេញវាចាសំដែង នូវសេចក្តីតូចចិត្ត មិនបានកាន់ តាម មិនបានយកចិត្ត ទុកដាក់នឹងវាចានោះទេ ហើយក្រោកចាកអាសនៈ ចៀសចេញទៅ ។</p>
<p>[១០០] បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គសូមសួរចំពោះ ព្រះមាន ព្រះភាគ សូមទ្រង់ព្រះមេត្តាប្រោស ដូចជាសិល្បៈសម្រាប់បង្កើតផល មាន ប្រមាណច្រើនទាំងនេះ បានដល់សិល្បៈរបស់បុគ្គលនោះៗ គឺសិល្បៈរបស់ ពួកបុគ្គលអ្នកកាន់ការខាងដំរី អ្នកកាន់ការខាងសេះ អ្នកកាន់ការខាងរថ ពួកខ្មាន់ធ្នូ ពួកអ្នកកាន់ទង់ជ័យ (មុខ) ពួកអ្នកចាត់ទ័ព ពួកអ្នកបញ្ជូនស្បៀង ពួកព្រះរាជបុត្តអ្នកពុះពារ (លុកចូលក្នុងសង្គ្រាម) ពួកអ្នកស្ទុះចូលទៅ ក្នុង សង្គ្រាម (អ្នកយកអាសា) ពួកយោធា អ្នកអង់អាច ពួកសេនា អ្នកក្លៀវក្លា ពួកយោធាអ្នកពាក់អាវក្រោះ ពួកកូននៃជនជាទាសៈ (ជាទីស្រលាញ់នៃ ចៅហ្វាយនាយ) ពួកអ្នកធ្វើនំ ពួកជាងកោរកាត់ ពួកអ្នកផ្ងូតទឹក ពួកអ្នក ធ្វើអាហារ ពួកជាងក្រងផ្កា ពួកជាងជ្រលក់ ពួកជាងតម្បាញ ពួកជាងត្បាញ ផែង ពួកជាងស្មូនឆ្នាំង ពួកអ្នកចេះលេខនព្វន្ត ពួកអ្នកចេះរាប់ដោយម្រាម ដៃទទេ ពុំនោះសោត សិល្បៈសម្រាប់ បង្កើតផលមានប្រមាណច្រើនឯណា នីមួយដទៃទៀត ដែលមានបែបយ៉ាងនេះក្តី បុគ្គលទាំងនោះ រមែងចិញ្ចឹម ជីវិតអាស្រ័យនូវផលរបស់សិល្បៈ ដែលឃើញច្បាស់ដោយ ខ្លួនឯងក្នុង បច្ចុប្បន្ន បុគ្គលទាំងនោះ រមែងធ្វើនូវខ្លួនឲ្យដល់នូវសេចក្តីសុខ ឲ្យពេញ លេញ (ដោយកម្លាំងកាយកម្លាំងប្រាជ្ញា) រមែងធ្វើមាតាបិតា ឲ្យដល់នូវ សេចក្តីសុខ ឲ្យពេញលេញ រមែងធ្វើនូវកូននិងប្រពន្ធឲ្យដល់នូវសេចក្តីសុខ ឲ្យពេញលេញ រមែងធ្វើមិត្ត អាមាត្យឲ្យដល់នូវសេចក្តីសុខឲ្យពេញលេញ រមែងញ៉ាំងទក្ខិណាទាន ដែលមានផលដ៏ខ្ពស់ ជាទានគួរដល់នូវកិរិយាកើត ក្នុងឋានសួគ៌ ជាទានមានផលនាំមកនូវសេចក្តីសុខ ជាទានញ៉ាំងធម៌ទាំង ១០ ដ៏ប្រសើរ ឲ្យប្រព្រឹត្តទៅដោយល្អ ឲ្យតម្កល់នៅក្នុងសមណៈ និង ព្រាហ្មណ៍ទាំងឡាយ ដោយសិល្បៈនោះ បពិត្រព្រះអង្គដ៏ចម្រើន ព្រះអង្គ អាចនឹង បញ្ញត្តនូវផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ដូចយ៉ាង ផលសិល្បៈនោះបានដែរឬ ។ ព្រះអង្គទ្រង់ត្រាស់ថា បពិត្រមហារាជ តថាគតអាច (បញ្ញត្តបាន) បពិត្រមហារាជ បើដូច្នោះ តថាគតសូមសួរមហារាជ ក្នុងហេតុនោះវិញ មហារាជគាប់ព្រះរាជហឫទ័យ យ៉ាងណា គប្បីដោះស្រាយនូវប្រស្នានោះយ៉ាងនោះចុះ ។ បពិត្រមហារាជ ចុះព្រះអង្គសំគាល់នូវហេតុនោះដូចម្តេច ក្នុងលោកនេះ (បើ) មហារាជ មាន បុរសជាខ្ញុំបម្រើ អ្នកធ្វើរាជការ ជាអ្នកក្រោកឡើងមុន នឹងដេកក្រោយ ជា អ្នកទទួលស្តាប់ក្នុងកិច្ចការឯណានីមួយ ជាអ្នកប្រព្រឹត្តធ្វើនូវអំពើជាទីគាប់ ចិត្ត ជាអ្នកពោលនូវពាក្យជាទីស្រឡាញ់ ជាអ្នកបង្ហាញមុខ (ម្ចាស់) បុរស នោះមានសេចក្តីត្រិះរិះ យ៉ាងនេះថា អើហ្ន៎ ហេតុអស្ចារ្យពេកណាស់ អើហ្ន៎ ហេតុចម្លែក ពេកណាស់ នេះជាគតិ របស់បុណ្យ នេះជាវិបាករបស់បុណ្យ ព្រោះថាព្រះបាទអជាតសត្តុវេទេហីបុត្តជាធំក្នុង ដែនមគធៈនេះ ក៏ជាមនុស្ស ឯអាត្មាអញសោតក៏ជាមនុស្សដែរ ប៉ុន្តែព្រះបាទអជាតសត្តុវេទេហីបុត្ត ជា ធំក្នុងដែនមគធៈនេះ ទ្រង់ឆ្អែតស្កប់ស្កល់ដោយកាមគុណទាំង ៥ មានគេ បម្រើហាក់ដូចជាទេវតា ឯអាត្មាអញ ជាខ្ញុំបម្រើ អ្នកធ្វើរាជការ ជាអ្នកក្រោក ឡើងមុន ដេកក្រោយ ជាអ្នកទទួលស្គាល់ក្នុងកិច្ចការនីមួយ ជាអ្នកប្រព្រឹត្ត នូវអំពើជាទីគាប់ចិត្ត ជាអ្នកពោលនូវពាក្យជាទីស្រឡាញ់ ជាអ្នកបង្ហាញមុខ (ម្ចាស់) អាត្មាអញគួរធ្វើបុណ្យ ដូចជាបុណ្យព្រះរាជានោះ បើដូច្នេះ មាន តែអាត្មាអញកោរសក់ និងពុកមាត់ពុកចង្កាចេញ ហើយស្លៀកដណ្តប់ សំពត់កាសាយៈទាំងឡាយ ចេញចាកផ្ទះហើយ ចូលទៅកាន់ផ្នួស ។ សម័យ ខាងក្រោយមក បុរសនោះក៏កោរសក់និងពុកមាត់ ពុកចង្កាចេញហើយ ស្លៀកដណ្តប់សំពត់កាសាយៈទាំងឡាយ ចេញចាកផ្ទះហើយចូលទៅកាន់ ផ្នួស ។ លុះបុរសនោះ បានបួសយ៉ាងនេះហើយ ក៏សង្រួមកាយ សង្រួមវាចា សង្រួមចិត្តគ្រប់ឥរិយាបថ សន្តោសដោយគ្រឿងបរិភោគ និងគ្រឿងស្លៀក ពាក់ដណ្តប់ដ៏ឧត្តម ត្រេកអរចំពោះទីស្ងាត់ ។ មានបុរស ១ ពួកទៀត ក្រាប ទូលមហារាជយ៉ាងនេះថា សូមព្រះរាជតេជះតម្កល់លើត្បូង បពិត្រព្រះ សម្មតិទេព សូមព្រះអង្គជ្រាបបុរសដែលជាខ្ញុំបម្រើ អ្នកធ្វើរាជការរបស់ ព្រះអង្គ ជាអ្នកក្រោកឡើងមុនដេកក្រោយ ជាអ្នកទទួលស្តាប់ពាក្យក្នុង កិច្ចការនីមួយ ជាអ្នកប្រព្រឹត្តធ្វើនូវអំពើជាទីគាប់ចិត្ត ជាអ្នកពោលនូវពាក្យ ជាទីស្រឡាញ់ ជាអ្នកបង្ហាញមុខ (ម្ចាស់) បពិត្រព្រះសម្មតិទេព បុរសនោះ កោរសក់ និងពុកមាត់ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈទាំងឡាយ ចេញចាកផ្ទះហើយចូលទៅកាន់ផ្នួស លុះបុរសនោះ បានបួសយ៉ាងនេះ ហើយ ក៏សង្រួមកាយ សង្រួមវាចា សង្រួមចិត្ត គ្រប់ឥរិយាបថ សន្តោស ដោយគ្រឿងបរិភោគ និងគ្រឿងស្លៀកពាក់ដ៏ឧត្តម ត្រេកអរចំពោះទីស្ងាត់ ។ ចុះមហារាជគួរពោលយ៉ាងនេះថា អើបុរសនោះត្រូវចូលមក (នៅក្នុង សំណាក់) អញវិញ ត្រូវមកធ្វើជាខ្ញុំបម្រើអញ អ្នកធ្វើរាជការ ជាអ្នកក្រោក មុន ដេកក្រោយ ជាអ្នកទទួលស្តាប់ពាក្យ ក្នុងកិច្ចការនីមួយ ជាអ្នកប្រព្រឹត្តធ្វើ នូវអំពើជា ទីគាប់ចិត្ត ជាអ្នកពោលនូវពាក្យជាទីស្រឡាញ់ ជាអ្នកបង្ហាញមុខ (ម្ចាស់) ដូច្នេះដែរឬ ។ ព្រះរាជាក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ហេតុនោះមិនមែនដូច្នោះទេ តាមពិត យើងខ្ញុំទាំងឡាយ គួរតែថ្វាយបង្គំ បុគ្គលនោះផង គួរតែក្រោកទទួលបុគ្គលនោះផង គួរតែនិមន្តដោយអាសនៈ ផង គួរតែនិមន្តបុគ្គលនោះ ដោយចីវរបិណ្ឌបាតសេនាសនៈ និងគ្រឿង បរិក្ខារគឺថ្នាំជាបច្ច័យដល់អ្នកមានជំងឺផង គួរតែចាត់ចែងនូវការរក្សាការពារ គ្រប់គ្រង ដែលប្រកបដោយធម៌ ដល់បុគ្គលនោះផង ។ ព្រះអង្គទ្រង់ត្រាស់ ថា បពិត្រមហារាជ ចុះមហារាជសំគាល់ហេតុនោះដូចម្តេច កាលបើហេតុ យ៉ាងនោះមានហើយ ផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយ ខ្លួនឯង ឈ្មោះថាមានដែរឬមិនមានទេ ។ ព្រះរាជាក្រាបបង្គំទូលថា បពិត្រ ព្រះអង្គដ៏ចម្រើន កាលបើហេតុយ៉ាងនេះមានហើយ ផលនៃសមណ-ប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ឈ្មោះថាមានដោយពិត ។ ព្រះអង្គទ្រង់ត្រាស់ថា បពិត្រមហារាជ នេះឯងជាផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ជាបឋម ដែលតថាគតអាច បញ្ញត្តដល់មហារាជបាន ។</p>
<p>[១០១] ព្រះរាជាទូលសួរទៀតថា បពិត្រព្រះអង្គដ៏ចម្រើន ចុះព្រះអង្គ អាចបញ្ញត្តនូវផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ក្នុង បច្ចុប្បន្នដទៃទៀតយ៉ាង ដូច្នោះ បានដែរឬ ។ ព្រះអង្គទ្រង់ត្រាស់ថា បពិត្រ មហារាជ តថាគត (អាចបញ្ញត្តបាន) បពិត្រមហារាជ បើដូច្នេះ តថាគតសូម សួរមហារាជ ចំពោះប្រស្នានុ៎ះវិញ មហារាជ គាប់ព្រះរាជហឬទ័យយ៉ាងណា គប្បីដោះស្រាយនូវប្រស្នានោះយ៉ាងនោះចុះ ។ បពិត្រមហារាជ ចុះព្រះអង្គ សំគាល់នូវហេតុនោះដូចម្តេច ក្នុងលោកនេះ (បើ) ព្រះអង្គមានបុរស ជាអ្នក ភ្ជួររាស់ ជាគហបតិ ជាអ្នកធ្វើគ្រឿងពលិការ ជាអ្នកធ្វើគំនរស្រូវឲ្យចម្រើន ។ បុរសនោះ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា អើរហ្ន៎ ហេតុអស្ចារ្យ ពេក ណាស់ អើហ្ន៎ ហេតុចម្លែកពេកណាស់ នេះជាគតិរបស់បុណ្យ នេះជាវិបាក របស់បុណ្យ ព្រោះថាព្រះ បាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ នេះ ក៏ជាមនុស្ស អាត្មាអញសោតក៏ជា មនុស្សដែរ ប៉ុន្តែព្រះបាទអជាតសត្តុ-វេទេហីបុត្ត ជាធំក្នុងដែនមគធៈនេះ ទ្រង់ឆ្អែតស្កប់ ស្កល់ដោយកាមគុណ ទាំង ៥ មានគេបម្រើហាក់ដូចជា ទេវតា ឯអាត្មាអញជាអ្នកភ្ជួររាស់ ជា គហបតិ ជាអ្នកធ្វើគ្រឿងពលិការ ជាអ្នកធ្វើគំនរស្រូវឲ្យចម្រើនដល់ព្រះរាជា នោះទៅវិញ អាត្មាអញគួរតែធ្វើបុណ្យឲ្យបាន ដូចជាបុណ្យព្រះរាជានោះ បើដូច្នោះ មានតែអាត្មាអញ កោរសក់និងពុកមាត់ពុកចង្កា ស្លៀកដណ្តប់ សំពត់កាសាយៈទាំងឡាយ ចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួសចុះ ។ សម័យខាងក្រោយមក បុរសនោះក៏លះបង់នូវគំនរនៃភោគៈតិចក្តី លះបង់ នូវគំនរនៃភោគៈច្រើនក្តី លះបង់ញាតិវង្ស តិចក្តី លះបង់ញាតិវង្សច្រើនក្តី ចោលចេញ ហើយក៏កោរសក់និងពុកមាត់ពុកចង្កា ស្លៀកដណ្តប់សំពត់ កាសាយៈទាំងឡាយ ចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស ។ លុះបុរស នោះបានបួសយ៉ាងនេះហើយ ក៏សង្រួមកាយ សង្រួមវាចា សង្រួមចិត្ត គ្រប់ ឥរិយាបថ សន្តោសដោយគ្រឿងបរិភោគ និងគ្រឿងស្លៀកដណ្តប់ដ៏ឧត្តម ត្រេកអរ ចំពោះទីស្ងាត់ ។ មានបុរស ១ ពួកទៀតក្រាប ទូលមហារាជយ៉ាង នេះថា សូមព្រះរាជតេជះ តម្កល់លើត្បូង បពិត្រព្រះសម្មតិទេព សូមព្រះ អង្គទ្រង់ជ្រាបបុរសណា ដែលជាអ្នកភ្ជួររាស់ ជាគហបតិ ជាអ្នកធ្វើនូវគ្រឿង ពលិការ ជាអ្នកធ្វើគំនរស្រូវឲ្យចម្រើន (ដល់ព្រះអង្គ) បពិត្រព្រះសម្មតិទេព បុរសនោះ កោរសក់និងពុកមាត់ពុកចង្កា ស្លៀកដណ្តប់ សំពត់កាសាយៈ ទាំងឡាយ ចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស លុះបុរសនោះ បានបួស យ៉ាងនេះហើយ ក៏សង្រួមកាយ សង្រួមវាចា សង្រួមចិត្ត គ្រប់ឥរិយាបថ សន្តោសដោយគ្រឿងបរិភោគ និងគ្រឿងស្លៀកដណ្តប់ដ៏ឧត្តម ត្រេកអរ ចំពោះទីស្ងាត់ ។ ចុះមហារាជគួរពោលយ៉ាងនេះថា អើបុរសនោះត្រូវចូល មកវិញ ត្រូវធ្វើជាអ្នកភ្ជួររាស់ស្រែជាគហបតិ ជាអក្នធ្វើនូវគ្រឿងពលិការ ជាអ្នកធ្វើគំនរស្រូវឲ្យចម្រើនដល់អញវិញ ដូច្នេះដែរឬ ។ ព្រះរាជាក្រាបបង្គំ ទូលថា បពិត្រព្រះអង្គដ៏ចម្រើន ហេតុនោះមិនមែន ដូច្នោះទេ តាមពិត យើងខ្ញុំទាំងឡាយ គួរតែថ្វាយបង្គំបុរសនោះផង គួរតែក្រោកទទួលបុរស នោះផង គួរតែនិមន្តដោយអាសនៈផង គួរតែនិមន្តបុគ្គលនោះ ដោយចីវរ បិណ្ឌបាតសេនាសនៈនិងគ្រឿងបរិក្ខារ គឺថ្នាំជាបច្ច័យដល់អ្នកជំងឺផង គួរតែ ចាត់ចែងការរក្សា ការពារគ្រប់គ្រងដ៏ប្រកបដោយធម៌ ដល់បុរសនោះផង ។ ព្រះអង្គទ្រង់ត្រាស់ថា បពិត្រមហារាជ ព្រះអង្គសំគាល់នូវហេតុនោះ ដូច ម្តេច កាលបើហេតុយ៉ាងនេះមានហើយ ផលនៃសមណប្បដិបត្តិដែលឃើញ ច្បាស់ ដោយខ្លួនឯង ឈ្មោះថាមានដែរ ឬមិនមានទេ ។ ព្រះរាជាក្រាបបង្គំ ទូលថា បពិត្រព្រះអង្គដ៏ចម្រើន កាលបើហេតុយ៉ាងនេះមានហើយ ផលនៃ សមណប្បដិបត្តិដែលឃើញច្បាស់ដោយខ្លួនឯង ឈ្មោះថាមានដោយពិត ។ ព្រះអង្គទ្រង់ត្រាស់ថា បពិត្រមហារាជ នេះឯងជាផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ជាគម្រប់ ២ ដែលតថាគត អាចបញ្ញត្តដល់មហារាជបាន ។</p>
<p>[១០២] ព្រះរាជាទូលសួរទៀតថា បពិត្រព្រះអង្គដ៏ចម្រើន ចុះព្រះអង្គ អាចនឹង បញ្ញត្តនូវផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ក្នុងបច្ចុប្បន្នដទៃទៀត ដែលរុងរឿងដោយវិសេសផង ដែលថ្លៃថ្លាដោយ វិសេសផង ជាងផលនៃសមណប្បដិបត្តិដែលឃើញច្បាស់ ដោយខ្លួនឯង ទាំងអម្បាលនេះបានដែរឬ ។ ព្រះអង្គទ្រង់ត្រាស់ថា បពិត្រមហារាជ តថាគតអាចបញ្ញត្តបាន បពិត្រមហារាជ បើដូច្នោះ សូមមហារាជ ទ្រង់ ព្រះសណ្តាប់ធ្វើទុកក្នុងព្រះទ័យដោយប្រពៃចុះ តថាគតនឹងពោល ។ ឯ ព្រះអជាតសត្តុវេទេហីបុត្រ ជាធំក្នុងដែនមគធៈ ក៏ទទួលព្រះពុទ្ធដីកានៃ ព្រះមានព្រះភាគដោយពាក្យថា ព្រះករុណាព្រះអង្គ ។ ទើបព្រះមាន ព្រះភាគ ទ្រង់មានព្រះ ពុទ្ធដីកាដូច្នេះថា បពិត្រមហារាជ ព្រះតថាគតកើត ឡើងក្នុងលោកនេះ ជាបុគ្គលឆ្ងាយ ចាកសេចក្តីសៅហ្មងគ្រប់យ៉ាងត្រាស់ ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះ ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ គឺសេចក្តីចេះដឹងនឹងក្រឹត្យ ដែលបុគ្គលគប្បី ប្រព្រឹត្តមានដំណើរ ល្អ ជ្រាបច្បាស់នូវត្រៃលោក ប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយ ស្មើគ្មាន ជាអ្នកទូន្មាននូវបុរស ដែលគួរទូន្មានបាន ជាគ្រូនៃទេវតានិងមនុស្ស ទាំងឡាយ ត្រាស់ដឹងនូវអរិយសច្ចធម៌ លែងវិលត្រលប់មកកាន់ភពថ្មីទៀត ព្រះតថាគត បានត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់ដោយព្រះអង្គឯង ហើយ ញ៉ាំងលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ពពួកសត្វព្រម ទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏វិសេសឲ្យ ត្រាស់ដឹងផង ។ ព្រះអង្គទ្រង់សំដែងធម៌មានលំអ បទដើម លំអបទកណ្តាល និងលំអបទចុង ជាធម៌បរិបូណ៌ដោយអត្ថនិងព្យញ្ជនៈ ទ្រង់ប្រកាស់នូវ ព្រហ្មចរិយធម៌ដ៏បរិសុទ្ធបរិបូរណ៌ គ្រប់គ្រាន់ទាំងអស់ ។ បុគ្គលជាគហបតិក្តី ជាបុត្តនៃគហបតិក្តី បុគ្គលដែលមកកើត ខាងក្រោយក្នុងត្រកូលឯណា នីមួយក្តី រមែងស្តាប់នូវធម៌នោះ ។ លុះបុគ្គលនោះ បានស្តាប់នូវធម៌នោះ ហើយ រមែងបានចំពោះ នូវជំនឿក្នុងព្រះតថាគត ។ លុះបុគ្គលនោះ ប្រកប ដោយកិរិយាបានចំពោះនូវជំនឿ ដូច្នោះហើយ រមែងពិចារណាថា ការនៅ គ្រប់គ្រងផ្ទះ ចង្អៀត (ពេកណាស់) ជាផ្លូវនៃធុលីគឺ រាគាទិក្កិលេស (មានតែ) បព្វជ្ជា ទើបមានពេលទំនេរច្រើន ព្រហ្មចរិយធម៌នេះ បុគ្គលដែលនៅគ្រប់ គ្រងផ្ទះ មិនងាយនឹងប្រព្រឹត្តឲ្យបរិបូណ៌គ្រប់គ្រាន់ ឲ្យបរិសុទ្ធស្អាតដូច ជា ស័ង្ខ ដែលគេខាត់ហើយទេ បើដូច្នោះមានតែអាត្មាអញ កោរសក់និងពុក មាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ហើយចូលទៅ កាន់ផ្នួស ។ សម័យខាងក្រោយមក បុគ្គលនោះក៏លះបង់នូវគំនរភោគៈតិចក្តី លះបង់នូវគំនរភោគៈច្រើនក្តី លះបង់ញាតិវង្សតិចក្តី លះបង់ញាតិវង្សច្រើន ក្តី ហើយកោរសក់និងពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស ។ លុះបុគ្គលនោះបានបួសយ៉ាងនេះ ហើយ ក៏សង្រួមតាមបាតិមោក្ខសំវរៈគ្រប់ឥរិយាបថ បរិបូរណ៌ដោយ អាចារៈ និងគោចារៈ ជាអ្នកឃើញភ័យក្នុងទោសទាំងឡាយ ត្រឹមតែបន្តិច បន្តួច សមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ ប្រកបដោយកាយកម្មនិងវចីកម្មជា កុសល មានអាជីវៈដ៏បរិសុទ្ធ ជាអ្នកបរិបូណ៌ដោយសីល រក្សាទ្វារក្នុង ឥន្ទ្រិយទាំងឡាយ ប្រកប ដោយសតិនិងសម្បជញ្ញៈ ជាអ្នកសន្តោស ។</p>
<p> [១០៣] បពិត្រមហារាជ ភិក្ខុជាអ្នកបរិបូណ៌ដោយសីល (នោះ) ដូចម្តេចខ្លះ បពិត្រមហារាជ ភិក្ខុក្នុងសាសនានេះ លះបង់បាណាតិបាត ជាអ្នកវៀរស្រឡះចាកបាណាតិបាត មានដំបងដាក់ចុះហើយ មានគ្រឿង សស្ត្រាដាក់ចុះហើយ មានសេចក្តីខ្មាស់បាប បរិបូរណ៌ដោយសេចក្តី អាណិត ជាអ្នកអនុគ្រោះដោយប្រយោជន៍ដល់សត្វ មានជីវិតទាំងពួង ។ នេះជាសីលរបស់ភិក្ខុនោះ ។ ភិក្ខុលះបង់អទិន្នាទាន ជាអ្នកវៀរស្រឡះចាក អទិន្នាទាន កាន់យកតែវត្ថុដែលគេឲ្យ ចង់បានតែវត្ថុដែលគេឲ្យ មានខ្លួន ដ៏ស្អាត មិនមែនជាមនុស្សល្មួច ។ នេះជាសីលរបស់ភិក្ខុនោះ ។ ភិក្ខុលះបង់ អព្រហ្មចរិយៈ ជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ ជាអ្នកប្រព្រឹត្តឆ្ងាយ ជាអ្នកវៀរ ចាកមេថុនធម្ម ដែលជាធម៌របស់អ្នកស្រុក ។ នេះជាសីលរបស់ភិក្ខុនោះ ។ ភិក្ខុលះបង់មុសាវាទ ជាអ្នកវៀរស្រឡះ ចាកមុសាវាទ ពោលតែពាក្យពិត តនូវពាក្យពិត ដោយពាក្យពិត ជាអ្នកមានសំដីនឹងមានពាក្យដែលគេគប្បី ជឿ មិនបានពោលបំភ្លាត់សត្វលោក ។ នេះជាសីលរបស់ភិក្ខុនោះ ។ ភិក្ខុ លះបង់បិសុណាវាចា ជាអ្នកវៀរស្រឡះចាកបិសុណាវាចា ឮអំពើទីនេះ មិនយក ទៅប្រាប់ក្នុងទីឯណោះ ដើម្បីបំបែកនូវជនទាំងឡាយនេះ ឬឮក្នុង ទីឯណោះ មិនបានយក មកប្រាប់ដល់ជនទាំងឡាយនេះ ដើម្បីបំបែកនូវ ជនទាំងឡាយឯណោះ ជាអ្នកផ្សះផ្សា នូវជនទាំងឡាយដែលបែកគ្នាហើយ ឬឲ្យកម្លាំងថែមដល់ពួកជន ដែលជានឹងគ្នាហើយ មានសេចក្តីព្រមព្រៀងគ្នា ជាទីត្រេកអរ ត្រេកអរតែក្នុងសេចក្តីព្រមព្រៀងគ្នា រីករាយតែក្នុងសេចក្តី ព្រមព្រៀងគ្នា ជាអ្នកនិយាយវាចាដែលជាគ្រឿងធ្វើនូវសេចក្តីព្រមព្រៀងគ្នា ។ នេះជាសីលរបស់ភិក្ខុនោះ។ ភិក្ខុលះបង់ផរុសវាចា ជាអ្នកវៀរស្រឡះចាក ផរុសវាចា ក៏វាចាណាដែលមិនមានទោស នាំមកនូវសេចក្តីសុខដល់ត្រចៀក (អ្នកដទៃ) ជាពាក្យគួរឲ្យកើតសេចក្តីស្រលាញ់ ជាអ្នកគួរតម្កល់ទុកក្នុង ហឫទ័យ ជាសំដីរបស់អ្នក្រុង ជាពាក្យជាទីត្រេកអរនៃជនច្រើនគ្នា ជាទី គាប់ចិត្តនៃជនច្រើនគ្នា តែងពោលនូវវាចាមានសភាព ដូច្នោះ ។ នេះជា សីលរបស់ភិក្ខុនោះ ។ ភិក្ខុលះបង់សម្ផប្បលាបៈ ជាអ្នកវៀរស្រឡះចាក សម្ផប្បលាបៈ ជាអ្នកពោលនូវពាក្យក្នុងកាលគួរ ពោលនូវពាក្យពិត ពោល នូវអត្ថ ពោលនូវធម៌ ពោលនូវវិន័យ ពោលនូវពាក្យគួរតម្កល់ទុកក្នុង ហឫទ័យ ជាពាក្យប្រកបដោយគ្រឿងអាង ជាពាក្យមានកំណត់ ជាពាក្យ ប្រកបដោយ ប្រយោជន៍តាមកាលដ៏គួរ ។ នេះជាសីលរបស់ភិក្ខុនោះ ។ ភិក្ខុវៀរស្រឡះចាកការធ្វើ ពីជគាមនិងភូតគាម ឲ្យវិនាស ។ ជាអ្នក បរិភោគភត្តតែ ១ ពេល វៀរបរិភោគក្នុងរាត្រី វៀរបរិភោគក្នុងកាលខុស ។ វៀរចាកការមើលនូវរបាំនិងស្តាប់នូវចម្រៀងនិងភ្លេប្រគំ ដែលជាសត្រូវដល់ កុសលធម៌ ។ វៀរចាកការទ្រទ្រង់និងការប្រដាប់ស្អិតស្អាងរាងកាយ ដោយ ផ្កាកម្រង គ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ ។ វៀរចាកទីដេកទីអង្គុយ ដ៏ខ្ពស់និងទីដេកទីអង្គុយដ៏ប្រសើរ ។ វៀរចាកការទទួលនូវមាសនិងប្រាក់ ។ វៀរចាកការទទួលនូវធញ្ញជាតិឆៅ ។ វៀរចាកការទទួលនូវសាច់ឆៅ ។ វៀរ ចាកការ ទទួលនូវស្រីនិងកុមារី ។ វៀរចាកការទទួលខ្ញុំស្រី និងខ្ញុំប្រុស ។ វៀរ ចាកការទទួល នូវពពែនិងចៀម ។ វៀរចាកការទទួលនូវមាន់និងជ្រូក ។ វៀរចាកការទទួលនូវដំរី គោ សេះឈ្មោលញី ។ វៀរចាកការទទួលនូវស្រែ និងចម្ការ ។ វៀរចាកការប្រកបនូវទូតកម្ម គឺនាំសំបុត្រ ឬពាក្យបណ្តាំរបស់ គ្រហស្ថ នឹងទៅដោយគេប្រើអំពីផ្ទះមួយទៅផ្ទះមួយ ។ វៀរចាកការទិញនិង លក់ ។ វៀរចាកការបញ្ឆោតឬបន្លំដោយជញ្ជីង នឹងបញ្ឆោតដោយភាជន៍ កាឡៃមាស (ជាដើម) នឹងបញ្ឆោតដោយរង្វាស់រង្វាល់ ។ វៀរចាកការប្រកប នូវអំពើវៀចគឺបង្ខុសបំភាន់ និងបញ្ឆោតបោកប្រាស និងបន្លំដោយរបស់ ក្លែង ។ វៀរចាកការកាត់ (អាវយវៈមានដៃជាដើម) ការសម្លាប់ ការចង ការលាក់ខ្លួន ពួនចាំធ្វើអាក្រក់ និងការប្លន់ការកំហែងយកទ្រព្យ ។ នេះជា សីលរបស់ភិក្ខុនោះ ។</p>
<p>ចប់ ចូឡសីល ។</p>
<p>[១០៤] មួយវិញទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយ ដ៏ចម្រើន ពួកមួយ បរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ រមែងប្រកបរឿយៗ នូវការធ្វើពីជគាមនិង ភូតគាមឲ្យវិនាស មានសភាពដូច្នេះ ។ ពីជគាមនិងភូតគាមនោះ តើដូច ម្តេចខ្លះ ។ គឺមើម ឬឫសជាពូជ ១ ដើមជាពូជ ១ ថ្នាំងជាពូជ ១ ចុងឬ ត្រួយជាពូជ ១ គ្រាប់ជាពូជ ១ ជាគម្រប់ ៥ ។ ភិក្ខុជាអ្នកវៀរចាក ការ ធ្វើពីជគាមនិងភូតគាមឲ្យវិនាស មានសភាពដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះ ។</p>
<p>[១០៥] ម្យ៉ាងវិញទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើន ពួកមួយបរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែ សមណព្រាហ្មណ៍ទាំងនោះ រមែងប្រកបរឿយៗ នូវការបរិភោគវត្ថុដែល សន្សំទុក មានសភាពដូច្នេះ ។ ការសន្សំទុកនោះ តើដូចម្តេច ។ គឺសន្សំ បាយទុក ១ សន្សំទឹកទុក ១ សន្សំសំពត់ទុក ១ សន្សំយានទុក ១ សន្សំទី ដេកទុក ១ សន្សំគ្រឿងក្រអូបទុក ១ សន្សំគ្រឿងអាមិសៈទុក ១ ។ ភិក្ខុជាអ្នក វៀរចាកការបរិភោគវត្ថុដែលសន្សំទុក មានសភាពដូច្នេះឯង ។ នេះជា សីលរបស់ភិក្ខុ នោះ ។</p>
<p>[១០៦] ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើន ពួក មួយបរិភោគ នូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែ សមណព្រាហ្មណ៍ទាំងនោះ រមែងប្រកបរឿយៗ នូវការមើលការស្តាប់នូវ ល្បែង ដែលជាសត្រូវដល់កុសលធម៌ មានសភាពដូច្នេះ ។ ល្បែងជាសត្រូវ ដល់កុសលធម៌នោះ តើដូចម្តេច ។ គឺល្បែងរាំខ្លះ ច្រៀងខ្លះ ប្រគំខ្លះ មហោស្រពខ្លះ ចម្បាំងមហាភារតៈនិងរាមកេរិ៍ជាដើមខ្លះ គងខ្លះ រគាំងខ្លះ ស្គរមានជ្រុងបួនខ្លះ គូរគំនូររូបរបាំខ្លះ ល្បែងដុំដែកខ្លះ ល្បែងរ៉ាវខ្លះ ល្បែង លាងឆ្អឹងខ្លះ ដំរីជល់គ្នាខ្លះ សេះប្រខាំគ្នាខ្លះ ក្របីជល់គ្នាខ្លះ គោជល់គ្នាខ្លះ ពពែជល់គ្នាខ្លះ កែះជល់គ្នាខ្លះ មាន់ជល់គ្នាខ្លះ ចាបជល់គ្នាខ្លះ ល្បែងគុន ដំបងខ្លះ ប្រដាល់ខ្លះ ចម្បាប់ខ្លះ ចម្បាំងខ្លះ ទីគេរាប់ពេលខ្លះ ទីលំនៅកង ទ័ពខ្លះ ទីមើលពួកសេនាដែលប្រកបដោយអង្គ ៤ ខ្លះ ។ ភិក្ខុជាអ្នកវៀរចាក ការមើលការស្តាប់នូវល្បែង ដែលជាសត្រូវដល់កុសលធម៌មាន សភាព ដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះ ។</p>
<p>[១០៧] ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយ ដ៏ចម្រើនពួក មួយបរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែ សមណព្រាហ្មណ៍ទាំងនោះ រមែងប្រកបរឿយៗនូវល្បែងបាស្កា ដែលជា ហេតុជាទីតាំងនៃសេចក្តីប្រមាទ មានសភាពដូច្នេះ ។ ល្បែងបាស្កានោះ តើដូចម្តេចខ្លះ ។ គឺបាស្កាមានក្រឡាប្រាំបី ខ្លះ បាស្កាមានក្រឡាដប់ខ្លះ បាស្កាដែលលេងឰដ៏អាកាសខ្លះ ល្បែងវាងផ្លូវដែលគួរវាងខ្លះ ល្បែង ផ្ទាត់គ្រាប់មានគ្រាប់ក្រួសជាដើមខ្លះ លេងបាស្កាក្នុងទីលានសម្រាប់លេងខ្លះ ល្បែងហ៊ឹងឬកូនគោលខ្លះ ល្បែងរលាស់ទឹកលាក់ឲ្យទាយរូបខ្លះ ល្បែង អង្គញ់ខ្លះ ល្បែងផ្លុំប៉ីស្លឹកខ្លះ ល្បែងនង្គ័លតូចខ្លះ ល្បែងដាំដូងខ្លះ ល្បែង កង្ហារខ្លះ ល្បែងវាល់ដីខ្សាច់ (បាយឡុកបាយឡ) ខ្លះ ល្បែងរថតូចខ្លះ ល្បែង ធ្នូតូចខ្លះ ល្បែងសរសេរអក្សរ ខ្យល់ឲ្យទាយខ្លះ ល្បែងទាយចិត្ត (ស្តេចចង់) ខ្លះ ល្បែងកំប្លែងត្រាប់គេខ្លះ ។ ឯភិក្ខុអ្នក វៀរចាកល្បែងបាស្កា ដែលជាហេតុ ជាទីតាំង នៃសេចក្តីប្រមាទ មានសភាពដូច្នេះឯង ។ នេះជាសីលរបស់ ភិក្ខុនោះដែរ ។</p>
<p>[១០៨] មួយវិញទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើន ពួកមួយបរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែ សមណព្រាហ្មណ៍ទាំងនោះ តែងប្រកបរឿយៗ នូវឧច្ចាសយនមហាសយនៈ (ទីដេកទីអង្គុយដ៏ខ្ពស់និងទីដេក ទីអង្គុយដ៏ប្រសើរ) មានសភាពយ៉ាងនេះ ។ ឧច្ចាសយនមហាសយនៈនោះ តើដូចម្តេចខ្លះ ។ គឺអាសនៈដែលខ្ពស់ហួស ប្រមាណខ្លះ គ្រែដែលមានជើងវិចិត្រ ដោយរូបសត្វសាហាវខ្លះ ព្រំដែល មានរោមវែងជាង ៤ ធ្នាប់ខ្លះ កម្រាលដែលគេធ្វើដោយរោម វិចិត្រដោយ រូបសត្វសាហាវខ្លះ កម្រាលមានពណ៌សដែលធ្វើដោយរោមសត្វខ្លះ កម្រាល ដែលធ្វើ ដោយរោមសត្វមានផ្កាដេរដាសខ្លះ កម្រាលដែលញាត់ដោយ សំឡីជាប្រក្រតីខ្លះ កម្រាលដែលធ្វើដោយរោមសត្វ វិចិត្រដោយរូបសត្វ សាហាវ មានសីហៈនិងខ្លាធំជាដើមខ្លះ កម្រាលដែលធ្វើដោយរោមសត្វ មានរោមច្រាងឡើងតែម្ខាងខ្លះ កម្រាលដែលធ្វើដោយរោមសត្វ មានរោម ច្រាងឡើងទាំងសងខាងខ្លះ កម្រាលដែលធ្វើដោយ ឌិនខ្សែសយមាសនិង សូត្រ ចាក់ស្រែះដោយរតនវត្ថុ មានមាសជាដើមខ្លះ កម្រាលដែលធ្វើដោយ សរសៃសូត្រ ចាក់ស្រែះដោយរតនៈខ្លះ កម្រាលដែលធ្វើដោយរោមសត្វ ល្មមចុះពួកស្រីរបាំ ១៦ នាក់ ឈររាំបានខ្លះ កម្រាលសម្រាប់ក្រាលលើខ្នង ដំរីខ្លះ កម្រាលសម្រាប់ក្រាលលើខ្នងសេះខ្លះ កម្រាលសម្រាប់ ក្រាលលើរថ ខ្លះ កម្រាលដែលគេធ្វើដោយស្បែកខ្លាខ្លះ កម្រាលដ៏ឧត្តមដែលគេធ្វើដោយ ស្បែកសត្វឈ្មុសខ្លះ ខ្នើយមានពណ៌ក្រហមទាំង ២ ខាង គឺខ្នើយក្បាលនិង ខ្នើយជើង ព្រមទាំងពិតានមានពណ៌ក្រហមខ្លះ ។ ភិក្ខុជាអ្នកវៀរចាក ឧច្ចាសយនមហាសយនៈ មានសភាពដូច្នេះឯង ។ នេះជាសីលរបស់ ភិក្ខុនោះ ។</p>
<p>[១០៩] មួយវិញទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើន ពួកមួយ បរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ តែងប្រកបរឿយៗ នូវវត្ថុជាទីតាំងនៃការ ប្រដាប់ស្អិតស្អាង រាងកាយ មានសភាពដូច្នេះ ។ វត្ថុជាទីតាំងនៃការប្រដាប់ ស្អិតស្អាងរាងកាយនោះ តើដូចម្តេចខ្លះ ។ គឺការដុសខាត់បំបាត់ក្លិនអាក្រក់ (គ្រឿងអប់) ខ្លះ ការច្របាច់រឹតខ្លះ ការផ្ងូតទឹកខ្លះ ការគក់ច្របាច់ខ្លះ កញ្ចក់ ខ្លះ វត្ថុសម្រាប់លាបគ្រឿងប្រដាប់ខ្លះ ផ្កាកម្រងគ្រឿងក្រអូប និងគ្រឿងលាប ខ្លះ គ្រឿងលម្អិតសម្រាប់ប្រោះមុខខ្លះ វត្ថុសម្រាប់លាបមុខខ្លះ គ្រឿងប្រដាប់ ដៃខ្លះ ចំណងផ្នួងសក់ខ្លះ ដំបងខ្លះ បំពង់ថ្នាំខ្លះ ដាវខ្លះ ព្រះខាន់ខ្លះ ឆត្រខ្លះ ស្បែកជើងដ៏វិចិត្រខ្លះ មកុដឬក្បាំងមុខខ្លះ (ស្នៀតសក់) ខ្លះ កែវមុណីខ្លះ ផ្លិតធ្វើពីរោម កន្ទុយសត្វខ្លះ សំពត់សខ្លះ សំពត់មានជាយវែងខ្លះ ។ ភិក្ខុជា អ្នកវៀរចាកការប្រកបរឿយៗ នូវវត្ថុជាទីតាំងនៃការប្រដាប់ស្អិតស្អាងរាង កាយ មានសភាពដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះ ។</p>
<p>[១១០] មួយទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើន ពួក មួយបរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែ សមណព្រាហ្មណ៍ទាំងនោះ តែងប្រកបរឿយៗ នូវតិរច្ឆានកថា (ពាក្យ និយាយទទឹងផ្លូវសួគ៌និងផ្លូវព្រះនិព្វាន) មានសភាពដូច្នេះ ។ តិរច្ឆានកថា នោះ តើដូចម្តេចខ្លះ ។ គឺការនិយាយ អំពីស្តេចខ្លះ និយាយអំពីចោរខ្លះ និយាយអំពីអាមាត្រធំខ្លះ និយាយអំពីសេនាទាហានខ្លះ និយាយអំពីភ័យខ្លះ និយាយអំពីចម្បាំងខ្លះ និយាយអំពីបាយម្ហូបចំណីខ្លះ និយាយអំពីទឹកផឹក ខ្លះ និយាយ អំពីសំពត់ខ្លះ និយាយអំពីទីដេកខ្លះ និយាយអំពីផ្កាកម្រងខ្លះ និយាយអំពីគ្រឿងក្រអូបខ្លះ និយាយអំពីញាតិខ្លះ និយាយអំពីយានខ្លះ និយាយអំពីស្រុកខ្លះ និយាយអំពីនិគមខ្លះ និយាយអំពីនគរខ្លះ និយាយអំពី ជនបទខ្លះ និយាយអំពីស្រីខ្លះ និយាយអំពីបុរសខ្លះ និយាយអំពីយោធា ដែលក្លៀវក្លាខ្លះ និយាយអំពីច្រកផ្លូវខ្លះ និយាយអំពីកំពង់ទឹកខ្លះ និយាយ អំពីញាតិ (ដែលទៅកាន់បរលោកហើយ) ខ្លះ និយាយអំពីពាក្យដែលឥត ប្រយោជន៍ មានសភាពផ្សេងៗខ្លះ និយាយអំពីលោកខ្លះ និយាយអំពី សមុទ្រខ្លះ និយាយអំពីសេចក្តីចម្រើននិងមិនចម្រើនខ្លះ ។ ភិក្ខុអ្នកវៀរចាក តិរច្ឆានកថា មានសភាពដូច្នេះ ឯង ។ នេះជាសីលរបស់ភិក្ខុនោះ ។</p>
<p>[១១១] មួយទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើន ពួក មួយបរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែ សមណព្រាហ្មណ៍ទាំងនោះ តែងប្រកបរឿយៗ នូវពាក្យប្រណាំងប្រជែង មានសភាពដូច្នេះ ។ ពាក្យប្រណាំងប្រជែងនោះ តើដូចម្តេចខ្លះ ។ គឺពាក្យថា អ្នកមិនមែនចេះដឹងធម៌និងវិន័យនេះទេ ខ្ញុំទើបដឹងនូវធម៌និងវិន័យនេះ អ្នក នឹងបានឈ្មោះថាចេះដឹង នូវធម៌និងវិន័យនេះដូចម្តេចបាន អ្នកជាអ្នក ប្រតិបត្តិខុស ខ្ញុំទើបជាអ្នកប្រតិបត្តិត្រឹមត្រូវល្អ ពាក្ររបស់ខ្ញុំទើបប្រកបដោយ ប្រយោជន៍ ពាក្ររបស់អ្នកមិនប្រកបដោយប្រយោជន៍ទេ សំដីដែលគេត្រូវ និយាយមុន អ្នកត្រឡប់ជានិយាយក្រោយវិញ សំដីដែលគេត្រូវនិយាយ ក្រោយ អ្នកត្រឡប់ជានិយាយមុនវិញ ពាក្យផ្ទុយអ្នកប្រព្រឹត្តមកជាយូរ អង្វែងហើយ ទោសក្នុងសំដីរបស់អ្នក ខ្ញុំបានលើកឡើងហើយ អ្នកជាមនុស្ស ត្រូវខ្ញុំសង្កត់សង្កិនបាន អ្នកចូរទៅសិក្សាដើម្បីដោះស្រាយ នូវទោសក្នុងសំដី ឬបើអ្នកអាច ចូរអ្នកដោះស្រាយឲ្យរួចទោសចុះ ។ ភិក្ខុជា អ្នកវៀរចាកពាក្យ ប្រណាំងប្រជែង មានសភាពដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះ ។</p>
<p>[១១២] ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើន ពួកមួយបរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែ សមណព្រាហ្មណ៍ទាំងនោះ តែងប្រកបរឿយៗនូវទូតកម្ម គឺនាំសំបុត្រឬ ពាក្យបណ្តាំរបស់គ្រហស្ថ និងការទៅដោយ គេបញ្ជូនអំពីផ្ទះមួយទៅផ្ទះ មួយ មានសភាពដូច្នេះ ។ ទូតកម្មជាដើមនោះ តើដូចម្តេចខ្លះ ។ គឺពាក្យ ដែលស្តេច មហាអាមាត្ររបស់ស្តេច ក្សត្រ ព្រាហ្មណ៍ គហបតិ ឬកុមារក្តី បញ្ជូនទៅថា លោកចូរទៅក្នុងទីនេះដូច្នេះក្តី លោកចូរទៅ ក្នុងទីឯណោះ ដូច្នេះក្តី លោកចូរនាំ យករបស់នេះទៅដូច្នេះក្តី លោកចូរនាំយករបស់នេះ មកអំពីទីឯណោះមកដូច្នេះក្តី ។ ភិក្ខុជាអ្នកវៀរចាកការប្រកបរឿយៗ នូវ ទូតកម្ម គឺការនាំសំបុត្រឬពាក្យបណ្តាំរបស់គ្រហស្ថ និងការទៅដោយគេ បញ្ជូនអំពីផ្ទះមួយ ទៅផ្ទះមួយ មានសភាពដូច្នេះឯង ។ នេះជាសីលរបស់ ភិក្ខុនោះ ។ </p>
<p>[១១៣] ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើន ពួកមួយបរិភោគ នូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ ជាអ្នកកុហកគឺញ៉ាំងសត្វលោកឲ្យកោត ឲ្យ ស្ងើច (ឲ្យជ្រះថ្លាដោយការប្រើប្រាស់បច្ច័យជាដើម) ខ្លះ ជាអ្នកនិយាយរាក់ ទាក់ (នឹងគ្រហស្ថ) ខ្លះ ជាអ្នកធ្វើនិមិត្តគឺពោលពាក្យ បញ្ឆិតបញ្ឆៀងខ្លះ ជា អ្នកជេរប្រទេចខ្លះ ជាអ្នកស្វែងរក នូវលាភដោយលាភខ្លះ ។ ភិក្ខុជាអ្នកវៀរ ចាកការកុហក និងការនិយាយរាក់ទាក់ មានសភាពដូច្នេះឯង ។ នេះជា សីលរបស់ភិក្ខុនោះ ។</p>
<p>ចប់ មជ្ឈិមសីល</p>
<p>[១១៤] ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើន ពួក មួយបរិភោគ នូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែ សមណព្រាហ្មណ៍ទាំងនោះ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ គឺចិញ្ចឹមជីវិតខុស ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះ ។ តិរច្ឆានវិជ្ជានោះ តើដូចម្តេចខ្លះ ។ គឺសាស្ត្រា (ក្បួន) និយាយអំពីអវយវៈខ្លះ ទាយនិមិត្តគឺ ហេតុខ្លះ ឧត្បាត គឺការធ្លាក់ចុះនៃហេតុធំៗ មានរន្ទះបាញ់ជាដើមខ្លះ ទាយយល់សបិ្តខ្លះ ទាយ លក្ខណៈខ្លះ ទាយវត្ថុដែលកណ្តុរកាត់ (សំពត់ជាដើម) ខ្លះ និយាយអំពីការ បូជា ដោយភ្លើងខ្លះ និយាយអំពីការបូជាដោយវែកខ្លះ និយាយអំពីការបូជា ដោយអង្កាមខ្លះ និយាយអំពីការបូជាដោយកុណ្ឌកខ្លះ និយាយអំពីការបូជា ដោយអង្ករខ្លះ និយាយអំពីការបូជាដោយទឹកដោះរាវខ្លះ និយាយអំពី ការបូជាដោយប្រេងខ្លះ និយាយអំពីការបូជាដោយមាត់ខ្លះ និយាយ អំពីការបូជាដោយឈាមខ្លះ វិជ្ជាសម្រាប់ទាយអវយវៈខ្លះ វិជ្ជាសម្រាប់ទាយ ភូមិឋានខ្លះ វិជ្ជាសម្រាប់ទាយទីស្រែចម្ការខ្លះ វិជ្ជាស្គាល់ព្រៃខ្មោចខ្លះ វិជ្ជា ចាប់ខ្មោចខ្លះ វិជ្ជាសម្រាប់ការពាររក្សាភូមិផ្ទះខ្លះ វិជ្ជាស្តោះពស់ខ្លះ វិជ្ជា រក្សាពិសខ្លះ វិជ្ជាស្តោះខ្ទួយទិចខ្លះ វិជ្ជាស្តោះកណ្តុរខាំខ្លះ វិជ្ជាសម្រាប់ទាយ សម្រែកសត្វស្លាបខ្លះ វិជ្ជាសម្រាប់ទាយសម្រែកក្អែកខ្លះ វិជ្ជាសម្រាប់ទាយ អាយុខ្លះ វិជ្ជាសម្រាប់រារាំងនូវសរខ្លះ វិជ្ជាសម្រាប់មើលនូវស្នាមជើងម្រឹគ គឺសត្វជើង ៤ ទាំងអស់ខ្លះ។ ភិក្ខុអ្នកវៀរ ចាកការចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះឯង ។ នេះជា សីលរបស់ភិក្ខុនោះ ។</p>
<p>[១១៥] ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើន ពួកមួយបរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែ សមណព្រាហ្មណ៍ទាំងនោះ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះ ។ តិរច្ឆានវិជ្ជានោះ តើដូចម្តេចខ្លះ ។ គឺការទាយលក្ខណៈ កែវមណីខ្លះ ទាយលក្ខណៈសំពត់ខ្លះ ទាយលក្ខណៈ ដំបងឬឈើច្រត់ខ្លះ ទាយលក្ខណៈគ្រឿងសស្ត្រាខ្លះ ទាយលក្ខណៈដាវខ្លះ ទាយលក្ខណៈសរ ខ្លះ ទាយលក្ខណៈធ្នូខ្លះ ទាយលក្ខណៈអាវុធខ្លះ ទាយលក្ខណៈស្រីខ្លះ ទាយ លក្ខណៈប្រុសខ្លះ ទាយលក្ខណៈក្មេងប្រុសខ្លះ ទាយលក្ខណៈក្មេងស្រីខ្លះ ទាយលក្ខណៈ ខ្ញុំប្រុសខ្លះ ទាយលក្ខណៈខ្ញុំស្រីខ្លះ ទាយលក្ខណៈដំរីខ្លះ ទាយលក្ខណៈសេះខ្លះ ទាយ លក្ខណៈក្របីខ្លះ ទាយលក្ខណៈគោឧសភខ្លះ ទាយលក្ខណៈគោខ្លះ ទាយលក្ខណៈពពែខ្លះ ទាយលក្ខណៈកែះខ្លះ ទាយ លក្ខណៈមាន់ខ្លះ ទាយលក្ខណៈចាបឬក្រួចខ្លះ ទាយលក្ខណៈ រូបគំនូរឬ គ្រឿងប្រដាប់ធ្វើដោយរូបទន្សងខ្លះ ទាយលក្ខណៈគ្រឿងប្រដាប់ ឬកំពូល ផ្ទះខ្លះ ទាយលក្ខណៈរូបគំនូរឬគ្រឿងប្រដាប់ធ្វើដោយរូបអណ្តើកខ្លះ ទាយ លក្ខណៈម្រឹគខ្លះ គឺសត្វជើង ៤ ទាំងអស់ខ្លះ ។ ភិក្ខុជាអ្នកវៀរចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាព ដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះ ។</p>
<p>[១១៦] ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើន ពួកមួយ បរិភោគ នូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះ ។ តិរច្ឆានវិជ្ជានោះ តើដូចម្តេចខ្លះ ។ គឺ ការទាយអំពីការ លើកទ័ពថា ព្រះរាជាគួរស្តេចចេញទៅ (ក្នុងថ្ងៃនោះ) ព្រះរាជាគួរស្តេចចូល មកវិញ (ក្នុងថ្ងៃនោះ) ព្រះរាជាខាងក្នុងនឹងរុករាន ចូលទៅ ព្រះរាជា ខាងក្រៅនឹងថយចេញទៅ ព្រះរាជាខាងក្រៅនឹងរុករានចូលមក ព្រះរាជា ខាង ក្នុងនឹងថយចេញទៅ ព្រះរាជាខាងក្នុងនឹងមានជ័យជំនះ ព្រះរាជា ខាងក្រៅនឹងបរាជ័យ ព្រះរាជាខាងក្រៅនឹងមានជ័យជំនះ ព្រះរាជាខាងក្នុង នឹងបរាជ័យ ព្រះរាជាអង្គនេះនឹង មានជ័យជំនះ ព្រះរាជាអង្គនេះ នឹងបរាជ័យ ។ ភិក្ខុជាអ្នកវៀរចាកមិច្ឆាជីវៈ ព្រោះ តិរច្ឆានវិជ្ជា មានសភាព ដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះ ។</p>
<p>[១១៧] ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើន ពួកមួយបរិភោគ នូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះ ។ តិរច្ឆានវិជ្ជានោះ តើដូចម្តេចខ្លះ ។ គឺការទាយថា (ក្នុងថ្ងៃឯណោះ) នឹងមានចន្ទគ្រាះ នឹងមានសូរ្យគ្រាះ នឹងមាននក្សត្រគ្រាះ គឺផ្កាយព្រះគ្រោះដើររួមចូលគ្នា ឬដើររំលង ព្រះអាទិត្យព្រះចន្ទ្រ ឬផ្កាយ ណាមួយ ព្រះចន្ទ្រព្រះអាទិត្យនឹងដើរតាមផ្លូវត្រូវគ្នា ព្រះចន្ទ្រព្រះអាទិត្យ នឹងដើរ ខុសផ្លូវគ្នា ផ្កាយទាំងឡាយនឹងដើរតាមផ្លូវត្រូវគ្នា ផ្កាយទាំងឡាយ នឹងដើរខុសគ្នា នឹងមានឧក្កាបាត នឹងកើតមានកម្ដៅក្នុងទិស នឹងមាន កម្រើកផែនដី នឹងមានផ្គរលាន់ (ឥតមានភ្លៀង) ព្រះចន្ទ្រព្រះអាទិត្យផ្កាយ នឹងរះឡើង ឬលិចទៅវិញ នឹងសៅហ្មងឬផូរផង់ ចន្ទ្រគ្រាះនឹងបណ្តាលឲ្យ បានសុខទក្ខយ៉ាងនេះ សូរ្យគ្រាះនឹងបណ្តាលឲ្យ មានសុខទុក្ខយ៉ាងនេះ នក្សត្រគ្រាះនឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ព្រះចន្ទ្រនិងព្រះអាទិត្យ ដើរតាមផ្លូវត្រូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ព្រះចន្ទ្រនិង ព្រះអាទិត្យដើរតាមផ្លូវខុសគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ពួក ផ្កាយដើរតាមផ្លូវត្រូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ពួកផ្កាយ ដើរខុសផ្លូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ឧក្កាបាតនឹងបណ្តាល ឲ្យមានទុក្ខសុខយ៉ាងនេះ កម្ដៅក្នុងទិសនឹងបណ្តាល ឲ្យមានសុខទុក្ខយ៉ាង នេះ ការកម្រើកផែនដី នឹងបណ្តាលឲ្យសុខទុក្ខយ៉ាងនេះ ផ្គរលាន់ (ឥតមាន ភ្លៀង) នឹងបណ្តាលឲ្យ មានសុខទុក្ខយ៉ាងនេះ ព្រះច័ន្ទ្រព្រះអាទិត្រនិង ផ្កាយរះ ឡើងឬលិចទៅវិញ សៅហ្មងឬផូរផង់នឹងបណ្តាលឲ្យមានសុខទុក្ខ យ៉ាងនេះ ។ ភិក្ខុជាអ្នកវៀរស្រឡះចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មាន សភាពដូច្នេះឯង ។ នេះជាសីល របស់ភិក្ខុនោះដែរ ។</p>
<p>[១១៨] ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើន ពួក មួយបរិភោគ នូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែ សមណព្រាហ្មណ៍ទាំងនោះ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះ ។ តិរច្ឆានវិជ្ជានោះ តើដូចម្តេចខ្លះ ។ គឺការទាយថា (ក្នុង ឆ្នាំនេះ) នឹងមានភ្លៀងធ្លាក់ស្រួល នឹងមានភ្លៀងធ្លាក់ មិនស្រួល នឹងមាន បាយសម្បូណ៌ នឹងមានបាយក្រ នឹងមានសេចក្តីក្សេមក្សាន្ត នឹងមានភ័យ នឹងមានរោគ នឹងមិនមានរោគ ការរាប់ដោយដៃទទេ ការរាប់ដោយវិធីនព្វន្ត រាប់បូក កាព្យឃ្លោង គម្ពីរលោកាយតៈ ។ ភិក្ខុជាអ្នកវៀរចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះដែរ ។</p>
<p>[១១៩] មួយវិញទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើន ពួកមួយ បរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ ទាំងនោះ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះ ។ តិរច្ឆានវិជ្ជានោះ តើដូចម្តេចខ្លះ ។ គឺវិធីរៀបអាវាហ-មង្គលខ្លះ វិធីរៀបវិវាហមង្គលខ្លះ វិធីធ្វើឲ្យព្រមព្រៀងគ្នា (ស្នេហ៍) ខ្លះ វិធីធ្វើ ឲ្យព្រាត់ប្រាសគ្នា (បង់ចំណែង) ខ្លះ វិធីប្រមូលទ្រព្យខ្លះ វិធីប្រកបជំនួញខ្លះ វិធីធ្វើឲ្យចូលចិត្តស្រលាញ់គ្នា ឬធ្វើឲ្យមានសិរីខ្លះ វិធីធ្វើឲ្យស្អប់គ្នាខ្លះ វិធីធ្វើ គភ៌ដែលបំរុងនឹងវិនាស មិនឲ្យវិនាសខ្លះ វិធីចងអណ្តាតឲ្យរឹងដោយ មន្តខ្លះ វិធីចងចង្កាឲ្យរឹងខ្លះ វិធីសូត្ររបៀនដើម្បីផ្លាស់ប្តូរដៃខ្លះ វិធីសូត្ររបៀនដើម្បី មិនឲ្យឮសំឡេងដោយត្រចៀកខ្លះ ប្រស្នាកញ្ចក់ គឺមន្តខាបយកទេវតាឲ្យ មកនៅនឹងកញ្ចក់ ហើយសួរប្រស្នាខ្លះ ប្រស្នាកុមារី គឺមន្តបញ្ចូលទេវតាក្នុង សរីរៈនៃកុមារី ហើយសួរប្រស្នាខ្លះ ប្រស្នាទេវតា គឹមន្តបញ្ចូលទេវតាក្នុង សរីរៈនៃទាសី ហើយសួរប្រស្នាខ្លះ វិធីបម្រើព្រះអាទិត្យខ្លះ វិធីបម្រើ មហាព្រហ្មខ្លះ វិធីបញ្ចេញភ្លើងអំពីមាត់ដោយមន្តខ្លះ វិធីហៅសិរី ឲ្យមកឋិត ក្នុងសរីរៈខ្លះ ។ ភិក្ខុជាអ្នវៀរចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាព ដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះដែរ ។</p>
<p>[១២០] ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើន ពួកមួយបរិភោគ នូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះ ។ តិរច្ឆានវិជ្ជានោះ តើដូចម្តេចខ្លះ ។ គឺការបន់ស្រន់ខ្លះ ការលាបំណន់ខ្លះ ធ្វើមន្តសម្រាប់ការពារបិសាចខ្លះ ធ្វើមន្តសម្រាប់ការពារ ផ្ទះខ្លះ ធ្វើខ្ទើយឲ្យដូចជាបុរសខ្លះ ធ្វើបុរសឲ្យដូចជាខ្ទើយខ្លះ ធ្វើពិធីសង់ផ្ទះ លើទីដីដែលមិនធ្លាប់បានធ្វើខ្លះ ធ្វើពលិកម្ម នៅទីដីសង់ផ្ទះខ្លះ ជម្រះមុខឲ្យ ស្អាតដោយទឹកឲ្យគេខ្លះ បង្កក់ប្រសិទ្ធិឲ្យគេខ្លះ បូជាភ្លើងឲ្យគេខ្លះ ធ្វើថ្នាំ សម្រាប់ឲ្យក្អួតខ្លះ ធ្វើថ្នាំបញ្ចុះខ្លះ ធ្វើថ្នាំកម្ចាត់បង់ នូវទោសខាងលើខ្លះ ធ្វើថ្នាំកម្ចាត់បង់នូវទោសខាងក្រោមខ្លះ ធ្វើថ្នាំកម្ចាត់បង់នូវទោសខាងក្រោម ខ្លះ ធ្វើថ្នាំកម្ចាត់បង់នូវទោសខាងក្នុងក្បាលខ្លះ ស្លប្រេងសម្រាប់បន្តក់ ត្រចៀកខ្លះ ធ្វើថ្នាំសម្រាប់ស្អំភ្នែកខ្លះ ធ្វើថ្នាំសម្រាប់ហិតខ្លះ ធ្វើថ្នាំសម្រាប់ លាបបង្កាត់ខ្លះ ធ្វើថ្នាំត្រជាក់សម្រាប់ស្រលាបខ្លះ ធ្វើវេជ្ជកម្មរក្សា ភ្នែកខ្លះ ធ្វើពេទ្យវះខ្លះ ធ្វើពេទ្យរក្សាក្មេងខ្លះ ដាក់ថ្នាំក្រោយឲ្យជួយកម្លាំងថ្នាំមុនខ្លះ លាងថ្នាំដើមចេញខ្លះ។ ភិក្ខុជាអ្នកវៀរចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាព ដូច្នេះឯង ។ នេះជាសីល របស់ភិក្ខុនោះដែរ ។</p>
<p>[១២១] បពិត្រមហារាជ ភ័យណាដែលគប្បីកើតឡើង ព្រោះសេចក្តី សង្រួមក្នុងសីល ភិក្ខុនោះឯងបរិបូណ៌ដោយសីល យ៉ាងនេះហើយ រមែង មិនបានឃើញនូវភ័យនោះ អំពីទីណាមួយឡើយ ។ បពិត្រមហារាជ
ប្រៀបដូចជាភ័យណា ដែលគប្បីកើតឡើងអំពីសត្រូវ ក្សត្រិយ៍ដែលបាន មុទ្ធាភិសេក ហើយកម្ចាត់បង់នូវពួកសត្រូវអស់ហើយ រមែងមិនបានឃើញ ភ័យនោះ អំពីទីណាមួយឡើយ ដូចម្តេចមិញ បពិត្រមហារាជ ភ័យណា ដែលគប្បីកើតឡើង ព្រោះសេចក្តីសង្រួមក្នុងសីល ភិក្ខុអ្នកបរិបូណ៌ដោយ សីលយ៉ាងនេះហើយ រមែងមិនបានឃើញនូវភ័យនោះអំពីទីណាមួយឡើយ ដូច្នោះឯង ។ ភិក្ខុនោះ បើបានប្រកបដោយសីលក្ខន្ធជារបស់ព្រះអរិយៈ នេះហើយ រមែងទទួលនូវសេចក្តីសុខ ដែលមិនមានទោសក្នុងសន្តានចិត្ត នៃខ្លួន ។ បពិត្រមហារាជ ភិក្ខុជាអ្នកបរិបូណ៌ដោយសីល យ៉ាង នេះឯង ។</p>
<p>ចប់មហាសីល ។</p>
<p>[១២២] បពិត្រមហារាជ ភិក្ខុដែលជាអ្នករក្សា នូវទ្វារក្នុងឥន្ទ្រិយ ទាំងឡាយ តើដូចម្តេចខ្លះ ។ បពិត្រមហារាជ ភិក្ខុក្នុងសាសនានេះ បាន ឃើញរូបដោយចក្ខុហើយ តែមិនកាន់យកនូវនិមិត្ត មិនកាន់យកនូវ អនុព្យញ្ជនៈ ឯអភិជ្ឈានិងទោមស្ស ដែលជាអកុសលធម៌ដ៏លាមក តែងតែ គ្របសង្កត់នូវបុគ្គល ដែលមិនបានសង្រួមចក្ខុន្ទ្រិយនុ៎ះ ព្រោះហេតុមិនបាន សង្រួមនូវចក្ខុន្ទ្រិយណា ក៏ប្រតិបត្តិដើម្បីសង្រួមនូវចក្ខុន្ទ្រិយនោះ រក្សានូវ ចក្ខុន្ទ្រិយ ដល់នូវសេចក្តីសង្រួមក្នុងចក្ខុន្ទ្រិយ ។ ឬសម្លេងដោយត្រចៀក ហើយ តែមិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ ឯអភិជ្ឈានិង ទោមស្ស ដែលជាអកុសលធម៌ដ៏លាមក តែងតែគ្របសង្កត់នូវបុគ្គល ដែល មិនបានសង្រួមសោតិន្ទ្រិយនុ៎ះ ព្រោះហេតុមិនបានសង្រួម នូវសោតិន្ទ្រិយ ណា ក៏ប្រតិបត្តិដើម្បីសង្រួម នូវសោតិន្ទ្រិយនោះ រក្សានូវសោតិន្ទ្រិយ ដល់ នូវសេចក្តីសង្រួមក្នុងសោតិន្ទ្រិយ ។ បានធុំក្លិនដោយច្រមុះហើយ តែមិន បានកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ ឯអភិជ្ឈានិងទោមស្ស ដែលជាអកុសលធម៌ដ៏លាមក តែងតែគ្របសង្កត់នូវបុគ្គល ដែលមិនបាន សង្រួមឃានិន្ទ្រិយនុ៎ះ ព្រោះហេតុមិនបានសង្រួមនូវឃានិន្ទ្រិយណា ក៏ ប្រតិបត្តិដើម្បីសង្រួមនូវឃានិន្ទ្រិយនោះ រក្សានូវឃានិន្ទ្រិយ ដល់នូវសេចក្តី សង្រួមក្នុងឃានិន្ទ្រិយ ។ បានជញ្ជក់ជញ្ជាបនូវរស ដោយអណ្តាតហើយ តែមិនបានកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ ឯអភិជ្ឈានិង ទោមស្ស ដែលជាអកុសលធម៌ដ៏លាមក តែងតែគ្របសង្កត់នូវបុគ្គលដែល មិនបានសង្រួមនូវជីវ្ហិន្ទ្រិយនុ៎ះ ព្រោះហេតុមិនបានសង្រួមនូវជិវ្ហិន្ទ្រិយណា ក៏ប្រតិបត្តិដើម្បីសង្រួមនូវជីវ្ហិន្ទ្រិយនោះ រក្សានូវជីវ្ហិន្ទ្រិយ ដល់នូវសេចក្តី សង្រួមក្នុងជីវ្ហិន្ទ្រិយ ។ បានពាល់ត្រូវនូវសម្ផ័ស្សដោយកាយហើយ តែមិន បានកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ ឯអភិជ្ឈានិងទោមស្ស ដែលជាអកុសលធម៌ដ៏លាមក តែងតែគ្របសង្កត់នូវបុគ្គល ដែលមិនបាន សង្រួមនូវកាយិន្ទ្រិយនុ៎ះ ព្រោះហេតុមិនបានសង្រួមនូវកាយិន្ទ្រិយណា ក៏ ប្រតិបត្តិដើម្បីសង្រួម នូវកាយិន្ទ្រិយនោះ រក្សានូវកាយិន្ទ្រិយ ដល់នូវសេចក្តី សង្រួមក្នុងកាយិន្ទ្រិយ ។ បានដឹងនូវធម្មារម្មណ៍ដោយចិត្តហើយ តែមិន បានកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ ឯអភិជ្ឈានិងទោមស្ស ដែលជា អកុសលធម៌ដ៏លាមក តែងតែគ្របសង្កត់នូវបុគ្គល ដែលមិនបាន សង្រួមនូវមនិន្ទ្រិយនុ៎ះ ព្រោះហេតុមិនបានសង្រួម នូវមនិន្ទ្រិយណា ក៏ ប្រតិបត្តិដើម្បីសង្រួម នូវមនិន្ទ្រិយនោះ រក្សានូវមនិន្ទ្រិយ ដល់នូវសេចក្តី សង្រួមក្នុងមនិន្ទ្រិយ ។ ភិក្ខុនោះបានប្រកបដោយ ឥន្ទ្រិយសំវរៈ ជារបស់ អរិយៈនេះហើយ រមែងទទួលចំពោះនូវសុខ ដែលមិនបានច្រឡូកច្រឡំ ដោយកិលេសជាខាងក្នុង ។ បពិត្រមហារាជ ភិក្ខុជាអ្នករក្សានូវទ្វារក្នុង ឥន្ទ្រិយទាំងឡាយ យ៉ាងនេះឯង ។</p>
<p>[១២៣] បពិត្រមហារាជ ឯភិក្ខុជាអ្នកប្រកបដោយសតិនិងសម្បជញ្ញៈ នោះ តើ ដូចម្តេចខ្លះ ។ បពិត្រក្នុងសាសនានេះ កាលឈានដើរទៅខាងមុខ ឈានថយក្រោយ ក៏មានសេចក្តីដឹងខ្លួន កាលក្រឡេកមើលទៅមុខ កាល ក្រឡេកមើលទៅទិសផ្សេងៗ ក៏មានសេចក្តីដឹងខ្លួន កាលបត់លា (ដៃជើង) ក៏មានសេចក្តីដឹងខ្លួន កាលទ្រទ្រង់នូវសង្ឃាដិ បាត្រ ចីវរ ក៏មានសេចក្តីដឹង ខ្លួន កាលបរិភោគផឹក ទំពា ជញ្ជក់ជញ្ជាប ក៏មានសេចក្តីដឹងខ្លួន កាលបន្ទោ ឧច្ចារៈបស្សាវៈ ក៏មានសេចក្តីដឹងខ្លួន កាលដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ ពីដេក និយាយឬស្ងៀម ក៏មានសេចក្តីដឹងខ្លួន ។ បពិត្រមហារាជ ភិក្ខុជា អ្នកប្រកបដោយសតិនិងសម្បជញ្ញៈ ដោយប្រការដូច្នេះឯង ។</p>
<p>[១២៤] បពិត្រមហារាជ ឯភិក្ខុជាអ្នកសន្តោស (ត្រេកអរចំពោះបច្ច័យ តាមមានតាមបាន) តើដូចម្តេចខ្លះ ។ បពិត្រមហារាជ ភិក្ខុក្នុងសាសនានេះ ជាអ្នកសន្តោសដោយចីវរ ដែលជាគ្រឿងរក្សានូវកាយ ដោយចង្ហាន់បិណ្ឌ-បាត ដែលជាគ្រឿងរក្សានូវផ្ទៃ ភិក្ខុនោះកាលបើចៀសចេញទៅក្នុងទិស ណាៗ តែងកាន់យក (នូវបរិក្ខា) ប៉ុណ្ណោះហើយ ចៀសចេញទៅ (ក្នុងទិស នោះៗ) ។ បពិត្រមហារាជ ប្រៀបដូចជាសត្វសកុណជាតិ មានស្លាប ទោះ ហើរទៅក្នុងទិសណាៗ រមែងមានស្លាបរបស់ខ្លួនជាភារៈប៉ុណ្ណោះ ហើរទៅ ដូចម្តេចមិញ បពិត្រមហារាជ ភិក្ខុជាអ្នកសន្តោសដោយចីវរ ដែលជាគ្រឿង រក្សានូវកាយ ដោយចង្ហាន់បិណ្ឌបាត ដែលជាគ្រឿងរក្សានូវផ្ទៃ ភិក្ខុនោះ ទោះបីចៀសចេញទៅ ក្នុងទិសណាៗ តែងកាន់យក (នូវគ្រឿងបរិក្ខារ) ប៉ុណ្ណោះ ហើយចៀសចេញទៅ (ក្នុងទិសនោះៗ) ដូច្នោះឯង ។ បពិត្រ មហារាជ ភិក្ខុជាអ្នកសន្តោស ដោយប្រការដូច្នោះឯង ។</p>
<p>[១២៥] ភិក្ខុនោះប្រកបដោយសីលក្ខន្ធ ជារបស់ព្រះអរិយៈនេះផង ប្រកបដោយ ឥន្ទ្រិយសំវរៈ ជារបស់ព្រះអរិយៈនេះផង ប្រកបដោយសតិនិង សម្បជញ្ញៈ ជារបស់ព្រះអរិយៈនេះផង ប្រកបដោយសេចក្តីសន្តោស ជា របស់ព្រះអរិយៈនេះផង ត្រូវការទីសេនាសនៈស្ងាត់ គឺព្រៃ ម្លប់ឈើ ភ្នំ ជ្រោះ ភ្នំ គុហាភ្នំ ព្រៃស្មសាន ព្រៃស្បាត ទីវាល ទីគំនរចំបើង ។ លុះភិក្ខុនោះ ត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ក៏ពត់ភ្នែនតម្រង់កាយ ឲ្យត្រង់ ប្រុងស្មារតីឲ្យមានមុខឆ្ពោះ (ទៅរកកម្មដ្ឋាន) ។ ភិក្ខុនោះរមែង លះ បង់ នូវអភិជ្ឈាក្នុងលោកនៅដោយចិត្តគ្មានអភិជ្ឈា ជម្រះឲ្យស្អាត ចាក អភិជ្ឈា រមែងលះបង់នូវព្យាបាទនិងសេចក្តីប្រទូស្ត នៅដោយចិត្តមិនមាន ព្យាបាទ ជាអ្នកមានសេចក្តីអនុគ្រោះដោយប្រយោជន៍ ដល់សត្វមានជីវិត ទាំងពួង ជម្រះចិត្តឲ្យស្អាតចាក អកុសលធម៌ ជាគ្រឿងប្រទូស្តគឺព្យាបាទ រមែងលះបង់នូវថីនមិទ្ធៈ គឺសេចក្តីងងុយ ងោកងក់ នៅដោយចិត្តប្រាសចាក ថីនមិទ្ធៈ ជាអ្នកមានសេចក្តីសំគាល់នូវពន្លឺ មានស្មារតី និងសេចក្តីដឹងខ្លួន ជម្រះចិត្តឲ្យស្អាតចាកថីនមិទ្ធៈ រមែងលះបង់ នូវឧទ្ធច្ចកុក្កុច្ចៈ គឺសេចក្តីរាយ មាយ រសាយចិត្ត នៅដោយចិត្តមិនរាយមាយ ជាអ្នកមានចិត្តស្ងប់រម្ងាប់ ខាងក្នុង ជម្រះចិត្តឲ្យស្អាតចាកឧទ្ធច្ចកុក្កុច្ចៈ រមែងលះបង់នូវវិចិកិច្ឆា គឺ សេចក្តីងឿងឆ្ងល់ នៅដោយចិត្តឆ្លងផុតវិចិកិច្ឆា ជាអ្នកមិនមានសេចក្តី សង្ស័យ ក្នុងកុសលធម៌ ជម្រះចិត្ត ឲ្យស្អាតចាកវិចិកិច្ឆា ។</p>
<p>[១២៦] បពិត្រមហារាជ ប្រៀបដូចបុរស ដែលយកទ្រព្យជាបំណុលគេ ទៅ ប្រកបការងារទាំងឡាយ ការងារទាំងនោះរបស់បុរសនោះក៏សម្រេច បុរសនោះក៏ចាត់ចែងសងនូវទ្រព្យចាស់ ជាបំណុលអស់ទៅ ទ្រព្យចំណេញ របស់បុរសនោះ ក៏មានសល់នៅច្រើនល្មមនឹងចិញ្ចឹមនូវភរិយាបាន បុរស នោះក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញកាលពីដើម យកទ្រព្យជា បំណុលគេទៅប្រកបការងារ ទាំងអម្បាលនោះ រប់សអាត្មាអញ ក៏បាន សម្រេចហើយ អាត្មាអញ បានចាត់ចែងសងនូវទ្រព្យចាស់ ជាបំណុលដើម រួចអស់ហើយ ទ្រព្យចំណេញរបស់អាត្មាអញក៏មានសល់នៅជាច្រើន ល្មម នឹងចិញ្ចឹមភរិយាបានដែរ ។ បុរសនោះគប្បីបាននូវបាមោជ្ជៈ (សេចក្តីរីក រាយ) គប្បីបាននូវសេចក្តីសោមនស្សដែលមានទ្រព្យចំណេញនោះជាហេតុ ។ បពិត្រមហារាជ មួយទៀត ប្រៀបដូចបុរសមានអាពាធ ដល់នូវសេចក្តីទុក្ខ ឈឺធ្ងន់ ហើយបុរសនោះ បរិភោគបាយមិនឆ្ងាញ់ផង កម្លាំងក្នុងកាយរបស់ បុរសនោះ ក៏មិនមានផង ។ សម័យក្រោយមក បុរសនោះក៏ជាសះស្បើយ អំពីអាពាធនោះ បុរសនោះ បានបរិភោគបាយ ឆ្ងាញ់ផង កម្លាំងក្នុងកាយ របស់បុរសនោះ ក៏មានផង ទើបបុរសនោះមានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញកាលពីដើម មានអាពាធ ដល់នូវសេចក្តីទុក្ខ ឈឺធ្ងន់ អាត្មាអញ បរិភោគបាយមិនឆ្ងាញ់ផង កម្លាំងក្នុងកាយរបស់អាត្មាអញ ក៏មិនមានផង ឥឡូវនេះ អាត្មាអញ បានសះស្បើយអំពីអាពាធនោះហើយ អាត្មាអញបាន បរិភោគបាយឆ្ងាញ់ផង កម្លាំងក្នុងកាយរបស់អាត្មាអញក៏មានផង ។ បុរស នោះ ក៏បាននូវបាមោជ្ជៈ បាននូវសេចក្តីសោមនស្ស ដែលមានការសះ ស្បើយអំពីអាពាធនោះជាហតុ ។ បពិត្រមហារាជ មួយទៀត ប្រៀបដូច បុរសដែលជាប់នៅ ក្នុងផ្ទះឃុំខាំង សម័យក្រោយមក បុរសនោះ ក៏រួចអំពី ការឃុំខាំងនេះ ដោយស្រួល មិនមានភ័យ ឯសេចក្តីបង់ ខាតនៃភោគៈ ទាំងឡាយ របស់បុរសនោះ សូម្បីបន្តិចបន្តួច ក៏មិនមាន ទើបបុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញ កាលពីដើម បានជាប់នៅក្នុងផ្ទះ ឃុំខាំង ឥឡូវនេះអាត្មាអញ បានរួចអំពីការឃុំខាំងនោះដោយស្រួល មិន មានភ័យ ឯសេចក្តីបង់ខាតនៃភោគៈទាំងឡាយ របស់អាត្មាអញ សូម្បីបន្តិច បន្តួច ក៏មិនមានឡើយ ។ បុរសនោះក៏បាននូវបាមោជ្ជៈ បាននូវសេចក្តី សោមនស្ស ដែលមានការរួចអំពីផ្ទះឃុំខាំងនោះជាហេតុ ។ បពិត្រមហារាជ មួយទៀតប្រៀបដូចបុរស ដែលជាទាសៈគេ រមែងមិនបានធ្វើកិច្ចការនីមួយ តាមអំពើចិត្តខ្លួន រមែងធ្វើទៅតាមសេចក្តីគាប់ចិត្តរបស់បុគ្គលដទៃ ទៅកាន់ ទីណា តាមចំណង់របស់ខ្លួនមិនបានឡើយ លុះសម័យក្រោយមក បុរស នោះ ក៏បានរួចអំពីភាវៈ ជាទាសៈនោះ ជាអ្នកបានធ្វើនូវអំពើ តាមគាប់ចិត្ត របស់ខ្លួន មិនបានធ្វើទៅតាមសេចក្តីគាប់ចិត្ត របស់បុគ្គលដទៃ បានរួចជាអ្នក ជា ទៅកាន់ទីណាតាម ចំណង់របស់ខ្លួន ទើបបុរសនោះមានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញកាលអំពីដើម ជាទាសៈគេ មិនបានធ្វើកិច្ចការនីមួយ តាមអំពើចិត្តរបស់ខ្លួន តែងធ្វើទៅតាមសេចក្តីគាប់ចិត្ត របស់បុគ្គលដទៃ ទៅកាន់ទីណាតាមចំណង់ របស់ខ្លួនមិនបានឡើយ ឥឡូវនេះអាត្មាអញបាន រួចអំពីភាវៈជាទាសៈ គេនោះហើយ ជាអ្នកបានធ្វើកិច្ចការ នីមួយតាមអំពើ ចិត្តរបស់ខ្លួន មិនបានធ្វើទៅតាមសេចក្តីគាប់ចិត្តរបស់បុគ្គលដទៃ បានរួចជា អ្នកជា ទៅកាន់ទីណា តាមចំណង់របស់ខ្លួនបាន ។ បុរសនោះក៏បាននូវ បាមោជ្ជៈ បាននូវសេចក្តីសោមនស្ស ដែលមានការរួចអំពីភាវៈជាទាសៈគេ នោះជាហេតុ ។ បពិត្រមហារាជ មួយទៀត ប្រៀបដូចបុរសមានទ្រព្យ មាន ភោគៈ ដើរទៅកាន់ទីឆ្ងាយដាច់ស្រយាល ជាផ្លូវរកបាយបាន ដោយក្រ ប្រកបដោយភ័យចំពោះមុខ សម័យខាងក្រោយមក បុរសនោះ ក៏បានឆ្លង ផុត អំពីផ្លូវឆ្ងាយដាច់ស្រយាលនោះ បានដល់ស្រុកភូមិដោយស្រួល ជាទី ក្សេម មិនមានភ័យ ទើបបុរសនោះមានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មា អញកាលពីដើម ជាអ្នកមានទ្រព្យ មានភោគៈ ដើរទៅកាន់ផ្លូវឆ្ងាយដាច់ ស្រយាល ជាផ្លូវរកបាយបានដោយក្រ ប្រកបដោយ ភ័យចំពោះមុខ ឥឡូវនេះ អាត្មាអញ បានឆ្លងផុតនូវផ្លូវឆ្ងាយដាច់ស្រយាលនោះហើយ បាន ដល់ស្រុកភូមិដោយស្រួល ជាទីក្សែមមិនមានភ័យ ។ បុរសនោះ ក៏បាននូវ បាមោជ្ជៈ បាននូវសេចក្តីសោមនស្ស ដែលមានការបានដល់នូវស្រុកភូមិជាទី ក្សែមនោះជាទីហេតុ ។ បពិត្រមហារាជ ភិក្ខុពិចារណាឃើញនូវនីវរណៈ ៥ នេះក្នុងខ្លួន ដែលមិនទាន់លះបង់ យ៉ាងនេះថាដូចជា បំណុល ដូចជារោគ ដូចជាផ្ទះសម្រាប់ឃុំខាំង ដូចជាភាវៈជាទាសៈ ឬដូចជាផ្លូវឆ្ងាយ ដាច់ ស្រយាល យ៉ាងនោះឯង ។ បពិត្រមហារាជ ដូចបុគ្គលពិចារណា ឃើញ នូវការមិនជំពាក់បំណុលគេយ៉ាងណា នូវការមិនមានរោគយ៉ាងណា នូវការ រួចអំពីផ្ទះសម្រាប់ឃុំខាំង យ៉ាងណា នូវភាពជាអ្នកជា យ៉ាងណា នូវទីដ៏ ក្សែមក្សាន្ត យ៉ាងណា បពិត្រមហារាជ ភិក្ខុពិចារណាឃើញនូវនីវរណៈ ៥ នេះក្នុងខ្លួនដែលបានលះបង់ហើយ ក៏យ៉ាងនោះឯង ។</p>
<p>[១២៧] កាលបើភិក្ខុនោះ បានពិចារណាឃើញនូវនីវរណៈទាំង ៥ នេះក្នុងខ្លួន ដែលបានលះបង់ហើយ បាមោជ្ជៈ (សេចក្តីរីរាយ) ក៏កើតឡើង កាលបើ ចិត្តរីករាយ ហើយ បីតិក៏កើត កាលបើ ចិត្តប្រកបដោយបីតិហើយ នាមកាយ រមែងស្ងប់រម្ងាប់ ភិក្ខុដែលមាននាមកាយ ស្ងប់ស្ងាត់ហើយ រមែង ទទួលនូវសុខ ចិត្តរបស់ភិក្ខុ ដែលប្រកប ដោយសុខ តែងតម្កល់មាំបាន ។ ភិក្ខុនោះ លុះស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយ ក៏បាននូវបឋមជ្ឈានប្រកដោយវិតក្កៈ ប្រកបដោយវិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីវិវេក ក៏សម្រេចសម្រាន្តនៅ (ដោយឥរិយាបថទាំង ៤) ។ ភិក្ខុនោះរមែងញ៉ាំងកាយនេះ ឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយ ដោយបីតិនិងសុខៈដែលកើតអំពីវិវេក សរីរដ្ឋានបន្តិចបន្តួចនៃ កាយទាំងអស់របស់ភិក្ខុនោះ ឈ្មោះថាមិនបានផ្សព្វផ្សាយ ដោយបីតិនិង សុខៈ ដែលកើតអំពីវិវេក មិនមានឡើយ ។ បពិត្រមហារាជ ប្រៀបដូចជាអ្នក ផ្ងូតទឹកក្តី បុគ្គលអ្នកជំនួយការនៃអ្នកផ្ងូតទឹកក្តី ដែលឈ្លាសរោយ នូវលម្អិត សម្រាប់ងូតទឹកទាំងឡាយ ក្នុងភាជន៍សំរិទ្ធិ៍ ប្រោះព្រំដោយទឹក ហើយសូន ជាដុំ លុះដល់វេលាល្ងាច ដុំលម្អិត សម្រាប់ (លាប) ងូត (នោះ) ក៏ស្អិតចាប់ ចូលគ្នា ស្អិតល្មួតទាំងខាងក្នុងទាំងខាងក្រៅ មិនបានរាត់រាយខ្ចាយចេញ ឡើយ យ៉ាងណាមិញ បពិត្រមហារាជ ភិក្ខុដែលញ៉ាំងកាយនេះឲ្យជ្រួត ជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយ ដោយបីតិនិងសុខ ដែលកើតអំពី វិវេក សរីរដ្ឋានបន្តិចបន្តួចនៃកាយទាំងអស់ របស់ភិក្ខុនោះឈ្មោះថា មិនបាន ផ្សព្វផ្សាយដោយបីតិនិងសុខៈ ដែលកើតអំពីវិវេក មិនមានឡើយ យ៉ាងនោះ ឯង ។ បពិត្រមហារាជ នេះឯង ជាផលនៃសមណប្បដិបត្តិ ដែលឃើញ ច្បាស់ដោយខ្លួនឯង ដ៏រុងរឿងដោយវិសេសផង ថ្លៃថ្លាដោយវិសេសផង ជាង ផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដូចបានពោលមក ខាងដើម ។</p>
<p>[១២៨] បពិត្រមហារាជ ប្រការមួយទៀត ភិក្ខុបានចូលដល់ទុតិយ-ជ្ឈាន ជាធម្មជាតិកើតមានក្នុងសន្តានចិត្ត ប្រកបដោយសេចក្តីជ្រះថ្លា មាន សភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិនិងសុខៈ ដែលកើតអំពីសមាធិ ព្រោះរម្ងាប់នូវវិតក្កៈនិងវិចារៈ ក៏សម្រេចសម្រាននៅ ។ ភិក្ខុនោះ រមែងញ៉ាំងកាយនេះ ឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់បរិបូណ៌ ផ្សព្វ ផ្សាយ ដោយបីតិនិងសុខៈដែលកើតអំពីសមាធិ សរីរដ្ឋានបន្តិចបន្តួចនៃ កាយទាំងអស់របស់ភិក្ខុនោះ ឈ្មោះថាមិនបានផ្សព្វ ផ្សាយដោយបីតិ និង សុខៈ ដែលកើតអំពីសមាធិ មិនមានឡើយ ។ បពិត្រមហារាជ ប្រៀបដូចជា អន្លង់ ទឹកដ៏ជ្រៅ មានទឹកជោរឡើង ប្រឡាយជាទីហូរមកនៃទឹកក្នុងទិស ខាងកើត នៃអន្លង់ទឹកនោះមិនមាន ប្រឡាយជាទីហូរមក នៃទឹកក្នុងទិស ខាងត្បូង មិនមានប្រឡាយជាទីហូរមក នៃទឹកក្នុងទិសខាងលិចមិនមាន ប្រឡាយជាទីហូរមក នៃទឹកក្នុងទិសខាងជើង ក៏មិនមាន ទាំងភ្លៀង ក៏មិន បានបង្អុរចុះនូវធារទឹកដោយស្រួលក្នុងអន្លង់ទឹកនោះ តាមកាលវេលាឡើយ ឯធាទឹកដ៏ត្រជាក់ ក៏ស្រាប់តែជោរឡើងអំពីអន្លង់ទឹកនោះប៉ុណ្ណោះ ហើយ ញ៉ាំងអន្លង់ទឹកនោះ ឲ្យជ្រួតជ្រាបឆ្អែតដីបរិបូណ៌ផ្សព្វ ផ្សាយដោយទឹក ត្រជាក់ ទីប្រទេសបន្តិចបន្តួចនៃអន្លង់ទឹកទាំងអស់នោះ ឈ្មោះថា មិនបាន ផ្សព្វផ្សាយ ដោយទឹកត្រជាក់ មិនមានឡើយ យ៉ាងណាមិញ បពិត្រ មហារាជ ភិក្ខុញ៉ាំងកាយនេះឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វ ផ្សាយដោយបីតិ និងសុខៈដែលកើតអំពីសមាធិ សរីរដ្ឋានបន្តិចបន្តួចនៃ កាយទាំងអស់របស់ភិក្ខុនោះ ឈ្មោះថាមិនបានផ្សព្វផ្សាយដោយបីតិ និង សុខៈ ដែលកើតអំពីសមាធិ មិនមានឡើយ យ៉ាងនោះឯង ។ បពិត្រមហារាជ នេះឯងជាផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដ៏រុង រឿងដោយវិសេសផង ថ្លៃថ្លាដោយវិសេសផង ជាងផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដូច ពោលមកខាងដើម ។</p>
<p>[១២៩] បពិត្រមហារាជ ប្រការមួយទៀត ភិក្ខុមានចិត្តនឿយណាយ ចាកបីតិហើយ ប្រកបដោយឧបេក្ខាមានស្មារតីដឹងខ្លួន បានទទួលនូវសុខ ដោយនាមកាយ ព្រះអរិយៈទាំងឡាយ តែងសរសើរនូវបុគ្គល ដែលបាននូវ តតិយជ្ឈាននោះថា បុគ្គលអ្នកបានតតិយជ្ឈាន មានចិត្តប្រកបដោយឧបេក្ខា មានស្មារតី មានធម៌ជាគ្រឿងនៅជាសុខ ដូច្នេះ ព្រោះតតិយជ្ឈានណា ក៏បានដល់នូវតតិយជ្ឈាន (នោះ) ហើយសម្រេចសម្រាន្តនៅ ។ ភិក្ខុនោះ រមែងញ៉ាំងកាយនេះឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយដោយ សុខៈ ដែលមិនមានបីតិ សរីរដ្ឋានបន្តិចបន្តួចនៃកាយទាំងអស់របស់ភិក្ខុនោះ ឈ្មោះថាមិនបានផ្សព្វផ្សាយដោយសុខៈ ដែលគ្មានបីតិ មិនមានឡើយ ។ បពិត្រមហារាជ ប្រៀបដូចទីដែលដុះព្រលិតក្តី ឈូកក្រហមក្តី ឈូកសក្តី មានព្រលិត ឬឈូកក្រហម ឬឈូកសពួកខ្លះ ដែលដុះក្នុងទឹក ចម្រើនក្នុង ទឹក មិនទាន់លូតឡើងផុតអំពីទឹក លិចនៅក្នុងទឹក រស់នៅអាស្រ័យនឹងទឹក បទុមជាតិទាំងនោះ រមែងជ្រួតជ្រាបឆ្អែត ស្កប់ស្កល់បរិបូណ៌ផ្សព្វផ្សាយ ដោយទឹកត្រជាក់ តាំងអំពីឫសមើមរហូតដល់ចុង ទីប្រទេសបន្តិចបន្តួច នៃវារិជាតិទាំងអស់ ទោះជាព្រលិតក្តី ឈូកក្រហមក្តី ឈូកសក្តី ដែលឈ្មោះ ថា មិនបានផ្សព្វផ្សាយដោយទឹកដ៏ត្រជាក់មិនមានឡើយ យ៉ាងណាមិញ បពិត្រមហារាជ ភិក្ខុដែលញ៉ាំងកាយនេះ ឲ្យជ្រួតជ្រាបឆ្អែត ស្កប់ស្កល់ បរិបូណ៌ផ្សព្វផ្សាយដោយសុខៈ ដែលមិនមានបីតិ សរីរដ្ឋានបន្តិចបន្តួចនៃ កាយទាំងអស់របស់ភិក្ខុ នោះឈ្មោះថា មិនបានផ្សព្វផ្សាយដោយសុខៈ ដែល គ្មានបីតិ មិនមានឡើយ យ៉ាងនេះឯង ។ បពិត្រមហារាជ នេះឯងជាផលនៃ សមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដ៏រុងរឿងដោយវិសេស ផង ថ្លៃថ្លាដោយវិសេសផង ជាងផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ ដោយខ្លួនឯង ដូចពោលមកខាងដើម ។</p>
<p>[១៣០] បពិត្រមហារាជ ប្រការមួយទៀត ភិក្ខុលះបង់នូវសុខផង លះបង់នូវទុក្ខផង មានសោមនស្សនិងទោមនស្សអស់ហើយ ក្នុងកាលមុន ក៏បាននូវចតុត្ថជ្ឈាន ដែលមិនមានទុក្ខ មិនមានសុខ មានតែសតិដ៏បរិសុទ្ធ ដែលកើតអំពីឧបេក្ខា ហើយសម្រេចសម្រាន្តនៅ ។ ភិក្ខុនោះរមែងញ៉ាំង កាយនេះ ឲ្យផ្សព្វផ្សាយដោយចិត្តដ៏បរិសុទ្ធ ផូរផង់អង្គុយនៅ ឯសរីរដ្ឋាន បន្តិចបន្តួចនៃកាយទាំងអស់ របស់ភិក្ខុនោះ ឈ្មោះថាមិនបាន ផ្សព្វផ្សាយ ដោយចិត្តដ៏បរិសុទ្ធផូរផង់ មិនមានឡើយ ។ បពិត្រមហារាជ ប្រៀបដូចបុរស ដែលយកសំពត់សស្អាត ទៅដណ្តប់កាយព្រមទាំងក្បាល ហើយអង្គុយនៅ ឯសរីរដ្ឋាន បន្តិចបន្តួចនៃកាយទាំងអស់ របស់ភិក្ខុនោះ ឈ្មោះថា មិនបាន ផ្សព្វផ្សាយដោយសំពត់ស ស្អាតមិនមានឡើយ យ៉ាងណាមិញ បពិត្រ មហារាជ ភិក្ខុដែលញ៉ាំងកាយនេះ ឲ្យផ្សព្វផ្សាយដោយចិត្តដ៏បរិសុទ្ធផូរផង់ អង្គុយនៅ ឯសរីរដ្ឋានបន្តិចបន្តួចនៃកាយទាំងអស់ របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយចិត្តដ៏បរិសុទ្ធផូរផង់មិនមានឡើយ យ៉ាងនេះឯង ។ បពិត្រមហារាជ នេះឯងជា ផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ ដោយខ្លួនឯង ដ៏រុងរឿងដោយវិសេសផង ថ្លៃថ្លាដោយវិសេសផង ជាងផល នៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដូចបានពោលមក ខាងដើម ។</p>
<p>[១៣១] ភិក្ខុនោះ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួលគឺ កិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ដល់នូវសេចក្តីមិន ញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញ នាំបង្អោនចិត្តទៅ ដើម្បីញាណទស្សនៈ គឺបញ្ញាសម្រាប់ដឹងសម្រាប់ឃើញ ។ ភិក្ខុនោះក៏ដឹងច្បាស់ យ៉ាងនេះថា កាយ របស់អាត្មាអញនេះ មានរូបប្រកប ដោយមហាភូតរូប ៤ កើតអំពីមាតានិងបិតា មានសេចក្តីចម្រើនដោយជាតិ បាយនិងនំ ជាសភាវៈមិនទៀង (ទោះបី) មានការលាបដុសខាត់បំបាត់ក្លិន និងគក់ច្របាច់ ក៏គង់មានសេចក្តីបែកធ្លាយ ខ្ចាត់ខ្ចាយទៅជាធម្មតា ក៏ឯ វិញ្ញាណរបស់អាត្មាអញនេះសោត អាស្រ័យនៅក្នុងកាយនេះ ជាប់នៅក្នុង កាយនេះ ។ បពិត្រមហារាជ ប្រៀបដូចកែវមណីនិងកែវពិទូរ្យ ដ៏ល្អមានជាតិ បរិសុទ្ធ មានជ្រុង ៨ ដែលជាងបានឆ្នៃល្អហើយ មានសម្បុរភ្លឺថ្លាឆ្លុះ បរិបូណ៌ ដោយអាការទាំងពួង (មានដុសលាងជាដើម) ប្រសិនបើមានចេស គេដោត ទៅនឹងកែវនោះ ជាចេសមានពណ៌ខៀវក្តី លឿងក្តី ក្រហមក្តី សក្តី ជាចេស ស៊ីនួនក្តី បុរសដែលមានភ្នែក (ភ្លឺ) គប្បីយកកែវនោះ មកដាក់លើដៃ ហើយ ពិចារណាមើលថា នេះជាកែវមណីនិងកែវពិទូរ្យដ៏ល្អ មានជាតិ បរិសុទ្ធ មានជ្រុង ៨ ដែលជាងបានច្នៃល្អហើយ មានសម្បុរភ្លឺថ្លាឆ្លុះ បរិបូណ៌ដោយ អាការទាំងពួង នេះជាចេសដែលគេដោតទៅក្នុងកែវមណីនោះ ជាចេស មានពណ៌ខៀវ ក្តី លឿងក្តី ក្រហមក្តី សក្តី ជាចេសស៊ីនួនក្តី (ពិតមែន) យ៉ាង ណាមិញ បពិត្រមហារាជ ភិក្ខុកាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមាន ទីទួលគឺកិលេស ប្រាសចាកឧបក្កិលេស មានសភាវៈជាចិត្តទន់ គួរដល់ ភាវនាកម្ម ដល់នូវសេចក្តីមិនញាប់ញ័រទៅ តាមអារម្មណ៍ យ៉ាងនេះហើយ ក៏ទាញនាំបង្អោនចិត្តទៅ ដើម្បីញាណទស្សនៈ គឺបញ្ញាសម្រាប់ដឹង សម្រាប់ ឃើញ ភិក្ខុនោះក៏ដឹងច្បាស់យ៉ាងនេះថា កាយរបស់អាត្មាអញនេះឯង មាន រូប ប្រកបដោយមហាភូតរូប ៤ កើតអំពីមាតានិងបិតា មានសេចក្តីចម្រើន ដោយជាតិបាយនិងនំ ជាសភាវៈមិនទៀង (ទោះបី) មានការលាបដុសខាត់ បំបាត់ក្លិន និងគក់ច្របាច់ ក៏គង់មានសេចក្តីបែកធ្លាយខ្ចាត់ខ្ចាយជាធម្មតា ក៏ឯវិញ្ញាណ របស់អាត្មាអញនេះសោត អាស្រ័យនៅក្នុងកាយនេះ ជាប់ នៅក្នុងកាយនេះ យ៉ាងនោះឯង ។ បពិត្រមហារាជ នេះឯងជាផលនៃ សមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដ៏រុងរឿងដោយវិសេស ផង ថ្លៃថ្លាដោយវិសេសផង ជាងផលនៃសមណប្បដិបត្តិទាំងឡាយ ដែល ឃើញ ច្បាស់ដោយខ្លួនឯង ដូចបានពោលមកខាងដើម ។</p>
<p>[១៣២] ភិក្ខុនោះ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួលគឺ កិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ដល់នូវសេចក្តីមិន ញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញ នាំបង្អោនចិត្តទៅ ដើម្បីនិម្មិត នូវកាយដែលសម្រេចអំពីចិត្ត ។ ភិក្ខុនោះ ក៏និម្មិតនូវកាយផ្សេងៗ ចេញអំពីកាយនេះ មានរូបដែលសម្រេចអំពីចិត្ត មានអវយវៈធំនិងអវយវៈតូចសព្វគ្រប់ មានឥន្ទ្រិយមិនថោកថយ បពិត្រ មហារាជ ប្រៀបដូចបុរសចាក់បញ្ចេញនូវបណ្តូល អំពីស្មៅយាប្លង បុរស នោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា នេះជាស្មៅយាប្លង នេះជាបណ្តូល ស្មៅយាប្លង ដោយឡែក បណ្តូលដោយឡែក តែជាបណ្តូលដែលអាត្មាអញ ចាក់បញ្ចេញមក អំពីស្មៅយាប្លងហ្នឹងឯង យ៉ាងណាមិញ បពិត្រមហារាជ មួយទៀត ប្រៀបដូចបុរស ហូតដាវចេញអំពីស្រោម បុរសនោះមានសេចក្តី ត្រិះរិះយ៉ាងនេះថា នេះជាដាវ នេះជាស្រោម ដាវផ្សេង ស្រោមផ្សេង តែជា ដាវដែលអាត្មាអញ ហូតចេញមកអំពីស្រោម ហ្នឹងឯង យ៉ាងណាមិញ បពិត្រមហារាជ មួយទៀត ប្រៀបដូចបុរស ទាញយកសត្វពស់ ចេញអំពី ស្រោម បុរសនោះមានសេចក្តីត្រិះរិះយ៉ាងនេះថា នេះជាពស់ នេះជាស្រោម សត្វពស់ផ្សេង ស្រោមផ្សេង តែពស់ដែលអាត្មាអញ ទាញចេញមកអំពី ស្រោម ហ្នឹងឯង យ៉ាងណាមិញ បពិត្រមហារាជ ភិក្ខុកាលបើចិត្តតាំងមាំ បរិសុទ្ធផូរផង់ មិនមានទីទួលគឺកិលេស ប្រាសចាកឧបក្កិលេស មានសភាព ជាចិត្តទន់ គួរដល់នូវភាវនាកម្ម ដល់នូវសេចក្តីមិនញាប់ញ័រទៅតាម អារម្មណ៍យ៉ាងនេះហើយ រមែងទាញនាំបង្អោនចិត្ត ទៅដើម្បីនិម្មិតនូវកាយ ដែលសម្រេចអំពីចិត្តបាន យ៉ាងនោះឯង ។ ភិក្ខុនោះ រមែងនិម្មិតនូវកាយ ផ្សង ចេញអំពីកាយនេះ មានរូបដែលសម្រេចអំពីចិត្ត មានអវយវៈធំនិង អវយវៈ តូចសព្វគ្រប់ មានឥន្ទ្រិយមិនថោកថយ ។ បពិត្រមហារាជ នេះឯង ជាផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដ៏រុងរឿងដោយ វិសេសផង ថ្លៃថ្លាដោយវិសេស ផង ជាងផលនៃសមណប្បដិបត្តិទាំងឡាយ ដែលឃើញច្បាស់ដោយខ្លួនឯង ដូចបាន ពោលមកខាងដើម ។ </p>
<p>[១៣៣] ភិក្ខុនោះ កាលបើចិត្តតាំងមាំបរិសុទ្ធ ផូរផង់ មិនមានទីទួលគឺ កិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ដល់នូវសេចក្តីមិន ញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ភិក្ខុនោះ រមែងទាញនាំបង្អោនចិត្តទៅ ដើម្បីតាក់តែងឫទ្ធិ ភិក្ខុនោះទទួលនូវការតាក់ តែងឫទ្ធិជាច្រើនប្រការបាន គឺជាមនុស្សម្នាក់ ធ្វើឲ្យទៅជាច្រើននាក់ក៏បាន មនុស្សច្រើននាក់ធ្វើឲ្យទៅជាម្នាក់ក៏បាន ធ្វើទីកំបាំងឲ្យ ទៅជាទីវាលក៏បាន ធ្វើទីវាលឲ្យទៅជាទីកំបាំងក៏បាន ដើរ (ទំលុះ) ទៅក្រៅជញ្ជាំង ក្រៅកំពែង ក្រៅភ្នំ មិនទើសទាក់ ដូចដើរទៅក្នុងទីវាលក៏បាន ធ្វើនូវការមុជចុះនឹងងើប ឡើងក្នុងផែនដី ដូចមុជងើបក្នុងទឹកក៏បាន ដើរទៅលើទឹក មិនបែកធ្លាយទឹក ដូចជាដើរ លើផែនដីក៏បាន អណ្តែតទៅឯអាកាសទាំងភ្នែន ដូចជាសត្វស្លាប ក៏បាន ចាប់ស្ទាបអង្អែលព្រះចន្ទនិងព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើន យ៉ាងនោះ មានអានុភាពច្រើន យ៉ាងនោះ ដោយដៃក៏បាន ញ៉ាំងអំណាចឲ្យ ប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន បពិត្រមហារាជ ប្រៀប ដូចជាស្មូនឆ្នាំងក្តី អន្តេវាសិកនៃស្មូនឆ្នាំងក្តី ដែលឈ្លាសវៃ កាលបើដីស្អិត ដែលគេច្របាច់ល្អហើយ បើចង់ធ្វើនូវភាជន៍ដ៏ប្លែកណា ៗ ក៏គប្បីធ្វើឲ្យ សម្រេចទៅជាភាជន៍នោះៗ បាន យ៉ាងណាមិញ បពិត្រមហារាជ មួយវិញ ទៀត ជាងភ្លុកក្តី អន្តេវាសិករបស់ជាងភ្លុកក្តី ដែលឈ្លាសវៃ កាលបើភ្លុក ដែលគេធ្វើ បរិកម្មល្អហើយ បើចង់ធ្វើនូវគ្រឿងប្រើប្រាស់ ជាវិការៈនៃភ្លុកដ៏ ប្លែកណា ៗ ក៏គប្បីធ្វើឲ្យសម្រេចនូវគ្រឿងប្រើប្រាស់ ជាវិការៈនៃភ្លុកដ៏ប្លែក នោះៗ បាន យ៉ាងណាមិញ បពិត្រមហារាជ មួយវិញទៀត ជាងមាសក្តី អន្តេវាសិករបស់ជាងមាសក្តី ដែលឈ្លាសវៃ កាលបើមាសដែលគេធ្វើបរិកម្ម ល្អហើយ បើចង់ធ្វើនូវគ្រឿងប្រើប្រាស់ ជាវិការៈនៃមាសដ៏ប្លែកណាៗ ក៏គប្បី ធ្វើឲ្យ សម្រេចនូវគ្រឿងប្រើប្រាស់ ជាវិការៈនៃមាសដ៏ប្លែក នោះៗបាន យ៉ាង ណាមិញ បពិត្រមហារាជ ភិក្ខុកាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមាន ទីទួលគឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ការ ភាវនា ដល់នូវសេចក្តីមិនញាប់ញ័រ ទៅតាមអារម្មណ៍យ៉ាងនេះហើយ ក៏រមែងទាញនាំ បង្អោនចិត្តទៅ ដើម្បីតាក់តែងនូវឫទ្ធិបានយ៉ាងនោះឯង ។ ភិក្ខុនោះ រមែងទទួលចំពោះនូវការតាក់តែងឫទ្ធិ មានប្រការជាច្រើនបាន គឺមនុស្សម្នាក់ ធ្វើឲ្យទៅជាច្រើននាក់ក៏បាន មនុស្សច្រើននាក់ ធ្វើឲ្យទៅជា ម្នាក់ក៏បាន ធ្វើទីកំបាំងឲ្យទៅជាទីវាលក៏បាន ធ្វើទីវាលឲ្យទៅជាទីកំបាំង ក៏បាន ដើរ (ទំលុះ) ទៅក្រៅជញ្ជាំង ក្រៅកំពែង ក្រៅភ្នំ មិនទើសទាក់ ដូចជា ដើរទៅក្នុងទីវាលក៏បាន ធ្វើនូវការមុជចុះនិងការងើបឡើងក្នុងផែនដី ដូចជា មុជងើបក្នុងទឹកក៏បាន ដើរទៅលើទឹកមិនបែកធ្លាយទឹក ដូចជាដើរលើផែនដី ក៏បាន អណ្តែតទៅឯអាកាសទាំងភ្នែន ដូចជាសត្វស្លាបក៏បាន ចាប់ស្ទាប អង្អែលព្រះចន្ទនិងព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើនយ៉ាងនេះ មាន អានុភាពច្រើនយ៉ាងនេះ ដោយដៃក៏បាន ញ៉ាំងអំណាចឲ្យប្រព្រឹត្តទៅដោយ កាយ ដរាបដល់ព្រហ្មលោកក៏បាន ។ បពិត្រមហារាជ នេះឯងជាផលនៃ សមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដ៏រុងរឿងដោយវិសេស ផង ថ្លៃថ្លាដោយវិសេសផង ជាងផលនៃសមណប្បដិបត្តិទាំងឡាយ ដែលឃើញច្បាស់ដោយខ្លួនឯង ដូចបានពោលមកខាងដើម ។</p>
<p>[១៣៤] ភិក្ខុនោះ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ដល់នូវសេចក្តីមិន ញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញ នាំបង្អោនចិត្តទៅក្នុងសោតធាតុជាទិព្វ ។ ភិក្ខុនោះ កាលបើមានសោតធាតុ ជាទិព្វបរិសុទ្ធស្អាត កន្លងបង់នូវសោតធាតុ ជារបស់មនុស្សធម្មតាហើយ រមែងឮនូវសម្លេងទាំងពីរ គឺសម្លេងទិព្វ ១ សម្លេងមនុស្ស ១ ដែលនៅក្នុង ទីឆ្ងាយក្តី ក្នុងទីជិតក្តីបាន បពិត្រមហារាជ ប្រៀបដូច បុរសដែលដើរទៅកាន់ផ្លូវឆ្ងាយ បុរសនោះឮសម្លេងស្គរធំក្តី សម្លេងសំភោរក្តី សម្លេងស័ង្ខក្តី សម្លេងស្គរ ជ័យក្តី សម្លេងស្គរតូចក្តី បុរសនោះ ក៏មានសេក្តីត្រិះរិះយ៉ាង នេះថា នេះជាសម្លេងស្គរធំ នេះជាសម្លេងសំភោរ នេះជាសម្លេងស័ង្ខ នេះ ជាសម្លេងស្គរជ័យ នេះជាសម្លេងស្គរតូច យ៉ាងណាមិញ បពិត្រមហារាជ ភិក្ខុកាលបើចិត្តតាំងមាំ បរិសុទ្ធ ផូរផង់ មិនមានទីទួលគឺកិលេស ប្រាសចាក ឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ការភាវនា ដល់នូវសេចក្តីមិន ញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញ នាំបង្អោនចិត្តទៅ ក្នុងសោតធាតុជាទិព្វ ភិក្ខុនោះ កាលបើមានសោតធាតុ ជាទិព្វបរិសុទ្ធស្អាត កន្លងបង់នូវសោតធាតុជារបស់មនុស្សធម្មតាហើយ រមែងឮនូវសម្លេងទាំង ពីរ គឺសម្លេងទិព្វ ១ សម្លេងមនុស្ស ១ ដែលនៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី យ៉ាងនោះឯង ។ បពិត្រមហារាជ នេះឯងជាផលនៃសមណប្បដិបត្តិ ដែល ឃើញច្បាស់ដោយខ្លួនឯង ដ៏រុងរឿងដោយវិសេសផង ថ្លៃថ្លាដោយវិសេស ផង ជាងផលនៃសមណប្បដិបត្តិទាំងឡាយ ដែលឃើញច្បាស់ដោយខ្លួន ឯង ដូចបានពោលមកខាងដើម ។</p>
<p>[១៣៥] ភិក្ខុនោះ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ដល់នូវសេចក្តីមិន ញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញ នាំបង្អោននូវចិត្តទៅ ដើម្បីចេតោបរិយញ្ញាណ (ប្រាជ្ញាជាគ្រៀងកំណត់ដឹង នូវចិត្តសត្វដទៃ) ។ ភិក្ខុនោះ ក៏កំណត់ដឹងច្បាស់នូវចិត្តនៃសត្វទាំងឡាយ ដទៃ និងចិត្តនៃបុគ្គលទាំងឡាយដទៃ ដោយចិត្តរបស់ខ្លួនបាន ចិត្តដែល ប្រកបដោយរាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ ចិត្តដែលប្រាស ចាករាគៈហើយក្តី ក៏ដឹងច្បាស់ថាចិត្តប្រាសចាករាគៈហើយ ចិត្តដែលប្រកប ដោយទោសៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយទោសៈ ចិត្តដែលប្រាសចាក ទោសៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកទោសៈហើយ ចិត្តដែលប្រកបដោយ មោហៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកប ដោយមោហៈ ចិត្តដែលប្រាសចាក មោហៈហើយក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកមោហៈ ហើយ ចិត្តដែលរួញ ថយក្តី ក៏ដឹងច្បាស់ថា ចិត្តរួញថយ ចិត្តដែលរាយមាយក្តី ក៏ដឹងច្បាស់ ថា ចិត្តរាយមាយ ចិត្តដែលជាមហគ្គតៈ គឺចិត្តដល់នូវភាវៈជាធំ (បានដល់ រូបាវចរនិងអរូបាវចរ) ក្តី ក៏ដឹងច្បាស់ថាចិត្តជាមហគ្គតៈ ចិត្តដែលមិនមែនជា មហគ្គតៈ គឺជាកាមាវចរក្តី ក៏ដឹងច្បាស់ថា ចិត្តមិនមែនជាមហគ្គតៈ ចិត្តដែល មានចិត្តដទៃក្រៃលែង ជាងគឺកាមាវចរក្តី ក៏ដឹងច្បាស់ថា ចិត្តមានចិត្តដទៃ ក្រៃលែងជាង ចិត្តដែលមិនមានចិត្តដទៃក្រៃលែងជាង គឺរូបាវចរនិង អរូបាវចរក្តី ក៏ដឹងច្បាស់ថា ចិត្តមិនមានចិត្តដទៃក្រៃលែងជាង ចិត្តដែល តាំងមាំហើយក្តី ក៏ដឹងច្បាស់ថា ចិត្តតាំងមាំហើយ ចិត្តដែលមិនបាន តាំងមាំក្តី ក៏ដឹងច្បាស់ថា ចិត្តមិនបានតាំងមាំ ចិត្តដែលរួចស្រឡះ ហើយក្តី ក៏ដឹងច្បាស់ថា ចិត្តរួចស្រឡះហើយ ចិត្តដែលមិនទាន់រួចស្រឡះក្តី ក៏ដឹង ច្បាស់ថា ចិត្តមិនទាន់រួចស្រឡះ ។ បពិត្រមហារាជ ប្រៀបដូចស្ត្រីក្តី បុរសក្តី ដែលនៅក្មេងជាក្រមុំ កម្លោះដែនៅកំពុងតែចូលចិត្ត នឹងប្រដាប់តាក់តែង រាងកាយ កាលឆ្លុះមើលនូវស្រមោល នៃមុខរបស់ខ្លួនក្នុងកញ្ចក់ដ៏បរិសុទ្ធ ស្អាតក្តី ក្នុងភាជន៍ដ៏ពេញដោយទឹកថ្លាក្តី បើស្រមោលនៃមុខប្រកបដោយ ទោសមានមុនជាដើម ក៏ដឹងថាមុខប្រកបដោយទោស បើស្រមោលនៃមុខ មិនប្រកបដោយទោសក្តី ក៏ដឹងថាមុខ មិនប្រកបដោយទោស យ៉ាងណាមិញ បពិត្រមហារាជ ភិក្ខុកាលបើចិត្តតាំងមាំ បរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាព ជាចិត្តទន់ គួរដល់ការភាវនា ដល់នូវសេចក្តីមិន ញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញ នាំបង្អោនចិត្តទៅដើម្បីចេតោបរិយញ្ញាណ ភិក្ខុនោះរមែងកំណត់ដឹងច្បាស់ នូវចិត្តនៃសត្វទាំងឡាយដទៃ និងចិត្តនៃបុគ្គលទាំងឡាយដទៃ ដោយចិត្ត របស់ខ្លួនបាន ចិត្តដែលប្រកបដោយរាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយ រាគៈ ចិត្តដែលប្រាសចាករាគៈហើយក្តី ក៏ដឹង ច្បាស់ថាចិត្តប្រាសចាករាគៈ ហើយ ចិត្តដែលប្រកបដោយទោសៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយ ទោសៈ ចិត្តដែលប្រាសចាកទោសៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកទោសៈ ហើយ ចិត្តដែលប្រកបដោយមោហៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយ មោហៈ ចិត្តដែលប្រាសចាក មោហៈហើយក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាក មោហៈហើយ ចិត្តដែលរួញថយក្តី ក៏ដឹងច្បាស់ថា ចិត្តរួញថយ ចិត្តដែល រាយមាយក្តី ក៏ដឹងច្បាស់ថា ចិត្តរាយមាយ ចិត្តដែលជាមហគ្គតៈក្តី ក៏ដឹង ច្បាស់ថា ចិត្តជាមហគ្គតៈ ចិត្តដែលមិនមែនជា មហគ្គតៈ ក៏ដឹងច្បាស់ថា ចិត្តមិនមែនជាមគ្គតៈ ចិត្តដែលមានចិត្ត ដទៃក្រៃ លែងជាងក្តី ក៏ដឹងច្បាស់ ថា ចិត្តមានចិត្តដទៃក្រៃលែងជាង ចិត្តដែលមិនមានចិត្ត ដទៃក្រៃលែងជាង ក្តី ក៏ដឹងច្បាស់ថា ចិត្តមិនមានចិត្តដទៃក្រៃលែងជាង ចិត្តដែលតាំងមាំហើយ ក្តី ក៏ដឹងច្បាស់ថា ចិត្តតាំងមាំហើយ ចិត្តដែលមិនតាំងមាំក្តី ក៏ដឹងច្បាស់ថា ចិត្តមិនតាំងមាំ ចិត្តដែលរួចស្រឡះហើយក្តី ក៏ដឹងច្បាស់ថា ចិត្តរួចស្រឡះ ហើយ ចិត្តដែលមិនទាន់រួចស្រឡះក្តី ក៏ដឹង ច្បាស់ថា ចិត្តមិនទាន់រួចស្រឡះ យ៉ាងនោះឯង ។ បពិត្រមហារាជ នេះឯងជា ផលនៃសមណប្បដិបត្តិ ដែល ឃើញច្បាស់ដោយខ្លួនឯង ដ៏រុងរឿងដោយវិសេសផង ថ្លៃថ្លាដោយវិសេស ផង ជាងផលនៃសមណប្បដិបត្តិទាំងឡាយ ដែលឃើញច្បាស់ដោយខ្លួន ឯង ដូចបានពោលមកខាងដើម ។</p>
<p>[១៣៦] ភិក្ខុនោះ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ការភាវនា ដល់នូវសេចក្តីមិន ញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញ នាំបង្អោនចិត្តទៅ ដើម្បីបុព្វេនិវាសានុស្សតិញ្ញាណ (ប្រាជ្ញាជាគ្រឿងរឭក តាមនូវខន្ធ ដែលសត្វធ្លាប់អាស្រ័យនៅក្នុងភពមុន) ។ ភិក្ខុនោះ រមែងរឭក តាមនូវបុព្វេនិវាស គឺខន្ធដែលសត្វធ្លាប់អាស្រ័យនៅហើយ ក្នុងភពមុនជា ច្រើនប្រការ ការរឭកបាននោះ តើដូចម្តេច គឺរឭកបាន ១ ជាតិខ្លះ ២ ជាតិខ្លះ ៣ ជាតិខ្លះ ៤ ជាតិខ្លះ ៥ ជាតិខ្លះ ១០ ជាតិខ្លះ ២០ ជាតិខ្លះ ៣០ ជាតិខ្លះ ៤០ ជាតិខ្លះ ៥០ ជាតិខ្លះ ១០០ ជាតិខ្លះ ១ ពាន់ជាតិខ្លះ ១ សែនជាតិខ្លះ អនេកសំវដ្ដកប្ប គឺកប្បដែលវិនាសជាច្រើនខ្លះ អនេកវិវដ្ដកប្ប គឺកប្បដែលចម្រើនជាច្រើនខ្លះ អនេកសំវដ្ដវិវដ្ដក្បខ្លះថា អាត្មាអញ បាន កើតក្នុងភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរ យ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខនិងទុក្ខ យ៉ាងនេះ មាន កំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញ ច្យុតចាកភពនោះហើយ បានទៅកើតក្នុងភពឯណោះ ដែលអាត្មាអញបាន ទៅកើតក្នុងភពនោះ មានឈ្មោះ យ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខនិងទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មា អញ ច្យុតចាកភពនោះហើយ ក៏បានមកកើតក្នុងភពនេះ ។ ភិក្ខុនោះរឭក តាមនូវបុព្វេនិវាស ជាច្រើនប្រការ ព្រមទាំងអាការ គឺសម្បុរនិងអាហារជា ដើម ព្រមទាំងឧទ្ទេស គឺឈ្មោះ និងគោត្រកូល ដោយប្រការដូច្នេះឯង។ បពិត្រមហារាជ ប្រៀបដូច បុរសដែលចេញអំពីស្រុករបស់ខ្លួន ទៅកាន់ស្រុក ដទៃ រួចចេញអំពីស្រុកនោះហើយ ទៅកាន់ស្រុកដទៃទៀត បុរសនោះចេញអំពីស្រុកនោះហើយ ទើបត្រឡប់មកកាន់ស្រុករបស់ខ្លួនដដែលវិញ បុរស នោះគប្បីមាន សេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ បានចេញអំពីស្រុក របស់ខ្លួន ទៅកាន់ស្រុក ឯណោះ ក្នុងស្រុកនោះ អាត្មាអញ បានឈរយ៉ាង នេះ បានអង្គុយយ៉ាងនេះ បាននិយាយយ៉ាងនេះ បានស្ងៀមយ៉ាងនេះ លុះអាត្មាអញ ចេញអំពីស្រុកនោះហើយ បានទៅកាន់ ស្រុកឯណោះទៀត ក៏ក្នុងស្រុកនោះឯង អាត្មាអញ បានឈរយ៉ាងនេះ បានអង្គុយ យ៉ាងនេះ បាននិយាយយ៉ាងនេះ បានស្ងៀមយ៉ាងនេះ អាត្មាអញចេញអំពីស្រុក នោះហើយ ក៏បានត្រឡប់មកកាន់ស្រុក របស់ខ្លួនដដែលវិញ យ៉ាងណាមិញ បពិត្រមហារាជ ភិក្ខុកាលបើចិត្តតាំងមាំបរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ការភាវនា ដល់នូវសេចក្តីមិនញាប់ញ័រទៅ តាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញ នាំបង្អោនចិត្តទៅ ដើម្បីបុព្វេនិវាសានុស្សតិញ្ញាណ ភិក្ខុនោះ រមែងរឭកតាម នូវបុព្វេនិវាសជាច្រើនប្រការ ការរឭកបាននោះ តើដូចម្តេច គឺរឭកបាន ១ ជាតិខ្លះ ២ ជាតិខ្លះ ៣ ជាតិខ្លះ ៤ ជាតិខ្លះ ៥ ជាតិខ្លះ ១០ ជាតិខ្លះ ២០ ជាតិ ខ្លះ ៣០ ជាតិខ្លះ ៤០ ជាតិខ្លះ ៥០ ជាតិខ្លះ ១ រយជាតិខ្លះ ១ ពាន់ជាតិខ្លះ ១ សែនជាតិខ្លះ អនេកសំវដ្ដកប្បខ្លះ អនេកវិវដ្ដកប្បខ្លះ អនេកសំវដ្ដវិវដ្ដកប្ប ខ្លះថា អាត្មាអញ បានកើតក្នុងភពឯណោះ មានឈ្មោះយ៉ាងនោះ មាន គោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញច្យុតចាកភពនោះហើយ បានទៅកើតក្នុងភពឯណោះ ដែលអាត្មាអញ បានកើតក្នុង ភពនោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខនិងទុក្ខយ៉ាងនេះ មានកំណត់អាយុ ត្រឹមប៉ុណ្ណេះ លុះអាត្មាអញ ច្យុតចាកភពនោះហើយ ក៏បានមកកើតក្នុងភព នេះ ភិក្ខុនោះរមែងរឭក តាមនូវបុព្វេនិវាស ជាច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ យ៉ាងនោះឯង ។ បពិត្រមហារាជ នេះ ឯងជាផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដ៏រុងរឿង ដោយ វិសេសផង ថ្លៃថ្លាដោយវិសេសផង ជាងផលនៃសមណប្បដិបត្តិទាំងឡាយ ដែលឃើញច្បាស់ដោយខ្លួនឯង ដូចបានពោលមកខាងដើម ។</p>
<p>[១៣៧] ភិក្ខុនោះ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ការភាវនា ដល់នូវសេចក្តីមិន ញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញ នាំបង្អោនចិត្តទៅ ដើម្បីចុតូបបាតញ្ញាណ (ប្រាជ្ញាជាគ្រឿងដឹងនូវចុតិនិង បដិសន្ធិ) នៃពួកសត្វ គឺទិព្វចក្ខុញ្ញាណ ។ ភិក្ខុនោះ មានចក្ខុដូចជាទិព្ធ បរិសុទ្ធស្អាត កន្លងបង់នូវចក្ខុជារបស់មនុស្សធម្មតា បានឃើញនូវសត្វ ទាំងឡាយ ដែលច្យុត ដែលកើតឡើង ថោកទាបនិងឧត្តម មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ រមែងដឹងច្បាស់នូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួនថា អើហ្ន៎សត្វពួកនេះ ប្រកបដោយកាយ-ទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀល នូវព្រះអរិយៈទាំងឡាយ ជាមិច្ឆាទិដ្ឋិ កាន់យកនូវអំពើជាមិច្ឆាទិដ្ឋិ សត្វពួក នោះ លុះទម្លាយកាយ ខាងនាយអំពីសេចក្តីស្លាប់ រមែងទៅកើតក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក អើហ្ន៎ ចំណែកឯសត្វពួកនេះ ប្រកបដោយកាយ-សុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិនតិះ ដៀលនូវព្រះអរិយៈទាំងឡាយ ជាសម្មាទិដ្ឋិ កាន់យកនូវអំពើ ជាសម្មាទិដ្ឋិ សត្វពួកនោះ លុះទម្លាយកាយខាងនាយ អំពីសេចក្តីស្លាប់ រមែងចូលទៅ កាន់លោក គឺមនុស្ស សុគតិនិងឋានសួគ៌ ភិក្ខុនោះមានចក្ខុដូចជាទិព្វដ៏ បរិសុទ្ធ កន្លងបង់នូវចក្ខុជារបស់មនុស្សធម្មតា បានឃើញនូវសត្វទាំងឡាយ ដែលច្យុត ដែលកើតឡើង ជាសត្វថោកថយ និងឧត្តម មានសម្បុរល្អ មាន សម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ រមែងដឹង ច្បាស់នូវពួកសត្វដែល ប្រព្រឹត្តទៅតាមកម្មរបស់ខ្លួន ដោយប្រការដូច្នេះ ។ បពិត្រមហារាជ ប្រៀប ដូចជាប្រាសាទ ដែលតាំងនៅក្បែរផ្លូវបែកជា ៣ នាកណ្តាលក្រុង បុរស ដែលមានភ្នែក (ភ្លឺ) ឈរនៅលើប្រាសាទនោះ ក៏គប្បីឃើញនូវមនុស្សទាំង ឡាយ ដែលចូលទៅកាន់ផ្ទះក្តី ចេញអំពីផ្ទះក្តី ត្រាច់ទៅមកអំពីច្រក ផ្លូវទៅ កាន់ថ្នល់ក្តី អង្គុយនៅក្នុងផ្លូវបែកជា ៣ នាកណ្តាលក្រុងក្តី បុរសនោះគប្បី មានសេចក្តីត្រិះរិះ យ៉ាងនេះថា មនុស្សទាំងនុ៎ះចូលទៅកាន់ផ្ទះ មនុស្សទាំង នុ៎ះចេញអំពីផ្ទះ មនុស្សទាំងនុ៎ះដើរទៅមកអំពី ច្រកផ្លូវទៅកាន់ថ្នល់ មនុស្ស ទាំងនុ៎ះអង្គុយនៅក្នុងផ្លូវបែកជា ៣ នាកណ្តាលក្រុង យ៉ាងណាមិញ បពិត្រ មហារាជ ភិក្ខុកាលបើចិត្តតាំងមាំ បរិសុទ្ធផូរផង់ មិនមានទីទួលគឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ការភាវនា ដល់នូវ សេចក្តីមិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំ បង្អោនចិត្តទៅ ដើម្បីបញ្ញាជាគ្រឿងដឹងនូវចតិនិងបដិសន្ធិនៃពួកសត្វ ភិក្ខុ នោះមានចក្ខុ ដូចជាទិព្វដ៏បរិសុទ្ធ កន្លងបង់ នូវចក្ខុជារបស់មនុស្សធម្មតា រមែងឃើញនូវសត្វទាំងឡាយដែលច្យុត ដែលកើតឡើង ជាសត្វថោកថយ និងខ្ពង់ខ្ពស់ មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ រមែងដឹងច្បាស់ នូវពួកសត្វដែលប្រព្រឹត្តទៅតាមកម្ម របស់ខ្លួនថា អើហ្ន៎ សត្វពួកនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយ មនោទុច្ចរិត តិះដៀលនូវព្រះអរិយៈទាំងឡាយ ជាមិច្ឆាទិដ្ឋិ កាន់យកនូវអំពើ ជាមិច្ឆាទិដ្ឋិ សត្វពួកនោះ លុះទម្លាយកាយ ខាងនាយអំពីសេចក្តីស្លាប់ រមែង ចូលទៅ កើតក្នុងកំណើតនៃតិរច្ឆាន ប្រេត អសុរកាយ នរក អើហ្ន៎ ចំណែក ឯសត្វពួកនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកប ដោយមនោសុចរិត មិនតិះដៀលនូវព្រះអរិយៈទាំងឡាយ ជាសម្មាទិដ្ឋិ កាន់ យកនូវអំពើជាសម្មាទិដ្ឋិ សត្វពួកនោះ លុះទម្លាយកាយទៅខាងនាយអំពី សេចក្តីស្លាប់ រមែងចូលទៅកាន់លោក គឺមនុស្ស សុគតិ និងឋានសួគ៌ ភិក្ខុ នោះមានចក្ខុដូច ជាទិព្វដ៏បរិសុទ្ធផូរផង់ កន្លងបង់នូវចក្ខុជារបស់នៃ មនុស្ស ធម្មតា រមែងឃើញនូវសត្វទាំងឡាយ ដែលច្យុត ដែលកើតឡើង ជាសត្វ ថោកថយនិងខ្ពង់ខ្ពស់ មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិ អាក្រក់ រមែងដឹងច្បាស់នូវពួកសត្វដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួន យ៉ាង នោះឯង ។ បពិត្រមហារាជ នេះឯងជាផលនៃ សមណប្បដិបត្តិ ដែល ឃើញច្បាស់ដោយខ្លួនឯងដ៏រុងរឿង ដោយវិសេសផង ថ្លៃថ្លាដោយវិសេស ផង ជាងផលនៃសមណប្បដិបត្តទាំងឡាយ ដែលឃើញច្បាស់ ដោយខ្លួន ឯង ដូចបានពោលមកខាដើម ។</p>
<p>[១៣៨] ភិក្ខុនោះកាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួលគឺ កិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ដល់នូវសេចក្តីមិន ញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញ នាំបង្អោនចិត្តទៅ ដើម្បីអាសវក្ខយញ្ញាណ (ប្រាជ្ញាដឹងនូវធម៌ជាគ្រឿងអស់ ទៅនៃអាសវៈ) ។ ភិក្ខុនោះ រមែងដឹង តាមពិតថា នេះជាទុក្ខ ដឹងតាមពិតថា នេះជាទីប្រជុំកើតឡើងនៃទុក្ខ ដឹងតាមពិតថា នេះជាព្រះនិព្វានជាគ្រឿង រលត់ទុក្ខ ដឹងតាមពិតថា នេះជាផ្លូវប្រតិបត្តិដំណើរ ទៅកាន់ព្រះនិព្វានជា គ្រឿងរលត់ទុក្ខ ដឹងតាមពិតថា នេះជាអាសវៈ ដឹងតាមពិតថាធម៌ នេះជា ទីប្រជុំកើតឡើងនៃអាសវៈ ដឹងតាមពិតថា ធម៌នេះជាគ្រឿងរលត់នៃអាសវៈ ដឹងតាម ពិតថា ធម៌នេះជាផ្លូវប្រតិបត្តិដំណើរទៅកាន់ព្រះនិព្វាន ជាគ្រឿង រលត់នៃអាសវៈ ។ កាលបើភិក្ខុនោះដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ ចិត្តក៏ផុតស្រឡះចាកកាមាសវៈ ផង ចិត្តក៏ផុតស្រឡះចាកភវាសវៈផង ចិត្តក៏ផុតស្រឡះចាកអវិជ្ជាសវៈផង ។ កាលបើចិត្តភិក្ខុនោះ បានផុត ស្រឡះហើយ សេចក្តីដឹងក៏កើតឡើងដល់ភិក្ខុនោះថា ចិត្តរបស់អាត្មាអញ ផុតស្រឡះហើយ ។ ភិក្ខុនោះដឹងច្បាស់ថា ជាតិរបស់អាត្មាអញអស់ ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មា អញ ក៏បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡស-កិច្ចនេះ ទៀតមិនមានឡើយ ។ បពិត្រមហារាជ ប្រៀបដូចជារអាងទឹក លើ កំពូលភ្នំជាទឹក ដ៏ថ្លាស្អាត មិនល្អក់ បុរសដែលមានភ្នែក (ភ្លឺ) ឈរនៅមាត់នៃ រអាង ទឹកនោះ ក៏គប្បីឃើញ នូវខ្យងនិងខ្ចៅផង នូវក្រួសនិងដុំថ្មផង នូវហ្វូង នៃត្រីផង កំពុងត្រាច់ទៅក្តី ឈប់នៅក្តី ក្នុងរអាងនោះ បុរសនោះ គប្បីមាន សេចក្តី ត្រិះរិះយ៉ាងនេះថា រអាងទឹកនេះឯង ថ្លាស្អាត មិនល្អក់ ខ្យងនិងខ្ចៅ ទាំងឡាយក្តី ក្រួសនិងដុំថ្មក្តី ហ្វូងនៃត្រី ទាំងនេះក្តី ត្រាច់ទៅខ្លះ ឈប់នៅខ្លះ ក្នុងរអាងនោះ យ៉ាងណាមិញ បពិត្រមហារាជ ភិក្ខុកាលបើ ចិត្តតាំងមាំ បរិសុទ្ធផូរផង់ មិនមានទីទួលគឺកិលេស ប្រាសចាកឧបក្កិលេស មានសភាព ជាចិត្តទន់ គួរដល់ភាវនាកម្ម ដល់នូវសេចក្តីមិនញាប់ញ័រទៅ តាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោនចិត្តទៅ ដើម្បីអាសវក្ខយញ្ញាណ ភិក្ខុនោះឯង រមែងដឹងតាមពិតថា នេះជាទុក្ខ ដឹងតាមពិតថា នេះជាទីប្រជុំ កើតឡើងនៃទុក្ខ ដឹងតាមពិតថា នេះជាព្រះនិព្វាន ជាគ្រឿងរលត់ទុក្ខ ដឹង តាមពិតថា នេះជាផ្លូវប្រតិបត្តិដំណើរទៅកាន់ព្រះនិព្វានជា គ្រឿង រលត់ទុក្ខ ដឹងតាមពិតថា នេះជាអាសវៈ ដឹងតាមពិតថា ធម៌នេះជាទីប្រជុំកើតឡើងនៃ អាសវៈ ដឹងតាមពិតថា ធម៌នេះជាគ្រឿងរលត់នៃអាសវៈ ដឹងតាមពិតថា នេះជាផ្លូវ ប្រតិបត្តិដំណើរទៅ កាន់ព្រះនិព្វានជាគ្រឿងរលត់នៃអាសវៈ យ៉ាងនោះឯង ។ កាលបើ ភិក្ខុដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ ចិត្ត ក៏ផុតស្រឡះចាកកាមាសវៈផង ចិត្តក៏ផុត ស្រឡះចាកភវាសវៈផង ចិត្តក៏ផុត ស្រឡះចាកអវិជ្ជាសវៈផង ។ កាលបើចិត្តនៃភិក្ខុនោះ បានផុតស្រឡះហើយ សេចក្តីដឹង ក៏កើតឡើងដល់ភិក្ខុនោះថា ចិត្តរបស់អាត្មាអញផុត ស្រឡះ ហើយ ។ ភិក្ខុនោះ ក៏ដឹងច្បាស់ថា ជាតិរបស់អាត្មាអញអស់ហើយ មគ្គព្រហ្ម-ចរិយៈ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ ក៏បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បី សោឡសកិច្ចនេះ ទៀត មិនមានឡើយ ។ បពិត្រមហារាជ នេះឯងជាផលនៃសណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯងដ៏រុងរឿង ដោយវិសេសផង ថ្លៃថ្លាដោយ វិសេសផង ជាងផលនៃសមណប្បដិបត្តិទាំងឡាយ ដែលឃើញច្បាស់ដោយ ខ្លួនឯង ដូចបានពោលមកខាងដើម ។ បពិត្រមហារាជ មួយវិញទៀត ផលនៃសមណប្បដិបត្តិដែលឃើញច្បាស់ ដោយខ្លួនឯងដទៃទៀត ដ៏លើស លុបដោយវិសេសក្តី ថ្លៃថ្លាដោយវិសេសក្តី ជាងផលនៃសមណប្បដិបត្តិ ដែលឃើញ ច្បាស់ដោយខ្លួនឯង នេះទៅទៀត មិនមានឡើយ ។</p>
<p>[១៣៩] កាលដែលព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះធម៌ទេសនា យ៉ាងនេះចប់ហើយ ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ ក៏ក្រាបបង្គំទូលចំពោះ ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពីរោះពេកណាស់ បពិត្រព្រះអង្គដ៏ចម្រើន ពីរោះពេកណាស់ បពិត្រ ព្រះអង្គដ៏ចម្រើន ប្រៀបដូចជាបុគ្គល ផ្ងារឡើងនូវវត្ថុ ដែលផ្កាប់ ឬបើកនូវវត្ថុ ដែលគេបិទបាំង ឬក៏ប្រាប់ផ្លូវដល់មនុស្សអ្នកវង្វេងផ្លូវ ពុំនោះសោត ដូចគេ ទ្រោលបំភ្លឺនូវប្រទីបក្នុងទីងងឹត ដោយគិតថា បុរសអ្នកមានភ្នែក (ភ្លឺ) នឹង បានឃើញនូវនូវរូបទាំងឡាយបាន យ៉ាងណាមិញធម៌ដែលមាន ព្រះមាន ព្រះភាគ ទ្រង់សំដែងហើយ ដោយបរិយាយជាច្រើន ក៏យ៉ាងនោះឯង បពិត្រ ព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះមានព្រះភាគព្រមទាំង ព្រះធម៌ទាំងព្រះសង្ឃជាសរណៈ សូមព្រះមានព្រះភាគចាំទុកនូវខ្ញុំ ព្រះអង្គ ថា ជាឧបាសកអ្នកដល់នូវសរណគមន៍ស្មើដោយជីវិត ក្នុងកាលមានថ្ងៃនេះ ជាដើមរៀងទៅ បពិត្រព្រះអង្គដ៏ចម្រើន ទោសកំហុស ប្រព្រឹត្តកន្លងនូវខ្ញុំ ព្រះអង្គ ដែលជាមនុស្សល្ងង់យ៉ាងណា ជាមនុស្សវង្វេងយ៉ាងណា ជាមនុស្ស មិនឈ្លាសវៃ យ៉ាងណា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គណាបានផ្តាច់ បង់ព្រះជន្មាយុនៃព្រះបិតា ដែលជាព្រះធម្មរាជ ប្រកបដោយធម៌ ព្រោះ ហេតុតែឥស្សរិយយស បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ អត់ នូវទោសកំហុស តាមទោស កំហុសរបស់ខ្ញុំព្រះអង្គនោះ ដើម្បីនឹងសង្រួម តទៅ ។ ព្រះមានព្រះភាគ ត្រាស់ថា បពិត្រមហារាជ អើទោសកំហុសប្រព្រឹត្ត កន្លងនូវមហារាជហើយ ដែលជាមនុស្សល្ងង់ យ៉ាងណា ជាមនុស្សវង្វេង យ៉ាងណា ជាមនុស្សមិនឈ្លាសវៃយ៉ាងណា មហារាជដែលបានផ្តាច់បង់ ព្រះជន្មាយុនៃព្រះបិតា ដែលជាធម្មរាជ ប្រកបដោយធម៌ ព្រោះហេតុតែ ឥស្សរិយយស បពិត្រមហារាជ មួយវិញទៀត មហារាជ បានឃើញនូវទោស កំហុស តាមទោសកំហុសពិត ហើយសំដែងទោសតាមធម៌ ដោយហេតុណា (ហេតុនោះ) តថាគតអត់នូវទោសកំហុសនោះ ចំពោះមហារាជ បពិត្រ មហារាជ បុគ្គលណាឃើញទោសកំហុស តាមទោសកំហុសពិត ហើយ សំដែងទោសតាមធម៌ ដល់នូវសេចក្តីសង្រួមតទៅ នេះជាសេចក្តីចម្រើន (របស់បុគ្គលនោះ) ក្នុងអរិយវិន័យ ។</p>
<p>[១៤០] កាលបើព្រះមានព្រះភាគ ទ្រង់មានបន្ទូលយ៉ាងនេះហើយ ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ ក្រាបបង្គំទូលព្រះមាន ព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ក៏ឥឡូវនេះ យើងខ្ញុំព្រះអង្គ សូមក្រាបបង្គំលា (ដ្បិត) យើងខ្ញុំព្រះអង្គ មានកិច្ចច្រើន មានការងារច្រើន ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា បពិត្រមហារាជ សូមមហារាជទ្រង់ជ្រាបនូវ កាលដ៏គួរនឹងស្តេចទៅ ក្នុងកាលឥឡូវនេះចុះ ។ លំដាប់នោះ ព្រះបាទ អជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ ទ្រង់ត្រេកអរអនុមោទនានឹង ភាសិត របស់ព្រះមានព្រះភាគហើយ ទើបក្រោកចាកអាសនៈ ថ្វាយបង្គំ ព្រះមានព្រះភាគ ធ្វើប្រទក្សិណហើយក៏ស្តេចចេញទៅ ។ លំដាប់នោះ ព្រះមានព្រះភាគ កាលដែលព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែន មគធៈ ស្តេចចេញទៅមិនយូរប៉ុន្មាន ក៏ទ្រង់ត្រាស់ ចំពោះភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ព្រះរាជាអង្គនេះជីករំលើងគុណធម៌របស់ ខ្លួនចេញ អស់ហើយ ម្នាលភិក្ខុទាំងឡាយ ព្រះរាជាអង្គនេះ ផ្តាច់បង់គុណធម៌របស់ ខ្លួន ចេញអស់ហើយ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើព្រះរាជាអង្គនេះ មិន បានផ្តាច់បង់ ព្រះជន្មាយុនៃព្រះបិតា ដែលជាព្រះធម្មរាជ ប្រកបដោយធម៌ ទេ ធម្មចក្ខុគឺសោតាបត្តិមគ្គ ដែលប្រាសចាកធុលី ប្រាសចាកមន្ទិលនឹងកើត ឡើងដល់ព្រះរាជាអង្គនោះ លើអាសនៈនេះ មិនខានឡើយ ។ លុះព្រះមាន ព្រះភាគ ទ្រង់មានព្រះបន្ទូលដូច្នេះហើយ ។ ភិក្ខុទាំងឡាយនោះ ក៏មាន សេចក្តីត្រេកអរ រីករាយនឹងភាសិត របស់ព្រះមានព្រះភាគ ។</p>
<p>ចប់ សាមញ្ញផលសូត្រ ទី ២ ។</p><!--End DN2-->
<h1>អម្ពដ្ឋសូត្រ ទី ៣</h1><!--Ambattha Sutta #3-->
<p>[១៤១] (សូត្រនេះ) ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមាន ព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ក្នុងកោសលជនបទ ព្រមដោយ ភិក្ខុសង្ឃច្រើន ចំនួន ៥០០ រូប បានស្តេចចេញទៅដល់ស្រុកព្រាហ្មណ៍ ឈ្មោះឥច្ឆានង្គលៈ របស់ដែនកោសល ។ ព្រះមានព្រះភាគ គង់នៅក្នុងដង ព្រៃឈ្មោះឥច្ឆានង្គលៈ ទៀបស្រុកឥច្ឆានង្គលៈនោះ ។</p>
<p>[១៤២] សម័យនោះឯង ព្រាហ្មណ៍ឈ្មោះ បោក្ខរសាតិ នៅគ្រប់គ្រង ឧក្កដ្ឋនគរ ដែលជាក្រុងកុះករដោយសត្វ (និងមនុស្ស) បរិបូរណ៌ដោយស្មៅ ឧសទឹកបរិបូណ៌ ដោយស្រូវអង្ករ ជាព្រះរាជទ្រព្យដែលព្រះបាទបសេនទិ-កោសល ទ្រង់ព្រះរាជទាន ជាព្រះរាជអំណោយ ជារង្វាន់ដ៏ប្រសើរ គឺទ្រង់ ប្រទានដោយដាច់ខាត ។ ព្រាហ្មណ៍ឈ្មោះបោក្ខរសាតិ បានឮថា ព្រះ សមណគោតមដ៏ចម្រើន ជាសក្យបុត្ត ចេញចាកសក្យត្រកូល ទៅទ្រង់ ព្រះផ្នួស ឥឡូវទ្រង់ពុទ្ធដំណើរមកកាន់ចារិក ក្នុងកោសលជនបទ ព្រម ដោយភិក្ខុសង្ឃច្រើន ចំនួន ៥០០ រូប មកដល់ស្រុកឈ្មោះឥច្ឆានង្គលៈ គង់ នៅក្នុងដងព្រៃឈ្មោះឥច្ឆានង្គលៈ ទៀបស្រុកឈ្មោះឥច្ឆានង្គលៈ កិត្តិសព្ទ សំឡេងសរសើរ នែព្រះសមណគោតមដ៏ចម្រើន នោះពីរោះឮខ្ចរខ្ចាយ សុសសាយមកយ៉ាងនេះថា ព្រះមានព្រះភាគអង្គនោះ ព្រះអង្គឆ្ងាយចាក សេចក្តីសៅហ្មងគ្រប់យ៉ាង ព្រះអង្គត្រាស់ដឹង នូវញេយ្យធម៌ទាំងពួង ដោយ ប្រពៃចំពោះព្រះអង្គ ព្រះអង្គបរិបូណ៌ដោយវិជ្ជានិងចរណៈ គឺសេចក្តីចេះ ដឹងនឹងក្រឹត្យ ដែលបុគ្គលគប្បីប្រព្រឹត្ត ព្រះអង្គមានដំណើរល្អ ព្រះអង្គជ្រាប ច្បាស់នូវត្រៃលោក ព្រះអង្គប្រសើរ ដោយសីលាទិគុណ រកបុគ្គលណាមួយ ស្មើគ្មាន ព្រះអង្គជាអ្នកទូន្មាន នូវបុរសដែលគួរទូន្មានបាន ព្រះអង្គជាគ្រូនៃ ទេវតានិងមនុស្សទាំងឡាយ ព្រះអង្គបានត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គ លែងវិលមកកាន់ភពថ្មីទៀត ព្រះអង្គបានត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់ ចំពោះព្រះអង្គ ហើយញ៉ាំង លោកនេះព្រមទាំងទេវលោក មារលោក ព្រហ្មលោក និងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជា សម្មតិទេព និងមនុស្សដ៏សេស ឲ្យបានត្រាស់ដឹងផង ទ្រង់ សំដែងធម៌មាន លំអបទដើម បទកណ្តាល និងបទចុង ទ្រង់ប្រកាសព្រហ្មចរិយធម៌ ព្រមទាំង អត្ថនិងព្យញ្ជនៈដ៏ពេញបរិបូរណ៌ បរិសុទ្ធទាំងអស់ ក៏ការដែលបានឃើញ បានជួបនឹងព្រះអរហន្តទាំងឡាយ មានសភាពដូច្នោះ ជាការប្រពៃណាស់ ។</p>
<p>[១៤៣] សម័យនោះឯង មានមាណពឈ្មោះអម្ពដ្ឋ ជាសិស្សរបស់ ព្រាហ្មណ បោក្ខរសាតិ ជាអ្នករាយមន្ត ចេះចាំនូវមន្ត ជាអ្នកដល់នូវត្រើយ នៃត្រៃវេទ ព្រមទាំងគម្ពីរនិឃណ្ឌុ គម្ពីរកេតុភៈ ព្រមទាំងអក្ខរប្បភេទ គឺសិក្ខានិងនិរុត្តិ ដែលមានគម្ពីរ ឥតិហាសៈ ជាគម្រប់ ៥ ជាអ្នករៀនយក នូវបទនិងវេយ្យាករណ៍ ជាអ្នកមិនឱនរយគឺ ស្ទាត់ជំនាញ ក្នុងលោកាយត-សាស្ត្រ និងមហាបុរិសលក្ខណព្យាករណសាស្ត្រ ជាអ្នកដែលអាចារ្យបាន អនុញ្ញាតហើយ ទាំងខ្លួនក៏បានប្តេជ្ញាហើយថា ខ្ញុំចេះអ្វី អ្នកក៏ចេះនោះដែរ អ្នកចេះអ្វី ខ្ញុំក៏ចេះនោះដែរ ក្នុងបាវចនៈ (ពាក្យជាប្រធានគឺលទ្ធិសាសនា) ដែលប្រកបដោយត្រៃវិជ្ជា ក្នុងសំណាក់អាចារ្យរបស់ខ្លួន ។ គ្រានោះ បោក្ខរសាតិព្រាហ្មណ៍ ហៅអម្ពដ្ឋមាណពមកប្រាប់ថា នែអម្ពដ្ឋ ព្រះសមណ-គោតមជាសក្យបុត្រនេះចេញចាក សក្យត្រកូលទៅទ្រង់ផ្នួសហើយត្រាច់មក កាន់ចារិកក្នុងកោសលជនបទ ឥឡូវទ្រង់ពុទ្ធ ដំណើរព្រមដោយភិក្ខុសង្ឃ ច្រើន ចំនួន ៥០០ រូប មកដល់ស្រុកឥច្ឆានង្គលៈ គង់ក្នុងដងព្រៃឥច្ឆានង្គលៈ ទៀបស្រុកឥច្ឆានង្គលៈ កិត្តិសព្ទសំឡេងសរសើរ ព្រះសមណគោតមដ៏ ចម្រើននោះ ពីរោះឮខ្ចរខ្ចាយសុសសាយមកយ៉ាងនេះថា ព្រះមានព្រះភាគអង្គនេះ ព្រះឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់យ៉ាង ព្រះអង្គត្រាស់ដឹងនូវ ញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះព្រះអង្គ ព្រះអង្គប្រកបដោយវិជ្ជានិង ចរណៈ គឺសេចក្តីចេះដឹង នឹងក្រឹត្យដែលបុគ្គលគប្បីប្រព្រឹត្ត ព្រះអង្គមាន ដំណើរល្អ ព្រះអង្គជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គប្រសើរដោយសីលាទិ-គុណ រកបុគ្គលណាមួយស្មើគ្មាន ព្រះអង្គទូន្មាននូវបុគ្គលដែល គួរទូន្មាន បាន ព្រះអង្គជាគ្រូនៃទេវតានិងមនុស្សទាំងឡាយ ព្រះអង្គបានត្រាស់ដឹងនូវ ចតុរារិយសច្ច ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀត ព្រះអង្គបានត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់ដោយព្រះអង្គឯង ហើយញ៉ាំងលោកនេះ ព្រមទាំង ទេវលោក មារលោក ព្រហ្មលោក និងពពួកសត្វ ព្រមទាំងសមណ-ព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ឲ្យបានត្រាស់ដឹង ផង ទ្រង់សំដែងធម៌មានលំអបទដើម បទកណ្តាលនិងបទចុង ទ្រង់ប្រកាស នូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថនិងព្យញ្ជនៈដ៏ពេញបរិបូណ៌ បរិសុទ្ធទាំង អស់ ក៏ការដែលបានឃើញបានជួប នឹងព្រះអរហន្តទាំងឡាយ មានសភាព យ៉ាងនោះជាការប្រពៃណាស់ នែអម្ពដ្ឋមាណព អ្នកចូរមកណេះ ចូរចូលទៅ រក ព្រះសមណគោតម លុះចូលទៅដល់ហើយ ចូរពិនិត្យនូវព្រះសមណ-គោតមមើល ទោះបីកិត្តិសព្ទសំឡេងសរសើរ ព្រះសមណគោតមដ៏ចម្រើន នោះ ឮខ្ចរខ្ចាយទៅពិតដូច្នោះមែន ឬមិនមែនដូច្នោះទេ ទោះបីព្រះសមណ-គោតមដ៏ចម្រើននោះ ប្រាកដដូច្នោះក្តី មិនប្រាកដដូច្នោះក្តី យើងនឹងដឹង នូវព្រះសមណគោតមដ៏ចម្រើននោះដោយពិត ។ ម្នាលគ្នាយើង ដ៏ចម្រើន ទោះបីកិត្តិសព្ទ សំឡេងសរសើរ ព្រះសមណគោតមដ៏ចម្រើននោះ ឮខ្ចរ ខ្ចាយ សុសសាយពិតដូច្នោះក្តី មិនពិតដូច្នោះក្តី ទោះបីព្រះសមណគោតម ដ៏ចម្រើននោះ ប្រាកដដូច្នោះក្តី មិនប្រាកដដូច្នោះក្តី យើងនឹងដឹងនូវព្រះ សមណគោតមដ៏ចម្រើននោះ ដោយប្រការឯណានីមួយ មិនខានឡើយ ។ ម្នាលអម្ពដ្ឋ មហាបុរិសលក្ខណៈទាំងឡាយ ៣២ ប្រការ មានប្រាកដមកក្នុង មន្តទាំងឡាយ របស់យើងហើយ កាលបើមហាបុរសប្រកបដោយមហា-បុរិសលក្ខណៈណាហើយ គង់មានគតិជាពីរយ៉ាង មិនខុសអំពីគតិទាំងពីរ យ៉ាងនេះទេ គឺបើមហាបុរស នៅគ្រប់គ្រងផ្ទះ នឹងបានជាស្តេចចក្កពត្តិឋិត នៅក្នុងធម៌ ជាស្តេចប្រកបដោយធម៌ មានជ័យជំនះផ្សាយរាជអំណាចរហូត ដល់ផែនដី ដែលមានសមុទ្រទាំង ៤ ព័ទ្ធជុំវិញ ព្រះអង្គដល់នូវភាវៈជាអ្នក មាំមួនក្នុងជនបទ ប្រកបដោយរតនៈ ៧ ប្រការ រតនៈ ៧ ប្រការ របស់ ព្រះអង្គនោះ គឺ ចក្ករ័តន៍ ១ ដំរីរ័តន៍ ១ សេះរ័តន៍ ១ មណិរ័តន៍ ១ ស្រីរ័តន៍ ១ គហបតិរ័តន៍ ១ (អ្នកជាប្រធានត្រួតត្រាការងារក្នុងព្រះរាជវាំង) ១ និង បរិណាយករ័តន៍ ១ គឺអគ្គមហាសេនាធិបតីមួយទៀត ជាគម្រប់ ៧ ចំណែក ព្រះរាជឱរសរបស់ទ្រង់ ក៏មានចំនួនច្រើនពាន់ សុទ្ធតែជាអ្នកក្លៀវក្លា មានរូប សណ្ឋានជាអ្នកអង់អាច អាចញាំញីនូវសេនារបស់ស្តេចឯទៀតបាន ព្រះអង្គ ទ្រង់ប្រាបប្រាម គ្រប់គ្រងនូវផែនដីនេះ ដែលមានសាគរជាទីបំផុតដោយធម៌ គឺសីល ៥ មិនបាច់ប្រើរាជអជ្ញា មិនបាច់ប្រើសាស្ត្រាវុធឡើយ បើព្រះអង្គ ចេញពីព្រះរាជដំណាក់ ទៅទ្រង់ព្រះផ្នួស នឹងបានត្រាស់ជាព្រះអរហន្ត-សម្មាសម្ពុទ្ធក្នុងលោក ជាអ្នកមានកិលេសជាគ្រឿងបិទបាំង បើកហើយ ម្នាលអម្ពដ្ឋ អញឯងជាអ្នកឲ្យនូវមន្តទាំងឡាយ (ដល់អ្នក) អ្នកក៏បានទទួល រៀននូវមន្ត ទាំងឡាយហើយ ។ អម្ពដ្ឋមាណពបានទទួលពាក្យរបស់បោក្ខរ-សាតិ ព្រាហ្មណ៍ថា បពិត្រលោកដ៏ចម្រើន យ៉ាងនេះឯង ហើយក៏ក្រោកចាក អាសនៈថ្វាយបង្គំ បោក្ខរសាតិព្រាហ្មណ៍ ធ្វើប្រទក្សិណហើយឡើងជិះរថ ដែលទឹមដោយសេះ ទៅជាមួយនឹងមាណព មានចំនួនច្រើននាក់សំដៅទៅ រកដងព្រៃឥច្ឆានង្គលៈ បរយានទៅទល់ត្រឹមទី ដែលយានល្មមឈប់បាន ហើយក៏ចុះពីយាន ដើរទៅដោយជើងទទេ ឆ្ពោះទៅកាន់អារាម ។</p>
<p>[១៤៤] សម័យនោះឯង ភិក្ខុទាំងឡាយច្រើនរូប កំពុងចង្ក្រមនៅក្នុង ទីវាល ។ គ្រានោះ អម្ពដ្ឋមាណពចូលទៅរកភិក្ខុទាំងនោះ លុះចូលទៅដល់ ហើយ បានពោលពាក្យនេះ នឹងភិក្ខុទាំងឡាយនោះថា បពិត្រលោក ទាំងឡាយដ៏ចម្រើន ឥឡូវនេះ ព្រះគោតមដ៏ចម្រើន ព្រះអង្គគង់នៅក្នុង ទីណា ដ្បិតយើងខ្ញុំទាំងឡាយ ចូលមកក្នុងទីនេះ ដើម្បីនឹងគាល់ព្រះគោតម ដ៏ចម្រើននោះ ។ គ្រានោះឯង ភិក្ខុទាំងនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា អម្ពដ្ឋមាណពនេះ ជាមនុស្សកើតក្នុងត្រកូល ល្បីល្បាញផង ត្រូវជាសិស្ស របស់បោក្ខរសាតិព្រាហ្មណ៍ ដែលល្បីល្បាញ (ដោយរូប ជាតិ មន្ត ត្រកូល និងប្រទេស) ផង ការសណេះសំណាលជាមួយនឹងកុលបុត្រ មានសភាព យ៉ាងនេះ ជាការមិនធ្ងន់ដល់ ព្រះមានព្រះភាគប៉ុន្មានទេ ។ ភិក្ខុទាំងឡាយ នោះ ក៏និយាយពាក្យនុ៎ះ ទៅនឹងអម្ពដ្ឋមាណពថា ម្នាលអម្ពដ្ឋ វិហារ (គន្ធកុដិ) នុ៎ះ បិទទ្វារហើយ ព្រោះហេតុនោះ ចូរអ្នកស្ងៀមស្ងប់ សំឡេង ដើរចូលទៅកុំរលះរលាំង លុះចូលទៅដល់របៀង ហើយក្អកគ្រហែម គោះ សន្ទះទ្វារ ព្រះមានព្រះភាគ គង់នឹងបើកទ្វារឲ្យអ្នក ។ គ្រានោះ អម្ពដ្ឋ-មាណពស្ងៀមស្ងប់សំឡេង ដើរចូលទៅរកវិហារ ដែលមានទ្វារបិទ មិនរលះ រលាំង ចូលដល់ទៅរបៀង ហើយក្អកគ្រហែម គោះសន្ទះទ្វារ ។ ព្រះមាន ព្រះភាគក៏បើកទ្វារឲ្យ ។ អម្ពដ្ឋមាណព ក៏ចូលទៅ ។ ចំណែកខាងពួក មាណព ចូលទៅដល់ហើយ បានពោលពាក្យសំណេះ សំណាលនឹង ព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួរសំណេះសណាល និងពាក្យគួរ រឭកហើយ ទើបអង្គុយក្នុងទីសមគួរ ។</p>
<p>[១៤៥] ឯអម្ពដ្ឋមាណព សូម្បីកំពុងដើរ ក៏ហ៊ានចរចានូវពាក្យដែលគួរ រឭកណា មួយជាមួយព្រះមានព្រះភាគ ដែលទ្រង់កំពុងគង់ សូម្បីខ្លួនឈរក៏ ហ៊ានចរចានូវពាក្យ ដែលគួររឭកណាមួយ ជាមួយព្រះមានព្រះភាគដែល ទ្រង់កំពុងគង់ ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ពាក្យនេះទៅ នឹងអម្ពដ្ឋមាណពថា ម្នាលអម្ពដ្ឋ អ្នកធ្លាប់ តែចរចាជាមួយនឹងពួកព្រាហ្មណ៍ ចាស់ៗ មានអាយុច្រើន ជាអាចារ្យតូច អាចារ្យធំ (របស់អ្នក) ដូចអ្នកកំពុង ដើរ កំពុងឈរ ហើយចរចានូវពាក្យដែលគួររឭកណាមួយ ជាមួយនឹង តថាគតដែលកំពុងអង្គុយយ៉ាងហ្នឹងឬ ។ អម្ពដ្ឋមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចម្រើន ហេតុនេះមិនមែនដូច្នោះទេ បពិត្រព្រះគោតមដ៏ ចម្រើន ព្រោះថា ព្រាហ្មណ៍កំពុងដើរ គួរនិយាយជាមួយនឹងព្រាហ្មណ៍ កំពុងដើរ បពិត្រព្រះគោតមដ៏ចម្រើន ព្រាហ្មណ៍កំពុងឈរ គួរនិយាយជា មួយនឹងព្រាហ្មណ៍កំពុងឈរ បពិត្រព្រះគោតមដ៏ចម្រើន ព្រាហ្មណ៍កំពុង អង្គុយ គួរនិយាយជាមួយនឹងព្រាហ្មណ៍កំពុងអង្គុយ បពិត្រព្រះគោតមដ៏ ចម្រើន ព្រាហ្មណ៍កំពុងដេក គួរនិយាយជាមួយនឹងព្រាហណ៍កំពុងដេក ដូចគ្នា បពិត្រព្រះគោតមដ៏ចម្រើន តែការនិយាយចរចារបស់ខ្ញុំជាមួយ ព្រះគោតមដ៏ចម្រើន ដូចគ្នានឹងការនិយាយចរចា របស់ខ្ញុំជាមួយនឹងពួក សមណៈត្រងោល ដែលជាគោត្រកូលគហបតិ ជាកណ្ហគោត កើតអំពី ព្រះបាទរបស់ មហាព្រហ្មដូច្នោះដែរ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអម្ពដ្ឋ ចំណែកអ្នកមានសេចក្តីត្រូវការហើយ ទើបបានមកក្នុងទីនេះ បើអ្នកទាំងឡាយមក ដើម្បីប្រយោជន៍ណា គួរធ្វើក្នុងចិត្តនូវ ប្រយោជន៍នោះ ឯង ឲ្យសម្រេចទៅចុះ តែអម្ពដ្ឋមាណព ជាអ្នកមិនធ្លាប់បានសិក្សាទេ ប្រកាន់ថា ខ្លួនធ្លាប់បានសិក្សាមកហើយ ការប្រកាន់ដូច្នេះ ម្តេចបាន ព្រោះ អ្នកមិនបាន សិក្សាក្នុងត្រកូលនៃអាចារ្យដទៃសោះ ។ លំដាប់នោះ អម្ពដ្ឋ-មាណពកាលត្រូវ ព្រះមានព្រះភាគត្រាស់ដោយវាទៈថា ខ្លួនមិនបានសិក្សា (ដូច្នោះ) ហើយ ក៏ខឹងអាក់អន់ ចិត្តកាលនឹងពោលទ្រគោះទៅរក ព្រះមាន បុណ្យ កាលនឹងពោលសង្កត់ព្រះមានបុណ្យ កាលនឹងពោលផ្ចាញ់ព្រះមាន បុណ្យ ក៏គិតថា ព្រះសមណគោតមដ៏ចម្រើន មុខជានឹងធ្វើអញឲ្យអាក្រក់ ហើយបានពោលពាក្យនេះនឹងព្រះមានព្រះភាគថា នែព្រះគោតមដ៏ចម្រើន ជាតិសក្យៈកាចណាស់ នែព្រះគោតមដ៏ចម្រើន ជាតិសក្យៈអាក្រក់ណាស់ នែព្រះគោតមដ៏ចម្រើន ជាតិសក្យៈមានចិត្តស្រាលណាស់ នែព្រះគោតមដ៏ ចម្រើន ជាតិសក្យៈជាពូជគហបតិ មានសំដីច្រើនណាស់ ជាពូជគហបតិ ឥតធ្វើសក្ការៈពួកព្រាហ្មណ៍ ឥតធ្វើសេចក្តីគោរពពួកព្រាហ្មណ៍ ឥតរាប់ អានពួកព្រាហ្មណ៍ ឥតបូជាពួកព្រាហ្មណ៍ ឥតកោតក្រែងពួកព្រាហ្មណ៍ នែព្រះគោតមដ៏ចម្រើន ត្រង់ដែលពួកសក្យៈនេះ ជាពូជគហបតិ ពួក គហបតិ ឥតធ្វើសក្ការៈពួកព្រាហ្មណ៍ ឥតធ្វើសេចក្តីគោរពពួក ព្រាហ្មណ៍ ឥតរាប់អានពួកព្រាហ្មណ៍ ឥតបូជាពួកព្រាហ្មណ៍ ឥតកោតក្រែងពួក ព្រាហ្មណ៍ នេះឯងជាអំពើមិនត្រូវទំនងទេ នេះឯងជាអំពើមិនសមគួរទេ ។ អម្ពដ្ឋមាណព បាននិយាយបន្តុះបង្អាប់ពួកសក្យៈថា ជាពូជគហបតិ នេះជា ពាក្យ ដំបូងដោយប្រការដូច្នេះ ។</p>
<p>[១៤៦] ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលអម្ពដ្ឋ ចុះពួកសក្យៈបានប្រទូស្ត នឹងអ្នក ដូចម្តេច ។ អម្ពដ្ឋមាណពឆ្លើយថា បពិត្រព្រះគោតមដ៏ចម្រើន សម័យមួយ ខ្ញុំបានទៅកាន់នគរកបិលព័ស្តុ ដោយកិច្ចនីមួយរបស់បោក្ខរ-សាតិព្រាហ្មណ៍ ជាអាចារ្យ (របស់ខ្ញុំ) ហើយបានចូលទៅកាន់សណ្ឋាគារ គឺ សាលាបង្រៀនចំណេះវិជ្ជា សម្រាប់គ្រងរាជ សម្បត្តិរបស់ពួកសក្យៈ សម័យ នោះឯង ពួកសក្យៈនិងពួកកុមារនៃសក្យៈជាច្រើនកំពុង អង្គុយនៅលើ អាសនៈដ៏ខ្ពស់ក្នុងសណ្ឋាគារ កំពុងតែសើចលេងប្រឡែងគ្នា ចាក់ក្រឡេក គ្នាទៅវិញទៅមក ទំនងជាសើចចំអកមករកខ្ញុំដោយពិត ឥតមានអ្នកណា មួយ អញ្ជើញខ្ញុំ ដោយអាសនៈសោះ នែព្រះគោតមដ៏ចម្រើន ការនេះមិន ទំនងទេ ការនេះមិនសមគួរទេ ត្រង់ដែលពួកសក្យៈនេះជាពូជគហបតិ ពួក គហបតិ ឥតធ្វើសក្ការៈពួកព្រាហ្មណ៍ ឥតធ្វើសេចក្តីគោរពពួកព្រាហ្មណ៍ ឥតរាប់អានពួកព្រាហ្មណ៍ ឥតបូជាពួក ព្រាហ្មណ៍ ឥតកោតក្រែងពួក ព្រាហ្មណ៍ ។ អម្ពដ្ឋមាណព បាននិយាយបន្តុះបង្អាប់ពួក សក្យៈថាជាពូជ គហបតិ នេះជាពាក្យគម្រប់ពីរ ដោយប្រការដូច្នេះ ។</p>
<p>[១៤៧] ព្រះអង្គទ្រង់ត្រាស់ថា ម្នាលអម្ពដ្ឋ ប៉ុនអម្បាលសត្វបក្សីចៀប កប្បាស នៅក្នុងសំបុករបស់ខ្លួន ក៏និយាយទៅតាមចំណង់បាន ម្នាលអម្ពដ្ឋ ឯនគរកបិលពស្តុនេះ ជារបស់សក្យៈទាំងឡាយផងគេ ព្រោះហេតុនោះ អម្ពដ្ឋមិនគួរខឹងសំបារក្នុងការសើច តិចតួចនេះទេ ។ អម្ពដ្ឋមាណពពោល ពាក្យតបថា ព្រះគោតមដ៏ចម្រើន វណ្ណៈ (ត្រកូល) ទាំងឡាយ ៤ នេះ គឺ ខត្តិយៈ ១ ព្រាហ្មណ៍ ១ វេស្សៈ ១ សុទ្ទៈ ១ បពិត្រព្រះគោតមដ៏ចម្រើន តាមពិត បណ្តាវណ្ណៈទាំងឡាយ ៤ នេះ វណ្ណៈទាំង ៣ គឺខត្តិយៈ ១ វេស្សៈ ១ សុទ្ទៈ ១ ត្រូវតែបម្រើប្រតិបត្តិពួកព្រាហ្មណ៍ នែព្រះគោតមដ៏ចម្រើន ការនេះ មិនទំនងទេ ការនេះមិន សមគួរទេ ត្រង់ដែលសក្យៈទាំងឡាយនេះ ជាពូជ គហបតិពួកគហបតិឥតធ្វើសក្ការៈ ពួកព្រាហ្មណ៍ ឥតធ្វើសេចក្តីគោរពពួក ព្រាហ្មណ៍ ឥតរាប់អានពួកព្រាហ្មណ៍ ឥតបូជា ពួកព្រាហ្មណ៍ ឥតកោតក្រែង ពួកព្រាហ្មណ៍ ។ អម្ពដ្ឋមាណព បាននិយាយបន្តុះបង្អាប់ ពួកសក្យៈ ថាជា ពូជគហបតិ នេះជាគម្រប់ ៣ ដោយប្រការដូច្នេះ ។</p>
<p>[១៤៨] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់មានសេចក្តីត្រិះរិះដូច្នេះ ថា អម្ពដ្ឋ មាណពនេះ ខ្លាំងណាស់តើ ហ៊ានញាំញីពួកសក្យៈដោយវាទៈថា ជាពូជគហបតិ បើដូច្នោះ ត្រូវតថាគតសួររកគោត្រមើល ។ ទើបព្រះមាន ព្រះភាគត្រាស់ពាក្យនេះនឹងអម្ពដ្ឋមាណពថា ម្នាលអម្ពដ្ឋ អ្នកជាគោត្រអ្វី ។ អម្ពដ្ឋមាណពឆ្លើយតបថា នែគោតមដ៏ចម្រើន ខ្ញុំជាកណ្ហាយនគោត្រ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអម្ពដ្ឋ អ្នកកាល បើនឹកទៅរកនាមនិង គោត្ររបស់មាតាបិតា អំពីបុរាណ (នឹងដឹងថា) មានព្រះអង្គម្ចាស់ ជាពួក សក្យៈ ឯខ្លួនអ្នកជាកូននៃទាសីរបស់ពួកសក្យៈ (នោះ) ម្នាលអម្ពដ្ឋ ពួកសក្យៈ តែង អាងព្រះរាជាទ្រង់ព្រះនាម ឧក្កាកៈ ថាជាបុព្វបុរស ។</p>
<p>[១៤៩] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអម្ពដ្ឋ ក្នុងកាលពីដើម មានព្រះរាជាទ្រង់ព្រះនាម ឧក្កាកៈ មានព្រះមហេសីជាទីស្រឡាញ់ ជាទី ពេញព្រះហឫទ័យ ទ្រង់មានបំណងនឹងបង្វែររាជសម្បត្តិ ឲ្យរាជបុត្ររបស់ ព្រះមហេសីនោះ ហើយក៏បង្វេះពួក ព្រះរាជកុមារជាច្បង (៤ ព្រះអង្គ ) គឺព្រះរាជកុមារនាម ឧក្កាមុខ ១ ករកណ្ឌុ ១ ហត្ថិនិកៈ ១ សិនិបុរៈ ១ ឲ្យចេញ អំពីដែន ។ ព្រះរាជបុត្រទាំងនោះ លុះព្រះបិតាបង្វេះចេញអំពីដែន ហើយ ក៏នាំគ្នាទៅអាស្រ័យនៅក្នុងដងព្រៃឈ្មោះមហាសាក ទៀបឆ្នេរស្រះបោក្ខរណី ជិតខាងហិមវន្តប្រទេស ។ ព្រះរាជបុត្រទាំងនោះ បានសម្រេចការរួមនៅ ជាមួយនឹងពួក ព្រះភគិនីរបស់ខ្លួន ព្រោះការខ្លាចក្រែងក្លាយខូចជាតិ ។ ម្នាលអម្ពដ្ឋ គ្រានោះ ព្រះបាទឧក្កាករាជ បានត្រាស់ហៅ ពួកអាមាត្យដែល ជារាជបរិវារមកថា ម្នាលអ្នកទាំងឡាយដ៏ចម្រើន ឥឡូវនេះ កុមារទាំងឡាយ ទៅនៅក្នុងទីណា ។ ពួករាជអាមាត្យក្រាបទូលថា បពិត្រព្រះសម្មតិទេព មានដងព្រៃឈ្មោះ មហាសាក នៅទៀបឆ្នេរនៃស្រះបោក្ខរណី ជិតខាងហិម-វន្តប្រទេស ឥឡូវនេះពួកព្រះរាជកុមារទៅនៅក្នុងដងព្រៃនោះ ព្រះរាជកុមារ ទាំងនោះ សម្រេចការនៅរួមជាមួយនឹងពួកព្រះភគិនីរបស់ខ្លួន ដោយការ ខ្លាចក្រែងក្លាយខូចជាតិ ។ ម្នាលអម្ពដ្ឋ គ្រានោះ ព្រះបាទឧក្កាករាជ ក៏បន្លឺនូវ ព្រះឧទានវាចាថា អើហ្ន៎ កុមារទាំងឡាយ ពេញជាអង់អាច អើហ្ន៎ កុមារ ទាំងឡាយពេញជាមោះមុតមែន ។ ម្នាលអម្ពដ្ឋ ចាប់ដើមអំពីកាលនោះមក ពួកសក្យវង្សក៏កើតប្រាកដឡើង ។ ព្រះបាទឧក្កាករាជនោះហើយ ជាបុព្វ-បុរសរបស់ពួកសក្យៈ ។ ម្នាលអម្ពដ្ឋ ព្រះបាទឧក្កាករាជ មានទាសីម្នាក់ ឈ្មោះ នាងទិសា នាងនោះ បានបង្កើតកូនប្រុសម្នាក់ឈ្មោះកណ្ហៈ ។ លុះ កណ្ហកុមារប្រសូតមក ក៏ស្រែកយំថា ម៉ែ ចូរលាងខ្ញុំ ម៉ែ ចូរផ្ងូតទឹកខ្ញុំ ម៉ែ ចូរ នាំខ្ញុំ អំពីទីស្មោកគ្រោកនេះចេញ ខ្លួនខ្ញុំមុខជា នឹងមានប្រយោជន៍ដល់ម៉ែ ។ ម្នាលអម្ពដ្ឋ ក្នុងកាលឥឡូវនេះ មនុស្សទាំងឡាយស្គាល់ ពួកបិសាចថា ជាបិសាច យ៉ាងណា ម្នាលអម្ពដ្ឋ ក្នុងសម័យនោះឯង មនុស្សទាំងឡាយ ក៏ស្គាល់នូវពួកបិសាចថាដូចជា កណ្ហកុមារ យ៉ាងនោះដែរ ។ មនុស្សទាំង នោះនាំគ្នា ពោលពាក្យយ៉ាងនេះថា កុមារនេះកើតមកហើយស្រែកយំថា កុមារខ្មៅកើតហើយ បិសាចកើតហើយ ។ ម្នាលអម្ពដ្ឋ ចាប់ដើមពីកាលនោះ មក មានពួកជនជាកណ្ហាយនគោត្រ ក៏កើតប្រាកដឡើង ។ កណ្ហកុមារនោះ ឯងហើយ ជាបុព្វបុរសរបស់ពួកកណ្ហាយនគោត្រ ។ ម្នាលអម្ពដ្ឋ កាល បើអ្នកនឹកទៅរកនាមនិងគោត្រ ជារបស់មាតា បិតាអំពីដើម (នឹងដឹងថា) មានព្រះអង្គម្ចាស់ជាពួកសក្យៈ ឯខ្លួនអ្នក ជាកូននៃទាសី របស់ពួកសក្យៈ (នោះ) ដោយប្រការ ដូច្នេះឯង ។</p>
<p>[១៥០] កាលដែលព្រះមានព្រះភាគ ទ្រង់មានពុទ្ធតម្រាស់យ៉ាងនេះ ហើយ ពួកមាណពទាំងនោះ ក៏ពោលពាក្យនឹងព្រះមានព្រះភាគថា ព្រះ គោតមដ៏ចម្រើន កុំញាំញីខ្លាំងពេកនូវអម្ពដ្ឋមាណព ដោយពាក្យថាកូន ទាសី បពិត្រព្រះគោតមដ៏ចម្រើន អម្ពដ្ឋមាណពជាអ្នកមានកំណើតល្អផង អម្ពដ្ឋមាណពជាកូន នៃអ្នកមានត្រកូលផង អម្ពដ្ឋមាណពជាអ្នកចេះដឹង ច្រើនផង អម្ពដ្ឋមាណពជាអ្នកមានវាចាពីរោះផង អម្ពដ្ឋមាណព ជាបណ្ឌិត ផង អម្ពដ្ឋមាណពជាអ្នកសមនឹងប្រឹក្សាឆ្លើយឆ្លងគ្នា ក្នុងពាក្យនោះជាមួយ នឹងព្រះគោតមដ៏ចម្រើនផង ។ គ្រានោះ ព្រះមានព្រះភាគ បានត្រាស់ពាក្យ នេះនឹងពួក មាណពទាំងនោះថា ប្រសិនបើអ្នកទាំងឡាយ ជាមាណព មាន សេចក្តីត្រិះរិះយ៉ាងនេះថា អម្ពដ្ឋមាណពមានកំណើតមិនល្អផង អម្ពដ្ឋ-មាណពមិនមែនជាកូននៃអ្នកមានត្រកូលផង អម្ពដ្ឋមាណពចេះដឹងតិចផង អម្ពដ្ឋមាណពមានវាចាមិនពីរោះផង អម្ពដ្ឋមាណពជាមនុស្សឥតបញ្ញាផង អម្ពដ្ឋមាណព មិនសមនឹងប្រឹក្សាឆ្លើយឆ្លងក្នុងពាក្យនេះ ជាមួយនឹងព្រះ សមណគោតមបានផង ដូច្នេះ ចូរឲ្យអម្ពដ្ឋមាណពឈប់ចុះ ចូរអ្នកទាំងឡាយ ប្រឹក្សាក្នុងពាក្យនោះ ជាមួយនឹងតថាគតវិញ តែបើអ្នកទាំងឡាយ ជា មាណពមានសេចក្តី ត្រិះរិះយ៉ាងនេះថា អម្ពដ្ឋមាណពមានកំណើតល្អផង អម្ពដ្ឋមាណពជាកូន នៃអ្នកមានត្រកូលផង អម្ពដ្ឋមាណពជាអ្នកចេះដឹង ច្រើនផង អម្ពដ្ឋមាណពមានវាចាពីរោះផង អម្ពដ្ឋមាណពជាបណ្ឌិតផង អម្ពដ្ឋមាណពសមនឹងប្រឹក្សាឆ្លើយឆ្លងគ្នា ក្នុងពាក្យនោះ ជាមួយនឹងព្រះ សមណគោតមបានផង ដូច្នេះ ចូរអ្នកទាំងឡាយឈប់ចុះ ចូរឲ្យអម្ពដ្ឋ-មាណពប្រឹក្សាឆ្លើយឆ្លងគ្នា ក្នុងពាក្យនោះជាមួយនឹងតថាគត ។ ពួក មាណពក៏ពោលថា បពិត្រព្រះគោតមដ៏ចម្រើន អម្ពដ្ឋមាណពជាអ្នកមាន កំណើតល្អផង អម្ពដ្ឋមាណពជា កូននៃអ្នកមានត្រកូលផង អម្ពដ្ឋមាណព ជាអ្នកចេះដឹងច្រើនផង អម្ពដ្ឋមាណពមាន វាចាពីរោះផង អម្ពដ្ឋមាណពជា បណ្ឌិតផង អម្ពដ្ឋមាណពសមនឹងប្រឹក្សាឆ្លើយឆ្លងគ្នា ក្នុងពាក្យនោះ ជាមួយ នឹងព្រះសមណគោតមដ៏ចម្រើនបានផង យើងទាំងឡាយនឹងនៅស្ងៀម ឲ្យ តែអម្ពដ្ឋមាណពប្រឹក្សាឆ្លើយឆ្លងគ្នា ក្នុងពាក្យនោះ ជាមួយនឹងព្រះគោតម ដ៏ចម្រើនចុះ ។</p>
<p>[១៥១] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ពាក្យនេះ នឹងអម្ពដ្ឋ-មាណពថា ម្នាលអម្ពដ្ឋ ប្រស្នាប្រកបដោយហេតុនេះឯង មកដល់អ្នកហើយ ទោះបីអ្នកមិនប្រាថ្នានឹងឆ្លើយ ក៏ត្រូវតែឆ្លើយ បើអ្នកនឹងមិនឆ្លើយនឹង និយាយវាសវាងទៅរកហេតុដទៃ ដោយរឿងដទៃក្តី អ្នកនឹងនៅស្ងៀមក្តី នឹងដើរចេញទៅក្តី ក្បាលអ្នកនឹងបែកជា ៧ ភាគ ក្នុងទីនេះមិនខាន ម្នាល អម្ពដ្ឋ អ្នកសំគាល់ហេតុនោះដូចម្តេច អ្នកធ្លាប់បានឮឬទេ ពាក្យរបស់ ព្រាហ្មណ៍ចាស់ៗ មានអាយុច្រើនជាអាចារ្យតូច និងអាចារ្យធំនិយាយថា ពួកកណ្ហាយនគោត្រ កើតអំពីណា អ្នកណា ជាបុព្វបុរសរបស់ពួកណ្ហាយន-គោត្រ ។ កាលបើ ព្រះសាស្តាទ្រង់ត្រាស់សួរយ៉ាងនេះហើយ អម្ពដ្ឋមាណព ក៏នៅស្ងៀម ។ ព្រះមានព្រះភាគបានត្រាស់ពាក្យនេះនឹងអម្ពដ្ឋមាណព អស់ វារៈពីរដងទៀតថា ម្នាលអម្ពដ្ឋ អ្នកសំគាល់ហេតុនោះដូចម្តេច អ្នកធ្លាប់បាន ឮឬទេ ពាក្យរបស់ពួកព្រាហ្មណ៍ចាស់ៗ មានអាយុច្រើនជាអាចារ្យតូចនិង អាចារ្យធំនិយាយថា ពួកកណ្ហាយនគោត្រ កើតមកពីណា អ្នកណាជា បុព្វបុរស របស់ពួកណ្ហាយនគោត្រ ។ អម្ពដ្ឋមាណព ក៏នៅស្ងៀមអស់វារៈ ពីរដង ។ គ្រានោះ ព្រះមានព្រះភាគ បានត្រាស់ពាក្យនេះនឹងអម្ពដ្ឋ មាណព ថា ម្នាលអម្ពដ្ឋ អ្នកចូរឆ្លើយឥឡូវនេះមក ឥឡូវនេះមិនមែនជាកាលត្រូវអ្នក នៅ ស្ងៀមទេ ម្នាលអម្ពដ្ឋ បុគ្គលណាដែលតថាគតសួរប្រស្នា ប្រកបដោយ ហេតុអស់វារៈ ៣ ដងហើយ មិនឆ្លើយ ក្បាលរបស់បុគ្គលនោះនឹងបែកជា ៧ ភាគ ក្នុងទីនេះ មិនខាន ។</p>
<p>[១៥២] សម័យនោះឯង មានយក្សឈ្មោះវជិរបាណិ (យក្សមានកែវ វជិរក្នុងដៃ) កាន់ដំបងដែកយ៉ាងធំ ដែលភ្លើងកំពុងឆេះច្រាល រន្ទាលសន្ធោ សន្ធៅ មកឈរឯអាកាស ពីខាងលើអម្ពដ្ឋមាណព ដោយគិតថា បើអម្ពដ្ឋ-មាណពនេះ ព្រះមានព្រះភាគ សួរប្រស្នាប្រកបដោយហេតុអស់វារៈ ៣ ដងហើយ នឹងមិនឆ្លើយទេ អញនឹងសំពង ក្បាលមាណពនេះ ឲ្យបែកជា ៧ ភាគ ក្នុងទីនេះឯង ។ ព្រះមានព្រះភាគនិងអម្ពដ្ឋមាណព ក៏ឃើញនូវយក្ស ឈ្មោះវជិរបាណិនោះដែរ ។ គ្រានោះ អម្ពដ្ឋមាណពភ័យតក់ស្លុត ព្រឺរោម ខ្ញាកឡើង ក៏ស្ទុះទៅរកព្រះមានព្រះភាគ យកជាទីពឹងពំនាក់ ស្ទុះទៅរក ព្រះមានព្រះភាគ យកជាទីជ្រកកោន ស្ទុះទៅរកព្រះមានព្រះភាគ យកជា សរណៈ ហើយចូលទៅអង្គុយជិត ទើបក្រាបបង្គំទូលពាក្យនេះនឹងព្រះមាន ព្រះភាគថា ព្រះគោតមដ៏ចម្រើន ត្រាស់ហើយនៅពាក្យនុ៎ះដូចម្តេច សូមព្រះ គោតមដ៏ចម្រើន ត្រាស់ម្តងទៀត ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលអម្ពដ្ឋ អ្នកសំគាល់ហេតុនោះ ដូចម្តេច អ្នកធ្លាប់បានឮឬទេ ពាក្យរបស់ ពួកព្រាហ្មណ៍ចាស់ៗ មានអាយុច្រើនជា អាចារ្យតូចនិង អាចារ្យធំនិយាយ ថា ពួកកណ្ហាយនគោត្រ កើតមកពីណា អ្នកណាជាបុព្វបុរសរបស់ពួក កណ្ហាយនគោត្រ ។ អម្ពដ្ឋមាណពក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ ចម្រើន ពាក្យដែលខ្ញុំធ្លាប់បានឮមក ដូចព្រះគោតមដ៏ចម្រើន បានត្រាស់ ហើយថា កណ្ហាយនគោត្រទាំងឡាយ កើតមកអំពីត្រកូលនោះ កណ្ហកុមារ នោះហើយ ដែលជាបុព្វបុរស របស់ពួកកណ្ហាយនគោត្រ ដូច្នោះដែរ ។</p>
<p>[១៥៣] កាលបើអម្ពដ្ឋមាណពពោលយ៉ាងនេះហើយ មាណពទាំង នោះ ក៏បន្លឺសំឡេងគឹកកងរំពងថា ម្នាលគ្នាយើង អម្ពដ្ឋមាណពជាមនុស្ស មានជាតិទន់ទាបទេតើ ម្នាលគ្នាយើង អម្ពដ្ឋមាណពមិនមែនជាកូននៃអ្នក មានត្រកូលទេតើ ម្នាលគ្នាយើង អម្ពដ្ឋមាណព ជាកូននៃទាសី របស់ពួក សក្យៈទេតើ ម្នាលគ្នាយើង ពួកសក្យៈជាម្ចាស់ នៃអម្ពដ្ឋមាណពទេតើ ព្រះ សមណគោតមជាអ្នកពោលត្រឹមត្រូវពិត យើងទាំងឡាយ បែរជាស្មានថា ព្រះសមណគោតម ជាបុគ្គលដែលយើងគប្បីរុករានទៅវិញ ។ គ្រានោះ ព្រះមានព្រះភាគទ្រង់ត្រិះរិះដូច្នេះថា មាណពទាំងនេះ មើលងាយខ្លាំង ណាស់នូវអម្ពដ្ឋមាណព ដោយពាក្យពោលថាជាកូន នៃទាសីបើដូច្នោះ គួរ តែតថាគតជួយដោះស្រាយចេញ ។ លំដាប់នោះ ព្រះមានព្រះភាគបាន ត្រាស់ពាក្យនេះ នឹងពួកមាណពទាំងនោះថា ម្នាលមាណពទាំងឡាយ អ្នកទាំងឡាយកុំមើលងាយខ្លាំងពេកនូវអម្ពដ្ឋមាណព ដោយពាក្យពោលថា ជាកូននៃទាសីឡើយ (កាលពីដើម) គាត់ជាកណ្ហឥសីជាអ្នកថ្កើងថ្កាន គាត់ ទៅកាន់ទក្ខិណជនបទ (នៅជាខាងស្តាំនៃទន្លេគង្គា) បានរៀននូវព្រហ្មមន្ត ទាំងឡាយ ហើយចូលទៅគាល់ព្រះបាទឧក្កាករាជ ហើយទូលសូមព្រះរាជ-ធីតាទ្រង់ព្រះនាមមទ្ទរូបី ។ ព្រះបាទឧក្កាករាជ ក៏ទ្រង់ក្រោធពិរោធអាក់អន់ ព្រះហឫទ័យនឹង ឥសីនោះថា មនុស្សចង្រៃ ជាកូននៃទាសី មិនគួរនឹងហ៊ាន មកសូមនាងមទ្ទរូបី ជាធីតារបស់អញសោះ ទើបទ្រង់ផ្គងសរឡើង ។ ព្រះបាទឧក្កាករាជនោះ មិនអាចនឹងថ្លែង មិនអាចនឹងដាក់ចុះ នូវសរនោះ ចេញបាន (ដោយអានុភាពនៃមន្តរបស់ឥសីនោះ) ។</p>
<p>[១៥៤] គ្រានោះ ពួកមាណពជាអាមាត្យ រាជបរិស័ទចូលទៅរក កណ្ហឥសី ហើយបានពោលពាក្យនេះថា បពិត្រលោកដ៏ចម្រើន សូមសួស្តី មានដល់ព្រះរាជា បពិត្រលោកដ៏ចម្រើន សូមសួស្តីមានដល់ព្រះរាជា ។ កណ្ហឥសីតបថា សួស្តីគង់នឹងមានដល់ព្រះរាជា ប៉ុន្តែបើព្រះរាជានឹងថ្លែង សរទៅខាងក្រោម ផែនដីក៏នឹងស្រុតរហូតទាំង ព្រះរាជាណាខេត្ត ។ ពួករាជ អាមាត្យពោលថា បពិត្រលោកដ៏ចម្រើន សូមសួស្តីមានដល់ព្រះរាជា សូម សួស្តីមានដល់ជនបទ ។ កណ្ហឥសីតបវិញថា សួស្តីគង់នឹងមានដល់ ព្រះរាជា សួស្តីគង់នឹងមានដល់ជនបទ ប៉ុន្តែបើ ព្រះរាជានឹងថ្លែងសរទៅ ខាងលើ ភ្លៀងនឹងមិនធ្លាក់អស់ ៧ ឆ្នាំ ពេញទាំងព្រះរាជាណាខេត្ត ។ ពួករាជអាមាត្យពោលអង្វរថា បពិត្រលោកដ៏ចម្រើន សូមសួស្តីមានដល់ ព្រះរាជា សូមសួស្តីមានដល់ជនបទ សូមឲ្យភ្លៀងបង្អុរមក ។ កណ្ហឥសីតប វិញថា សួស្តីគង់នឹងមានដល់ព្រះរាជា សួស្តីគង់នឹង មានដល់ជនបទ ភ្លៀង គង់នឹងបង្អុរមក ប៉ុន្តែបើព្រះរាជាទ្រង់ប្រគល់សរ ទុកលើព្រះរាជកុមារច្បង ព្រះរាជកុមារនឹងជាអ្នកមានសួស្តី នឹងមានរោមសម្លបចុះ គឺមិនភិតភ័យ ។ លំដាប់នោះ ពួកមាណពនិងព្រះបាទឧក្កាករាជ ទ្រង់ប្រគល់សរទៅ លើព្រះ រាជកុមារច្បង ។ ព្រះរាជកុមារ ដែលមានសួស្តី ក៏មានរោមសម្លបចុះ ។ ព្រះបាទឧក្កាករាជ ត្រូវព្រហ្មទណ្ឌគម្រាម ក៏ខ្លបខ្លាច ទើបទ្រង់ព្រះរាជទាន ព្រះរាជធីតាទ្រង់ព្រះនាមមទ្ទរូបី ដល់កណ្ហឥសីនោះ ។ ម្នាលពួកមាណព អ្នកទាំងឡាយ កុំមើលងាយអម្ពដ្ឋមាណព ដោយវាទៈថាជាកូននៃទាសី ខ្លាំងពេកឡើយ កណ្ហឥសីនោះ ជាមនុស្សថ្កើងថ្កានដែរ ។</p>
<p>[១៥៥] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងអម្ពដ្ឋមាណពថា ម្នាលអម្ពដ្ឋ អ្នកសំគាល់សេចក្តីនោះដូចម្តេច ខត្តិយកុមារ ក្នុងលោកនេះ នៅរួមសំវាសជាមួយនឹង ព្រាហ្មណកញ្ញា ក៏កើតបុត្រឡើង ព្រោះអាស្រ័យ ការនៅរួមនៃជនទាំងពីរនោះ កូនណាដែលកើត អំពីខត្តិយកុមារនិង ព្រាហ្មណកញ្ញា កូននោះគួរបានអាសនៈឬទឹក ក្នុងពួកព្រាហ្មណ៍ ដែរឬទេ ។ អម្ពដ្ឋមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចម្រើន កូននោះគួរ បាន ។ ចុះពួកព្រាហ្មណ៍ គួរអញ្ជើញកូននោះឲ្យបរិភោគ ក្នុងកាលដែល ធ្វើភត្តឧទ្ទិសឲ្យមនុស្សស្លាប់ក្តី ក្នុងការជាមង្គលក្តី ក្នុងពិធីបូជាក្តី ក្នុងការ ទទួលភ្ញៀវក្តី បានដែរឬទេ ។ បពិត្រព្រះគោតមដ៏ចម្រើន ពួកព្រាហ្មណ៍ គួរអញ្ជើញកូននោះឲ្យបរិភោគបាន ។ ចុះពួកព្រាហ្មណ៍គួរបង្រៀនមន្តកូន នោះបាន ឬមិនបានទេ ។ បពិត្រព្រះគោតមដ៏ចម្រើន គួរបង្រៀនមន្តកូន នោះបាន ។ ចុះគួរហាម មិនឲ្យខត្តិយកុមារនោះ បានពួកស្ត្រី (ដែលជា ព្រាហ្មណកញ្ញា) ឬមិនគួរហាមទេ ។ បពិត្រព្រះគោតមដ៏ចម្រើន មិនគួរ ហាមទេ ។ ចុះជនទាំងឡាយគួរអភិសេកកូននោះ ឲ្យជាក្សត្រិយ៍បានដែរឬ ទេ ។ បពិត្រព្រះគោតមដ៏ចម្រើន ហេតុនេះមិនគួរទេ ។ ពាក្យដែល ខ្ញុំពោល នោះ ព្រោះហេតុអ្វី ។ បពិត្រព្រះគោតមដ៏ចម្រើន ព្រោះហេតុថា កូននោះ មិន បានកើតមក អំពីមាតា (ជាខត្តិយកញ្ញា) ។</p>
<p>[១៥៦] ព្រះអង្គទ្រង់ត្រាស់ថា ម្នាលអម្ពដ្ឋ អ្នកសំគាល់ហេតុនោះ ដូច ម្តេច ព្រាហ្មណកុមារក្នុងលោកនេះ នៅរួមសំវាសជាមួយនឹងខត្តិយកញ្ញា ក៏កើតបុត្រឡើង ព្រោះអាស្រ័យការនៅរួម នៃជនទាំងពីរនាក់នោះ កូនណា ដែលកើតអំពីព្រាហ្មណកុមារ និងខត្តិយកញ្ញា កូននោះ គួរបានអាសនៈឬ ទឹក ក្នុងពួកព្រាហ្មណ៍ដែរឬទេ ។ អម្ពដ្ឋមាណព ក្រាបបង្គំទូលថា បពិត្រ ព្រះគោតមដ៏ចម្រើន កូននោះគួរបាន ។ ចុះពួកព្រាហ្មណ៍គួរអញ្ជើញកូន នោះឲ្យបរិភោគ ក្នុងកាលធ្វើភត្តឧទ្ទិសឲ្យមនុស្សស្លាប់ក្តី ក្នុង ការជាមង្គលក្តី ក្នុងពិធីបូជាក្តី ក្នុងការទទួលភ្ញៀវក្តី បានដែរឬទេ ។ បពិត្រព្រះគោតម ដ៏ចម្រើន ពួកព្រាហ្មណ៍ គួរអញ្ជើញកូននោះឲ្យបរិភោគបាន ។ ចុះពួក ព្រាហ្មណ៍ គួរបង្រៀនមន្តកូននោះបាន ឬមិនបានទេ ។ បពិត្រព្រះគោតមដ៏ ចម្រើន គួរបង្រៀនមន្តកូននោះបាន ។ ចុះគួរហាមមិនឲ្យព្រាហ្មណកុមារ នោះបានពួកស្ត្រី (ដែលជាខត្តិយកញ្ញា) ឬមិនគួរហាមទេ ។ បពិត្រព្រះ គោតមដ៏ចម្រើន មិនគួរហាមទេ ។ ចុះជនទាំងឡាយ គួរអភិសេកកូននោះ ឲ្យជាក្សត្រិយ៍បានដែរឬទេ ។ បពិត្រព្រះគោតមដ៏ចម្រើន ហេតុនេះ មិន គួរទេ ។ ពាក្យដែលខ្ញុំពោលនោះ ព្រោះហេតុអ្វី ។ បពិត្រព្រះគោតម ដ៏ចម្រើន ព្រោះកូននោះមិនបានកើតមកអំពីបិតាជាក្សត្រិយ៍ ។</p>
<p>[១៥៧] ព្រះមានព្រះភាគ ត្រាស់សួរថា ម្នាលអម្ពដ្ឋ ប្រៀបផ្ទឹមស្រីនិង ស្រីក្តី ប្រៀបផ្ទឹមប្រុសនិងប្រុសក្តី (ឃើញថា) ពួកក្សត្រយ៍ជាត្រកូលប្រសើរ ជាង ពួកព្រាហ្មណ៍ ជាត្រកូលទាបដូច្នេះឯង ។ ម្នាលអម្ពដ្ឋ អ្នកសំគាល់ ហេតុនោះដូចម្តេច ពួកព្រាហ្មណ៍ក្នុងលោកនេះ កោរក្បាលព្រាហ្មណ៍ ព្រោះ ទោសណាមួយ ហើយរោយ ផែះមួយក្តាប់ ដាក់ (លើក្បាល) រួចបណ្តេញ ចេញចាកដែនក្តី ចាកនគរក្តី ក៏ព្រាហ្មណ៍ នោះគួរបានអាសនៈ ឬទឹក ក្នុង ពួកព្រាហ្មណ៍ដែរឬទេ ។ អម្ពដ្ឋមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតម ដ៏ចម្រើន នេះមិនគួរបានទេ ។ ចុះពួកព្រាហ្មណ៍ គួរអញ្ជើញ ព្រាហ្មណ៍ ឲ្យបរិភោគក្នុង កាលធ្វើភត្តឧទ្ទិសដល់មនុស្សស្លាប់ក្តី ក្នុងការជាមង្គលក្តី ក្នុងពិធីបូជាក្តី ក្នុងការទទួលភ្ញៀវក្តី បានដែរឬទេ ។ បពិត្រព្រះគោតមដ៏ ចម្រើន នេះមិនគួរបានទេ ។ ចុះពួកព្រាហ្មណ៍ គួរបង្រៀនមន្តព្រាហ្មណ៍ នោះបាន ឬមិនបានទេ ។ បពិត្រព្រះគោតមដ៏ចម្រើន នេះមិនគួរបង្រៀន
ទេ ។ ចុះគេគួរហាមមិនឲ្យព្រាហ្មណ៍ បានពួកស្ត្រី (ដែលជាព្រាហ្មណកញ្ញា) ឬមិនគួរហាមទេ ។ បពិត្រព្រះគោតមដ៏ចម្រើន គួរហាម ។</p>
<p>[១៥៨] ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលអម្ពដ្ឋ អ្នកសំគាល់ ហេតុ នោះដូចម្តេច ពួកក្សត្រិយ៍ក្នុងលោកនេះ កោរក្បាលក្សត្រិយ៍ ព្រោះ ទោសណាមួយ ហើយរោយផែះមួយក្តាប់ ដាក់ (លើក្បាល) រួចបណ្តេញ ចាកដែនក្តី ចាកនគរក្តី ចុះក្សត្រិយ៍នោះ គួរបានអាសនៈឬទឹក ក្នុងពួក ព្រាហ្មណ៍ដែរឬទេ ។ អម្ពដ្ឋមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ ចម្រើន គួរបាន ។ ចុះពួកព្រាហ្មណ៍ គួរអញ្ជើញ ក្សត្រិយ៍នោះ ឲ្យបរិភោគ ក្នុងកាលធ្វើភត្តឧទ្ទិសឲ្យមនុស្សស្លាប់ក្តី ក្នុងការជាមង្គលក្តី ក្នុងពិធីបូជាក្តី ក្នុងការទទួលភ្ញៀវក្តី បានដែរឬទេ ។ បពិត្រព្រះគោតមដ៏ចម្រើន គួរអញ្ជើញ ឲ្យបរិភោគបាន ។ ចុះពួកព្រាហ្មណ៍ គួរបង្រៀនមន្តក្សត្រិយ៍នោះបាន ឬមិន បានទេ ។ បពិត្រព្រះគោតមដ៏ចម្រើន គួរបង្រៀនបាន ។ ចុះគេគួរហាម មិន ឲ្យក្សត្រិយ៍ នោះបានពួកស្រី (ដែលជាព្រាហ្មណកញ្ញា) ឬមិនគួរហាមទេ ។ បពិត្រព្រះគោតម ដ៏ចម្រើន មិនគួរហាមទេ ។ ម្នាលអម្ពដ្ឋ ក្សត្រិយ៍ជាមនុស្ស ថោកទាប យ៉ាងក្រៃលែង ព្រោះពួកក្សត្រិយ៍ផងគ្នា កោរក្បាលហើយរោយ ផែះមួយក្តាប់ដាក់ (លើក្បាល) រួចបណ្តេញចេញចាកដែនក្តី ចាកនគរក្តី ដោយហេតុមានប្រមាណប៉ុណ្ណេះឯង ។ ម្នាលអម្ពដ្ឋ ក្នុងវេលាណាក្សត្រិយ៍ ទោះដល់នូវភាវៈជាអ្នកថោកទាប យ៉ាងក្រៃលែងដូច្នេះ វេលានោះ ពួក ក្សត្រិយ៍គង់នៅប្រសើរជាង ឯពួកព្រាហ្មណ៍ជាមនុស្សថោកទាប ។ ម្នាល អម្ពដ្ឋ សូមដូចជាព្រហ្មឈ្មោះសនង្កុមារ បានពោលគាថា ថា</p>
<p>[១៥៩] ក្សត្រិយ៍ជាមនុស្សប្រសើរបំផុត ក្នុងប្រជុំជន ដែលពោលអាង គោត្រ បុគ្គលដែលបរិបូណ៌ ដោយវិជ្ជានិងចរណៈ ជាមនុស្សប្រសើរបំផុត ក្នុងពួកទេវតានិងមនុស្ស ។</p>
<p>[១៦០] ម្នាលអម្ពដ្ឋ គាថានោះ ព្រហ្មឈ្មោះសនង្កុមារបានច្រៀងត្រូវ ហើយ មិនមែនច្រៀងខុសទេ ជាសុភាសិត មិនមែនជាទុព្ភាសិតទេ ប្រកប ដោយប្រយោជន៍ មិនមែនមិនប្រកបដោយប្រយោជន៍ទេ តថាគតក៏យល់ ឃើញតាម ម្នាលអម្ពដ្ឋ សូម្បី តថាគត ក៏តែងពោលយ៉ាងនេះថា</p>
<p>[១៦១] ក្សត្រិយ៍ជាមនុស្សប្រសើរបំផុត ក្នុងប្រជុំជន ដែលពោលអាង គោត្រ បុគ្គលដែលបរិបូណ៌ ដោយវិជ្ជានិងចរណៈ ជាមនុស្សប្រសើរបំផុត ក្នុងពួក ទេវតានិងមនុស្ស ។</p>
<p>ចប់ ភាណវារៈទី ១ ។</p>
<p>[១៦២] អម្ពដ្ឋមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចម្រើន ចរណៈនោះ តើដូចម្តេច វិជ្ជានោះតើដូចម្តេច ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាល អម្ពដ្ឋ ការពោលប្រកាន់ ជាតិក្តី ការពោលប្រកាន់គោត្រក្តី ការពោលប្រកាន់ មានះថា អ្នកគួរដល់យើង ឬ មិនគួរដល់យើងដូច្នេះ ព្រោះបរិបូណ៌ ដោយ វិជ្ជានិងចរណៈ ដែលមិនមានគុណជាតិ ដទៃក្រៃលែងជាង តថាគតមិនបាន ពោលទេ ម្នាលអម្ពដ្ឋ លុះតែក្នុងទីណា ដែលមានអាវាហៈក្តី វិវាហៈក្តី អាវាហៈនិងវិវាហៈក្តី ទីនោះទើបតថាគតពោលអំពីការ ពោល ប្រកាន់ជាតិ ដូច្នេះខ្លះ ការពោលប្រកាន់គោត្រដូច្នេះខ្លះ ការពោលប្រកាន់មានះខ្លះ អ្នក គួរដល់យើង ឬមិនគួរដល់យើងដូច្នេះខ្លះ ម្នាលអម្ពដ្ឋ បើជនណាមួយ ដែល នៅ ជាប់ចំពាក់ដោយការពោលប្រកាន់ជាតិក្តី ជាប់ចំពាក់ដោយការពោល ប្រកាន់គោត្រក្តី ជាប់ចំពាក់ដោយការពោលប្រកាន់មានះក្តី ជាប់ចំពាក់ ដោយអាវាហៈវិវាហៈក្តី ពួកជននោះ ឈ្មោះថា ជាអ្នកឆ្ងាយចាកគុណ-សម្បត្តិ គឺវិជ្ជានិងចរណៈ ដែលមិនមានគុណជាតិដទៃក្រៃលែងជាង ម្នាល អម្ពដ្ឋ ការដែលធ្វើឲ្យជាក់ច្បាស់នូវគុណសម្បត្តិ គឺវិជ្ជា និងចរណៈ ដែលមិន មានគុណជាតិដទៃលើសលុបជាង រមែងមាន ព្រោះបានលះបង់ នូវការ ជាប់ជំពាក់ ដោយការពោលប្រកាន់ជាតិផង លះបង់នូវការជាប់ជំពាក់ ដោយការពោលប្រកាន់គោត្រផង លះបង់នូវការជាប់ជំពាក់ ដោយការ ពោលប្រកាន់មានះផង លះបង់នូវការជាប់ជំពាក់ ដោយអាវាហៈវិវាហៈផង ។</p>
<p>[១៦៣] អម្ពដ្ឋមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចម្រើន ចរណៈនោះ តើដូចម្តេច វិជ្ជានោះតើដូចម្តេច ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលអម្ពដ្ឋ ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ កើតឡើង ក្នុងលោកនេះ ។បេ។ (បណ្ឌិតគប្បីសំដែងឲ្យពិស្តារដូច ក្នុងសាមញ្ញផលសូត្រ) ។បេ។ ម្នាលអម្ពដ្ឋ ភិក្ខុជាអ្នកបរិបូណ៌ដោយសីល យ៉ាងនេះ ។បេ។ ចូលកាន់បឋមជ្ឈាន នេះជា ចរណៈរបស់ភិក្ខុនោះ ។បេ។ ព្រោះការរម្ងាប់វិតក្ក វិចារៈហើយ ក៏ចូលកាន់ ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន ។ នេះជា ចរណៈរបស់ភិក្ខុនោះ ។ ម្នាលអម្ពដ្ឋ នេះឯងហៅថា ចរណៈ ។ ភិក្ខុរមែងទាញនាំ បង្អោនចិត្តទៅ ដើម្បីញាណទស្សនៈ ។បេ។ នេះជាវិជ្ជារបស់ភិក្ខុនោះ ។បេ។ (ភិក្ខុ) ដឹង ច្បាស់ថា កិច្ចដទៃ ក្រៅ អំពីសោឡសកិច្ចនេះទៅទៀតមិនមាន ។ នេះជាវិជ្ជា របស់ភិក្ខុនោះ ។ ម្នាលអម្ពដ្ឋ នេះឯងហៅថា វិជ្ជា ។ ម្នាលអម្ពដ្ឋ ភិក្ខុនេះ តថាគតពោលថា ជាអ្នកបរិបូរណ៌ ដោយវិជ្ជាខ្លះ បរិបូណ៌ដោយចរណៈខ្លះ បរិបូណ៌ដោយវិជ្ជានិងចរណៈខ្លះ ។ ម្នាលអម្ពដ្ឋ ការបរិបូណ៌ដោយវិជ្ជា ការ បរិបូណ៌ដោយចរណៈដទៃលើសលុប ឬថ្លៃថ្លាជាងគុណសម្បទាគឺវិជ្ជា ជាង គុណសម្បទាគឺចរណៈនេះ មិនមានឡើយ ។ ម្នាលអម្ពដ្ឋ ប្រធាននៃសេចក្តី សាបសូន្យ នៃគុណសម្បទាគឺវិជ្ជានិងចរណៈ ដែលរកគុណជាតិដទៃលើស លុប ជាងគ្មាន នេះមាន ៤ យ៉ាង ។ ប្រធាននៃសេចក្តី សាបសូន្យ ៤ យ៉ាង នោះ តើអ្វីខ្លះ ។ ម្នាលអម្ពដ្ឋ សមណៈក្តី ព្រាហ្មណ៍ក្តីពួកខ្លះក្នុង លោកនេះ កាលដែលមិនបានសម្រេចនូវ គុណសម្បទាគឺវិជ្ជានិងចរណៈ ដ៏ប្រសើរនេះ ឯង ហើយរែកនូវអម្រែក ដ៏ពេញដោយបរិក្ខារទៅកាន់ព្រៃ ដោយគិតថា អាត្មាអញនឹងបរិភោគផ្លែឈើដែលជ្រុះឯង ។ សមណៈនិងព្រាហ្មណ៍នោះ ឈ្មោះថា គ្រាន់តែជាអ្នក បម្រើរបស់បុគ្គលអ្នកបរិបូណ៌ដោយ វិជ្ជានិងចរណៈ ដោយពិត ។ ម្នាលអម្ពដ្ឋ នេះជាប្រធាននៃសេចក្តីសាបសូន្យទី ១ នៃគុណ-សម្បទាគឺវិជ្ជានិងចរណៈ ដែលមិនមានគុណជាតិដទៃ លើសលុបជាងនេះ ឯង ។</p>
<p>[១៦៤] ម្នាលអម្ពដ្ឋ ម្យ៉ាងទៀតថា សមណៈឬព្រាហ្មណ៍ពួកមួយក្នុង លោកនេះ មិនបានសម្រេចនូវគុណសម្បទា គឺវិជ្ជានិងចរណៈ មិនមាន គុណជាតិដទៃក្រៃលែងជាងនេះឯង មិនសម្រេចនូវការបរិភោគនូវផ្លែឈើ ដែលជ្រុះឯង ហើយក៏កាន់នូវចបនិង ល្អី ដើរចូលទៅកាន់ព្រៃ ដោយគិតថា អាត្មាអញនឹងយកមើមដំឡូង និងផ្លែឈើជាអាហារ ។ សមណព្រាហ្មណ៍ នោះឈ្មោះថា គ្រាន់តែជាអ្នកបម្រើ របស់បុគ្គលអ្នកបរិបូណ៌ ដោយវិជ្ជានិង ចរណៈដោយពិត ។ ម្នាលអម្ពដ្ឋ នេះជាប្រធាននៃសេចក្តីសាបសូន្យទី ២ នៃគុណសម្បទា គឺវិជ្ជានិងចរណៈដ៏ប្រសើរនេះឯង ។</p>
<p>[១៦៥] ម្នាលអម្ពដ្ឋ ម្យ៉ាងទៀត សមណៈឬព្រាហ្មណ៍ពួកខ្លះ ក្នុងលោក នេះ មិនបានសម្រេចនូវគុណសម្បទា គឺវិជ្ជានិងចរណៈដ៏ប្រសើរនេះឯងផង មិនសម្រេច នូវការបរិភោគនូវផ្លែឈើដែលជ្រុះឯងផង មិនសម្រេចនូវការ បរិភោគមើមដំឡូង និងផ្លែឈើផង តែធ្វើរោងភ្លើងជិតស្រុកឬជិតនិគម ហើយនៅបម្រើភ្លើង ។ សមណព្រាហ្មណ៍នោះឈ្មោះថា គ្រាន់តែជាអ្នក បម្រើរបស់បុគ្គលអ្នកបរិបូណ៌ដោយ វិជ្ជានិងចរណៈដោយពិត ។ ម្នាលអម្ពដ្ឋ នេះជាប្រធាននៃសេចក្តីសាបសូន្យទី ៣ នៃគុណសម្បទា គឺវិជ្ជានិងចរណៈ ដ៏ប្រសើរនេះឯង ។</p>
<p>[១៦៦] ម្នាលអម្ពដ្ឋ ម្យ៉ាងទៀត សមណៈឬព្រាហ្មណ៍ពួកខ្លះ ក្នុងលោក នេះ មិនសម្រេចនូវគុណសម្បទា គឺវិជ្ជានិងចរណៈដ៏ប្រសើរនេះឯងផង មិនសម្រេចនូវ ការបរិភោគនូវផ្លែឈើដែលជ្រុះឯងផង មិនសម្រេចនូវការ បរិភោគមើមដំឡូងនិងផ្លែឈើផង មិនសម្រេចនូវការបម្រើភ្លើងផង តែធ្វើ រោងមានទ្វារ ៤ នៅក្បែរផ្លូវធំ ៤ ហើយគិតថា អ្នកណាមកអំពីទិសទាំង ៤ នេះ ទោះសមណៈក្តី ព្រាហ្មណ៍ក្តី អាត្មាអញ នឹងបូជានូវសមណព្រាហ្មណ៍ នោះ តាមអំណាចតាមកម្លាំង ។ សមណព្រាហ្មណ៍ នោះឈ្មោះថា គ្រាន់តែ ជាអ្នកបម្រើរបស់បុគ្គលអ្នកបរិបូណ៌ដោយ វិជ្ជានិងចរណៈដោយពិត ។ ម្នាលអម្ពដ្ឋ នេះជាប្រធាននៃសេចក្តីសាបសូន្យទី ៤ នៃគុណសម្បទា គឺវិជ្ជា និងចរណៈដ៏ប្រសើរនេះឯង ។ ម្នាលអម្ពដ្ឋ ប្រធាននៃសេចក្តីសាបសូន្យនៃ គុណសម្បទា គឺវិជ្ជានិងចរណៈដ៏ប្រសើរមាន ៤ យ៉ាងនេះឯង ។</p>
<p>[១៦៧] ម្នាលអម្ពដ្ឋ អ្នកសំគាល់សេចក្តីនោះដូចម្តេច ខ្លួនអ្នកព្រមទាំង អាចារ្យ យល់ច្បាស់ក្នុងគុណសម្បទា គឺវិជ្ជានិងចរណៈដ៏ប្រសើរនេះខ្លះដែរ ឬទេ ។ បពិត្រព្រះ គោតមដ៏ចម្រើន ហេតុនេះមិនមានទេ បពិត្រព្រះគោតម ដ៏ចម្រើន ខ្ញុំព្រះអង្គព្រមទាំង អាចារ្យដោយឡែកផ្សេង គុណសម្បទាគឺវិជ្ជា និងចរណៈដ៏ប្រសើរដោយឡែកផ្សេង បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំព្រះអង្គ ព្រមទាំងអាចារ្យ ជាមនុស្សឆ្ងាយចាកគុណសម្បទា គឺវិជ្ជានិងចរណៈដ៏ ប្រសើរនេះ ។ ម្នាលអម្ពដ្ឋ អ្នកសំគាល់ហេតុនោះដូចម្តេច ខ្លួនអ្នកព្រមទាំង អាចារ្យ កាលបើមិនទាន់បានសម្រេចនូវគុណសម្បទា គឺវិជ្ជានិងចរណៈ ដ៏ប្រសើរនេះទេ ហើយនាំយកនូវអំរែកដ៏ពេញ ដោយគ្រឿងបរិក្ខារតត្រុក ចូលទៅកាន់ ព្រៃដោយគិតថា យើងនឹងយកផ្លែឈើដែលជ្រុះឯងជាអាហារ ដូច្នេះឬ ។ បពិត្រព្រះគោតមដ៏ចម្រើន ហេតុនេះមិនមែនទេ ។ ម្នាលអម្ពដ្ឋ អ្នកសំគាល់ហេតុនោះដូចម្តេច ខ្លួនអ្នកព្រមទាំងអាចារ្យកាលមិនសម្រេចនូវ គុណសម្បទា គឺវិជ្ជានិងចរណៈដ៏ប្រសើរ នេះផង ជាអ្នកមិនសម្រេចនូវការ បរិភោគផ្លែឈើដែលជ្រុះឯងផង កាន់ចបនិងល្អី តត្រុកចូលទៅកាន់ព្រៃ ដោយគិតថា យើងនឹងយកនូវមើមដំឡូង និងផ្លែឈើជាអាហារ ដូច្នេះដែរឬ ។ បពិត្រព្រះគោតមដ៏ចម្រើន ហេតុនេះមិនមែនដូច្នោះទេ ។ ម្នាលអម្ពដ្ឋ អ្នក សំគាល់ហេតុ នោះដូចម្តេច ខ្លួនអ្នកព្រមទាំងអាចារ្យកាលមិនបាន ត្រាស់ ដឹងនូវគុណសម្បទា គឺវិជ្ជានិងចរណៈដ៏ប្រសើរនេះផង ជាអ្នកមិនសម្រេច នូវការបរិភោគ ផ្លែឈើដែលជ្រុះឯងផង ជាអ្នកមិនសម្រេនូវការបរិភោគនូវ មើមដំឡូង និងផ្លែឈើផង តែធ្វើរោងភ្លើងជិតស្រុកក្តី ជិតនិគមក្តី ហើយនៅ ចាំបម្រើភ្លើងដូច្នេះដែរឬ ។ បពិត្រព្រះគោតមដ៏ចម្រើន ហេតុនេះមិនមែន ដូច្នោះទេ ។ ម្នាលអម្ពដ្ឋ អ្នកសំគាល់ហេតុនោះ ដូចម្តេច ខ្លួនអ្នកព្រមទាំង អាចារ្យកាលមិនសម្រេចនូវគុណសម្បទា គឺវិជ្ជានិងចរណៈ ដ៏ប្រសើរនេះ ឯងផង មិនសម្រេចនូវការបរិភោគផ្លែឈើដែលជ្រុះឯងផង មិនសម្រេច នូវការបរិភោគនូវមើមដំឡូងនិងផ្លែឈើផង មិនសម្រេនូវការបម្រើភ្លើងទេ តែធ្វើរោង មានទ្វា ៤ ក្បែរផ្លូវធំ ៤ ហើយនៅដោយគិតថា អ្នកណាមកអំពី ទិសទាំង ៤ នេះ ទោះសមណៈក្តី ព្រាហ្មណ៍ក្តី អាត្មាអញនឹងបូជានូវ សមណព្រាហ្មណ៍នោះ តាមអំណាច តាមកម្លាំងដូច្នេះដែរឬ ។ បពិត្រ ព្រះគោតមដ៏ចម្រើន ហេតុនេះ មិនមែនដូច្នោះទេ។ ម្នាលអម្ពដ្ឋ ខ្លួនអ្នកព្រម ទាំងអាចារ្យ ជាអ្នកសាបសូន្យហើយ ចាកគុណសម្បទា គឺវិជ្ជានិងចរណៈ ដ៏ប្រសើរនេះផង ខ្លួនអ្នកព្រមទាំងអាចារ្យ ជាអ្នកសាបសូន្យចាកប្រធាន នៃសេចក្តីសាបសូន្យនៃគុណសម្បទា គឺវិជ្ជានិងចរណៈដ៏ ប្រសើរមាន ៤ យ៉ាងនោះផង ។</p>
<p>[១៦៨] ម្នាលអម្ពដ្ឋ បោក្ខរសាតិព្រាហ្មណ៍ ជាអាចារ្យរបស់អ្នកបាន ពោពាក្យនេះថា ពួកសមណៈត្រងោលណាមួយ ធ្លាប់ជាត្រកូលគហបតិ ជាកណ្ហគោត្រ កើតអំពីព្រះបាទនៃមហាព្រហ្ម ពួកព្រាហ្មណ៍ដែលបាន ត្រៃវិជ្ជានឹងសាកច្ឆាដូចម្តេចបាន ។ ខ្លួនឯងសម្បីតែនឹងបំពេញវត្តដែលជា ផ្លូវសាបសូន្យចាក (វិជ្ជា) ក៏នៅមិនទាន់គ្រប់គ្រាន់ ។ ម្នាលអម្ពដ្ឋ អ្នកចូរ មើលកំហុសប៉ុណ្ណេះ របស់បោក្ខរសាតិព្រាហ្មណ៍ជាអាចារ្យនៃអ្នកចុះ ។ ម្នាលអម្ពដ្ឋ បោក្ខរសាតិព្រាហ្មណ៍បានបរិភោគនូវវត្ថុ ដែលទ្រង់ប្រោស ព្រះរាជទាននៃ ព្រះបាទបសេនទិកោសល តែព្រះបាទបសេនទិកោសល ទ្រង់មិនបានព្រះរាជទានដល់ ព្រាហ្មណ៍នោះចំពោះព្រះភក្ត្រទេ សូម្បីតែ ក្នុងវេលា ដែលទ្រង់ប្រឹក្សាជាមួយនឹង ព្រាហ្មណ៍នោះ តែងប្រឹក្សាពីខាងក្រៅ ព្រះសាណ៌ (រនាំង) ។ ម្នាលអម្ពដ្ឋ ព្រាហ្មណ៍ណា ដែលគួរទទួលនូវភិក្ខា ដែលគេនាំមកថ្វាយ ប្រកបដោយធម៌ហើយ ចុះហេតុដូចម្តេច បានជាព្រះ បាទបសេនទិកោសល ទ្រង់មិនព្រះរាជទានដល់ព្រាហ្មណ៍នោះ ចំពោះ ព្រះភក្ត្រខ្លះ ។ ម្នាលអម្ពដ្ឋ អ្នកចូរមើលកំហុសប៉ុណ្ណេះ របស់បោក្ខរសាតិ ព្រាហ្មណ៍ជា អាចារ្យរបស់អ្នកចុះ ។</p>
<p>[១៦៩] ម្នាលអម្ពដ្ឋ អ្នកសំគាល់ហេតុនោះដូចម្តេច ព្រះបាទបសេនទិ-កោសល ក្នុងជនបទនេះ គង់នៅលើកដំរីក្តី ឋិតនៅលើរាជាសនៈក្នុងរថក្តី នឹងប្រឹក្សារឿងអ្វីៗ ជាមួយនឹងពួករាជអាមាត្យ ឬជាមួយនឹងព្រះរាជវង្សានុ-វង្ស ។ ព្រះអង្គបានស្តេចចេញ ពីប្រទេសនោះ ទៅទ្រង់ឋិតនៅក្នុងទីដ៏សម គួរ ក៏ស្រាប់តែមានបុរសជាតិសូទ្រៈ ឬ ទាសៈរបស់បុរសជាតិសូទ្រៈនោះមក ឈរក្នុងប្រទេសនោះនិយាយថា ព្រះរាជាបសេនទិកោសល ទ្រង់មាន ព្រះរាជឱង្ការយ៉ាងនេះខ្លះ ព្រះរាជាបសេនទិកោសលទ្រង់ មានព្រះរាជ ឱង្ការយ៉ាងនេះខ្លះ ។ បុរសនោះបើគ្រាន់តែនិយាយតាមទំនង ដែលស្តេច ទ្រង់មានព្រះរាជឱង្ការក្តី ប្រឹក្សានូវការដែលស្តេចទ្រង់ប្រឹក្សាក្តី ដោយហេតុ មានប្រមាណប៉ុណ្ណេះ តើនឹងហៅថាស្តេច ឬហៅថាអាមាត្រធំរបស់ស្តេច បានដែរឬទេ ។ បពិត្រព្រះគោតមដ៏ចម្រើន សេចក្តីនេះមិនមែនដូច្នោះទេ ។ ម្នាលអម្ពដ្ឋ ខ្លួនអ្នកក៏ដូច្នោះដែរ ម្យ៉ាងទៀត ឥសីទាំងឡាយណា ដែលជា បុព្វបុរស របស់ព្រាហ្មណ៍ទាំងឡាយ ជាអ្នកកសាងមន្ត ជាអ្នករាយមន្ត លម្អាននៃមន្តបុរាណនេះ ដែលពួកឥសីណាបាន (ស្វាធ្យាយ) មកហើយ បានសូត្រមកហើយ បានសន្សំមកច្រើនហើយ ឥឡូវនេះ ព្រាហ្មណ៍ទាំង នោះ តែងច្រៀង (ស្វាធ្យាយ) តាមលម្អាននៃមន្តនោះ តែងសូត្រតាមលម្អាន នៃមន្តនោះ តែងពោលតាមលម្អាននៃមន្ត ដែលពួកឥសីបានពោលមកតែង បង្រៀនតាមលម្អាន នៃមន្តដែលពួកឥសីបានបង្រៀនមក ឥសីទាំងនោះគឺ ឥសីណាខ្លះ គឺឥសីឈ្មោះ អដ្ឋកៈ ១ វាមកៈ ១ វាមទេវៈ ១ វេស្សាមិត្តៈ ១ យមតគ្គិ ១ អង្គីរសៈ ១ ភារទ្វាជៈ ១ វាសេដ្ឋៈ ១ កស្សបៈ ១ ភគុ ១ តថាគត ក៏ធ្លាប់បានរៀនមន្តទាំងនោះដែរ ឯខ្លួនអ្នកព្រមទាំងអាចារ្យ នឹងបានឈ្មោះ ថាជាឥសី ឬជាអ្នកប្រព្រឹត្តដើម្បីភាវៈជាឥសី ដោយការរៀនមន្តប៉ុណ្ណោះ ហេតុនេះមិនមែនដូច្នោះទេ ។ ម្នាលអម្ពដ្ឋ អ្នកសំគាល់ហេតុ នោះដូចម្តេច អ្នកធ្លាប់បានឮ ពួកព្រាហ្មណ៍ចាស់ៗ មានអាយុច្រើន ជាអាចារ្យតូចធំធ្លាប់ និយាយមកដូចម្តេច ឥសីទាំងឡាយណាដែលជាបុព្វបុរស របស់ព្រាហ្មណ៍ ទាំងឡាយដែលជាអ្នកសាងមន្ត ជាអ្នករាយមន្ត លម្អាននៃមន្តបុរាណនេះ ដែលពួកឥសីបានច្រៀង (ស្វាធ្យាយ) មកហើយ បានសូត្រមកហើយ បាន សន្សំមកច្រើនហើយ ឥឡូវនេះព្រាហ្មណ៍ទាំងឡាយ តែងស្វាធ្យាយតាម លម្អាននៃមន្តនោះ តែងសូត្រតាមលម្អាននៃមន្តនោះ តែងពោលតាម លម្អាននៃមន្តដែលពួកឥសី បានពោលមក តែងបង្រៀនតាមលម្អាននៃមន្ត ដែល ពួកឥសីបានបង្រៀនមក ឥសីទាំងនោះគឺឥសីណាខ្លះ គឺឥសី ឈ្មោះ អដ្ឋកៈ ១ វាមកៈ ១ វាមទេវៈ ១ វេស្សាមិត្តៈ ១ យមតគ្គិ ១ អង្គីរសៈ ១ ភារទ្វាជៈ ១ វាសេដ្ឋៈ ១ កស្សបៈ ១ ភគុ ១ ដូច្នេះឬ ឥសីទាំងនោះបានងូត ទឹកដ៏ស្អាត លាបស្រលាបដោយគ្រឿងក្រអូបសាយល្អ មានសក់និងពុកមាត់ កាត់ស្រេចហើយ ពាក់កម្រងផ្កានិងគ្រឿងប្រដាប់ ស្លៀកសំពត់ស ជាអ្នក ឆ្អែតស្កប់ស្កល់ មានគេផ្គាប់ផ្គុន បម្រើដោយកាមគុណ ៥ ដូចជាខ្លួនអ្នកព្រម ទាំងអាចារ្យ ក្នុងកាលឥឡូវនេះយ៉ាងនេះ ដែរឬ ។ បពិត្រព្រះគោតម ដ៏ចម្រើន សេចក្តីនោះមិនដូច្នោះទេ ។ បេ ។ ឥសីទាំងនោះ បរិភោគបាយនៃ ស្រូវសាលី បា្រសចាកមន្ទិលមានសម្លច្រើនមុខ និងម្ហូបក្រៀមច្រើនមុខ ដូច ជាខ្លួនអ្នកព្រមទាំងអាចារ្យ ក្នុងកាលឥឡូវនេះយ៉ាងនេះដែរឬ ។ បពិត្រ ព្រះគោតមដ៏ចម្រើន សេចក្តីនេះមិនមែនដូច្នោះទេ ។ បេ ។ ឥសីទាំងនោះ ត្រេកត្រអាលដោយពួកស្ត្រីមានចង្កេះរៀវ ដោយសំពត់ព័ទ្ធព័ន្ធ ដូចជាខ្លួន អ្នកព្រមទាំងអាចារ្យ ក្នុងកាលឥឡូវនេះយ៉ាងនេះដែរឬ។ បពិត្រព្រះគោតម ដ៏ចម្រើន សេចក្តីនេះមិនមែនដូច្នោះទេ ។បេ។ ឥសីទាំងនោះ ត្រាច់ទៅ ដោយរថ ដែលទឹមដោយសេះកាត់រោមកន្ទុយចាក់ពាហនៈ ដោយដង ចន្លួញដ៏វែង ដូចជាខ្លួនអ្នកព្រមទាំងអាចារ្យ ក្នុងកាលឥឡូវនេះយ៉ាងនេះ ដែរឬ ។ បពិត្រព្រះគោតមដ៏ចម្រើន សេចក្តីនេះ មិនមែនដូច្នោះទេ ។ បេ ។ ឥសីទាំងនោះ ប្រើបុរសដែលសៀតដាវវែង ឲ្យរក្សា ទៀបជើង កំពែងនគរ មានស្នាមភ្លោះព័ទ្ធជុំវិញ ទាំងស៊កគន្លឹះខ្ជាប់ ដូចជាខ្លួនអ្នកព្រមទាំងអាចារ្យ ក្នុងកាលឥឡូវនេះយ៉ាងនេះ ដែរឬ ។ បពិត្រព្រះគោតមដ៏ចម្រើន សេចក្តី នេះមិនមែន ដូច្នោះទេ ។ បេ ។ ម្នាលអម្ពដ្ឋ ខ្លួនអ្នកព្រមទាំងអាចារ្យ មិនមែន ជាឥសី មិនមែនជាអ្នកប្រតិបត្តិដើម្បីភាវៈជាឥសីទេ ដោយប្រការដូច្នេះឯង ម្នាលអម្ពដ្ឋ ម្យ៉ាងទៀត អ្នកណាមានសេចក្តីសង្ស័យ ឬងឿងឆ្ងល់ចំពោះ តថាគត ឲ្យអ្នកនោះមកសួរប្រស្នាចំពោះតថាគតចុះ តថាគតនឹងជម្រះ ដោះសា្រយឲ្យ ។</p>
<p>[១៧០] លំដាប់នោះ ព្រះមានព្រះភាគ ស្តេចចេញអំពីវិហារ ហើយ ទ្រង់យាងទៅ កាន់ទីចង្ក្រម ។ អម្ពដ្ឋមាណព ក៏ចេញអំពីវិហារទៅកាន់ទី ចង្ក្រមដែរ ។ លំដាប់នោះ អម្ពដ្ឋមាណព ក៏ចង្ក្រមតាមព្រះមានព្រះភាគ ដែលកំពុងចង្ក្រម បានសង្កេតមើលនូវមហាបុរិសលក្ខណៈ ៣២ ប្រការ ក្នុងព្រះកាយរបស់ព្រះមានព្រះភាគ ។ លុះអម្ពដ្ឋមាណព បានឃើញនូវ មហាបុរិសលក្ខណៈ ៣២ ប្រការ ក្នុងព្រះកាយរបស់ព្រះមានព្រះភាគ ដោយច្រើន វៀរលែងតែមហាបុរិសលក្ខណៈ ២ ប្រការ គឺវត្ថគុយ្ហប្រទេស ដែលស្រោបដោយស្រោម ១ ព្រះជិវ្ហាល្មមល្វន់ល្វៃ ១ ក៏មានសេចក្តី ងឿងឆ្ងល់ សង្ស័យ មិនស៊ប់ចិត្ត មិនជ្រះថ្លា ។ គ្រានោះ ព្រះមានព្រះភាគ មានសេចក្តីត្រិះរិះដូច្នេះថា អម្ពដ្ឋមាណពនេះ បានឃើញនូវមហាបុរិស-លក្ខណៈ ៣២ ប្រការ របស់តថាគត ដោយច្រើនហើយ វៀរលែងតែមហា-បុរិសលក្ខណៈ ២ ប្រការ គឺវត្ថគុយ្ហប្រទេស ដែលស្រោបដោយស្រោម ១ ព្រះជិវ្ហាល្មមល្វន់ល្វៃ ១ ក៏មានសេចក្តីងឿងឆ្ងល់ សង្ស័យ មិនស៊ប់ចិត្ត មិនជ្រះថ្លា ។ អម្ពដ្ឋមាណពបានឃើញវត្ថគុយ្ហប្រទេសដែលលឹប ចូលទៅ ក្នុងស្រោម របស់ព្រះមានព្រះភាគយ៉ាងណា លំដាប់នោះព្រះមានព្រះភាគ ក៏ទ្រង់និម្មិត នូវរូបដែលសម្រេចដោយឫទ្ធិយ៉ាងនោះ ។ គ្រានោះ ព្រះមាន ព្រះភាគទ្រង់ លៀននូវ ព្រះជិវ្ហា ហើយមូរស៊ក តាមរន្ធព្រះកាណ៌ទាំងពីរផង មូរស៊កតាមរន្ធព្រះនាសិកទាំងពីរផង បិទបាំងនូវមណ្ឌល នៃព្រះនលាដ ទាំងអស់ ដោយព្រះជិវ្ហាផង ។</p>
<p>[១៧១] គ្រានោះ អម្ពដ្ឋមាណព មានសេចក្តីត្រិះរិះដូច្នេះថា ព្រះសមណគោតម ប្រកបដោយមហាបុរិសលក្ខណៈ ៣២ ប្រការ គ្រប់ គ្រាន់ មិនមែនមិនគ្រប់គ្រាន់ទេ ។ អម្ពដ្ឋមាណព បានក្រាបបង្គំទូលពាក្យ នេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចម្រើន ណ្ហើយចុះ យើង ជាអ្នកមានកិច្ចច្រើន យើងជាអ្នកមានការងារត្រូវធ្វើច្រើន សូមលាទៅក្នុង កាលឥឡូវនេះ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលអម្ពដ្ឋ អ្នកសំគាល់មើល នូវកាលដ៏សមគួរ ក្នុងវេលានេះចុះ ។ លំដាប់នោះ អម្ពដ្ឋមាណព ក៏ឡើង ជិះរថ ទឹមដោយសេះ បរចេញទៅ ។</p>
<p>[១៧២] សម័យនោះឯង បោក្ខរសាតិព្រាហ្មណ៍ ក្រោកឡើងដើរចេញ ទៅជាមួយ នឹងពួកព្រាហ្មណ៍ច្រើននាក់ ទៅអង្គុយក្នុងអារាមរបស់ខ្លួន រង់ចាំ អម្ពដ្ឋមាណពនោះដែរ ។ គ្រានោះ អម្ពដ្ឋមាណព បររថសំដៅទៅរកអារាម របស់ខ្លួន បរយានទៅទល់ ត្រឹមទីដែលល្មមឈប់យាន ហើយក៏ចុះពីយាន ដើរទៅដោយជើងទទេ ចូលសំដៅទៅរកបោក្ខរសាតិព្រាហ្មណ៍ លុះចូល ទៅដល់ហើយ ក៏សំពះបោក្ខរសាតិព្រាហ្មណ៍ ហើយ អង្គុយក្នុងទីដ៏សមគួរ ។ លុះអម្ពដ្ឋមាណព អង្គុយក្នុងទីដ៏សមគួរស៊ប់ហើយ បោក្ខរសាតិព្រាហ្មណ៍ ក៏បានពោលពាក្យនេះថា ម្នាលអម្ពដ្ឋ អ្នកបានឃើញព្រះគោតមដ៏ចម្រើន នោះ ដែរឬ ។ អម្ពដ្ឋមាណពឆ្លើយថា បពិត្រលោកដ៏ចម្រើន យើងខ្ញុំបាន ឃើញ ព្រះគោតមដ៏ចម្រើននោះហើយ ។ បោក្ខរសាតិព្រាហ្មណ៍សួរថា ម្នាលអម្ពដ្ឋ កិត្តិសព្ទសរសើរ ព្រះគោតមដ៏ចម្រើននោះ ល្បីខ្ចរខ្ចាយមាន ដូច្នោះមែនឬ ឬមិនមែនដូច្នោះទេ ម្នាលអ្នកចម្រើន ចុះព្រះគោតមដ៏ចម្រើន នោះ ព្រះអង្គប្រាកដដូច្នោះមែន មិនមែនផ្សេងពីនោះទេឬ ។ អម្ពដ្ឋមាណព ឆ្លើយថា បពិត្រលោកដ៏ចម្រើន កិត្តិសព្ទសរសើរ ព្រះគោតមដ៏ចម្រើននោះ ល្បីខ្ចរខ្ចាយទៅមានដូច្នោះមែន មិនមែនជាយ៉ាងដទៃទេ បពិត្រលោកដ៏ ចម្រើន ព្រះគោតមដ៏ចម្រើននោះ ព្រះអង្គប្រាកដដូច្នោះមែន មិនមែន ផ្សេងពីនោះទេ បពិត្រលោកដ៏ចម្រើន ព្រះគោតមដ៏ចម្រើននោះ ប្រកប ដោយមហាបុរិសលក្ខណៈ ៣២ ប្រការ ដ៏បរិបូណ៌ មិនមែនមិនបរិបូណ៌ទេ ។ បោក្ខរសាតិព្រាហ្មណ៍សួរថា ម្នាលអម្ពដ្ឋ ចុះអ្នកបាននិយាយចរចា ជាមួយ នឹងព្រះសមណគោតមខ្លះដែរឬ ។ អម្ពដ្ឋមាណពឆ្លើយថា បពិត្រលោកដ៏ ចម្រើន ខ្ញុំបាននិយាយចរចា ជាមួយនឹងព្រះសមណគោតមខ្លះដែរ ។ បោក្ខរសាតិព្រាហ្មណ៍សួរថា ម្នាលអម្ពដ្ឋ ចុះអ្នកនិយាយចរចា ជាមួយនឹង ព្រះសមណគោតមថា ដូចម្តេចខ្លះ ។ លំដាប់នោះ អម្ពដ្ឋមាណពបាន ដំណាលពាក្យ ដែលខ្លួនបានចរចា ជាមួយនឹងព្រះមានព្រះភាគ ប្រាប់ បោក្ខរសាតិព្រាហ្មណ៍ដោយសព្វគ្រប់ ។</p>
<p>[១៧៣] កាលដែលអម្ពដ្ឋមាណព ពោលយ៉ាងនេះហើយ បោក្ខរ-សាតិព្រាហ្មណ៍ ក៏ពោលពាក្យនេះ នឹងអម្ពដ្ឋមាណពថា ឱ អាចង្រៃ អ្នកប្រាជ្ញយើង ឱ អាចង្រៃ អ្នកពហុស្សូតយើង ឱ អាចង្រៃ អ្នកត្រៃវិជ្ជាយើង នែអ្នកដ៏ចម្រើន បានឮថា ព្រោះតែការប្រព្រឹត្តនូវប្រយោជន៍ មានសភាព យ៉ាងនេះ បុរសលុះទម្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ត្រូវចូលទៅ កាន់តិរច្ឆាន ប្រេត អសុរកាយ នរក ម្នាលអម្ពដ្ឋ អ្នកបានពោលស្ទាក់ទទឹង ទាស់ យ៉ាងនេះ នឹងព្រះគោតមដ៏ចម្រើននោះ ដោយពាក្យណា ខណៈនោះ ព្រះគោតមដ៏ចម្រើន ត្រឡប់យកពាក្យនោះ មកនិយាយជាគ្រឿងប្រៀប ធៀបនឹង ពួកយើងយ៉ាងនោះៗ ឱ អាចង្រៃ អ្នកប្រាជ្ញយើង ឱ អាចង្រៃ អ្នកពហុស្សូតយើង ឱ អាចង្រៃ អ្នកត្រៃវិជ្ជាយើង នែអ្នកដ៏ចម្រើន បានឮថា ព្រោះតែការប្រព្រឹត្តិនូវប្រយោជន៍ មានសភាពយ៉ាងនេះ បុរសលុះទម្លាយ រាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ត្រូវចូលទៅកាន់តិរច្ឆាន ប្រេត អសុរ-កាយ នរក ។ បោក្ខរសាតិព្រាហ្មណ៍ ក៏ខឹងអាក់អន់ចិត្ត ធាក់អម្ពដ្ឋមាណព ផ្តួល រួចក៏ចង់ចូលទៅគាល់ព្រះមានព្រះភាគ ក្នុងវេលាមួយរំពេចនោះ ។ គ្រានោះ ព្រាហ្មណ៍ទាំងនោះ បានពោលពាក្យនេះនឹងបោក្ខរសាតិព្រាហ្មណ៍ ថា បពិត្រលោកដ៏ចម្រើន ថ្ងៃនេះហួសកាល នឹងដើរទៅរកព្រះសមណ-គោតមហើយ ចាំព្រឹកស្អែកសិន សឹមលោកបោក្ខរសាតិព្រាហ្មណ៍ អញ្ជើញ ទៅជួបនឹងព្រះសមណគោតមចុះ ។</p>
<p>[១៧៤] លំដាប់នោះ បោក្ខរសាតិព្រាហ្មណ៍ ឲ្យគេចាត់ចែងខាទនីយៈ
ភោជនីយាហារដ៏ផ្ចិតផ្ចង់ ក្នុងលំនៅរបស់ខ្លួន ហើយឲ្យលើកដាក់ក្នុងរទេះ មានមនុស្ស កាន់គប់ភ្លើងនាំមុខ បរចេញអំពីឧក្កដ្ឋនគរ សំដៅទៅរកដងព្រៃ ឈ្មោះឥច្ឆានង្គលៈ បរយានទៅទល់ត្រឹមទី ដែលល្មមឈប់យានហើយ ក៏ចុះ អំពីយាន ដើរទៅដោយជើងទទេ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូល ទៅដល់ហើយ ក៏ពោលពាក្យសំណេះសំណាល នឹងព្រះមានព្រះភាគ លុះ បញ្ចប់ពាក្យសំណេះសំណាល និងពាក្យដែលគួរ រឭកហើយ ទើបអង្គុយ ក្នុងទីដ៏សមគួរ ។ លុះបោក្ខរសាតិព្រាហ្មណ៍អង្គុយក្នុងទីដ៏សម គួរហើយ ក៏ពោលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចម្រើន អម្ពដ្ឋ មាណពជាកូនសិស្សរបស់ខ្ញុំ បានមកក្នុងទីនេះដែរឬ ។ ព្រះមាន ព្រះភាគទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ អម្ពដ្ឋមាណព ជាកូនសិស្សរបស់អ្នក បានមកក្នុងទីនេះដែរ ។ បោក្ខរសាតិព្រាហ្មណ៍ក្រាបបង្គំទូលថា បពិត្រ ព្រះគោតមដ៏ចម្រើន ចុះព្រះអង្គបានពោល ចរចាពាក្យណាមួយជាមួយ នឹងអម្ពដ្ឋមាណពដែរឬ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ តថាគត បានពោលចរចាពាក្យនីមួយ នឹងមាណពខ្លះដែរ ។ បោក្ខរសាតិព្រាហ្មណ៍ បានក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចម្រើន ពាក្យនីមួយដែល ព្រះអង្គបានពោលចរចា ជាមួយនឹងអម្ពដ្ឋមាណពនោះ តើដូចម្តេចខ្លះ ។ លំដាប់នោះ ព្រះមានព្រះភាគ ក៏បានប្រាប់ពាក្យដែលបានពោលចរចា ជា មួយនឹងអម្ពដ្ឋមាណពទាំងអម្បាលនោះ ដល់បោក្ខរសាតិព្រាហ្មណ៍ដោយ សព្វគ្រប់ ។</p>
<p>[១៧៥] កាលដែលព្រះមានព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះ ហើយ ទើបបោក្ខរសាតិព្រាហ្មណ៍ពោលពាក្យយ៉ាងនេះ នឹងព្រះមាន ព្រះភាគថា បពិត្រព្រះគោតមដ៏ចម្រើន អម្ពដ្ឋមាណពជាមនុស្សល្ងង់ សូម ព្រះគោតមដ៏ចម្រើនអត់ទោស ដល់អម្ពដ្ឋមាណពផងចុះ ។ ព្រះអង្គទ្រង់ ត្រាស់ថា ម្នាលព្រាហ្មណ៍ សូមឲ្យអម្ពដ្ឋមាណព មានសេចក្តីសុខចុះ ។ លំដាប់នោះ បោក្ខរសាតិព្រាហ្មណ៍ បានសង្កេតមើល នូវមហាបុរិស-លក្ខណៈ ៣២ ប្រការ ក្នុងព្រះកាយរបស់ព្រះមានព្រះភាគ ។ បោក្ខរសាតិ ព្រាហ្មណ៍ ក៏បានឃើញមហាបុរិសលក្ខណៈ ៣២ ប្រការ ក្នុងព្រះកាយរបស់ ព្រះមាន ព្រះភាគដោយច្រើនហើយ វៀរលែងតែមហាបុរិសលក្ខណៈ ២ ប្រការ គឺ វត្ថគុយ្ហប្រទេស ដែលស្រោបដោយស្រោម ១ ព្រះជិវ្ហាល្មមល្វន់ល្វៃ ១ ក៏មានសេចក្តីងឿងឆ្ងល់ សង្ស័យ មិនស៊ប់ចិត្ត មិនជ្រះថ្លា ។ គ្រានោះ ព្រះមានព្រះភាគ មានសេចក្តីត្រិះរិះ ដូច្នេះថា បោក្ខរសាតិព្រាហ្មណ៍នេះ បានឃើញនូវមហាបុរិសលក្ខណៈ ៣២ ប្រការ របស់តថាគតដោយច្រើន ហើយ វៀរលែងតែមហាបុរិសលក្ខណៈ ២ ប្រការ គឺ វត្ថគុយ្ហប្រទេស ដែល ស្រោបដោយស្រោម ១ ព្រះជិវ្ហាល្មមល្វន់ល្វៃ ១ ក៏មានសេចក្តីងឿងឆ្ងល់ សង្ស័យ មិនស៊ប់ចិត្ត មិនជ្រះថ្លា ។ បោក្ខរសាតិព្រាហ្មណ៍ បានឃើញ វត្ថគុយ្ហប្រទេសដែលស្រោបដោយស្រោម របស់ព្រះមានព្រះភាគ យ៉ាង ណា លំដាប់នោះ ព្រះមានព្រះភាគ ក៏ទ្រង់និម្មិតនូវរូប ដែលសម្រេចដោយ ឫទ្ធិយ៉ាងនោះឯង ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់លៀននូវព្រះជិវ្ហា ហើយមូរស៊កចូលតាមរន្ធព្រះកាណ៌ទាំងពីរ មូរស៊កតាមរន្ធ ព្រះនាសិក ទាំងពីរ ទាំងបិទបាំងនូវមណ្ឌលនៃព្រះនលាដទាំងអស់ ដោយព្រះជិវ្ហា ។ លំដាប់នោះ បោក្ខរសាតិព្រាហ្មណ៍ មានសេចក្តីត្រិះរិះដូច្នេះថា ព្រះ សមណគោតម ប្រកបដោយមហាបុរិសលក្ខណៈ ៣២ ប្រការ ដ៏បរិបូណ៌ មែន មិនមែនខ្វះខាតទេ ។ គាត់ក៏ពោលពាក្យនេះនឹងព្រះមានព្រះភាគថា សូមព្រះគោតមដ៏ចម្រើន ព្រមទាំងភិក្ខុសង្ឃ ទទួលភត្តរបស់ខ្ញុំព្រះអង្គដើម្បី ឆាន់ក្នុងថ្ងៃនេះ ។ ព្រះមានព្រះភាគ ទ្រង់ទទួលដោយតណ្ហីភាព ។ កាលបើ បោក្ខរសាតិព្រាហ្មណ៍ បានដឹងថា ព្រះមានព្រះភាគទទួល និមន្តហើយ ក៏បង្គាប់ឲ្យគេក្រាបបង្គំទូលភត្តកាល ចំពោះព្រះមានព្រះភាគថា បពិត្រព្រះ គោតមដ៏ចម្រើន កាលដល់ហើយ ភត្តក៏សម្រេចហើយ ។</p>
<p>[១៧៦] វេលានោះ ក្នុងបុព្វណ្ហសម័យ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ស្តេចចូលទៅកាន់លំនៅនៃបោក្ខរសាតិព្រាហ្មណ៍ព្រម ដោយព្រះភិក្ខុសង្ឃ លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេ ក្រាលថ្វាយ ។ កាលនោះ បោក្ខរសាតិព្រាហ្មណ៍ បានអង្គាសព្រះមាន ព្រះភាគ ដោយខាទនីយភោជនីយាហារដ៏ផ្ចិតផ្ចង់ ដោយដៃខ្លួនឯង ឲ្យឆ្អែត ស្កប់ស្កល់ ចំណែកពួកមាណព ក៏អង្គាសភិក្ខុសង្ឃឲ្យឆ្អែតស្កប់ស្កល់ ។ កាល បើបោក្ខរសាតិព្រាហ្មណ៍ដឹងថា ព្រះមានព្រះភាគ សោយរួចហើយ លែង លូក ព្រះហស្តទៅក្នុងបាត្រហើយ ក៏កាន់យកអាសនៈមួយទាបជាង អង្គុយ ក្នុងទីដ៏សមគួរ ។ ព្រះមានព្រះភាគបានទ្រង់សំដែងនូវអនុបុព្វីកថា ចំពោះ បោក្ខរសាតិព្រាហ្មណ៍ ដែលអង្គុយក្នុងទីដ៏សមគួរ អនុបុព្វីកថានោះ តើដូច ម្តេច គឺព្រះអង្គប្រកាស នូវទានកថា ១ សីលកថា ១ សគ្គកថា ១ កាមាទីនវកថា ដ៏លាមក អាក្រក់ សៅហ្មង ១ នេក្ខម្មានិសង្សកថា ១ ។ ព្រះមានព្រះភាគ ទ្រង់ជ្រាបថា បោក្ខរសាតិព្រាហ្មណ៍ មានចិត្តស្រួល មាន ចិត្តទន់ មានចិត្តប្រាសចាក នីវរណធម៌ មានចិត្តរីករាយ មានចិត្តជ្រះថា្លក្នុង កាលណា ព្រះអង្គក៏ទ្រង់ប្រកាសព្រះធម្មទេសនា ដែលព្រះពុទ្ធទាំងឡាយ ទ្រង់លើក ឡើងសំដែង ដោយព្រះអង្គឯង គឺទុក្ខសច្ច ១ សមុទយសច្ច ១ និរោធសច្ច ១ មគ្គសច្ច ១ ដល់បោក្ខរសាតិព្រាហ្មណ៍នោះ ក្នុងកាលនោះ ។ សំពត់ដ៏ស្អាតប្រាសចាកពណ៌ខ្មៅ គួរទទួលនូវគ្រឿងជ្រលក់ដោយល្អ យ៉ាង ណាមិញ ធម្មចក្ខុ គឺសោតាបត្តិមគ្គដ៏ប្រាសចាកធូលី ប្រាសចាកមន្ទិល ក៏កើតឡើង ដល់បោក្ខរសាតិព្រាហ្មណ៍ លើអាសនៈនោះឯងថា ធម្មជាត ណានីមួយដែលកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ រមែងរលត់ ទៅ វិញជាធម្មតា មានឧបមេយ្យដូច្នោះឯង ។</p>
<p>[១៧៧] គ្រានោះ បោក្ខរសាតិព្រាហ្មណ៍ ឃើញអរិយសច្ចធម៌ច្បាស់ ហើយ បានដល់អរិយសច្ចធម៌ហើយ បានដឹងច្បាស់អរិយសច្ចធម៌ហើយ បានចុះចិត្តស៊ប់ក្នុង អរិយសច្ចធម៌ហើយ ឆ្លងផុតសេចក្តីសង្ស័យ មិនមាន សេចក្តីងឿងឆ្ងល់ ដល់នូវ សេចក្តីក្លៀវក្លា មិនបាច់មានអ្នកដទៃដឹកនាំ ក្នុងពាក្យប្រៀនប្រដៅ របស់ព្រះសាស្តា ទើបក្រាបបង្គំទូលព្រះមាន ព្រះភាគថា បពិត្រព្រះគោតមដ៏ចម្រើន ពីរោះណាស់ បពិត្រព្រះគោតម ដ៏ចម្រើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចម្រើន ធម៌ដែលព្រះគោតម ដ៏ចម្រើន ទ្រង់ប្រកាសដោយអនេកបរិយាយនេះឯង ប្រៀបដូចជាបុគ្គល បើករបស់ ដែលផ្កាប់ ឲ្យផ្ងារឡើង ឬដូចជាគេបើកបង្ហាញរបស់ដែលគេបិទ បាំងទុក ឬដូចជាគេ ប្រាប់ផ្លូវដល់អ្នកវង្វេងផ្លូវ ពុំនោះសោត ដូចជាគេ ទ្រោលប្រទីបក្នុងទីងងឹតដោយគិតថា មនុស្សដែលមានភ្នែក (ភ្លឺ) នឹងមើល ឃើញនូវរូបទាំងឡាយបាន បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំព្រះអង្គព្រមទាំង បុត្រភរិយានិងបរិសទ្យ ព្រមទាំងអាមាត្យ សូមដល់នូវព្រះគោតមដ៏ចម្រើន ផង នូវព្រះធម៌ផង នូវព្រះភិក្ខុសង្ឃផងជាសរណៈ សូមព្រះគោតម ដ៏ចម្រើន ចាំទុកនូវខ្ញុំព្រះអង្គថា ជាឧបាសកអ្នកដល់នូវព្រះរតនត្រ័យ ជា សរណៈស្មើដោយជីវិត តាំងពីថ្ងៃនេះជាដើមរៀងទៅ ម្យ៉ាងទៀត (បើ) ព្រះគោតមដ៏ចម្រើន ស្តេចចូលទៅ រកត្រកូលឧបាសកឯទៀត ក្នុងឧក្កដ្ឋ នគរ យ៉ាងណា សូមព្រះគោតមដ៏ចម្រើន ចូលមករកត្រកូលបោក្ខរសាតិ ក៏យ៉ាងនោះដែរ នឹងបានពួកមនុស្សកំលោះក្រមុំណា ក្នុងត្រកូលនោះៗ ក្រាបថ្វាយបង្គំ ក្រោកទទួល ឬថ្វាយអាសនៈ ឬទឹក ឬធ្វើចិត្តជ្រះថា្ល ចំពោះ ព្រះគោតមដ៏ចម្រើន កិច្ចមានការថ្វាយបង្គំជាដើមនោះ គង់ជាប្រយោជន៍ និងសេចក្តីសុខ ដល់ពួកជនកំលោះក្រមុំទាំងនោះ អស់កាលជាអង្វែង ។ ព្រះមានព្រះភាគទ្រង់ ត្រាស់ថា ម្នាលព្រាហ្មណ៍ ពាក្យដែលអ្នកនិយាយ (មកនេះ) ពីរោះហើយ ។</p>
<p>ចប់ អម្ពដ្ឋសូត្រ ទី ៣ ។</p><!--End DN3-->
<h1>សោទណ្ឌសូត្រទី ៤</h1><!--Sonadnada Sutta #4-->
<p>[១៧៨] (សូត្រនេះ) ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមាន ព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិកក្នុងអង្គជនបទ ព្រមដោយភិក្ខុសង្ឃ ច្រើន ចំនួន ៥០០ រូប បានស្តេចទៅដល់ក្រុងចម្បា ។ ព្រះមានព្រះភាគ ទ្រង់គង់ទៀបឆ្នេរនៃស្រះបោក្ខរណី ឈ្មោះគគ្គរា ជិតក្រុងចម្បានោះ ។</p>
<p>[១៧៩] សម័យនោះឯង សោណទណ្ឌព្រាហ្មណ៍អាស្រ័យនៅក្នុងក្រុង ចម្បា ដែលជាក្រុងកុះករ ដោយមនុស្សសត្វ បរិបូណ៌ដោយស្មៅ ឈើ និងទឹក ព្រមទាំងធញ្ញជាតិ ជាព្រះរាជទ្រព្យដែលព្រះបាទមាគធសេនិយ-ពិម្ពិសារ ទ្រង់ប្រទានជារាជរង្វាន់ដ៏ប្រសើរ ។ ព្រាហ្មណ៍និងគហបតិទាំង ឡាយអ្នកក្រុងចម្បា បានឮថា ព្រះសមណគោតមជាសក្យបុត្រ ចេញចាក សក្យត្រកូលទៅទ្រង់ព្រះផ្នួសហើយ ទ្រង់ពុទ្ធដំណើរមកកាន់ចារិកក្នុងដែន អង្គៈ ព្រមដោយភិក្ខុសង្ឃច្រើន ចំនួន ៥០០ រូប ទ្រង់ពុទ្ធដំណើរ មកដល់ ក្រុងចម្បាហើយ គង់នៅទៀឆ្នេរស្រះបោក្ខរណីឈ្មោះគគ្គរា ជិតក្រុងចម្បា កិត្តិសព្ទដ៏ពីរោះ សរសើរព្រះគោតមដ៏ចម្រើននោះ ឮខ្ចរខ្ចាយសុសសាយ យ៉ាងនេះថា ព្រះមានព្រះភាគនោះ ព្រះអង្គឆ្ងាយចាកសេចក្តីសោហ្មង គ្រប់យ៉ាង ព្រះអង្គត្រាស់ដឹង នូវញេយ្យធម៌ទាំងពួងដោយប្រពៃចំពោះ ព្រះអង្គ ព្រះអង្គបរិបូណ៌ដោយវិជ្ជានិងចរណៈ គឺសេចក្តីចេះដឹងនិងក្រឹត្យ ដែលបុគ្គលគប្បីប្រព្រឹត្ត ព្រះអង្គមានដំណើរល្អទៅកាន់ព្រះនិព្វាន ព្រះអង្គ ជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គប្រសើរដោយ សីលាទិគុណរក បុគ្គលណា មួយស្មើគ្មាន ព្រះអង្គជាសារថីអ្នកទូន្មាននូវបុរសដែល គួរទូន្មានបានព្រះ អង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គបានត្រាស់ដឹងនូវអរិយ-សច្ចធម៌ ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀត ព្រះអង្គបានត្រាស់ដឹង បាន ធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វានចំពោះព្រះអង្គ ហើយញ៉ាំងលោកនេះព្រម ទាំងទេវលោក មារលោក ព្រហ្មលោក ញ៉ាំងប្រជាជន ព្រមទាំងសមណ-ព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ឲ្យបានត្រាស់ដឹង ផង ទ្រង់សំដែងធម៌មានលំអបទដើម បទកណ្តាល និងបទចុង ទ្រង់ប្រកាស នូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថទាំងព្យញ្ជនៈ ដ៏ពេញបរិបូណ៌ បរិសុទ្ធទាំង អស់ ក៏ដំណើរដែលបានឃើញ បានជួបប្រទះព្រះអរហន្តទាំងឡាយ មាន សភាពដូច្នោះ ជាការប្រពៃណាស់ ។ គ្រានោះ ពួកព្រាហ្មណ៍និងគហបតិ អ្នកក្រុងចម្បា នាំគ្នាចេញពីក្រុងចម្បា ជាពួកជាកង ដើរត្រសងចូលសំដៅ ទៅត្រង់ ស្រះបោក្ខរណី ឈ្មោះគគ្គរានោះ ។</p>
<p>[១៨០] សម័យនោះឯង សោណទណ្ឌព្រាហ្មណ៍ ចូលទៅកាន់ដំណេក ក្នុងវេលាថ្ងៃក្នុងប្រាសាទជាន់ខាងលើ ។ សោណទណ្ឌព្រាហ្មណ៍បានឃើញ ពួកព្រាហ្មណ៍ គហបតី អ្នកក្រុងចម្បា ចេញអំពីក្រុងចម្បា ជាពួកជាកង ដើរត្រសងចូលសំដៅទៅ ត្រង់ស្រះបោក្ខរណីឈ្មោះគគ្គរា លុះឃើញហើយ ទើបហៅខត្តមហាមាត្យ មកសួរថា នែខត្តៈដ៏ចម្រើន ដូចម្តេចហ្ន៎ ក៏បានជា ពួកព្រាហ្មណ៍គហបតីអ្នកក្រុងចម្បា ចេញអំពីក្រុងចម្បា ជាពួកជាកង ដើរ ត្រសងចូលសំដៅទៅត្រង់ស្រះបោក្ខរណីឈ្មោះ គគ្គរា ។ ខត្តមហាមាត្យ ឆ្លើយថា បពិត្រលោកដ៏ចម្រើន ដ្បិតព្រះសមណគោតមជាសក្យបុត្រ ទ្រង់ ចេញចាកសក្យត្រកូលទៅទ្រង់ព្រះផ្នួស ហើយទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ក្នុងដែនអង្គៈ ព្រមដោយភិក្ខុសង្ឃច្រើនចំនួនប្រាំរយរូប ឥឡូវទ្រង់ពុទ្ធដំណើរ មកដល់ក្រុងចម្បា ហើយព្រះអង្គគង់សម្រាន្តព្រះឥរិយាបថនៅក្បែរឆ្នេរស្រះ បោក្ខរណី ឈ្មោះ គគ្គរា ជិតក្រុងចម្បា កិត្តិសព្ទដ៏ពីរោះសរសើរព្រះគោតម ដ៏ចម្រើននោះ ឮខ្ចរខ្ចាយសុស សាយយ៉ាងនេះថា ព្រះមានព្រះភាគនោះ ព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មង គ្រប់យ៉ាង ព្រះអង្គត្រាស់ដឹងនូវញេយ្យ-ធម៌ទាំងពួង ដោយប្រពៃចំពោះព្រះអង្គ ព្រះអង្គបរិបូណ៌ដោយវិជ្ជានិង ចរណៈ គឺសេចក្តីចេះដឹង និងក្រឹត្យដែលបុគ្គលគប្បីប្រព្រឹត្ត ព្រះអង្គមាន ដំណើរល្អទៅកាន់ព្រះនិព្វាន ព្រះអង្គជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គ ប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ព្រះអង្គជាសារថីអ្នក ទូន្មាននូវបុរសដែលគួរទូន្មានបាន ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំង ឡាយ ព្រះអង្គបានត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គលែងវិលមកកាន់ភព ថ្មីទៀត ពួកព្រាហ្មណ៍គហបតីទាំងនោះ ក៏នាំគ្នាទៅគាល់ព្រះគោតមដ៏ ចម្រើនអង្គនោះ ។ សោណទណ្ឌព្រាហ្មណ៍ ប្រើខត្តមហាមាត្យថា នែខត្តៈ ដ៏ចម្រើន បើដូច្នោះ អ្នកចូលទៅរកពួកព្រាហ្មណ៍គហបតីអ្នកក្រុងចម្បា លុះចូលទៅដល់ហើយ ប្រាប់ពួកព្រាហ្មណ៍និងគហបតីអ្នកក្រុងចម្បា យ៉ាង នេះថា នែអ្នកទាំងឡាយដ៏ចម្រើន សោណទណ្ឌព្រាហ្មណ៍និយាយយ៉ាង នេះថា ឲ្យពួកអ្នកដ៏ចម្រើន បង្អង់ចាំមួយរំពេចសិន ដ្បិតសោណទណ្ឌ-ព្រាហ្មណ៍នឹងចូលទៅគាល់ព្រះសមណគោតមដែរ ។ ខត្តមហាមាត្រនោះក៏ ទទួលពាក្យរបស់សោណទណ្ឌព្រាហ្មណ៍ថា បពិត្រលោកដ៏ចម្រើន យ៉ាង ហ្នឹងហើយ រួចក៏ចូលសំដៅទៅ ត្រង់ទីដែលពួកព្រាហ្មណ៍ និងគហបតី អ្នក ក្រុងចម្បានៅ លុះចូលទៅដល់ហើយក៏បានសាកសួរ ដំណើរនុ៎ះ ចំពោះ ពួកព្រាហ្មណ៍ និងគហបតីអ្នកក្រុងចម្បាថា នែអ្នកទាំងឡាយដ៏ចម្រើន សោណទណ្ឌព្រាហ្មណ៍ និយាយយ៉ាងនេះថា ឲ្យពួកអ្នកដ៏ចម្រើន បង្អង់ចាំ មួយរំពេចសិន ដ្បិតសោណទណ្ឌព្រាហ្មណ៍ នឹងចូលទៅគាល់ព្រះសមណ-គោតមដែរ ។</p>
<p>[១៨១] ជួនជាសម័យនោះឯង ព្រាហ្មណ៍ទាំងឡាយ ដែលមកអំពីរជ្ជ-សីមាផ្សេងៗ គ្នា (មានដែនកាសីនិងដែនកោសលជាដើម) ចំនួន ៥០០ នាក់ មកនៅអាស្រ័យក្នុងក្រុងចម្បា ដោយករណីកិច្ចឯណានីមួយ ។ ពួក ព្រាហ្មណ៍ទាំងនោះបានឮថា សោណទណ្ឌព្រាហ្មណ៍នឹងចូលទៅគាល់ព្រះ សមណគោតម ។ លំដាប់នោះ ពួកព្រាហ្មណ៍ទាំងនោះ ក៏នាំគ្នាចូលសំដៅ ទៅត្រង់ទី ដែលសោណទណ្ឌព្រាហ្មណ៍នៅ លុះចូលទៅដល់ហើយ ក៏បាន សួរសោណទណ្ឌព្រាហ្មណ៍ដូច្នេះថា បានឮថាសោណទណ្ឌដ៏ចម្រើននឹង ទៅគាល់ព្រះសមណគោតមពិតមែនឬ ។ សោណទណ្ឌព្រាហ្មណ៍ ឆ្លើយថា (អើអ្នកទាំងឡាយដ៏ចម្រើន ខ្ញុំមានសេចក្តីត្រិះរិះយ៉ាងហ្នឹងមែន ខ្ញុំនឹងចូល ទៅគាល់ព្រះសមណគោតមដែរ ។ ពួកព្រាហ្មណ៍ទាំងនោះ ក៏ឃាត់ថា សោណទណ្ឌដ៏ចម្រើន កុំចូលទៅជួបនឹងព្រះសមណគោតមឡើយ សោណ-ទណ្ឌដ៏ចម្រើន មិនគួរចូលទៅជួបនឹងព្រះសមណគោតមទេ ប្រសិនបើ សោណទណ្ឌដ៏ចម្រើន ចចេសតែចូលទៅ ជួបនឹងព្រះសមណគោតម សោណទណ្ឌដ៏ចម្រើន នឹងសាបសូន្យយស ឯព្រះសមណគោតមរឹងរឹតតែ ចម្រើនយសឡើង សោណទណ្ឌដ៏ចម្រើន នឹងសាបសូន្យយស ព្រះសមណ-គោតម នឹងរឹងរឹតតែចម្រើនយសឡើង ហេតុនេះបានជាសោណទណ្ឌ ដ៏ចម្រើន មិនគួរចូលទៅជួបនឹងព្រះសមណគោតមទេ ព្រះសមណគោតម ទេតើ ទើបគួរចូលមកជួបនឹងសោណទណ្ឌដ៏ចម្រើនវិញ ប្រការមួយទៀត សោណទណ្ឌដ៏ចម្រើន ជាឧភតោសុជាត (មានជាតិដ៏ល្អទាំងពីរចំណែក) គឺចំណែកខាងមាតានិងចំណែកខាងបិតា កើតអំពីផ្ទៃដ៏បរិសុទ្ធស្អាត តាំង អំពីតំណនៃជីដូនជីតា ៧ ជួរមក មិនដែលនរណាមួយ ពោលទោស តិះដៀល ដោយពោលដល់ជាតិកំណើតឡើយ ក៏សោណទណ្ឌដ៏ចម្រើន ជាឧភតោសុជាត ខាងមាតានិងបិតាកើតអំពីផ្ទៃដ៏បរិសុទ្ធស្អាត តាំងអំពី តំណនៃជីដូនជីតា ៧ ជួរមក មិនដែលមាននរណាមួយ ពោលតិះដៀល ដោយពោលដល់ជាតិកំណើតបាន ហេតុនេះបានជាសោណទណ្ឌដ៏ចម្រើន មិនគួរចូលទៅជួបនឹងព្រះសមណគោតមឡើយ ព្រះសមណគោតមទេតើ ទើបគួរចូលមកជួបសោណទណ្ឌដ៏ចម្រើនវិញ ប្រការមួយទៀត សោណ-ទណ្ឌដ៏ចម្រើន ជាអ្នកស្តុកស្តម្ភ មានទ្រព្យសម្បត្តិច្រើន មានគ្រឿងប្រើ ប្រាស់ច្រើន ។ បេ ។ ប្រការមួយទៀត សោណទណ្ឌដ៏ចម្រើន ជាអ្នករាយមន្ត ចេះចាំមន្ត ជាអ្នកដល់នូវត្រើយនៃត្រៃវេទ ព្រមទាំងគម្ពីរនិឃណ្ឌ គម្ពីរ កេតុភៈ ព្រមទាំង អក្ខរប្បភេទ គឺសិក្ខានិងនិរុត្តិ ដែលមានគម្ពីរឥតិហាសៈ ជាគម្រប់ ៥ ជាអ្នកស្គាល់ បទនិងវេយ្យាករណ៍ ជាអ្នកមិនឱនថយ គឺជាអ្នក បច្ចេកទេស ស្ទាត់ជំនាញ ក្នុងលោកាយតសាស្ត្រ និងមហាបុរិសលក្ខណៈ ព្យាករណសាស្ត្រ ប្រការមួយទៀត សោណទណ្ឌដ៏ចម្រើន មានរូបល្អ គួរ ពិតពិល រមិលមើល គួរជ្រះថ្លា ប្រកបដោយសម្បុរល្អក្រៃលែង មានសម្បុរ ដ៏ប្រសើរ មានសរីរៈ ស្រដៀងនឹងព្រហ្ម មានសព៌ាង្គរាងកាយ គួរឲ្យចង់មើល មិនលែង ប្រការមួយទៀត សោណទណ្ឌដ៏ចម្រើន ជាអ្នកមានសីលធម៌ មានសីលធម៌ដ៏ចម្រើន ប្រកបដោយសីលធម៌ដ៏ចម្រើន ប្រការមួយទៀត សោណទណ្ឌដ៏ចម្រើន មានវាចាសុភាព មានពាក្យពីរោះក្បោះក្បាយ ប្រកបដោយសំដីជា របស់អ្នកក្រុង ជាវាចាច្បាស់លាស់ប្រាសចាកទោស ជាវាចាអាចញ៉ាំងអ្នកស្តាប់ឲ្យចូលចិត្ត សេចក្តីបានជាក់លាក់ ប្រការមួយ ទៀត សោណទណ្ឌដ៏ចម្រើន ជាអាចារ្យធំជាងអាចារ្យរបស់ជនជាច្រើន បានបង្រៀន មន្តមាណព ៣ រយនាក់ មាណពជាច្រើនដែលមាន សេចក្តី ត្រូវការដោយមន្ត មានប្រាថ្នានឹងរៀនមន្តក្នុងសំណាក់ នៃសោណទណ្ឌ ដ៏ចម្រើន ហើយនាំគ្នាមកអំពីទិសផ្សេងៗ អំពីជនបទផ្សេងៗ ប្រការមួយ ទៀត សោណទណ្ឌដ៏ចម្រើន ជាមនុស្សចាស់ព្រឹទ្ធាចារ្យ មានអាយុច្រើន រស់នៅបានយូរឆ្នាំមកហើយ មានអាយុក៏ជ្រុលចូលមក ក្នុងបច្ឆិមវ័យហើយ ឯព្រះសមណគោតមនៅក្មេងជាង ទើបនឹងបួសថ្មីៗផង ប្រការមួយទៀត សោណទណ្ឌជាមនុស្សដែលព្រះបាទមាគធសេនិយពិម្ពិសារ ទ្រង់ធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ប្រការមួយទៀត សោណទណ្ឌដ៏ចម្រើន ជាមនុស្សដែលបោក្ខរសាតិព្រាហ្មណ៍បានធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ប្រការមួយទៀត សោណទណ្ឌដ៏ចម្រើន នៅគ្រប់គ្រង ក្រុងចម្បា ដែលជាក្រុងកុះករ ដោយប្រជាជននិងសត្វសម្បូណ៌ដោយស្មៅ ឈើនិង ទឹក បរិបូណ៌ដោយធញ្ញាហារ ជាព្រះរាជទ្រព្យដែលព្រះបាទមាគធសេនិយ-ពិម្ពិសារ ទ្រង់ព្រះរាជទានឲ្យជាព្រះរាជបំណាច់ដ៏ប្រសើរ ប្រការមួយទៀត សោណទណ្ឌដ៏ចម្រើន នៅគ្រប់គ្រងក្រុងចម្បា ដែលជាក្រុងកុះករ ដោយ ប្រជាជននិងសត្វ ព្រមទាំងស្មៅ ឈើ ទឹក បរិបូណ៌ដោយធញ្ញាហារ ជាព្រះ រាជទ្រព្យដែលព្រះបាទមាគធសេនិយពិម្ពិសារ ទ្រង់ព្រះរាជទានឲ្យជាព្រះ រាជបំណាច់ដ៏ប្រសើរ ព្រោះហេតុនេះទើបថា សោណទណ្ឌដ៏ចម្រើន មិនគួរ ចូលទៅជួបនឹងព្រះសមណគោតមឡើយ ព្រះសមណគោតមទេតើ ទើបគួរ ចូលមកជួបនឹងសោណទណ្ឌដ៏ចម្រើនវិញ ។</p>
<p>[១៨២] កាលដែលពួកព្រាហ្មណ៍និយាយយ៉ាងនេះហើយ សោណ-ទណ្ឌព្រាហ្មណ៍ បាននិយាយនឹងព្រាហ្មណ៍ទាំងនោះដូច្នេះថា នែអ្នកទាំង ឡាយដ៏ចម្រើន បើដូច្នោះ ចូរអ្នកទាំងឡាយស្តាប់ខ្ញុំសិន ដូចយ៉ាងយើងគួរ នឹងចូលទៅជួបព្រះគោតមដ៏ចម្រើននោះដោយ ពិត ឯព្រះគោតមដ៏ចម្រើន នោះ មិនគួរនឹងចូលមកជួបយើងទេ បានឮថា ព្រះសមណគោតមដ៏ ចម្រើន ជាឧភតោសុជាតអំពីខាងមាតានិងខាងព្រះបិតា កើតអំពីផ្ទៃដ៏ បរិសុទ្ធ ស្អាត តាំងអំពីដំណនៃជីដូនជីតា ៧ ជួរមកដែរ មិនដែលមាន នរណាមួយ ពោលទោស តិះដៀល ដោយពោលដល់ជាតិកំណើតឡើយ ព្រះសមណគោតមដ៏ចម្រើន ជាឧភតោសុជាត អំពីខាងព្រះមាតានិង ព្រះបិតា កើតអំពីផ្ទៃដ៏បរិសុទ្ធស្អាត តាំងអំពីដំណនៃជីដូនជីតា ៧ ជួរមក ដែរ មិនដែលមានរនណាមួយ ពោលទោស តិះដៀល ដោយពោលដល់ ជាតិកំណើតបាន ព្រោះហេតុនេះបានជាព្រះគោតមដ៏ចម្រើននោះ មិនគួរ ស្តេចចូល មកជួបនឹងយើងទេ តាមដែលពិតនោះ មានតែយើងទេតើ ទើប គួរចូលទៅជួបនឹងព្រះ គោតមដ៏ចម្រើននោះវិញ បានឮថា ព្រះសមណ-គោតមដ៏ចម្រើន ទ្រង់លះបង់ពួកញាតិដ៏ច្រើន ហើយ (ចេញទៅ) ទ្រង់ ព្រះផ្នួស ។ បេ ។ បានឮថា ព្រះសមណគោតមដ៏ចម្រើន ទ្រង់លះបង់ប្រាក់ និងមាសដ៏ច្រើន ដែលឋិតនៅក្នុងផែនដី ឋិតនៅឯអាកាស (ប្រាសាទជាន់ លើ) ហើយទ្រង់ព្រះផ្នួស បានឮថា ព្រះសមណគោតមដ៏ចម្រើន ទ្រង់នៅ ក្មេងកម្លោះ មានព្រះកេសាខ្មៅស្រស់ ប្រកបដោយវ័យដ៏ចម្រើន តាំងនៅក្នុង បឋមវ័យនៅឡើយ ទ្រង់ស្តេចចេញចាកគេហដ្ឋាន ហើយទ្រង់ព្រះផ្នួស បាន ឮថា ព្រះសមណគោតមដ៏ចម្រើន កាលដែលព្រះមាតា និងព្រះបិតាមិន ពេញព្រះទ័យ (នឹងឲ្យទៅទ្រង់ព្រះផ្នួស) កំពុងមានព្រះភក្ត្រ ជោកដោយទឹក ព្រះនេត្រ ទ្រង់ព្រះកន្សែងសោយសោក ព្រះអង្គក៏ទ្រង់ដាក់ព្រះកេសានិង ព្រះមស្សុ ហើយទ្រង់ព្រះពស្ត្រ ជ្រលក់ទឹកអម្ចត់ ទ្រង់ចេញចាកគេហដ្ឋាន ទៅទ្រង់ព្រះផ្នួស បានឮថា ព្រះសមណគោតម មានព្រះរូបឆោមល្អ គួរពិត ពិល រមិលមើល គួរជ្រះថ្លា ប្រកបដោយព្រះឆវីដ៏ល្អក្រៃលែង មានព្រះឆវី ដ៏ប្រសើរ មានព្រះសរីរៈស្រដៀងនឹងព្រហ្ម មានព្រះសព៌ាង្គកាយគួរឲ្យចង់ មើល មិនលែង បានឮថា ព្រះសមណគោតមដ៏ចម្រើន មានសីល មានសីល ដ៏ប្រសើរ មានសីលជាកុសល ព្រះអង្គប្រកបដោយសីលជាកុសល បានឮ ថាព្រះសមណគោតមដ៏ចម្រើន មានព្រះវាចាសុភាព មានពាក្យពីរោះក្បោះ ក្បាយ ព្រះអង្គប្រកបដោយសំដី ជារបស់អ្នកក្រុង ជាវាចាច្បាស់លាស់ប្រាស ចាកទោស ជាវាចាអាចញ៉ាំងអ្នកស្តាប់ឲ្យ ចូលចិត្តសេចក្តីបានជាក់លាក់ បានឮថា ព្រះសមណគោតមដ៏ចម្រើន ជាអាចារ្យធំ ជាងអាចារ្យរបស់ជនជា ច្រើន បានឮថា ព្រះសមណគោតមដ៏ចម្រើន អស់កាមរាគៈហើយ ប្រាស ចាកសេចក្តីស្រើបស្រាលហើយ បានឮថា ព្រះសមណគោតមដ៏ចម្រើន ជាកម្មវាទី ជាកិរិយាវាទី ធ្វើនូវលោកុត្តរធម៌ឲ្យជាប្រធានដល់ប្រជាជនអ្នក ដ៏ប្រសើរ បានឮថា ព្រះសមណគោតមដ៏ចម្រើន ទ្រង់ចេញចាកត្រកូល ដ៍ខ្ពង់ខ្ពស់ជាត្រកូលក្សត្រិយ៍ ដែលមិនបានលាយច្រឡំ ដោយត្រកូលដទៃ មកទ្រង់ព្រះផ្នួស បានឮថា ព្រះសមណគោតមដ៏ចម្រើន ទ្រង់ចេញចាក ត្រកូលដ៏ស្តុកស្តម្ភ មាំមួន មានទ្រព្យច្រើន មានគ្រឿងប្រើប្រាស់ច្រើន មក ទ្រង់ព្រះផ្នួស បានឮថា ពួកមនុស្សដែលនៅក្នុងដែនដទៃ ក្នុងជនបទដទៃ នាំគ្នាមកសាកសួរ (ប្រស្នា) នឹងព្រះសមណគោតម បានឮថា ពួកទេវតា ច្រើនពាន់នាក់ ដល់នូវព្រះសមណគោតមជាសរណៈស្មើដោយជីវិត បានឮ ថា កិត្តិសព្ទ ដ៏ពីរោះសរសើរព្រះគោតម ឮខ្ចរខ្ចាយសុសសាយយ៉ាងនេះ ថា ព្រះមានព្រះភាគអង្គនេះ ព្រះអង្គឆ្ងាយចាក សេចក្តីសៅហ្មងគ្រប់យ៉ាង ព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះព្រះអង្គ ព្រះ អង្គបរិបូណ៌ ដោយវិជ្ជានិងចរណៈ គឺសេចក្តីចេះដឹងនឹង ក្រឹត្យដែលបុគ្គល គប្បីប្រព្រឹត្ត ព្រះអង្គមានដំណើរល្អ ទៅកាន់ព្រះនិព្វាន ព្រះអង្គជ្រាប ច្បាស់ នូវត្រៃលោក ព្រះអង្គប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ព្រះអង្គជាសារថី អ្នកទូន្មាននូវបុរសដែលគួរទូន្មានបាន ព្រះអង្គជាគ្រូនៃ ទេវតានិងមនុស្សទាំងឡាយ ព្រះអង្គបានត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គ លែងត្រឡប់មកកាន់ភពថ្មីទៀត បានឮថា ព្រះសមណគោតមដ៏ចម្រើន ប្រកបដោយមហាបុរិសលក្ខណៈ ៣២ ប្រការ បានឮថា ព្រះសមណគោតម ដ៏ចម្រើន រមែងមានព្រះវាចារាក់ទាក់ថា អ្នកចូរមកចុះ មកល្អហើយ ទ្រង់ មានព្រះវាចាទន់ ទ្រង់ឈ្លាសវៃក្នុងការទទួលរាក់ទាក់ ទ្រង់មានព្រះភក្ត្រ រីករាយ ទ្រង់មានព្រះឱស្ឋរួសរាយ ទ្រង់មានព្រះវាចាមុនគេ (តែក្នុងកាល គួរ) បានឮថា ព្រះសមណគោតមដ៏ចម្រើន មានបរិសទ្យទាំង ៤ ពួក ធ្វើ សក្ការៈ គោរព រាប់អាន បូជា កោតក្រែង បានឮថា ពួកទេវតា និងមនុស្សជា ច្រើន ជ្រះថ្លានឹងព្រះសមណគោតម បានឮថា (បើ) ព្រះសមណគោតមដ៏ ចម្រើន នៅអាស្រ័យក្នុង ស្រុកណា ឬនិគមណា ពួកអមនុស្សមិនហ៊ានបៀត បៀន ដល់មនុស្សទាំងឡាយក្នុងស្រុក ឬនិគមនោះឡើយ បានឮថា ព្រះ សមណគោតម មានពួកមានក្រុម និងអាចារ្យ នៃពួកក្រុម (ជាច្រើន) ប្រជុំ ជនតែងពោលថា ព្រះអង្គប្រសើរ ជាងពួកតិរ្ថិយដ៏ច្រើន នែអ្នកទាំងឡាយ ដ៏ចម្រើន ក៏យសរបស់សមណព្រាហ្មណ៍ទាំងនេះ តែងចម្រើនរុងរឿង ឡើង ដោយហេតុតាមតែបាន យ៉ាងណាមិញ ឯយសរបស់ព្រះសមណគោតម មិនមែនចម្រើនរុងរឿងឡើងយ៉ាងនោះទេ តាមដែលពិតនោះ យសរបស់ ព្រះសមណគោតម ចម្រើនរុងរឿងឡើង ព្រោះការបរិបូណ៌ ដោយវិជ្ជានិង ចរណៈដ៏ប្រសើរ បានឮថា ព្រះបាទមាគធសេនិយពិម្ពសារ ព្រមទាំង ព្រះរាជបុត្រ ព្រះអគ្គមហេសី រាជបរិសទ្យនិងរាជអាមាត្យ បានដល់នូវព្រះ សមណគោតមជាសរណៈ ស្មើដោយជីវិត បានឮថា ព្រះបាទបសេនទិ-កោសល ព្រមទាំងព្រះរាជបុត្រ ព្រះអគ្គមហេសី រាជបរិស័ទ្យនិង អាមាត្យ បានដល់នូវព្រះសមណគោតមដ៏ចម្រើនជាសរណៈ ស្មើដោយជីវិត បានឮ ថា បោក្ខរសាតិព្រាហ្មណ៍ព្រមទាំងបុត្រភរិយា បរិស័ទ្យ និងអាមាត្យ បាន ដល់នូវព្រះសមណគោតមជាសរណៈ ស្មើដោយជីវិត បានឮថា ព្រះបាទ មាគធសេនិយពិម្ពិសារ ទ្រង់បានធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ព្រះសមណគោតម បានឮថា ព្រះបាទបសេនទិកោសល ទ្រង់បានធ្វើ សក្ការៈ គោរព រាប់អាន បូជា កោតក្រែង ព្រះសមណគោតម បានឮថា បោក្ខរសាតិព្រាហ្មណ៍ បានធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ព្រះសមណគោតម បានឮថា ព្រះសមណគោតម ទ្រង់ពុទ្ធដំណើរមកដល់ ក្រុងចម្បាហើយ ឥឡូវទ្រង់កង់ទៀបឆ្នេរ ស្រះបោក្ខរណីឈ្មោះគគ្គរា ជិត ក្រុងចម្បា នែគ្នាយើងដ៏ចម្រើន ពួកសមណៈឬព្រាហ្មណ៍ឯណានីមួយ ដែល មកដល់គាមក្ខេត្ត របស់យើងហើយ ពួកសមណព្រាហ្មណ៍អម្បាលនោះ សុទ្ធតែជាភ្ញៀវរបស់យើង ធម្មតាភ្ញៀវ គួរតែយើងធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង នែគ្នាយើងដ៏ចម្រើន ព្រះសមណគោតមទ្រង់ពុទ្ធដំណើរ មកដល់ក្រុងចម្បាហើយ ឥឡូវទ្រង់គង់ ទៀបឆ្នេរស្រះបោក្ខរណីឈ្មោះគគ្គរា ជិតក្រុងចម្បា ព្រះសមណគោតមឈ្មោះថា ជាភ្ញៀវរបស់យើងហើយ ធម្មតា ភ្ញៀវ គួរតែយើងធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ព្រោះហេតុនេះ ព្រះគោតមដ៏ចម្រើននោះ មិនគួរចូលមកជួបនឹងយើងទេ តាមដែលពិត នោះ យើងទេតើ ទើបគួរចូលទៅគាល់ព្រះគោតមដ៏ចម្រើននោះវិញ ខ្ញុំរៀប រាប់គុណរបស់ព្រះគោតមដ៏ចម្រើន បានតែប៉ុណ្ណេះ ឯព្រះគោតមដ៏ចម្រើន នោះ មិនមែនមានគុណត្រឹមប៉ុណ្ណេះទេ ព្រោះថា ព្រះគោតមដ៏ចម្រើននោះ មានគុណនឹងប្រមាណមិនបាន ។</p>
<p>[១៨៣] កាលដែលសោណទណ្ឌព្រាហ្មណ៍ និយាយយ៉ាងនេះហើយ ពួកព្រាហ្មណ៍ទាំងនោះ បាននិយាយទៅនឹងសោណទណ្ឌព្រាហ្មណ៍ ដូច្នេះ ថា អម្បាលយ៉ាង សោណទណ្ឌព្រាហ្មណ៍ដ៏ចម្រើន ម្តេចគង់ពោលសរសើរ គុណព្រះសមណគោតមទៅហើយ ព្រោះហេតុនោះបើទុកជាព្រះសមណ-គោតមដ៏ចម្រើននោះ គង់នៅក្នុងទៅឆ្ងាយ មួយរយ យោជន៍ អំពីទីនេះក្តី កុលបុត្រដែលមានសទ្ធា គួរណាស់តែរកស្បៀងយកទៅ ដើម្បីនឹងចូលទៅ គាល់ឲ្យបាន ។ សោណទណ្ឌព្រាហ្មណ៍និយាយថា នែអ្នកទាំងឡាយដ៏ ចម្រើន បើដូច្នោះ យើងទាំងអស់គ្នា នឹងចូលទៅគាល់ព្រះសមណគោតម ។ លំដាប់នោះ សោណទណ្ឌព្រាហ្មណ៍ ព្រមទាំងពួកព្រាហ្មណ៍ជាច្រើន បាន ចូលសំដៅទៅត្រង់ ស្រះបោក្ខរណីឈ្មោះគគ្គរា ។ លុះសោណទណ្ឌ-ព្រាហ្មណ៍ ចូលទៅដល់ខាងក្រៅដងព្រៃ ក៏កើតសេចក្តីត្រិះរិះក្នុងចិត្តយ៉ាង នេះថា ប្រសិនជាអាត្មាអញ សួរប្រស្នាចំពោះព្រះសមណគោតម បើព្រះ សមណគោតម ពោលយ៉ាងនេះ នឹងអាត្មាអញក្នុងប្រស្នានោះថា ម្នាល ព្រាហ្មណ៍ ប្រស្នានុ៎ះ អ្នកមិនត្រូវសួរយ៉ាងនេះទេ ម្នាលព្រាហ្មណ៍ ធម្មតា ប្រស្នាបែបនុ៎ះ គេគួរសួរយ៉ាងនេះវិញ (បើដូច្នោះ) បរិសទ្យនេះមុខជានឹង មើលងាយអាត្មាអញ ដោយហេតុនោះថា សោណទណ្ឌព្រាហ្មណ៍ជា មនុស្សល្ងង់ខ្លៅ មិនឈ្លាសវៃ មិនអាចដើម្បីនឹងសួរប្រស្នា ចំពោះព្រះ សមណគោតម ដោយយោបល់បាន បរិសទ្យនេះ បើមើលងាយបុគ្គលណា ហើយ យសរបស់បុគ្គលនោះ គប្បីសាបសូន្យ យសរបស់បុគ្គលណា ដែលសាបសូន្យហើយ ភោគៈទាំងឡាយរបស់ បុគ្គលនោះគប្បីសាបសូន្យដែរ ដ្បិតភោគៈទាំងឡាយរបស់យើង សុទ្ធតែបានដោយយស មួយទៀត បើព្រះសមណគោតម សួរប្រស្នានឹងអាត្មាអញៗ មុខជានឹងធ្វើព្រះទ័យ របស់ ព្រះអង្គឲ្យត្រកអរដោយបញ្ហាវេយ្យាករណ៍នោះមិនបានទេ បើព្រះ សមណគោតម ពោលនឹងអាត្មាអញ ក្នុងប្រស្នានោះ យ៉ាងនេះថា ម្នាល ព្រាហ្មណ៍ ប្រស្នានុ៎ះ អ្នកមិនត្រូវឆ្លើយ យ៉ាងនេះទេ ម្នាលព្រាហ្មណ៍ ធម្មតា ប្រស្នាបែបនុ៎ះ គេគួរឆ្លើយយ៉ាងនេះវិញទេតើ (បើដូច្នោះ) បរិសទ្យនេះមុខ ជានឹងមើលងាយអាត្មាអញ ដោយហេតុនោះថា សោណទណ្ឌព្រាហ្មណ៍ ជាមនុស្សល្ងង់ខ្លៅ មិនឈ្លាសវៃ មិនអាចដើម្បីធ្វើព្រះទ័យរបស់ព្រះ សមណគោតមឲ្យត្រេកអរ ដោយបញ្ហាវេយ្យាករណ៍ទេ បរិសទ្យនេះ បើ មើលងាយបុគ្គលណាហើយ យសរបស់បុគ្គលនោះ គប្បីសាបសូន្យយស របស់បុគ្គលណា សាបសូន្យហើយ ភោគៈទាំងឡាយរបស់បុគ្គលនោះ ក៏គប្បី សាបសូន្យដែរ ដ្បិតភោគៈទាំងឡាយរបស់យើង សុទ្ធតែបានដោយយស មួយវិញទៀត បើអាត្មាអញ បានទៅដល់ទីជិតយ៉ាងនេះហើយ តែមិនទាន់ បានឃើញព្រះសមណ គោតមនៅឡើយ ក៏ស្រាប់តែត្រឡប់មកវិញ បរិសទ្យនេះមុខជា នឹងមើលងាយអាត្មាអញ ដោយហេតុនោះថា សោណ-ទណ្ឌព្រាហ្មណ៍ជាមនុស្សល្ងង់ខ្លៅ មិនឈ្លាសវៃ មានមានះរឹងត្អឹង ខ្លាច មិនហ៊ាន ចូលទៅគាល់ព្រះសមណគោតមទេ មិនសមបើសោណទណ្ឌ ព្រាហ្មណ៍ ចូលមកដល់ទី ជិតយ៉ាងនេះហើយ មិនទាន់បាន ឃើញព្រះ សមណគោតមនៅឡើយ ក៏ស្រាប់តែត្រឡប់មកវិញសោះ បរិសទ្យនេះ បើមើលងាយ បុគ្គលណាហើយ យសរបស់បុគ្គលនោះ គប្បីសាបសូន្យយស របស់បុគ្គលណា សាបសូន្យហើយ ភោគៈទាំងឡាយរបស់បុគ្គលនោះ ក៏គប្បី សាបសូន្យដែរ ដ្បិតភោគៈទាំងឡាយរបស់យើង សុទ្ធតែបានដោយ យស ។</p>
<p>[១៨៤] លំដាប់នោះ សោណទណ្ឌព្រាហ្មណ៍ ដើចូលសំដៅទៅត្រង់ ទីដែល ព្រះមានព្រះភាគគង់ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល ទៅរកព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭក ល្មមឲ្យកើតសេចក្តីស្និទ្ធស្នាលហើយ ក៏អង្គុយក្នុងទីដ៏ សមគួរ ។ ចំណែកខាងព្រាហ្មណ៍ គហបតីទាំងឡាយអ្នកក្រុងចម្បា ពួកខ្លះ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ពួកខ្លះពោល ពាក្យរាក់ទាក់សំណេះសំណាល ទៅរកព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីរាយ និងពាក្យដែលគួះរឭកល្មមឲ្យកើត សេចក្តីស្និទ្ធស្នាល ហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ពួកខ្លះប្រណម្យអញ្ជលី ឆ្ពោះទៅរកព្រះមាន ព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ពួកខ្លះប្រកាសនាមនិងគោត្រ (របស់ ខ្លួន) ហើយអង្គុយ ក្នុងទីដ៏សមគួរ ពួកខ្លះអង្គុយស្ងៀម ក្នុងទីដ៏សមគួរ ។ សោណទណ្ឌព្រាហ្មណ៍ អង្គុយត្រិះរិះនូវហេតុមានប្រមាណច្រើន ក្នុងទី នោះ ដូច្នេះថា ប្រសិនបើ អាត្មាអញសួរប្រស្នានឹងព្រះសមណគោតម បើ ព្រះសមណគោតម ពោលយ៉ាងនេះ នឹងអាត្មាអញ ក្នុងប្រស្នានោះថា ម្នាល ព្រាហ្មណ៍ ប្រស្នានុ៎ះ អ្នកមិនត្រូវសួរ យ៉ាងនេះទេ ម្នាលព្រាហ្មណ៍ ធម្មតា ប្រស្នាបែបនុ៎ះ គេគួរសួរយ៉ាងនេះវិញទេតើ បរិសទ្យនេះមុខ ជានឹងមើល ងាយ អាត្មាអញ ដោយហេតុនោះថា សោណទណ្ឌព្រាហ្មណ៍ជាមនុស្ស ល្ងង់ខ្លៅ មិនឈ្លាសវៃ មិនអាចដើម្បីនឹងសួរប្រស្នានឹងព្រះសមណគោតម ដោយយោបល់បាន បរិសទ្យនេះ បើមើលងាយបុគ្គលណាហើយ យស របស់បុគ្គលនោះ គប្បីសាបសូន្យ យសរបស់ បុគ្គលណាសាបសូន្យហើយ ភោគៈទាំងឡាយរបស់បុគ្គលនោះ ក៏គប្បីសាបសូន្យដែរ ដ្បិតភោគៈទាំង ឡាយរបស់យើង សុទ្ធតែបានដោយយស មួយវិញទៀត បើព្រះសមណ-គោតម សួរប្រស្នានឹងអាត្មាអញៗ មុខជានឹងធ្វើព្រះទ័យរបស់ព្រះអង្គឲ្យ ត្រកអរដោយ បញ្ហាវេយ្យាករណ៍មិនបានឡើយ បើព្រះសមណគោតម ពោលនឹងអាត្មាអញ ក្នុងប្រស្នានោះថា ម្នាលព្រាហ្មណ៍ ប្រស្នានុ៎ះ អ្នកមិន ត្រូវឆ្លើយ យ៉ាងនេះទេ ម្នាលព្រាហ្មណ៍ ធម្មតាប្រស្នាបែបនុ៎ះ គេគួរឆ្លើយ យ៉ាងនេះវិញទេតើ បរិសទ្យនេះមុខជានឹងមើលងាយ អាត្មាអញ ដោយ ហេតុនោះថា សោណទណ្ឌព្រាហ្មណ៍ ជាមនុស្សល្ងង់ខ្លៅ មិនឈ្លាសវៃ មិនអាចធ្វើព្រះទ័យ របស់ព្រះសមណគោតមឲ្យត្រេកអរ ដោយបញ្ហា វេយ្យាករណ៍បាន បរិសទ្យនេះ បើមើលងាយបុគ្គលណាហើយ យសរបស់ បុគ្គលនោះ គប្បីសាបសូន្យ យសរបស់បុគ្គលណា សាបសូន្យហើយ ភោគៈ ទាំងឡាយរបស់បុគ្គលនោះ គប្បីសាបសូន្យដែរ ដ្បិតភោគៈទាំងឡាយរបស់ យើង សុទ្ធតែបានដោយយស ឱ ធ្វើម្តេចហ្ន៎ នឹងព្រះសមណគោតម សួរ ប្រស្នានឹងអាត្មាអញ ត្រង់ត្រៃវេទដែលអាត្មាអញបានសិក្សា មកអំពី សំណាក់អាចារ្យរបស់ខ្លួនអេះ អាត្មាអញមុខជា នឹងធ្វើព្រះទ័យនៃព្រះ សមណគោតម ឲ្យត្រេកអរដោយបញ្ហាវេយ្យាករណ៍បានដោយពិត ។</p>
<p>[១៨៥] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបសេចក្តីត្រិះរិះក្នុងចិត្ត របស់ សោណទណ្ឌព្រាហ្មណ៍ ដោយព្រះហឫទ័យហើយ ក៏ទ្រង់ព្រះតម្រិះ យ៉ាងនេះថា សោណទណ្ឌព្រាហ្មណ៍នេះចង្អៀតចង្អល់ ព្រោះតែគំនិតរបស់ ខ្លួន បើដូច្នោះ គួរតថាគតសួរប្រស្នានឹងសោណទណ្ឌព្រាហ្មណ៍ត្រង់ត្រៃវេទ ដែលគាត់បានសិក្សាមកអំពី សំណាក់អាចារ្យ របស់ខ្លួន (ឲ្យត្រូវតាមបំណង ចុះ) ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរសោណទណ្ឌ-ព្រាហ្មណ៍ថា ម្នាលព្រាហ្មណ៍ ចុះពួកព្រាហ្មណ៍បញ្ញត្តមនុស្សប្រកបដោយ អង្គប៉ុន្មាន ថាជាព្រាហ្មណ៍ (មនុស្សដែលប្រកបដោយអង្គប៉ុន្មាន) កាលបើ ពោលថា ខ្លួនខ្ញុំជាព្រាហ្មណ៍ដូច្នេះ ឈ្មោះថា និយាយដោយប្រពៃផង មិន ត្រូវមុសាវាទផង ។ គ្រានោះសោណទណ្ឌព្រាហ្មណ៍ មានសេចក្តីត្រិះរិះ ដូច្នេះថា ឱហ្ន៎ អាត្មាអញ មានសេចក្តីប្រាថ្នា សេចក្តីប៉ុនប៉ង សេចក្តីពេញ ចិត្ត សេចក្តីប្រុងទុកណា រួចមកហើយ ឱ ធ្វើម្តេចហ្ន៎ នឹងបានព្រះសមណ-គោតម សួរប្រស្នានឹងអាត្មាអញ ត្រង់ត្រៃវេទ ដែលអាត្មាអញបានសិក្សាមក អំពីសំណាក់អាចារ្យរបស់ខ្លួន អាត្មាអញ នឹងធ្វើព្រះទ័យនៃព្រះសមណ-គោតមឲ្យត្រេកអរ ដោយបញ្ហាវេយ្យាករណ៍បាន ដោយពិត ក៏ឥឡូវនេះ ព្រះសមណគោតម សួរប្រស្នានឹងអាត្មាអញត្រង់ត្រៃវេទ ដែលអាត្មាអញ បានសិក្សាមក អំពីសំណាក់អាចារ្យរបស់ខ្លួន ត្រូវចំសេចក្តីប្រាថ្នាអញនោះ ហើយ អាត្មាអញមុខជាធ្វើព្រះទ័យ នៃព្រះសមណគោតមឲ្យត្រេកអរ ដោយបញ្ហា វេយ្យាករណ៍ បានដោយពិត ។</p>
<p>[១៨៦] លំដាប់នោះ សោណទណ្ឌព្រាហ្មណ៍ ក៏បង្ហើបខ្លួនអើតមើល បរិសទ្យ ហើយក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតម ដ៏ចម្រើន ពួកព្រាហ្មណ៍ រមែងបញ្ញត្តមនុស្សដែលប្រកបដោយអង្គ ៥ ថាជា ព្រាហ្មណ៍ (មនុស្សដែលប្រកបដោយអង្គ ៥ នោះ) កាលបើពោលថា ខ្លួនខ្ញុំ ជាព្រាហ្មណ៍ដូច្នេះ ឈ្មោះថា និយាយដោយ ប្រពៃផង មិនត្រូវមុសាវាទផង អង្គទាំង ៥ នោះតើដូចម្តេច បពិត្រព្រះគោតមដ៏ចម្រើន ព្រាហ្មណ៍ក្នុង លោកនេះ មានជាតិដ៏ល្អទាំងពីរចំណែក គឺចំណែកខាងមាតានិងចំណែក ខាងបិតា កើតអំពីផ្ទៃដ៏បរិសុទ្ធស្អាត ដរាបអំពីដំណនៃជីដូនជីតាជាគម្រប់ ៧ មក មិនដែលមាននរណា ពោលទោស តិះដៀល ដោយពោលដល់ជាតិ កំណើត ១ ជាអ្នករាយមន្ត ជាអ្នកដល់នូវត្រើយនៃត្រៃវេទ ព្រមទាំងគម្ពីរ និឃណ្ឌុ គម្ពីរកេតុភៈ អក្ខរប្បភេទ គឺសិក្ខានិងនិរុត្តិ ដែលមានគម្ពីរ ឥតិហាសៈជាគម្រប់ ៥ ជាអ្នកស្គាល់បទ និងវេយ្យាករណ៍ ជាអ្នមិនឱនថយ គឺស្ទាត់ជំនាញ ក្នុងលោកាយតសាស្ត្រ និងមហាបុរិសលក្ខណព្យាករណ-សាស្ត្រ ១ ជាអ្នកមានរូបល្អ គួរឲ្យពិតពិលរមិលមើល គួរឲ្យជ្រះថ្លា ប្រកប ដោយសម្បុរដ៏ស្អាតក្រៃលែង មានសម្បុរដ៏ប្រសើរ មានសរីរៈស្រដៀងនឹង ព្រហ្ម មានសព៌ាង្គកាយរាងកាយគួរឲ្យចង់មើលមិនលែង ១ ជាអ្នកមាន សីល មានសីល ដ៏ចម្រើន ប្រកបដោយសីលដ៏ចម្រើន ១ ជាអ្នកប្រាជ្ញមាន ប្រាជ្ញា ជាបុគ្គលទី ១ ឬទី ២ របស់ពួកព្រាហ្មណ៍ អ្នកទទួលគ្រឿងបូជា ១ បពិត្រព្រះគោតមដ៏ចម្រើន ពួកព្រាហ្មណ៍ រមែងបញ្ញត្តមនុស្សដែលប្រកប ដោយអង្គទាំង ៥ នេះឯងថាជា ព្រាហ្មណ៍ (មនុស្សដែល ប្រកបដោយអង្គ ៥ នេះ) កាលបើពោលថា ខ្លួនខ្ញុំជាព្រាហ្មណ៍ ដូច្នេះ ឈ្មោះថា និយាយដោយ ប្រពៃផង មិនត្រូវមុសាវាទផង ។</p>
<p>[១៨៧] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ បណ្តាអង្គ ទាំង ៥ ប្រការនេះ អ្នកអាចលើកអង្គ ១ ចេញ ហើយបញ្ញត្តមនុស្សដែល ប្រកបដោយអង្គត្រឹម ៤ ថាជាព្រាហ្មណ៍វិញ (មនុស្សដែលប្រកបដោយអង្គ ៤ នោះ) កាលបើពោលថា ខ្លួនខ្ញុំជា ព្រាហ្មណ៍ដូច្នេះឈ្មោះថា និយាយ ដោយប្រពៃផង មិនត្រូវមុសាវាទផង តើបានឬទេ ។ សោណទណ្ឌព្រាហ្មណ៍ ទូលថា បពិត្រព្រះគោតមដ៏ចម្រើន អាចបញ្ញត្តបាន បពិត្រព្រះគោតមដ៏ ចម្រើន ក៏បណ្តាអង្គទាំង ៥ យើងលើកអង្គគឺសម្បុរចេញ ដ្បិតសម្បុរនឹង យកជាការពុំបាន បពិត្រព្រះគោតមដ៏ចម្រើន ព្រាហ្មណ៍ (ដែលប្រកប ដោយអង្គត្រឹមតែ ៤ នោះ) គឺជាអ្នកមានជាតិដ៏ល្អ ទាំងពីរចំណែក គឺ ចំណែកខាងមាតា និងចំណែកខាងបិតា កើតអំពីផ្ទៃដ៏បរិសុទ្ធស្អាត ដរាប អំពីដំណនៃជីដូនជីតាជាគម្រប់ ៧ មក មិនដែលមាននរណា ពោលទោស តិះដៀល ដោយពោលដល់ជាតិកំណើត ១ ជាអ្នករាយមន្ត ចេះចាំមន្ត ជាអ្នកដល់នូវត្រើយនៃត្រៃវេទព្រមទាំងគម្ពីរនិឃណ្ឌុ គម្ពីរកេតុភៈ ព្រមទាំង អក្ខរប្បភេទគឺសិក្ខានិងនិរុត្តិ ដែលមានគម្ពីរឥតិហាសៈជាគម្រប់ ៥ ជាអ្នក ស្គាល់បទនិងវេយ្យាករណ៍ ជាអ្នមិនឱនថយ គឺស្ទាត់ជំនាញក្នុងលោកា-យតសាស្ត្រ និងមហាបុរិសលក្ខណព្យាករណសាស្ត្រ ១ ជាអ្នកមានសីល មានសីលដ៏ចម្រើន ប្រកបដោយសីល ដ៏ចម្រើន ១ ជាអ្នកប្រាជ្ញមានប្រាជ្ញា ជាបុគ្គលទី ១ ឬទី ២ របស់ពួកព្រាហ្មណ៍ អ្នកទទួលនូវគ្រឿងបូជា ១ បពិត្រ ព្រះគោតមដ៏ចម្រើន ពួកព្រាហ្មណ៍ បញ្ញត្តមនុស្ស ដែលប្រកប ដោយអង្គ ត្រឹម ៤ នេះឯង ថាជាព្រាហ្មណ៍ (មនុស្សដែលប្រកបដោយអង្គ ៤ នេះ) កាលបើពោលថា ខ្លួនខ្ញុំជាព្រាហ្មណ៍ ដូច្នេះ ឈ្មោះថា និយាយដោយប្រពៃ ផង មិនត្រូវ មុសាវាទផង ។</p>
<p>[១៨៨] ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលព្រាហ្មណ៍ បណ្តា អង្គទាំង៤ ប្រការនេះ អ្នកអាចលើកអង្គ ១ ចេញ ហើយបញ្ញត្តមនុស្សដែល ប្រកបដោយអង្គ ត្រឹមតែ ៣ ថាជាព្រាហ្មណ៍វិញ (មនុស្សដែលប្រកបដោយ អង្គ ៣ នោះ) កាលបើពោល ថា ខ្លួនខ្ញុំជាព្រាហ្មណ៍ដូច្នេះឈ្មោះថា និយាយ ដោយប្រពៃផង មិនត្រូវមុសាវាទផង តើបានឬទេ ។ សោណទណ្ឌ-ព្រាហ្មណ៍ទូលថា បពិត្រព្រះគោតមដ៏ចម្រើន អាចបញ្ញត្តបានបពិត្រព្រះ គោតមដ៏ចម្រើន ក៏បណ្តាអង្គទាំង ៤ នេះ យើងលើកអង្គ គឺមន្តចេញ ដ្បិត មន្តនឹងធ្វើអ្វីកើត បពិត្រព្រះគោតមដ៏ចម្រើន ព្រាហ្មណ៍ (ដែលប្រកបដោយ អង្គ ត្រឹមតែ ៣ នោះ) គឺជាអ្នកមានជាតិដ៏ល្អទាំងពីរចំណែក គឺចំណែកខាង មាតានិងចំណែក ខាងបិតា កើតអំពីផ្ទៃដ៏បរិសុទ្ធស្អាត ដរាបអំពីដំណនៃជី ដូនជីតាជាគម្រប់ ៧ មក មិនដែលមាននរណាពោលទោស តិះដៀល ដោយពោលដល់ជាតិកំណើតបាន ១ ជាអ្នកមានសីល មានសីលដ៏ចម្រើន ប្រកបដោយសីលដ៏ចម្រើន ១ ជាអ្នកប្រាជ្ញ មានប្រាជ្ញា ជាបុគ្គលទី ១ ឬទី ២ របស់ពួកព្រាហ្មណ៍ អ្នកទទួលនូវគ្រឿងបូជា ១ បពិត្រព្រះគោតមដ៏ចម្រើន ពួកព្រាហ្មណ៍ រមែងបញ្ញត្តមនុស្ស ដែលប្រកបដោយអង្គ ត្រឹមតែ៣ នេះឯង ថាជាព្រាហ្មណ៍ (មនុស្សដែលប្រកបដោយអង្គ ៣ នេះ) កាលបើពោលថា ខ្លួនខ្ញុំជា ព្រាហ្មណ៍ ដូច្នេះ ឈ្មោះថា និយាយដោយប្រពៃផង មិនត្រូវ មុសាវាទផង ។</p>
<p>[១៨៩] ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលព្រាហ្មណ៍ បណ្តា អង្គទាំង ៣ នេះ អ្នកអាចលើកអង្គ ១ ចេញ ហើយបញ្ញត្តមនុស្សដែល ប្រកបដោយអង្គត្រឹមតែ ២ ថា ជាព្រាហ្មណ៍វិញ (មនុស្សដែលប្រកបដោយ អង្គ ២ នោះ) កាលបើពោលថា ខ្លួនខ្ញុំជាព្រាហ្មណ៍ ដូច្នេះឈ្មោះថា និយាយ ដោយប្រពៃផង មិនត្រូវមុសាវាទផង តើបានឬទេ ។ សោណទណ្ឌព្រាហ្មណ៍ ទូលថា បពិត្រព្រះគោតមដ៏ចម្រើន អាចបញ្ញត្តបាន បពិត្រព្រះគោតមដ៏ ចម្រើន ក៏បណ្តាអង្គទាំង ៣ នេះ យើងលើកអង្គ គឺជាតិចេញ ដ្បិតជាតិនឹង ធ្វើអ្វីកើត បពិត្រព្រះគោតមដ៏ចម្រើន ព្រាហ្មណ៍ (ដែលប្រកបដោយអង្គ ត្រឹមតែ ២ នោះ) ជាអ្នកមានសីល មានសីលដ៏ចម្រើន ប្រកបដោយសីល ដ៏ចម្រើន ១ ជាអ្នកប្រាជ្ញមានប្រាជ្ញា ជាបុគ្គលទី ១ ឬទី ២ របស់ពួក ព្រាហ្មណ៍ អ្នកទទួលនូវគ្រឿងបូជា ១ បពិត្រព្រះគោតមដ៏ចម្រើន ពួក ព្រាហ្មណ៍ រមែងបញ្ញត្តមនុស្ស ដែលប្រកបដោយអង្គត្រឹមតែ ២ នេះឯង ថាជាព្រាហ្មណ៍ (មនុស្សដែលប្រកបដោយអង្គ ២ នេះ) កាលបើពោលថា ខ្លួនខ្ញុំជាព្រាហ្មណ៍ដូច្នេះ ឈ្មោះថា និយាយដោយប្រពៃផង មិនត្រូវ មុសាវាទផង ។</p>
<p>[១៩០] កាលដែលសោណទណ្ឌព្រាហ្មណ៍ ពោលយ៉ាងនេះហើយ ពួកព្រាហ្មណ៍ ទាំងនោះ ក៏បាននិយាយនឹងសោណទណ្ឌព្រាហ្មណ៍ដូច្នេះថា សោណទណ្ឌដ៏ចម្រើន កុំនិយាយយ៉ាងនេះ សោណទណ្ឌដ៏ចម្រើន កុំ និយាយយ៉ាងនេះឡើយ សោណទណ្ឌដ៏ចម្រើន និយាយបង្អាប់សម្បុរ និយាយបង្អាប់មន្ត និយាយបង្អាប់ជាតិ សោណទណ្ឌដ៏ចម្រើន បណ្តោយ តាមវាទៈរបស់ព្រះសមណគោតម ដោយចំណែកមួយហើយតើ ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងពួកព្រាហ្មណ៍ទាំងនោះដូច្នេះថា បើអ្នក ទាំង ឡាយជាព្រាហ្មណ៍មានសេចក្តីយល់ឃើញថា សោណទណ្ឌព្រាហ្មណ៍ ជាមនុស្សចេះ ដឹងតិចផង សោណទណ្ឌព្រាហ្មណ៍ ពោលពាក្យមិនពីរោះ ផង សោណទណ្ឌព្រាហ្មណ៍ ជាអ្នកឥតប្រាជ្ញាផង សោណទណ្ឌព្រាហ្មណ៍ មិនល្មមនឹងនិយាយឆ្លើយឆ្លងពាក្យនេះ ជាមួយនឹងព្រះសមណគោតមបាន ផង សោណទណ្ឌព្រាហ្មណ៍ ចូរឈប់ចុះ អ្នកទាំងឡាយ ចូរនិយាយឆ្លើយ ឆ្លងជាមួយនឹងតថាគតវិញ តែបើអ្នកទាំងឡាយជាព្រាហ្មណ៍ មានសេចក្តី យល់ឃើញយ៉ាងនេះថា សោណទណ្ឌព្រាហ្មណ៍ ជាមនុស្សចេះដឹងច្រើន សោណទណ្ឌព្រាហ្មណ៍ ពោលពាក្យពីរោះផង សោណទណ្ឌព្រាហ្មណ៍ ជាអ្នកប្រាជ្ញផង សោណទណ្ឌព្រាហ្មណ៍ ល្មមនឹងនិយាយឆ្លើយឆ្លងពាក្យ នេះ ជាមួយនឹងព្រះសមណគោតមបានផង អ្នកទាំងឡាយ ចូរឈប់ចុះ ចូរ ឲ្យសោណទណ្ឌ ព្រាហ្មណ៍និយាយឆ្លើយ ឆ្លងជាមួយនឹងតថាគតវិញ ។</p>
<p>[១៩១] កាលដែលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សោណទណ្ឌព្រាហ្មណ៍ បានក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា សូម ព្រះគោតមដ៏ចម្រើន បង្អង់សិនចុះ សូមព្រះគោតមដ៏ចម្រើន គង់ស្ងៀមចុះ ខ្ញុំព្រះអង្គនឹងធ្វើនូវពាក្យតបត ប្រកបដោយហេតុ ដល់ព្រាហ្មណ៍ទាំងនោះ វិញ ។ លំដាប់នោះ សោណទណ្ឌព្រាហ្មណ៍បាន និយាយនឹងពួកព្រាហ្មណ៍ ទាំងនោះដូច្នេះថា នែអ្នកទាំងឡាយដ៏ចម្រើន អ្នកទាំងឡាយកុំ ពោលយ៉ាង នេះឡើយ នែអ្នកទាំងឡាយដ៏ចម្រើន អ្នកទាំងឡាយកុំពោលយ៉ាងនេះថា សោណទណ្ឌព្រាហ្មណ៍ដ៏ចម្រើន និយាយបង្អាប់សម្បុរ និយាយបង្អាប់មន្ត និយាយបង្អាប់ជាតិ សោណទណ្ឌព្រាហ្មណ៍ដ៏ចម្រើន បណ្តោយតាមវាទៈ របស់ព្រះសមណគោតម ដោយចំណេកមួយដូច្នេះឡើយ ម្នាលអ្នកដ៏ ចម្រើនទាំងឡាយ ខ្ញុំមិនមែននិយាយបង្អាប់ សម្បុរ ឬមន្ត និងជាតិទេ ។</p>
<p>[១៩២] សម័យនោះឯង មានមាណព (មនុស្សជំទង់) ម្នាក់ឈ្មោះ អង្គកៈ ត្រូវជាក្មួយសោណទណ្ឌព្រាហ្មណ៍ អង្គុយក្នុងពួកបរិសទ្យនោះដែរ ។ លំដាប់នោះ សោណទណ្ឌព្រាហ្មណ៍ បាននិយាយនឹងពួកព្រាហ្មណ៍ទាំង នោះ ដូច្នេះថា អ្នកដ៏ចម្រើនទាំងឡាយ បានឃើញមាណពឈ្មោះអង្គកៈ នេះជាក្មួយយើងដែរឬទេ ។ ព្រាហ្មណ៍ទាំងនោះ ក៏ឆ្លើយថា បពិត្រលោក ដ៏ចម្រើន បានឃើញដែរ បពិត្រលោកដ៏ចម្រើន អង្គកមាណព មានរូបល្អ គួរពិតពិល រមិលមើល គួរជ្រះថ្លា ប្រកបដោយសម្បុរដ៏ល្អក្រៃលែង មាន សម្បុរដ៏ប្រសើរ មានសរីរៈស្រដៀងនឹងព្រហ្ម មានសព៌ាង្គរាងកាយ គួរឲ្យចង់ មើលមិន លែងក្នុងបរិសទ្យនេះ រកអ្នកណាឲ្យមានសម្បុរស្មើនឹងអង្គក-មាណពនេះ គ្មានឡើយ លើកលែងតែព្រះសមណគោតមចេញ ។ សោណ-ទណ្ឌព្រាហ្មណ៍ពោលថា ម្នាលអ្នកទាំងឡាយដ៏ចម្រើន អង្គកមាណព ជាអ្នករាយមន្ត ចេះចាំមន្ត ជាអ្នកដល់នូវត្រើយនៃត្រៃវេទ ព្រមទាំងគម្ពីរ និឃណ្ឌុ គម្ពីរកេតុភៈ អក្ខរប្បភេទគឺសិក្ខានិងនិរុត្តិ ដែលមានគម្ពីរ ឥតិហាសៈជាគម្រប់ ៥ ជាអ្នកចាំស្ទាត់នូវបទនិងវេយ្យាករណ៍ ជាអ្នកស្ទាត់ ជំនាញ ក្នុងលោកាយតសាស្ត្រ និងមហាបុរិសលក្ខណព្យាករណសាស្ត្រ ឯខ្ញុំជាអ្នកបង្រៀន មន្តដល់វា ម្នាលអ្នកទាំងឡាយដ៏ចម្រើន ឯអង្គកមាណពមានជាតិ ដ៏ល្អទាំងពីរចំណែក គឺចំណែកខាងមាតានិង ចំណែកខាងបិតា កើតអំពីផ្ទៃដ៏បរិសុទ្ធស្អាត ដរាបអំពីដំណនៃជីដូនជីតាជា គម្រប់ ៧ មក មិនដែលមាននរណាមួយ ពោលទោស តិះដៀល ដោយ ពោលដល់ជាតិកំណើតបាន ខ្ញុំក៏ស្គាល់មាតាបិតារបស់វា ម្នាលអ្នកទាំង ឡាយដ៏ចម្រើន តែអង្គមាណពសម្លាប់សត្វខ្លះ យកទ្រព្យដែលគេមិនបានឲ្យ ខ្លះ ប្រព្រឹត្តខុសក្នុង ភរិយាអ្នកដទៃខ្លះ និយាយកុហកខ្លះ ផឹកទឹកស្រវឹងខ្លះ ឥឡូវ បើយកសេចក្តីនេះមកនិយាយ វណ្ណៈនឹងយកជាការអ្វីបាន មន្តនឹង យកជាការអ្វីបាន ជាតិនឹងយកជាការអ្វីបាន ម្នាលអ្នកទាំងឡាយដ៏ចម្រើន ព្រាហ្មណ៍ (ដែលប្រកបដោយអង្គ ២) គឺជាអ្នកមានសីល មានសីលដ៏ចម្រើន ប្រកបដោយសីលដ៏ចម្រើន ១ ជាអ្នកប្រាជ្ញមានប្រាជ្ញា ជាបុគ្គលទី ១ ឬទី ២ របស់ពួកព្រាហ្មណ៍ អ្នកទទួលនូវគ្រឿងបូជា ១ ម្នាលអ្នកទាំងឡាយដ៏ ចម្រើន ពួកព្រាហ្មណ៍ រមែងបញ្ញត្តមនុស្សដែលប្រកប ដោយអង្គត្រឹមតែ២ នេះឯង ថាជាព្រាហ្មណ៍ (មនុស្សដែលប្រកបដោយអង្គ ២ នេះ) កាលបើ ពោលថា ខ្លួនខ្ញុំជា ព្រាហ្មណ៍ដូច្នេះ ឈ្មោះថា និយាយដោយប្រពៃផង មិនត្រូវមុសាវាទផង ។</p>
<p>[១៩៣] ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលព្រាហ្មណ៍ បណ្តា អង្គទាំង ២ នេះ អ្នកអាចលើកអង្គមួយចេញ ហើយបញ្ញត្តមនុស្សដែល ប្រកបដោយអង្គត្រឹមតែ ១ ថាជាព្រាហ្មណ៍វិញ (ទាំងមនុស្សដែលប្រកប ដោយអង្គតែ ១ នោះ) កាលបើពោលថា ខ្លួនខ្ញុំជាព្រាហ្មណ៍ដូច្នេះឈ្មោះថា និយាយដោយប្រពៃផង មិនត្រូវមុសាវាទផង តើបានឬទេ ។ សោណទណ្ឌ-ព្រាហ្មណ៍ ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចម្រើន អង្គទាំង ២ នេះ នឹងលើកអង្គណាមួយចេញមិនបានទេ បពិត្រព្រះគោតមដ៏ចម្រើន ដ្បិត ប្រាជ្ញារមែង ជម្រះសីលឲ្យបរិសុទ្ធ សីលសោតក៏រមែងជម្រះប្រាជ្ញាឲ្យបរិសុទ្ធ ដែរ សីលនៅត្រង់ណា ប្រាជ្ញាក៏នៅត្រង់នោះ ប្រាជ្ញានៅត្រង់ណា សីល ក៏នៅត្រង់នោះដែរ អ្នកមានសីលក៏ មានប្រាជ្ញា អ្នកមានប្រាជ្ញាក៏មានសីល ឯសីលនិងប្រាជ្ញា ប្រាកដជាគុណធម៌ដ៏ប្រសើរក្នុងលោក បពិត្រព្រះគោតម ដ៏ចម្រើន បុគ្គលលាងដៃដោយដៃក្តី លាងជើងដោយជើងក្តី សេចក្តីនេះ មានឧបមាយ៉ាងណាមិញ បពិត្រព្រះគោតមដ៏ចម្រើន មានឧបមេយ្យ ដូច ជា ប្រាជ្ញារមែងជម្រះសីលឲ្យបរិសុទ្ធ សីលសោត ក៏រមែងជម្រះប្រាជ្ញាឲ្យ បរិសុទ្ធដែរ សីលនៅត្រង់ណា ប្រាជ្ញាក៏នៅត្រង់នោះ ប្រាជ្ញានៅត្រង់ណា សីលក៏នៅត្រង់នោះដែរ អ្នកមានសីលក៏មានប្រាជ្ញា អ្នកមានប្រាជ្ញាក៏មាន សីល ឯសីលនិងប្រាជ្ញានេះ អ្នកប្រាជ្ញតែងពោលថាជាគុណធម៌ដ៏ប្រសើរ ក្នុងលោក។</p>
<p>[១៩៤] ព្រះមានព្រះភាគ ទ្រង់ត្រាស់តបថា ម្នាលព្រាហ្មណ៍ សេចក្តី នុ៎ះយ៉ាង ហ្នឹងហើយ ម្នាលព្រាហ្មណ៍ សេចក្តីនុ៎ះយ៉ាងហ្នឹងហើយ ម្នាល ព្រាហ្មណ៍ ដ្បិតប្រាជ្ញា រមែងជម្រះសីលឲ្យបរិសុទ្ធ សីលសោតក៏រមែងជម្រះ ប្រាជ្ញាឲ្យបរិសុទ្ធដែរ សីលនៅត្រង់ណា ប្រាជ្ញាក៏នៅត្រង់នោះ ប្រាជ្ញានៅ ត្រង់ណា សីលក៏នៅត្រង់នោះដែរ អ្នកមានសីល ក៏មានប្រាជ្ញា អ្នកមាន ប្រាជ្ញាក៏មានសីល ឯសីលនិងប្រាជ្ញា អ្នកប្រាជ្ញតែងពោលថាជា គុណធម៌ដ៏ ប្រសើរ ក្នុងលោក ម្នាលព្រាហ្មណ៍ បុគ្គលលាងដៃដោយដៃក្តី លាងជើង ដោយជើងក្តី សេចក្តីនេះមានឧបមាយ៉ាងណាមិញ ម្នាលព្រាហ្មណ៍ មាន ឧបមេយ្យ ដូចជាប្រាជ្ញា រមែងជម្រះសីលឲ្យបរិសុទ្ធ សីលសោត ក៏រមែង ជម្រះប្រាជ្ញា ឲ្យបរិសុទ្ធដែរ សីលនៅត្រង់ណា ប្រាជ្ញាក៏នៅត្រង់នោះ ប្រាជ្ញា នៅត្រង់ណា សីលក៏នៅត្រង់នោះដែរ អ្នកមានសីលក៏មានប្រាជ្ញា អ្នកមាន ប្រាជ្ញាក៏មានសីល ឯសីលនិងប្រាជ្ញា អ្នកប្រាជ្ញតែង ពោលថាជាគុណធម៌ ដ៏ប្រសើរ ក្នុងលោក ម្នាលព្រាហ្មណ៍ ចុះសីលនោះដូចម្តេច ប្រាជ្ញានោះ ដូចម្តេច ។ សោណទណ្ឌព្រាហ្មណ៍ ក្រាបបង្គំទូលថា បពិត្រព្រះគោតម ដ៏ចម្រើន ខ្ញុំព្រះអង្គគ្រាន់តែបានដឹងថា សីលនិងប្រាជ្ញាប៉ុណ្ណេះ ឯត្រង់ សេចក្តីអធិប្បាយ (មិនដឹងថា) ដូចម្តេចទេ សូមព្រះគោតមដ៏ចម្រើន ទ្រង់ ត្រាស់បំភ្លឺ សេចក្តីអធិប្បាយ នៃភាសិតនុ៎ះឲ្យទាន ។</p>
<p>[១៩៥] ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ បើដូច្នោះ ចូរអ្នកប្រុងស្តាប់ ចូរអ្នកយកចិត្តទុកដាក់ឲ្យប្រពៃចុះ តថាគតនឹងសំដែង ប្រាប់ ។ សោណទណ្ឌព្រាហ្មណ៍ ទទួលព្រះពុទ្ធដីការបស់ព្រះមានព្រះភាគ ថា យ៉ាងហ្នឹងហើយព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ពាក្យនេះថា ម្នាលព្រាហ្មណ៍ ព្រះតថាគតបានកើតឡើង ក្នុងលោកនេះ ជាអរហន្ត-សម្មាសម្ពុទ្ធ ។ បេ ។ (រឿងនេះអ្នកប្រាជ្ញគប្បីសំដែងឲ្យពិស្តារដូចក្នុង សមញ្ញផលសូត្រផងចុះ) ។ បេ ។ ម្នាលព្រាហ្មណ៍ ភិក្ខុរមែងជាអ្នក បរិបូណ៌ ដោយសីល យ៉ាងនេះឯង ។ ម្នាលព្រាហ្មណ៍ នេះឯង ដែលហៅថា សីលនោះ ។ ភិក្ខុបានសម្រេចបឋមជ្ឈាន សម្រេចឥរិយាបថនៅ ។ ទុតិយ-ជ្ឈាន ។ តតិយជ្ឈាន ។ បានសម្រេចចតុត្ថជ្ឈាន សម្រេចឥរិយាបថនៅ ។បេ ។ ភិក្ខុទាញនាំបង្អោនចិត្តទៅដើម្បីញាណទស្សនៈ ។បេ។ នេះឯង ជា (សេចក្តី អធិប្បាយ) នៃប្រាជ្ញារបស់ភិក្ខុនោះ ។បេ។ ភិក្ខុដឹងច្បាស់ថា កិច្ចដទៃក្រៅ អំពីនេះមិនមានទេ ។ នេះឯង (ជាសេចក្តីអធិប្បាយ) នៃប្រាជ្ញារបស់ភិក្ខុ នោះ ។ ម្នាលព្រាហ្មណ៍ នេះឯងដែលហៅថា ប្រាជ្ញានោះ ។</p>
<p>[១៩៦] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សោណទណ្ឌព្រាហ្មណ៍ បានក្រាបបង្គំទូលចំពោះព្រះមានព្រះភាគ ដូច្នេះ ថា បពិត្រព្រះគោតមដ៏ចម្រើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចម្រើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចម្រើន ធម៌ដែលព្រះគោតមដ៏ចម្រើន ទ្រង់សំដែង ដោយអនេកបរិយាយ (នេះ) គួរនាដូចជា មនុស្សផ្ងារវត្ថុដែល ផ្កាប់ ឬបើកបង្ហាញវត្ថុដែលគេកំបាំង ឬក៏ប្រាប់ផ្លូវដល់អ្នកវង្វេទិស ពុំនោះ សោត ដូចជាមនុស្ស កាន់ប្រទីបទ្រោលបំភ្លឺ ក្នុងទីងងឹតដោយគិតថា មនុស្ស ដែលមានភ្នែក (ភ្លឺ) មើលឃើញរូបទាំងឡាយបាន ខ្ញុំព្រះអង្គសូមដល់ ព្រះគោតមដ៏ចម្រើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាសរណៈ សូម ព្រះគោតមដ៏ចម្រើន ជ្រាបថា ខ្ញុំព្រះអង្គជាឧបាសក ដល់សរណគមន៍ស្មើ ដោយជីវិត ចាប់ដើមអំពីថ្ងៃនេះទៅ មួយទៀត សូមព្រះគោតមដ៏ចម្រើន ព្រមទាំងភិក្ខុសង្ឃទ្រង់ទទួលចង្ហាន់របស់ខ្ញុំព្រះអង្គ ក្នុងថ្ងៃស្អែក ។ ព្រះមាន ព្រះភាគ ទ្រង់ទទួលនិមន្តដោយតណ្ហីភាព ។ លុះសោណទណ្ឌព្រាហ្មណ៍ ដឹងច្បាស់ថា ព្រះអង្គទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈថ្វាយបង្គំលា ព្រះមានព្រះភាគ ធ្វើប្រទក្សិណហើយដើរចេញទៅ ។</p>
<p>[១៩៧] លុះដល់វេលាព្រឹកឡើង សោណទណ្ឌព្រាហ្មណ៍ បង្គាប់ជន ទាំងឡាយ ឲ្យចាត់ចែងធ្វើខាទនីយភោជនីយាហារ ដ៏ឆ្ងាញ់ពិសារ ក្នុងលំនៅ របស់ខ្លួនស្រេចហើយ ទើបចាត់បម្រើឲ្យទៅក្រាបបង្គំទូលភត្តកាល ចំពោះ ព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចម្រើន ភត្តកាលដល់ហើយ ចង្ហាន់ក៏បានរៀបចំស្រេចហើយ ។ លំដាប់នោះ លុះដល់បុព្វណ្ហសម័យ ព្រះមានព្រះភាគ ទ្រង់បាត្រនិងចីវហើយ ស្តេចចូលទៅកាន់លំនៅនៃ-សោណទណ្ឌព្រាហ្មណ៍ ព្រមដោយភិក្ខុសង្ឃ ទ្រង់គង់លើអាសនៈដែលគេ រៀបចំថ្វាយ ។ វេលានោះ សោណទណ្ឌព្រាហ្មណ៍បានអង្គាសខាទនីយ-ភោជនីយាហារ ដ៏ឆ្ងាញ់ពីសាដោយដៃខ្លួនឯង ប្រគេនព្រះភិក្ខុសង្ឃមាន ព្រះពុទ្ធជាប្រធាន ឲ្យឆ្អែត ស្កប់ស្កល់ ត្រាតែប្រកែក លែងទទួលទៀត ។</p>
<p>[១៩៨] លំដាប់នោះ សោណទណ្ឌព្រាហ្មណ៍ លុះព្រះមានព្រះភាគ ទ្រង់សោយស្រេច លែងលូកព្រះហស្តទៅក្នុងបាត្រហើយ ក៏កាន់យក អាសនៈទាបមួយ ហើយអង្គុយក្នុងទីដ៏សមគួរ ។ លុះសោណទណ្ឌ-ព្រាហ្មណ៍ អង្គុយស៊ប់ក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមាន ព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន បើខ្ញុំព្រះអង្គកំពុងនៅក្នុង បរិសទ្យហើយ នឹងក្រោកចាកអាសនៈ ថ្វាយបង្គំព្រះគោតមដ៏ចម្រើន បរិសទ្យនោះ មុខជានឹងមើលងាយខ្ញុំព្រះអង្គ ព្រោះហេតុនោះឯង បរិសទ្យ នោះ (បើ) មើលងាយបុគ្គលណាហើយ យសរបស់បុគ្គលនោះ ក៏នឹងសាប សូន្យទៅផង (បើ) យសរបស់ បុគ្គលណាសាបសូន្យហើយ ភោគៈទាំងឡាយ របស់បុគ្គលនោះ ក៏នឹងសាបសូន្យផង ដ្បិតភោគៈទាំងឡាយរបស់យើងខ្ញុំ សុទ្ធតែបានមកដោយសារយស តែប៉ុណ្ណោះ បពិត្រព្រះគោតមដ៏ចម្រើន តែបើខ្ញុំព្រះអង្គកំពុងនៅក្នុងបរិសទ្យ គួរប្រណម្យអញ្ជលីបាន សូមព្រះ គោតមដ៏ចម្រើន ចាំទុកនូវការប្រណម្យអញ្ជលីនោះ ថាជាការក្រោកអំពី អាសនៈ របស់ខ្ញុំព្រះអង្គចុះ បពិត្រព្រះគោតមដ៏ចម្រើន មួយទៀត (បើ) ខ្ញុំព្រះអង្គកំពុងនៅក្នុងបរិស័ទ្យ គួរដោះឈ្នួតក្បាលបាន សូមព្រះគោតម ដ៏ចម្រើន ចាំទុកនូវការដោះឈ្នួត ក្បាលនោះ ថាជាកាថ្វាយបង្គំដោយ សិរ្សៈរបស់ខ្ញុំចុះ បពិត្រព្រះគោតមដ៏ចម្រើន (បើ) ខ្ញុំព្រះអង្គកំពុងនៅលើ យាន ហើយចុះពីលើយានមកថ្វាយបង្គំព្រះគោតមដ៏ចម្រើន បរិសទ្យនោះ មុខជានឹងមើលងាយខ្ញុំព្រះអង្គ ព្រោះហេតុនោះឯង បរិសទ្យនោះ (បើ) មើលងាយបុគ្គលណាហើយ យសរបស់បុគ្គលនោះ ក៏នឹងសាបសូន្យទៅផង យស របស់បុគ្គលណាសាបសូន្យហើយ ភោគៈទាំងឡាយរបស់បុគ្គលនោះ ក៏នឹងសាបសូន្យផង ដ្បិតភោគៈទាំងឡាយរបស់យើងខ្ញុំ សុទ្ធតែបានមក ដោយសារយសប៉ុណ្ណោះ បពិត្រព្រះគោតមដ៏ចម្រើន មួយទៀត បើខ្ញុំព្រះ អង្គកំពុងឋិតនៅលើយានហើយ នឹងលើកដងជន្លួញឡើង សូមព្រះគោតម ដ៏ចម្រើន ទ្រង់ចាំទុកនូវកិរិយាលើកដងជន្លួញនោះ ថាជាកិរិយាចុះអំពីយាន របស់ខ្ញុំព្រះអង្គចុះ បពិត្រព្រះគោតមដ៏ចម្រើន មួយទៀត (បើ) ខ្ញុំ ព្រះអង្គ កំពុងឋិតនៅលើយានហើយ គួរដំឡោះឆត្របាន សូមព្រះគោតមដ៏ចម្រើន ទ្រង់ចាំទុកនូវការដំឡោះឆត្រនោះ ថាជាកិរិយាថ្វាយបង្គំដោយសិរ្សៈ របស់ ខ្ញុំព្រះអង្គចុះ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់សំដែងពន្យល់សោណ-ទណ្ឌព្រាហ្មណ៍ (ឲ្យយល់ប្រយោជន៍ក្នុងបច្ចុប្បន្ននិងបរលោក) ឲ្យជឿជាក់ (ក្នុងកុសលធម៌) ឲ្យសង្វាតធ្វើ ការកុសល ឲ្យរីករាយ (ដោយគុណដែលមាន ក្នុងខ្លួន) ដោយធម្មីកថា រួចទ្រង់ក្រោកអំពីអាសនៈ ហើយទ្រង់ពុទ្ធដំណើរ ចេញទៅ ។</p>
<p>ចប់ សោណទណ្ឌសូត្រ ទី៤ ។ </p><!--End DN4-->
</div>
</div>
</body>
</html>